• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានទទួលជួបជាមួយមេបញ្ជាការនៃបញ្ជាការដ្ឋានមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកនិងសហរដ្ឋអាមេរិក


 លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានជួបពិភាក្សាការងារជាមួយ ឧត្តមនាវី Philip Davidson មេបញ្ជាការនៃបញ្ជាការដ្ឋានទទួលបន្ទុកមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកនិងសហរដ្ឋអាមេរិក
 

 នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ បាន​ជួបពិភាក្សាការងារជាមួយ ឧត្តមនាវី Philip Davidson មេបញ្ជាការនៃបញ្ជាការដ្ឋានមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក​និងសហរដ្ឋអាមេរិក (USINDOPACOM) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
 
លោក Nguyen Thien Nhan បានវាយតំលៃខ្ពស់ចំពោះសកម្មភាពជួបប្រាស្រ័យមិត្ត ភាព រវាងកង​នាវា​ចរណ៍​នៃ​ប្រទេស​ទាំងពីរ ហើយបានអរគុណដល់សហរដ្ឋអាមេរិក ដែលបានអនុវត្តរាល់សកម្មភាព ជួយ​ឧបត្ថម្ភ​ប្រជាជន​វៀត​ណាម​ក្នុងការសំអាតជាតិគីមីពុលពណ៌លឿង​ទុំ Dioxin  និងចែករំលែក​នូវបទពិសោធន៍​ក៏ដូចជា​ជួយ​បណ្តុះ​បណ្តាល​សម្រាប់កម្លាំង​រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ​របស់វៀតណាម។
 
លោក Nguyen Thien Nhan មានគោលបំណង ពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិ បត្តិការជា​មួយ​សហរដ្ឋ​អាមេរិក​ ដែលរួម​ចំណែក​ជំរុញទំនាក់​ទំនងភាព​ជាដៃគូដ៏​ទូលំទូលាយ​រវាង​ប្រទេស​ទាំង​ពីរ​ ដើម្បី​ផលប្រយោជន៍​របស់​ប្រទេស​ទាំងពីរ តំបន់និងពិភពលោក។
 
ចំពោះឯលោក​ឧត្តមនាវី Philip Davidson បានឲ្យដឹងថា អាមេរិកចង់បន្តជំរុញកិច្ច សហប្រតិប​ត្តិការ​ជាមួ​យ​វៀត​ណាម ក្នុងវិស័យជាច្រើន ក្នុងនោះមានកិច្ចសហប្រតិ បត្តិការក្នុងការបណ្តុះ​បណ្តាលកង​រក្សាសន្តិភាព​ជាដើម។​ លោកឧត្តមនាវី Philip Davidson បានថ្លែងអំណរគុណចំពោះប្រទេសវៀតណាម ដែលបាន​ចូលរួម​យ៉ាង​សកម្មក្នុង​កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង (លើ​កទី ២) ក៏ដូចជាគាំទ្រសហ​ រដ្ឋអាមេរិកក្នុងសកម្ម​ភាពនានា​ ដើ​ម្បីធានាឱ្យមានសេរីភា​ពក្នុងការធ្វើនាវាចរ ណ៍នៅក្នុ​ងទ្វីប​អាស៊ី និងបាន​អះអាងពីការ​ប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​ថែរក្សាសកម្ម ភាពដើ​ម្បីធានាបាននូវសេរីភាពនៃការធ្វើ​នាវាចរ នៅសមុទ្រខាង​កើតនិង​អាស៊ីផងដែ​រ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top