• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លេខាគណៈកម្មាធិការបក្សទីក្រុង ហូជីមិញបានទទួលជួបអគ្គនាយក Samsung Electronics Vietnam


 សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan (រូបថត៖ TTXVN)
 

 លោក Nguyen Thien Nhan សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បាន​សង្កត់​ធ្ងន់​ថា ទីក្រុងហូជីមិញ​មានក្តីសង្ឃឹម Samsung ដំ​ណើរការមជ្ឈ​មណ្ឌលស្រាវ​ជា្រវ និង​អភិវឌ្ឍន៍​នៅទី​ក្រុង​ហូជីមិញ​​ដើម្បី​ឆ្លៀប្រើប្រាស់ប្រភពធនធា​នមនុស្សមាន កម្រិតបញ្ញានិងបច្ចេកវិ​ទ្យាខ្ពស់របស់ទី​ក្រុង។​
 
សេចក្តី​ថ្លែងមតិនេះបានលើកឡើងនៅក្នុងពិធីទទួលជួបលោក Choi Joo Ho អគ្គនាយកក្រុមហ៊ុន Samsung Electronics VietNam នារសៀលថ្ងៃទី ១៤ ខែ មីនា នៅទីក្រុងហូជីមិញ។ អបអរសាទរចំពោះ ផលិតកម្ម និងការ ធ្វើ​អាជីវកម្ម​របស់ Samsung នៅវៀតណាម លោក Nguyen Thien Nhan បាន​ចាត់​ទុក​ថា​ការ​អភិវឌ្ឍន៍​ដ៏ខ្លាំង​ក្លា​របស់​ Samsung    បានរួមចំណែកដ៏វិជ្ជមាន ក្នុងការអភិវឌ្ឍន៍ដ៏ល្អប្រសើររវាងវៀតណាមនិង កូរ៉េ ខាង​ត្បូង​នាបច្ចុប្បន្ន​។ លោ​ក Nguyen Th​ien Nhan ក៏វាយតម្លៃ​ខ្ពស់ដល់​ការ Samsung ដំណើរ​ការ​វិនិយោគ​ចូល​តំបន់​ភាគ​ខាង​ត្បូង​វៀត​ណាម និង អះអាងថា ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចប​ង្កលក្ខណៈអោយ Samsung ពង្រី​កការ វិនិយោគ​និង​ចូលរួមតំបន់បច្ចេក​វិទ្យាខ្ពស់​របស់ទីក្រុងក៏ដូ​ច ជាការបន្តបើក ទូលាយ​ ចំនូន​សហគ្រាស​ដែល​ចូល​រួម​ខ្សែសង្វាក់ផ្គត់ផ្គង់របស់ Samsung ផងដែរ។ រីឯខ្លួនវិញ លោក Choi Joo Ho សម្តែងបំណងប្រាថ្នាថា នាពេល​ខាងមុខ នឹង ទទួលបានការជួយឧបត្ថម្ភយ៉ាងសកម្មពីថ្នាក់ដឹកនាំទីក្រុង និង ស្ថាប័ននានាដើម្បី Samsung ​បន្តទទួលបានសមិទ្ធិផលដ៏វិជ្ជមាន ជាពិសេសក្នុងរាល់កម្មវិធី បណ្តុះបណ្តាលប្រភពធនធានមនុស្ស អ្នក​ពិគ្រោះ ​បើកទូលាយផលិត​ ជាដើម៕​

 

តាម​ VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top