• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

លៀនថាញ (Lien Thanh)៖ ពាណិជ្ជសញ្ញាទឹកត្រីអាយុ១១០ឆ្នាំ

បញ្រ្ចាស់​វេលាមក​ក្រោយ​​ នៅទីក្រុង​ផាន​ធៀត​ (Phan Thiet) លៀន​ថាញ​ធឿង​ក្វាន (Lien Thanh Thuong Quan) ​​(ភាសា​បារាំង​ Société de Lien Thanh )​​ បង្កើត​ដោយ​​​បញ្ចវន្តស្រឡាញ់​មាតុភូមិ ​​ចេះ​ចាំ​ទ្រឹស្តី​គង់ជឺ ចេះ​វិជ្ជា​លោក​ខាងលិច​​...​។ល។​ បាន​ជ្រើស​រើស​មុខ​​របរ​ធ្វើ​ទឹក​ត្រី​ ដើម្បី​អភិវឌ្ឍន៍​អាជីវកម្ម​​នៅ​ឆ្នាំ​១៩០៦។ ១១០​ឆ្នាំ​កន្លង​ទៅ​ ទឹកត្រី​​លៀន​ថាញ​ (Lien Thanh) បាន​ផ្សារភ្ជាប់​ជាមួយ​អ្នក​​ប្រើប្រាស់​ ដោយ​រសជាតិ​ឆ្ងាញ់​ឥតខ្ចោះ​របស់​​ខ្លួន​។​​

​សម័យ​នោះ មុខ​របរ​ចម្បង​​នៅ​ក្នុ​ងឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​ សុទ្ធតែ​ត្រូវ​មូលធន​បារាំង​ និង​អាណិកជន​អាមេរិក​ ក្តោប​ក្តាប់ទាំងស្រុង​។ ក្នុងពេល​នោះ ទឹកត្រី​ជា​មុខរបរ​អាជីវកម្មតូច​ មិនទាន់​ត្រូវ​បាត់​បង់ទៅ​ មាន​ប្រភព​​​​​​វត្ថុធាតុ​ច្នៃ​សម្បូរ​​បែប​។ ព្រោះហេតុ​​នេះហើយ​​ ទឹក​ត្រី​ជា​មុខរបរ​​សមស្រប់​ ដើម្បី​​អាជីវកម្ម​នៅ​ខណៈពេល​នោះ​​។​
 
ចាប់ពី​ពេល​បង្កើត​ អ្នក​បង្កើត​ចេញ​ក្រុម​ហ៊ុន​ទឹកត្រីលៀន​ថាញ (Lien Thanh)​ បាន​​កសាង​យុទ្ធសាស្រ្ត​​ពាណិជ្ជកម្ម​​ជាក់​លាក់។ ជ្រើ​សរើស​ស្លាកសញ្ញា ​គឺ​រូបភាព​ “ដំរី​ក្រហម” តំណាង​ឲ្យ​ស្មារតី​​សាមគ្គី ​របស់​ជនជាតិ​វៀត​ណាម​។ វិនិយោគ​ធំ​​​ចូល​ការងារ​គ្រប់​គ្រង​​​គុណភាព​​ដូច​ជា​​​៖ បង្កើត​​បន្ទប់​​​ពិនិត្យពិច្ឆ័យ​​ បង្ហាត់​​​បង្រៀន​បច្ចេកទេស​​​​​បុគ្គលិក​ ទាក់​ទង​ជាមួយ​ក្រុម​ហ៊ុន​ Kubota ​របស់​​ជប៉ុន ដើម្បី​បំពាក់​​សម្ភារៈ​ម៉ាស៊ីន​ទំនើប​ កសាង​ពាណិជ្ជសញ្ញា​​ និង​​ប្រឆាំង​​ទំនិញ​ក្លែង​ក្លាយ​ បន្លំ។ ក្រៅពីនោះ​ ក្រុម​ហ៊ុនបាន​​អនុវត្ត​វិធីសាស្រ្ត​អាជីវកម្ម​បដិវត្ត​ លើក​​កម្ពស់​​គុណភាព​ផលិតផល​មិន​ឈប់​ឈរ​ គួប​ផ្សំ​ជាមួ​យ​ការងារ​បើកទូលាយ​ បណ្តាញ​ចែក​ចាយ​។ មក​ដល់​ឆ្នាំ​១៩១៧ ហាងលៀន​ថាញ​​​ (Lien Thanh) ប្តូរ​ទីតាំង​​មក​នៅ​​ផ្សារ​ធំ​ (ចើ​ឡើន - Cho Lon​) ទិញ​​បន្ថែម​​ផ្ទៃដី​នៅ​​ខាញ់​ហោយ​ (Khanh Hoi) (លេខ​២៤៣ បេន​វឹន​ដូន (Ben Van Don) ខណ្ឌ៤ - ទីស្នាក់ការ​កណ្តាល​​​របស់​​លៀន​ថាញ​ (Lien Thanh) បច្ចុប្បន្ន​) បាន​កសាងជា​​ឃ្លាំង​ផ្ទុក​ដាក់​ទឹក​ត្រី​។​
 
ឆ្នាំ​១៩១៨ ក្រុម​ហ៊ុន​លៀន​ថាញ (Lien Thanh) ឆ្លងទៅ​​សម័យ​អភិវឌ្ឍន៍​​ខ្លាំងក្លា​ ចូល​រួម​ទីផ្សារណាត់​នៅក្រុង​​ហាណូយ​ និង​ចូល​រួម​ការ​ប្រកួត​នៅ Marseille ​បារាំង បង្កើត​បាន​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ​។ ចាប់ពី​ពេល​នោះ​មក ក្រុម​ហ៊ុន​​លៀន​ថាញ​ (Lien Thanh) ​សន្សឹម​បើកទួលាយ​បណ្តាញ​សាខា​ចែក​ចាយ​ ​​តាម​ខេត្តនៅ​​​ភាគ​កណ្តាល ភាគ​ខាង​​ត្បូង​ ទាំង​ឆ្លង​ទៅ​​ប្រទេស​កម្ពុជា​ និងទ្វីប​​អឺរុប​ទៀត​ផង​។ មក​ដល់​ឆ្នាំ​១៩៧៥​ ពេល​ទឹក​ដី​បាន​ឯកភាព​​ ក្រុម​​ហ៊ុន​លៀន​ថាញ (Lien Thanh) ​បាន​​បញ្ចូល​ក្លាយទៅ​ជា​សហគ្រាស​ជាតិ។ ឆ្នាំ​​២០០១ ក្រុម​ហ៊ុន​លៀន​​ថាញ (Lien Thanh) ​អនុវត្ត​​​ភាគហ៊ុននីយ​កម្ម​ ហើយ​ប្តូរឈ្មោះ​ទៅ​ជា​ក្រុមហ៊ុន​​ភាគហ៊ុន​​ច្នៃ​ជល​ផល​លៀន​ថាញ​ (Lien Thanh) មក​​ដល់​សព្វថ្ងៃ​។​



ទឹកត្រីលៀនថាញ (Lien Thanh) ចម្បងគឺយកប្រភពវត្ថុធាតុសម្បូរបែប នៅខេត្តប៊ិញធ្វឹន (Binh Thuan)។

ថុងដាក់ទឹកត្រីធ្វើអំពីឈើ គគី ស្រល់... ។ល។ ដោយមានចំណុះធំនិងអាយុជិត១០០ឆ្នាំ។

វត្ថុធាតុបានប្រឡាក់ផ្អាប់ពី៨ដល់១២ខែ ក្រោយមកចម្រាញ់យកទឹកត្រី។

បទដ្ឋានសិតទឹកត្រីចូលទៅក្នុងដបដោយស្វ័យប្រវត្តិ...។ល។

ដបទឹកត្រីជាផលិតផល...។ល។

ក្រោយមកពិនិត្យដោយឆ្លងកាត់ពន្លឺ។

តាមតម្រូវការរបស់អ្នកប្រើប្រាស់ ក្រុមហ៊ុនលៀនថាញ (Lien Thanh) មានប្រភេទផលិតផលផ្សេងដូចជា
ផ្លាកពណ៌មាស ប្រាក់ សំរឹទ្ធ ទឹកត្រីសម្រាប់អ្នកបួស...។ល។


ទឹកត្រីលៀនថាញ (Lien Thanh) សព្វថ្ងៃមានវត្តមាននៅស្ទើរគ្រប់ខេត្ត តាមរយៈប្រព័ន្ធផ្សារទំនើប សាខាចែកចាយ
ហាង​ឧទ្ទេស​នាមផលិតផល...។ល។






ផលិតផលមួយចំនួនរបស់ក្រុមហ៊ុនទឹកត្រីលៀនថាញ (Lien Thanh)។

ដើម្បី​រក្សា​បាន​រសជាតិ​ឆ្ងាញ់​ឥត​ខ្ចោះ​១១០​ឆ្នាំ​កន្លង​ ក្រុម​ហ៊ុន​​លៀន​​ថាញ ​​(Lien Thanh) នៅ​​រក្សា​បាន​របៀប​ធ្វើ​ទឹកត្រី​ប្រពៃណី​ របស់​ប្រជាជន​តំបន់​សមុទ្រ​ភាគ​កណ្តាល​។ ត្រី​និង​អំបិល​បាន​ប្រឡាក់​ដោយ​អត្រា​៣/១ (​ត្រី​បី​ អំបិល​​​​មួយ​)។ ថុង​ដាក់​ធ្វើ​ដោយ​ឈើ​ គគី​ ស្រល់...។ល។ អាច​ដាក់​បាន​ពី​៤ទៅ​ដល់​៦​តោន​ ដោយ​មាន​អាយុ​ជិត​១០០​ឆ្នាំ​។ ជាពិសេស​ វត្ថុធាតុ​បាន​ប្រឡាក់ផ្អាប់​ពី​៨ទៅ​​ដល់​១២​ខែ​ ទើប​ចម្រាញ់​យក​ទឹកត្រី​បាន​។​
 
ជា​ពាណិជ្ជសញ្ញា​​ទំនុក​ចិត្ត ​ដែល​មាន​កម្រាស់​ប្រវត្តិ​សាស្រ្ត​ ក្នុង​វិស័យ​ផលិត​ទឹកត្រី​​នៅ​វៀតណាម​ ក្រុម​ហ៊ុន​លៀន​ថាញ ​(Lien Thanh) សព្វថ្ងៃ​យក​ចិត្តទុកដាក់​ដល់​គុណភាព​​ផលិតផល​របស់​ខ្លួន​ ដោយ​វិធី​គ្រប់​គ្រង​​ផលិត​ត្រូវ​កំណត់​​ គុណភាព​ផលិត​ផល​​បាន​ពិនិត្យ​ហ្មត់​ចត់​ ទទួល​​បាន​បណ្ណ​ទទួល​ស្គាល់​សុវត្ថិភាព​​អនាម័យ​អាហារ​ តាម​​ស្តង់​​ដា​ HACCP (ប្រព័ន្ធ​​គ្រប់​គ្រង​គុណភាព​​​​សុវត្ថិភាព​​អនាម័យ​​​អាហារ​) Code EU។
 
រៀង​រាល់​ឆ្នាំ​ ក្រុមហ៊ុន​លៀ​នថាញ​ (Lien Thanh) ផលិត​ទឹក​ត្រីនាំ​​ចេញទៅ​ទី​ផ្សារ​ប្រើ​ប្រាស់ ​ទូទាំង​ប្រទេស​៤,៥លាន​លីត្រ​។ ទៅតាម​​តម្រូវការ​របស់​អ្នក​ប្រើ​ប្រាស់​​ ក្រុម​ហ៊ុន​លៀន​ថាញ​ (Lien Thanh) នៅមាន​​ប្រភេទ​ផលិតផល​​ដូច​ជា​៖ ប្រភេទ​​ផ្លាក​​ពណ៌មាស ប្រាក់​ សំរឹទ្ធ​ ទឹក​ត្រី​សម្រាប់​អ្នក​បួស​...។ល។​ នៅទីផ្សារ​ក្នុង​​​ស្រុក​ ទឹកត្រី​លៀនថាញ ​​(Lien Thanh) មាន​​​វត្ត​មាន​នៅ​ស្ទើរ​គ្រប់​​ខេត្ត​ តាម​រយៈ​​ប្រព័ន្ធ​ចែក​​ចាយ​ សាខា​ចែក​ចាយ​ ហាង​ឧទ្ទេសនាម​ផលិតផល...។ល។
 
ដោយ​គោល​ដៅ​ជម្រុញ​​នីហរណកម្ម​ខ្លាំង​ សព្វថ្ងៃ​ ផលិតផល​របស់​ក្រុម​ហ៊ុន​លៀន​ថាញ (Lien Thanh) ​បាន​មាន​វត្តមាន​នៅ​ប្រទេស​អាមេរិក រុស្ស៊ី ហ្វិលីពីន ជប៉ុន...។ល។ ជា​ពិសេស​ ឆ្នាំ​២០០៩ ក្រុម​ហ៊ុន​លៀន​ថាញ (Lien Thanh) ​​ទទួល​បាន​​​លេខ​កូដ​ (Code EU) បណ្ណ​​​​អនុញ្ញាត​ចេញ​ចូល​​ទីផ្សារ​អឺរុប​ បង្កើតបាន​​​​ឱកាស​ជាច្រើន​ សម្រាប់​​ក្រុម​ហ៊ុ​ន​​លៀន​ថាញ (Lien Thanh) ​​នាំ​ទឹក​ត្រី​ “​ព្រលឹង​​ជាតិ​ ភាព​ប្រណិត​នៃ​​ទឹក​ដី” របស់​វៀតណាម​ចេញ​ទៅ​​ពិ​ភពលោក​។
 
១១០​ឆ្នាំ​​កន្លង​ទៅ​ ​​​​​​​​​ ព្រហ្មលិខិត​បដិវត្តទំនើប​ ​របស់ក្រុម​ហ៊ុន​​លៀន​ថាញ (Lien Thanh) ​បានបញ្ចប់​ ប៉ុន្តែ​ស្មារតី​ជន​ជាតិ​ នៅតែមិន​​បាត់បង់​​​៕
 

អត្ថបទ៖ ង្វៀន​អ្វាញ​  រូបថត៖ ដាំង​គិម​ផឿង​

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ពឹង​ផ្អែក​លើ​គ្រឹះស្ថាន​ និងភាពប្រៀប​របស់វៀតណាម​ខាង​វិស័យ​វេជ្ជឱសថ​សាស្រ្ត​បុរាណ​ បន្ទាប់ពី​ពីរ​ទសវត្សរ៍​អភិវឌ្ឍ ក្រុមហ៊ុន​ទទួល​ខុសត្រូវ​មានកម្រិត​ផលិតផល​ឱសថ​ FITO PHARMA បានក្លាយ​ជា​ក្រុមហ៊ុន​មួយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ឱសថ​​មាន​កិត្យានុភាព​ឈានមុខ​នៅ​វៀតណាម​ ដែល​មាន​ផលិតផល​នាំចេញ​ទៅកាន់ប្រទេស​ជាច្រើន​លើពិភពលោក​។​

Top