• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

លើតំបន់រាំងស្ងួត - ខេត្តនិញធ្វឹន (Ninh Thuan)

រៀងរាល់ឆ្នាំ ចាប់ពីខែមេសា ដល់ខែកក្កដា ជា​​រដូវរាំងស្ងួតបំផុត នៅខេត្តនិញធ្វឹន (Ninh Thuan) ​តំបន់នេះបានក្លាយទៅជាតំបន់វាលខ្សាច់តូចមួយ ការផលិតកសិកម្មជួបប្រទះភាពលំបាកជាច្រើន។ដំណើរការរកស៊ីលើតំបន់រាំងស្ងួតនេះ ប្រជាជនរស់ក្នុងខេត្តនិញ​ធ្វឹន (Ninh Thuan) បានបន្សំនឹងការប្រែប្រួលអាកាសធាតុ គ្របដណ្តប់លើតំបន់រាំងស្ងួតដែលពោរពេញទៅ​​ដោយ​​​ខ្យល់និងកំដៅថ្ងៃ គឺ​​ពណ៌បៃតងរបស់ការអភិវឌ្ឍន៍។

នៅវាលស្រែរាំងស្ងួតដោយសារកម្តៅថ្ងៃក្តៅ

ទោះបីនាដើមរដូវរបាំងក៏ដោយ ប៉ុន្តែរុក្ខជាតិនៅភូមិ ដុងយ៉ៃ (Dong Day) និងភូមិថាមយូ (Tham Du) ស្រុក ភឿកទ្រុង (Phuoc Trung) ស្រុកបាកអាយ (Bac Ai) ស្ទើរតែងាប់ ដោយសារភាពរាំងស្ងួត។ មានដើមដំបង យក្យតែប៉ុណ្ណោះអាចរស់នៅបាន និងបន្លាមុតរបស់ប្រភេទដើមនេះដែលបានធ្វើជារបងរវាងបរិវេណដី ថែមទាំង ប្រភេទដើមឈើនេះហ្វូងពពែនិងចៀមមិនអាច ស៊ីបានទេ ។

នាឆ្នាំ២០១៧ បរិមាណទឹកភ្លៀងតិចណាស់ និងភូមិសាស្ត្រនិងអាកាសធាតុក្តៅដែលធ្វើបឹងធារាសាស្ត្រ នៅខេត្ត និញ ធ្វឹន (Ninh Thuan) កាន់តែរាំងស្ងួតពីមួយថ្ងៃទៅមួយថ្ងៃ ដោយខ្វះទឹកសំរាប់ស្រោចដំណាំ និងហ្វូងសត្វចញ្ចឹម ។


ក្នុងរយៈពេលពីរខែ ចាប់ពីខែមីនា ដល់ខែមេសា ឆ្នាំ២០១៨ បណ្តាបឹងស្ថិតក្នុងខេត្តនិញធ្វឹន (Ninh Thuan)
ដូចជា៖ បឹងភឿកញ៉ឹន (Phuoc Nhon) (ឃុំភឿកទ្រុង (Phuoc Trung) បាកអាយ (Bac Ai) បានរាំងស្ងួតហើយ
ដែលធ្វើដំណាំស្លោក ហ្វូងសត្វពានហនៈពិបាក នៅពេលរកចំណីអាហារ។ រូបថត៖ ត្រុងជីញ


ហ្វូងចៀមចំនួន ១០០០ ក្បាល របស់ លោក ត្រឹនកាវហ័រ (Tran Cao Hoa) បានជួល លោក ដាវក្វាងលើ
(Dao Quang Lo) ឃ្វាលពីពេលព្រលឹម ដើម្បីពួកវាអាចរកចំណីអាហារបានច្រើនបន្តិច។
រូបថត៖ ង្វៀនឡឹន


ការរក្សានិងផ្គត់ផ្គងចំណីអាហារនិងទឹកសំរាប់ហ្វូងចៀម ក្នុងរដូវរបាំង គឺជាបញ្ហាសំខាន់នៅតំបន់។
រូបថត៖ ត្រុងជីញ


ពិនិត្យបរិមាណហ្វូងចៀម នៅកសិដ្ឋានមួយ បន្ទាប់ពីមួយថ្ងៃឃ្វាលទៅរកស៊ី
នៅតំបន់ឆ្ងាយនិងត្រឡប់ទៅទ្រុងវិញ។
រូបថត៖ ត្រុងជីញ

នាចុងឆ្នាំ២០១៧ ខេត្តនិញធ្វឹន (Ninh Thuan) មានគ្រួសារចិញ្ចឹមសត្វពានហនៈ ប្រហែល ១៥០.០០០ ក្នុងនោះរួមមាន៖ គោចំ​នួន​ ១១២ ពាន់ក្បាល ពពែចំនួន ជាង ១៣៧ ពាន់ក្បាល និងចៀមចំនួនជាង ១៦០ ពាន់ក្បាល។
(មន្ទីរកសិកម្មនិងអភិវឌ្ឍជនបទ ខេត្តនិញធ្វឹន (Ninh Thuan) )

“ទើបដល់រដូវរបាំង ហ្វូងចៀមរបស់ខ្ញុំបានងាប់ជិតមួយរយក្បាលហើយ ដោយសារខ្វះចំណីអាហារនិងទឹក។ រដូវនេះ ការចិញ្ចឹមចៀមចង់​ថា មិនខ្វះដើមទុនគឺសំណាងហើយ” លោក ត្រឹនកាវហ័រ (Tran Cao Hoa) ម្ចាស់កសិដ្ឋានដែលចិញ្ចឹមហ្វូងចៀមចំនួន ១០០០ ក្បាល ព្រួយបារម្ភ។

បណ្តាថ្ងៃបំពេញការងារ នៅស្រុកបាកអាយ (Bac Ai) ស្រុកធួនណាម (Thuan Nam) ស្រុមធួនបាក (Thuan Bac) - ទីកន្លែងជៈឥទ្ធពលយ៉ាងខ្លាំងពីកម្តៅថ្ងៃក្តៅ យើងងាយស្រួលឃើញហ្វូងចៀម ហ្វូងគោស្គមស្គាំង កំពុងទំពារស្មៅស្ងួត ចំបើង  ហើយរងចាំរដូវភ្លៀង។

“រដូវនេះ ឃ្វាលចៀមពិតជាពិបាកណាស់ ត្រូវដេញចៀមចូលក្នុងជ្រលង ស្ថិតនៅក្រោមជើងភ្នំចំងាយប្រហែល ១០ គីឡូម៉ែត្រ និងសង្ឃឹមថា ទៅកាន់តែឆ្ងាយ កាន់តែរកចំណីអាហារងាយស្រួល” លោកស្រី ឡេធីធូលីញ (Le Thi Thu Linh) និយាយឲ្យដឹងថា - អ្នកយកប្រាក់ឈ្នូលពីការឃ្វាលហ្វូងចៀមប្រហែល ៤០០ ក្បាល នៅភូមិដុងយ៉ៃ (Dong Day)។


កសិដ្ឋានស្ថិតក្នុងតំបន់វាលខ្សាច់

ចំពោះស្ថានភាពប្រែប្រួលអាកាសធាតុលើពិភពលោកទាំងមូល ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ខេត្ត​និញ​ធ្វឹន​ (Ninh Thuan) មានគោលការណ៍ផ្លាស់ប្តូរទម្រង់រូបភាពផលិតកសិកម្ម ដើម្បីបន្សំនឹងភាពរាំងស្ងួត។ ហេតុនេះ តាមបណ្តោយផ្លូវក្បែរសមុទ្រ ស្ថិតក្នុងភូមិសាស្ត្រឃុំភឿគយីញ (Phuoc Dinh) ស្រុកនិញភឿគ (Ninh Phuoc) មានបឹងចិញ្ចឹមបង្គា ស្ថិតនៅលើតំបន់ខ្សាច់ពណ៌ស។ ទូទាំងខេត្តនេះ ទំហំចិញ្ចឹមបង្គារលើខ្សាច់ប្រហែល ៩០០ ហិចតា និងប្រមូលផ្តំចជាច្រើន នៅឃុំភឿគយីញ (Phuoc Dinh)។

មួយក្នុងបណ្តាកសិដ្ឋានចិញ្ចឹមបង្កង ក្នុងតំបន់ គឺកសិដ្ឋានរបស់លោក វ៉ថាញវូ (Vo Thanh Vu)  ភូមិសើនហាយ (Son Hai) ។ កសិដ្ឋានចិញ្ចឹមបង្កងរបស់លោក វ៉ូ  (Vu)  ទំហំ ៣,៥ ហិចតា បានទ្រាប់ដោយសំពត់ត្រង់ ដើម្បីរក្សាទុកទឹក និងអនុវត្តរបៀបចិញ្ចឹមបង្កងលើខ្សាច់ ថែមទាំង សំពត់បាំងនៅខាងលើ សំដៅកាត់បន្ថយពន្លឺពីព្រះអាទិត្យឆ្លុះចុះបឹង ផងដែរ។ ក្រៅពីនោះ ប្រព័ន្ធមាស៊ីនកង្ហាបក់ក្នុងទឹក ប្រព័ន្ធផ្គត់ផ្គង់ចំណីអាហារ ឧបករណ៍តាមដ្ឋានស្ថានភាពបរិស្ថាន រួមជាមួយប្រព័ន្ធធ្វើសម្អាតទឹកកខ្វក់ដែលបានវិនិយោគយ៉ាងព្រមៗ គ្នា។

“ចិញ្ចឹមបង្កងលើដីខ្សាច់អនុវត្តតាមរបៀបប្រើប្រាស់បច្ចេកវិទ្យខ្ពស់ត្រូវដាក់ដើមទុនជាច្រើន ឧទាហរណ៍ កសិដ្ដ្ឋាន​របស់ខ្ញុំបានវិនិយោគអស់ ៥ ពាន់លានដុង សំរាប់ ១២ បឹងចិញ្ចឹមបង្កង។ ពីររដូវប្រមូលផលបង្កងខ្ញុំទទួល​បាន ២៥ ពាន់លានដុង នាសព្វថ្ងៃនេះ កសិដ្ឋានរបស់ខ្ញុំទើបលែងបង្កងលើកទី ៣ ហើយ បើសិនជា អ្វីៗ ងាយ​ស្រួល ខ្ញុំនឹងយកដើមទុនវិញ” លោក វ៉ថាញវូ (Vo Thanh Vu) បាននិយាយឲ្យដឹងថា។

ចាកចេញពីកសិដ្ឋានចិញ្ចឹមបង្កង នៅឃុំភឿកយីញ (Phuoc Dinh) យើងខ្ញុំបានមកដល់តំបន់ភ្នំខ្សាច់ណាម​គឿង​ (Nam Cuong) ស្ថិតនៅភូមិតួនទូ (Tuan Tu) (ឃុំអានហាយ (An Hai) ស្រុកនីញភឿក (Ninh Phuoc)) និងបានមើលឃើញដោយផ្ទាល់ភ្នែក ទំហំដាំទំពាំងបារាំងរាប់សិបហិចតារបស់បងប្អូនជនជាតិចាមកំពុងផ្តល់ប្រសិទ្ធភាព​សេដ្ឋកិច្ចខ្ពស់។


កសិដ្ឋានដាំទំពាំងបារាំងធំបំផុត ក្នុងតំបន់នេះដែលយើងខ្ញុំបានមកទស្សនាគឺកសិដ្ឋានរបស់លោក ហ៊ុងគី (Hung ​Ky) ជនជាតិចាមម្នាក់ល្បីឈ្មោះ ដោយការដាំទំពាំងបារាំងនិងទទួលបានប្រាក់ចំណេញជាច្រើន។


នាសព្វថ្ងៃនេះ ទំហំចិញ្ចឹមបង្កងលើខ្សាច់ ស្ថិតនៅខេត្តនិញធ្វឹន (Ninh Thuan) ៩០០ ហិចតា ក្នុងនោះ
ប្រមូលផ្តុំជាច្រើនបំផុត នៅឃុំ ភឿកយីញ (Phuoc Dinh) ស្រុក នីញភឿគ (Ninh Phuoc) ។
រូបថត៖ ង្វៀនឡឹន


កសិដ្ឋានដាំទំពាំងបារាំងទំហំ ២ ហិចតា ស្ថិតនៅកណ្តាលវាលខ្សាច់ពណ៌ស (ភូមិ តួនទូ (Tuan Tu) ឃុំអានហាយ
(An Hai) ស្រុកនីញភឿក (Ninh Phuoc) តាមស្តង់ដា VietGAP របស់ក្រុមហ៊ុន លីញដាន (Linh Dan)។
រូបថត៖ ង្វៀនឡឹន


ប្តី ប្រពន្ធមួយគូ លោក ហ៊ុងគី (Hung Ky) លោកស្រី ទឹធីហែន (Tu Thi Hen) គ្រួសារជនជាតិចាមល្បីឈ្មោះ
មួយ ដោយសារដាំទំពាំងបារាំង និងទទួលបានប្រាក់ចំណូលជាច្រើន។
រូបថត៖ ត្រុងជីញ


លិតផលទំពាំងបារាំងរបស់ខេត្តនិញធ្វឹន (Ninh Thuan) មានតំលៃពី ៦ ម៉ឺន ដល់ ៩ ម៉ឺនដុង
ដែលជាកសិផលប្រគល់ប្រាក់ចំណូលជាច្រើន។
រូបថត៖ ង្វៀនឡឹន


នាឆ្នាំ២០១២ មើលឃើញដំណាំទំពាំងបារាំងសមស្របនឹងអាកាសធាតុនិងជាតិដីរាំងស្ងួត ថ្ងៃក្តៅ ប៉ុន្តែមានតំលៃខ្ពស់ ដូច្នេះលោក គី (Ky) បានហ៊ានខ្ចីដើមទុន និងបើកទូលាយទម្រង់រូបភាពដាំដំណាំនេះឡើងដល់ ២,៤ ហិចតា ក្នុងនោះទំហំភាគច្រើនអនុវត្តរបៀបស្រោចទឹកតិចៗ ដើម្បីសន្សំទឹក។ នាបច្ចុប្បន្ននេះ តំលៃទំពាំងបារាំងដកប្រាក់ចំណាយទាំងអស់ គ្រោងមួយថ្ងៃ លោក គី (Ky) ទទួលបានជិតមួយលានដុង។

មិនឆ្ងាយពីកសិដ្ឋានរបស់លោក ហ៊ុងគី (Hung Ky)  កសិដ្ឋានមួយទៀតដាំទំពាំងបារាំងទំហំជាង ២ ហិចតា ដែលដាំតាមស្តង់ដា VietGAP របស់ក្រុមហ៊ុន លីញដាម (Linh Dam) កំពុងឈានចូលរដូវប្រមូលផល។ ទំពាំងបារាំងស្រស់និងតែទំពាំងបារាំង គឺជាពីរផលិតផលស្នូលរបស់ក្រុមហ៊ុន ដែលលក់នៅភោជនីយដ្ឋាន ផ្សារទំនើប នៅទីក្រុងធំៗ។ ក្រៅពីនោះ ក្រុមហ៊ុនលីញដាម (Linh Dam) ក៏ជាអង្គភាពផ្គត់ផ្គង់ពូជដំណាំ ផ្ទេរបច្ចេកទេស ព្រមទាំងប្រមូលផ្តុំនិងទិញកសិផលរបស់បងប្អូនកសិករ។

ក្រៅពីនោះ ទម្រង់រូបភាពកសិកម្មផ្សេងទៀត នៅខេត្តនីញធ្វឹន (Ninh Thuan) ដូចជា៖ ដាំសារាយទំពាំងបាយជូរ ផលិតអំបិល នៅស្រុកនីញហាយ (Ninh Hai) ដាំទំពាំងបាយជូរដាំក្នុងរយៈពេលខ្លីថ្ងៃ នៅឃុំថាយអាន (Thai An) …​ទទួលបានប្រាក់ចំណេញខ្ពស់។ ប្រជាជនរស់ក្នុងខេត្តនីញធ្វឹន (Ninh Thuan) បានឆ្លងកាត់ភាពតឹងតែងពីអាកាសធាតុ រស់នៅនិងអភិវឌ្ឍន៍សេដ្ឋកិច្ចលើតំបន់វាលខ្សាច់ រាំងស្ងួត។

នាបច្ចុប្បន្ននេះ កសិដ្ឋានដាំទំពាំងបាយជូរ នៅខេត្តនីញធ្វឹន (Ninh Thuan) កំពុងរួមចំណែកក្នុងការលើកកម្ពស់តំលៃផលិតផលដែលធ្វើពីដំណាំទំពាំងបាយជូរ ក៏ដូចជាបង្កើតទម្រង់រូបភាពទេសចរណ៍ពិសេសនិងចាប់ចិត្តភ្ញៀវមកទស្សនាតំបន់នេះ។

កសិដ្ឋានដាំទំពាំងបាយជូន បាម៉យ (Ba Moi) ល្បីឈ្មោះបំផុត នៅខេត្ត នីញធ្វឹន (Ninh Thuan) និងក្លាយទៅជាទីកន្លែងទេសចរណ៍សំរាប់ភ្ញៀវ នៅពេលមកទស្សនាតំបន់នេះ ។ ទំហំដាំទំពាំងបាយជូនិងប៉ោម ២ ហិចតា នៃកសិដ្ឋាន បាម៉យ (Ba Moi) បានទាក់ទាញភ្ញៀវចំនួន ១០០០ នាក់ ក្នុងមួយខែ។

ក្រោយពីកសិដ្ឋានដាំទំពាំងបាយជូរ បាម៉យ (Ba Moi) ក្នុងប៉ុន្មានឆ្លាំមកនេះ ភូមិទំពាំងបាយជូរ ថាយអាន (Thai An) ឃុំវិញហាយ (Vinh Hai) ស្រុកនីញហាយ (Ninh Hai) គឺជាទីកន្លែងមកទស្សនាចំការដាំទំពាំងបាយជូរ នៅខេត្តនីញធ្វឹន (Ninh Thuan)។


នាសព្វថ្ងៃនេះ បណ្តាកសិដ្ឋានដាំទំពាំងបាយជូរ នៅខេត្តនីញធ្វឹន (Ninh Thuan) កំពុងរួមចំណែក
ក្នុងការលើកកម្ពស់តំលៃរបស់ដំណាំទំពាំងបាយជូរ ក៏ដូចជាបង្កើតទម្រង់រូបភាពទេសចរណ៍ពិសេស
ចាប់ចិត្តភ្ញៀវ ក្នុងដំណើរការស្វែងយល់ខេត្តនីញធ្វឹន (Ninh Thuan)។
រូបភាព៖ ត្រុងជីញ


លោក ង្វៀនវ៉ាន់ម៉យ ម្ចាស់កសិដ្ឋានដាំទំពាំងបាយជូបាម៉យ (Ba Moi) ល្បីឈ្មោះបំផុត
នៅខេត្តនីញធ្វឹន (Ninh Thuan)។
រូបភាព៖ ត្រុងជីញ


កសិដ្ឋានដាំទំពាំងបាយជូបាម៉យ (Ba Moi) ទទួលភ្ញៀវមកទស្សនានិងទិញផលិតផលពិសេស
នៅទីនេះចំនួនប្រហែល ១០០០ នាក់ក្នុងមួយខែ ។
រូបថត៖ ង្វៀនឡឹន


ភ្ញៀវមកទស្សនា ពិសាទំពាំងបាយជូរ ចំនៅចំការរបស់លោកស្រី ង្វៀនធីភឿង (Nguyen Thi Phuong)
នៅភូមិទំពាំងបាយជូរ ថាយអ៊ឹន (Thai An) ឃុំវិញហាយ (Vinh Hai) ស្រុកនីញហាយ (Ninh Hai)។
រូបភាព៖ ត្រុងជីញ


ស្រាក្រហម ផានរ៉ាង (Phan Rang) ផលិតផលមានគុណភាពល្អ និងល្បីឈ្មោះម៉ាក់ពាណិជ្ជៈសញ្ញា កសិដ្ឋាន
បាម៉យ (Ba Moi)។ រូបថត៖ ង្វៀនឡឹន


លោក ឡេតួនខាញ (Le Tuan Khanh) កំពុងយកចេញ និងបិទគម្របដបទឹកស៊ីរ៉ូបទំពាំងបាយជូរ 
ផានរ៉ាង (Phan Rang) នៅកសិដ្ឋានបាម៉យ (Ba Moi) ដែលផលិតចេញ ៣០០ ដប ក្នុងមួយថ្ងៃ។
រូបថត៖ ត្រុងជីញ

ដោយគុណសម្បត្តិ ស្ថិតនៅផ្លូវ ៧០២ ខ្សែផ្លូវទេសចរណ៍ក្បែរសមុទ្រ ដែលបានចាត់ទុកជាកន្លែងស្អាតបំផុត នៅប្រទេសវៀតណាម ឆ្លងកាត់ឧទ្យានជាតិ នុយជួ (Nui Chua) ឆ្ពោះទៅកាន់ឈូងសមុទ្រ វិញហ៊ី (Vinh Hy)។ ភូមិទំពាំងបាយជូរថាយអាន (Thai An) មានចំកាដាំទំពាំងបាយជូរដ៏ធំល្វឹងល្វើយ និងស្រស់ស្អាត ចង្កោមទំពាំងបាយជូរទុំកំពុងទាក់ទាញភ្ញៀវទេសចរណ៍។ យើងខ្ញុំបានមកទស្សនាចំការដាំទំពាំងបាយជូរ ឡាងភឿង (Lang Phuong) នៅពេលមានភ្ញៀវយ៉ាងច្រើនកុះករ។ តាមលោកស្រី ង្វៀនធីភឿង (Nguyen Thi Phuong) ភ្ញៀវមកទស្សនាចំការទំពាំងបាយជូរនិងពិសាផ្លែនេះ នៅក្នុងចំការ។ បន្ទាប់ពី ភ្ញៀវអាចជ្រើសរើសនិងកាត់ចង្កោមទំពាំងបាយជូរណាដែលគេពេញចិត្តនិងទិញ។

មកទស្សនាជាមួយយើងខ្ញុំ លោកអនុប្រធានឃុំវិញហាយ (Vinh Hai) ង្វៀនហាយដាំង (Nguyen Hai Dang) បាននិយាយឲ្យដឹងថា៖ ទំហំដាំទំពាំងបាយជួរជាង ១៨០ ហិចតា ជិត ៤០០ គ្រួសារ ក្នុងមួយឆ្នាំប្រមូលផលបីដង និងទំពាំងបាយជូរសរុបពី ២ ៥ ដល់ ៣ តោនសំរាប់ ១២៩៦ ម៉ែត្រការេ ក្នុងរដូវប្រមូលផលមួយ។ ម្ចាស់ចំការដាំទំពាំងបាយជូរត្រូវបំប៉ន់ចំណេះដឹងនូវទេសចរណ៍ ភាសាអង់គ្លេស របៀបផ្សំ ដើម្បីបំរើភ្ញៀវទេសចរណ៍ប្រកបដោយ​ល្អបំផុត។

នាសព្វថ្ងៃនេះ ទម្រង់រូបភាពដាំទំពាំងបាយជូររួមផ្សំនឹងទេសចរណ៍កំពុងដាក់ឲ្យដំណើរការ ប្រកបដោយរីក​ចំ​រើន​ រួមចំណែកក្នុងការបង្កើនតំលៃផលិតផលពីដំណាំងទំពាំងបាយជូរផង បង្កើតទម្រង់រូបភាពទេសចរណ៍ពិសេស ចាប់ចិត្តភ្ញៀវ នៅពេលមកដល់ខេត្តនិញធ្វឹន (Ninh Thuan) ./.

អត្ថបទ៖ សើនងា រូបភាព៖ ត្រុងជីញ ង្វៀនឡឹន


រតនសម្បត្តិ នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

"រតនសម្បត្តិ" នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

តម្លៃពិសេសនៃបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ - ភូគព្ភសាស្ត្រ នៅ​ជួរ​ភ្នំថ្ម​កំបោរ បាក់​សើន (Bac Son) មិនត្រឹមតែបានអ្នកវិទ្យាសាស្ត្រចាត់ទុកជា “រតនសម្បត្តិ” ប៉ុណ្ណោះទេ 

Top