• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

លើដងទន្លេហូវយ៉ាង (Hau Giang)

ជា​​ផ្សារមួយ​ក្នុង​ចំណោម​ផ្សារ​​ទឹក​ធំបំផុតទាំង​បី​នៅ​ខេត្ត​​​កឹន​ធើ (Can Tho) ហើយ​ក៏ជា​ផ្សារ​អណ្តែត​ល្បី​ឈ្មោះ​បំផុត​ និង​ ​មាន​អាយុកាល​​យូរ​បំផុត​នៅ​​តំបន់​ខាង​លិច​​​នៃ​​ភូមិ​ភាគខាង​ត្បូង​វៀតណាម​ ផ្សារ​​ទឹក​កាយ​រាំង​ (Cai Rang) ជា​​ចំណុច​​ចាប់អារម្មណ៍​បំផុត​​ចំពោះ​ភ្ញៀវទេសចរ ពេល​ធ្វើ​ដំណើរ​មកកាន់​​​ទន្លេ​ហូវ​យ៉ាង​ (Hau Giang) ដើម្បី​ស្វែង​យល់អំពី​​ជីវភាព​ប្រជាជន ​នៅ​ភូមិ​ភាគ​​ខាង​ត្បូង​​។​

 អញ្ជើញ​មក​ជាមួយ​នឹង​ខេត្ត​កឹន​ធើ (Can Tho) ​ភ្ញៀវ​ទេសចរ​​មិន​អាច​​រំលង​ការ​ធ្វើ​ដំណើរកម្សាន្ត​​​​ស្វែង​យល់​អំពី​ទន្លេ​ហូវ​យ៉ាង​ (Hau Giang) ពីព្រោះ​តាំងពី​យូរ​នេះ​​ជា​ការ​ពិសោធ​​ល្បី​ឈ្មោះ​មួយ​នា​​​តំបន់​ដី​នេះ​។ យើង​ខ្ញុំ​​ជ្រើស​ផ្សារ​កាយ​រាំង (Cai Rang) ​​ជា​​ទីកន្លែង​ស្វែងយល់​ដំបូង​​ សម្រាប់​​ការ​ធ្វើ​ដំណើរទៅ​តាម​​បណ្តោយ​​​ទន្លេ​​ហូវ​យ៉ាង (Hau Giang)​។ ចាប់ពី​ម៉ោង​៥​ព្រឹក​ ទូក​តូច​​អណ្តែត​លើ​ផ្ទៃទឹក​ទន្លេ​ហូវ​យ៉ាង​ (Hau Giang) នាំ​យើង​ខ្ញុំ​ទៅ​កាន់​ផ្សារ​​។ មាន​ប្រការ​​ពិសេស​ ​ផ្សារ​​​ទឹកកាយ​រាំង (Cai Rang) ​​ជុំគ្នា​ចាប់ពី​ម៉ោង​៥ -​ ម៉ោង​៧ព្រឹក ​ជារៀង​រាល់​ថ្ងៃ​។ ឈ្មួញ​​ប្រមូល​ទិញ​ផល​ដំណាំ​នាំ​​ពី​ចម្ការ​នៅ​ជុំ​វិញ​តំបន់ មក​ប្រមូល​ផ្តុំ​ក្លាយជា​ផ្សារ​កុះករមួយ​ ​នៅ​លើ​ផ្ទៃទឹក​​ទន្លេ។​

មកដល់ទី​នេះ ​ភ្ញៀវទេសចរ​នឹង​​បាន​ឃើញ​ផ្ទាល់​ភ្នែក ​​នូវស្តង់​​ទំនិញ​​ចល័ត​​ពេញ​​​ផ្ទៃទន្លេ​ហូវយ៉ាង​ (Hau Giang)​។ ធ្វើ​ដំណើរ​ទៅ​កណ្តាល​ផ្សារ​​ទឹក​​ភ្ញៀវទេសចរ​នឹង​​ជួប​ប្រទះ​ភ្ញៀវទេសចរ​បរទេស​​ច្រើន​កុះករ​ ក៏អញ្ជើញ​មកទីនេះ​​សម្រប់​ខ្លួន​ចូល​​​​ជីវភាព​​វប្បធម៌​ទឹក​ទន្លេ​ ជាមួយនឹង​ប្រជាជន​នៅទីនេះ។ ប៉ុន្តែ​មុន​ពេល​​ទៅ​ទិញ​នូវផល្លា​​ស្រស់ៗ​គរ​​ពេញ​​​លើ​​ទូក​ ភ្ញៀវទេសចរ​កុំភ្លេច​ពិសា​នំបញ្ចុក​ជើង​ជ្រូក​​ក្តៅៗ​​។



 ទន្លេ​ហូវយ៉ាង​ (Hau Giang) ​រត់កាត់​ទីក្រុង​កឹន​ធើ (Can Tho) ដោយ​មាន​បណ្តោយ​ប្រវែង​​​៦៥​គីឡូម៉ែត្រ ​បង្កើត​ជូន​តំបន់​ដី​នេះ នូវ​លក្ខណៈ​វប្បធម៌​ពិសេស​នៃ​តំបន់​ទឹក​ដី​ខាងត្បូង​វៀតណាម​។ រូបថត៖ តឹតសើន​


 ផ្សារទឹក​កាយ​រាំង​ (Cai Rang) ជា​ទីកន្លែង​មួយ​ក្នុង​ចំណោមទីកន្លែង​ទេសចរណ៍​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុង​និង​ក្រៅប្រទេស​ ពេល​អញ្ជើញ​មក​ទស្សនា​ខេត្ត​កឹន​ធើ​ (Can Tho) និង តំបន់ខាង​លិច​​នៃ​ភូមិភាគ​ខាង​ត្បូងវៀតណាម​​។​


 ទូក​អ្នកស្រុក​នាំ​ភ្ញៀវទេសចរ​ទៅ​ស្វែង​យល់​ជីវភាព​រស់​នៅ​ នៃ​ប្រជា​ជន​តំបន់​ទឹក​ទន្លេ​ហូវ​យ៉ាង ​(Hau Giang)។ រូបថត៖ តឹត​សើន​។


ភ្ញៀវទេសចរ​ពិសា​អាហារ​ព្រឹក​នៅ​លើ​ទឹក​។ រូបថត៖ តឹតសើន


ផលិតផល​លក់នៅ​លើ​ផ្សារទឹក​កាយរាំង​ (Cai Rang) ​មាន​តែផល​ដំណាំ​ និង វត្ថុ​​ពិសេស​ប្រចាំ​តំបន់ នៃ​តំបន់​ទឹក​ទន្លេខាង​លិច​ នៃ​ភូមិ​ភាគ​ខាង​ត្បូង​វៀតណាម​។​



 ផ្សារទឹក​កាយរាំង (Cai Rang) ​បាន​កាសែត​ និង ភ្ញៀវទេសចរ​បរទេស​ ឱ្យ​ប្រសិទ្ធិនាម​​ជា​ផ្សារមួយ​​ក្នុង​ចំណោម​ផ្សារ​​​​ចំណាប់អារម្មណ៍ទាំង​ប្រាំ​ ​គម្បី​​អញ្ជើញ​មក​​ទស្សនា​​បំផុត​​នៅ​អាស៊ី​។


 កោះ​អូវ​ (Au) ស្ថិត​នៅ​​កណ្តាល​​ទន្លេ​ហូវយ៉ាង​ (Hau Giang) ​​​បង្កើត​ជូន​ភ្ញៀវទេសចរ​​នូវ​អារម្មណ៍​ស្រស់ស្រាយ​ ដោយ​ខ្យល់​អាកាស​​ស្រស់ថ្លា​ បរិសុទ្ធ​ និង​​ពោរ​ពេញ​​ទៅ​ពណ៌​សម្បុរ​នៃ​រុក្ខជាតិ​​​ផ្លែ​ផ្កា​​​។ រូបថត៖ ថុង​ហាយ


 ចាកចេញពី​​កោះ​អូវ (Au) ​ទៅកាន់​​កោះ​សើន​ (Son) ​ដើម្បី​ស្វែង​យល់​ដំណាក់​កាល​ធ្វើ​​គ្រាប់​ស្ករ​​ដូង​​ល្បី​​ឈ្មោះ​ នៃ​ប្រជាជន​នៅ​ទី​នេះ​។ រូបថត៖ ថុង​ហាយ​​


 ពិសា​​អាហារ​​ត្រី​​​ចំហុយ​​ទន្លេ​ហូវយ៉ាង (Hau Giang) នឹង​​បាន​​ពិសោធន៍​​​នូវ​អារម្មណ៍​​​អស្ចារ្យ​មួយ​។ រូបថត៖ កុង​ដាត​

 

បន្ទាប់​ពី​ស្វែង​យល់​​ផ្សារទឹក​​កាយរាំង (Cai Rang) ​យើង​ខ្ញុំ​រួម​គ្នា​ធ្វើ​ដំណើរ​​ត្រឡប់​ទៅ​កាន់​​តំបន់​ចម្ការ​​នៅ​លើ​កោះ​អូវ (Au)​​។ ផ្ទុយ​ពី​​ទិដ្ឋភាព​កុះករ​នៅលើ​ផ្សារ​ទឹក​កាយរាំង​ (Cai Rang) ភ្ញៀវទេសចរ​​នឹង​បាន​លំហែ​​ក្រោម​បរិយាកាស​​ស្រស់ថ្លា​ បរិសុទ្ធ​ និង ពោរ​ពេញ​ទៅ​ដោយ​ពណ៌​នៃរុក្ខជាតិ​​ផ្លែផ្កា​​។​ ផ្លូវ​ថ្នល់​ដី​ នឹង​នាំ​ភ្ញៀវ​ទេសចរ​​ទៅកាន់​តំបន់ដី​​ចម្ការ​។ កោះអូវ​ (Au)​​ ពិត​ជា​ទីកន្លែង​មួយ​ សម្រាប់​ភ្ញៀវទេសចរ​​ចូល​ចិត្តបរិយាកាស​​​ស្ងប់​ស្ងាត់​ ទុកសម្រាប់​​លំហែ​កាយ​​ចិត្ត​។​

ចាកចេញពីកោះ​អូវ​ (Au)​​ យើង​ខ្ញុំ​ទៅកាន់កោះ​សើន (Son) តំបន់​តូចមួយ​ នៅ​​កណ្តាល​​ទន្លេហូវយ៉ាង ​(Hau Giang) មាន​​​គ្រួសារ​រស់​នៅ​​មិន​ដល់​១០០​​គ្រួ​។ ពិសេស​​ជាង​នេះ​ទៅទៀត​ មក​ដល់ទី​នេះ​ភ្ញៀវទេសចរ​​នឹងបាន​​គ្រួសារ​ណែនាំ​របៀប​​​ធ្វើ​គ្រាប់​ស្ករ​ដូង​ល្បី​ឈ្មោះ​។​

ពេល​រសៀលមកដល់​​ យើង​ខ្ញុំ​​​ដើរ​កម្សាន្ត​នៅ​ចំណត់ទូក​​និញ​កេវ​​ (Ninh Kieu) ដើម្បី​​ក្រេប​យក​បរិយាកាស​ស្រស់​ស្រាយ​​នៃ​ទន្លេ​ហូវ​យ៉ាង​ (Hau Giang) និង ពិសា​​អាហារ​ល្ងា​ច នៅលើ​នាវា​កម្សាន្ត​ឆើត​​ឆាយ​។​ នាវា​​កម្សាន្ត​​​រសាត់​លើ​ផ្ទៃទឹក​ដង​ទន្លេ​ហូវយ៉ាង (Hau Giang)​ រួម​​នឹង​បទ​ចម្រៀង​ប្រជាប្រិយ​ ​នៃ​ភូមិភាគ​ខាង​ត្បូង​វៀតណាម​​​ ដ៏មនោរម្យ​​ ព្រមទាំង​​បញ្ចប់ការ​​​ដំណើរ​មួយថ្ងៃ​ដ៏ស្រទន់​នៅ​លើ​​ដង​​ទន្លេ​ហូវយ៉ាង​ (Hau Giang) - ខេត្ត​កឹន​ធើ (Can Tho)​​៕

 

 ទីក្រុង​​កឹន​ធើ​ (Can Tho) ​នៅ​ចម្ងាយ​ពី​​មជ្ឈមណ្ឌល​ទីក្រុង​ហូជីមិញ​​​១៦៩ គីឡូម៉ែត្រ ​ទៅ​ទិស​ខាង​លិច។ ភ្ញៀវទេសចរ​​ចង់​ធ្វើដំណើរ​ទៅ​ទស្សនា​​កន្លែង​ទេសចរណ៍​​លើដង​ទន្លេហូវ​យ៉ាង​ (Hau Giang) នៅ​កំណាត់​ទន្លេ​រត់​ឆ្លងកាត់​​ទីក្រុង​ គឺ​គ្រាន់តែទៅ​​ចំណត់​​ទូក​និញ​កេវ​ (Ninh Kieu) ហើយទិញ​សំបុត្រ​។


 
 អនុវត្តន៍៖ តឹត​សើន កុង​ដាត ថុង​ហាយ​
 

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top