• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម៉ូដសម្លៀកបំពាក់

លើកស្ទួយសំពត់វៀតណាមក្នុងម៉ូដសម្លៀកបំពាក់

ជាមួយ​គោល​ដៅ​អភិវឌ្ឍន៍​វត្ថុធាតុ​កម្រមាន​ ពី​ប្រភេទ​ដើម​ឈើ​ផ្តល់​អំបោះ​សូត្រ​ដែល​មាន​វត្ត​មាន​នៅ​វៀតណាម​ជា​ច្រើន​ឆ្នាំ​មកនេះ ​ និង​​​​បើក​ទូលាយ​​ភូមិ​តម្បាញ​ជាច្រើន​ ហើយ​ថ្មីៗនេះ អ្នក​រចនា​ម៉ូដ​វៀតណាម​ បាន​ខិតខំ​ស្វែង​រក​​និង​សហការ​ជាមួយ​សិប្បករ​ ផលិតករ ដើម្បី​ច្នៃ​បង្កើត​ជា​កម្រងឈុត​​ម៉ូដ​គុណ​ភាព​​ខ្ពស់​ ធ្វើ​អំពី​វត្ថុធាតុ​ប្រពៃណី​វៀតណាម​។​

​ព្រឹទ្ធាចារ្យ​ម្នាក់​ក្នុង​ចំណោម​ព្រឹទ្ធាចារ្យ ​នៃ​ភូមិ​​ម៉ូដ​សម្លៀក​បំពាក់​វៀតណាម​ អ្នក​រចនាម៉ូដ​​ មិញ​ហាញ (Minh Hanh) ​តែងតែ​​ជា​អ្នក​នាំមុខ​នាំ​យក​មកជូន​មហាជន​​​ស្រឡាញ់​ម៉ូដ​សម្លៀក​បំពាក់​ ដែលធ្វើអំ​​ពី​វត្ថុធាតុ​សំពត់​តម្បាញ ដោយ​ស្រ្តី​តំបន់​ពាយព្យ​វៀតណាម​ជា​អ្នក​តម្បាញ​។ ថ្មីៗនេះ លោកស្រី​បាន​ប្រើប្រាស់​វត្ថុធាតុ​ថ្មីទាំងស្រុង​ សម្រាប់​វិស័យ​ម៉ូដ​សម្លៀកបំពាក់​វៀតណាម​ នោះគឺ​សំពត់​ធ្មៃ​ធៀន​អ៊ឹន​  (Thien An) (ខេត្ត​ក្វាង​ង៉ាយ -​ Quang Ngai​) និង​ធ្មៃ​អាន​ផឿក​ (An Phuoc) (​ខេត្ត​ថាញ​ហ័រ - Thanh Hoa)​។ ​រចនា​ម៉ូដ​សម្លៀក​បំពាក់​នៃ​​អ្នករចនា​ម៉ូដ​មិញ​ហាញ​ (Minh Hanh) ឧទ្ទេសនាម​ដល់​មហាជន​ស្រឡាញ់​ម៉ូដ​សម្លៀកបំពាក់​​ ដែល​សុទ្ធតែបានកាត់ដេរ​​​ពីវត្ថុធាតុ​សំពត់​ធ្មៃ​ បែរ​ជា​​មាន​រចនាបទ​​សមស្រប់​នឹង​​តម្រូវ​ការ​របស់ទីផ្សារ​សម្លៀកបំពាក់​ទំនើប​។​
 
អ្នក​រចនា​ម៉ូដ​មិញ​ហាញ (Minh Hanh)​ ឲ្យ​ដឹង​ថា ឱកាស​ថ្ងៃមួយ​មាន​សំណាង​បាន​ជួប​បង​ត្រឹន​វ៉ាន់​មិញ​ (Tran Van Minh) លេខធិការរង​នៃ​ខេត្ត​ក្វាង​ង៉ាយ​ (Quang Ngai) ឧទ្ទេសនាម​អំពី​សំពត់​ធ្មៃ​ធៀន​អ៊ឹន ​(Thien An) ជា​ផលិតផល​ប្រចាំតំបន់ភូមិ​សាស្រ្ត​នៅទីនេះ​។ ជាពិសេស​ ប្រភេទ​សំពត់​ធ្មៃ​នេះ មានតែ​កីតម្បាញ​នៅ​ភូមិ​តម្បាញ​ណា​ម​កៅ (Nam Cao) ​ទើប​អាច​តម្បាញ​ជា​សំពត់នេះ​​បាន​។ យ៉ាង​នេះ អ្នក​រចនាម៉ូដ​មិញ​ហាញ​ (Minh Hanh) មិន​បង្អង់ចិត្ត​ក៏​ទិញ​សំពត់​ធ្មៃ​ ​ ទុក​សម្រាប់​ច្នៃ​បង្កើតជា​សម្លៀក​បំពាក់​​ពី​វត្ថុធាតុ​ថ្មី​នេះ​។ តាម​មតិ​របស់​លោកស្រី​ ជនបរទេស​ស្ទើរ​ទាំង​អស់​គ្នា​ ដឹង​ស្គាល់តែ​វត្ថុធាតុ​សំពត់​សូត្រ​​ ​គឺសំពត់​តម្បាញ ​ ក្នុង​ពេល​នោះ​សំពត់​ធ្មៃ​មិនមានអ្វី​ប្លែក​ចំពោះ​ជនជាតិ​វៀតណាមឡើយ​​ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយវា​​ត្រូវបំភ្លេច​ចោល​​យូរ។ ជាមួយ​ការ​ជ្រើសរើស​វត្ថុធាតុ​នេះ សម្រាប់​ការរចនា​ម៉ូដ​ថ្មី​បំផុត​របស់​ខ្លួន​ លោកស្រី​ចង់​សង្កត់ធ្ងន់​ថា នៅវៀតណាម​មាន​ដើម​ឧស្សាហកម្ម​ដ៏ច្រើន​លើស​លុប​នឹង​នាំ​មក​នូវ​តម្លៃ​ខ្ពស់​ក្នុង​វិស័យ​ម៉ូដ​សម្លៀក​បំពាក់ក្នុង​​ដំណើរ​​​អភិវឌ្ឍន៍​រឹង​មាំ​។​



អ្នករចនា​ម៉ូដ​ចេញ​បង្ហាញ​មហាជន​ក្នុងពិធី​សប្តាហ៍​សម្លៀកបំពាក់​។

 កម្រង​ប្រមូល​ផ្តុំ​មួយ​ចំនួន​បាន​អ្នករចនា​ម៉ូដ​ជ្រើសរើស​ច្នៃពី​វត្ថុធាតុ​ប្រពៃណីហើយ​​មាន​ប្រភព​ដើមពីធម្មជាតិ​របស់​វៀតណាម​។

ទន្ទឹមនឹងការ​ស្វែងយល់ពី​​វត្ថុធាតុ​ប្រពៃណី​ ដែល​ត្រូ​វគេ​បំភ្លេច​បោះបង់​ បាន​វិល​ត្រឡប់​មកលើ​ឆាក​សម្តែង​ បើកចេញ​ទិសដៅថ្មី​សម្រាប់​ម៉ូដសម្លៀកបំពាក់វៀតណាម​ ក្នុងដំណើរ​សមាហរណកម្ម​ អ្នក​រចនា​​វៀតណាម​ នៅ​តែ​ស្មោះត្រង់​ជាមួយ​វត្ថុធាតុ​​ធ្លាប់ប្រើប្រាស់​របស់វៀតណាម​ដូចជា៖​ អំបោះ សូត្រ​នាង សំពត់តម្បាញ​ ...។ល។​ យ៉ាងណាមិញ​ ការ​ប្រើប្រាស់​បច្ចេកទេសទំនើប​ក្នុង​ការ​​រចនា​ ពួក​គេ​បាន​លើកស្ទួយវត្ថុធាតុ​ប្រពៃណី​ទៅ​ជា​មាន​តម្លៃ​ជាង​​ ចំពោះ​ចរន្ត​សម្លៀកបំពាក់​លំដាប់​​ខ្ពស់​ អាច​អនុវត្ត​បាន​ទាំង​ស្រុង​។
 
ជាអ្នក​ដែល​មាន​បទពិសោធន៍​​ជាង​១០​ឆ្នាំ​ក្នុង​វិស័យ​ម៉ូដ​សម្លៀក​បំពាក់​ អ្នក​រចនា​ម៉ូដ​​ក្វាង​ហ្វី​ (Quang Huy) ថ្មី​នេះ បាន​នាំ​មកជូន​មហាជន​ស្រឡាញ់​ម៉ូដ​សម្លៀក​បំពាក់​​ នៅរឿង​រ៉ាវ​ទិស​ពាយព្យមួយ​ ​ តភ្ជាប់​និន្នាការ​ chesmiss dress ជាមួយ​ស្នាកស្នាម​អាវយ៉ាយ តាម​រយៈ​ការ​រចនា​ម៉ូដ​សម្លៀក​បំពាក់​។ ដោយ​ប្រើ​វត្ថុធាតុ​ចម្បង​ គឺសំពត់​​សំណាញ់​ - ren ផ្សំ​ជាមួយសំពត់តម្បាញ​​ ​ បង​បាន​បង្កើត​ចេញ​រចនា​នៅ​ក្នុង​កម្រង​ប្រមូល​ផ្តុំ​ “រឿង​រ៉ាវទិស​ពាយព្យ​” របស់​ខ្លួន​ ដែល​ពោរពេញ​ទៅ​​ភាព​សម្បូរបែប ​តែ​នៅ​រក្សា​បាន​ភាពសាមញ្ញ។​
 
មិនត្រឹម​តែ​មាន​អ្នក​រចនា​ម៉ូដ​ល្បី​ ទើប​យល់ឃើញ​ពី​ការ​ប្រើប្រាស់​វត្ថុធាតុ​ប្រពៃណី​ក្នុង​សម្លៀក​បំពាក់​ ​អ្នក​រចនាម៉ូដ​​​វ័យ​ក្មេង​របស់​វៀតណាម​ក៏​ផ្តល់​ក្តី​ស្រឡាញ់​លើ​សំពត់​ប្រពៃណី​នេះដែរ​។ ក្នុង​នោះ​ អាច​និយាយ​ដល់​អ្នករចនា​ម៉ូដ​​ផឿង​ថាញ​ (Phuong Thanh) ថ្មីៗនេះ​ បាន​សម្តែង​បង្ហាញ​​កម្រង​ប្រមូលផ្តុំ​អំពី​ចំណាប់​អារម្មណ៍​ទីក្រុងសុបិន​​ដាឡាត (Da Lat) ​ដែល​ពោរពេញទៅ​ដោយ​​ផ្កា ​ ​បាន​ប្រើប្រាស់​​វត្ថុធាតុ​សូត្រ​នាង​ហាបាវ (Ha Bao) ញ៉ឹត​មិញ​ (Nhat Minh) បាវ​ឡុក​ (Bao Loc) ...។ល។ ឬ​អ្នក​រចនា​ម៉ូដ​ញ៉ី​ហ្វាង​ (Nhi Hoang) ជា​កញ្ញា​វ័យ​ក្មេង​ម្នាក់​ឲ្យ​ដឹង​ថា៖ ក្នុងដំណើរ​ទៅ​លេង​ភូមិសូត្រ​​ញ៉ា​សា (Nha Xa) កញ្ញា​គាប់​ចិត្ត​យ៉ាង​ខ្លាំង​ ទៅលើ​​វត្ថុធាតុ​រលើប​ និង​ស្រ​ទន់​នេះ​។ ដោយ​ការ​បម្រែបម្រួល​​ច្នៃ​ដន្យ​មិនបាន​​គ្រង​ទុក​​នៃ​ពណ៌សម្បុរ​ រូបសណ្ឋាន​​នៅ​លើ​វត្ថុធាតុ​សំពត់​ បាន​ជួយ​ដល់​ញ៉ី​ហ្វាង​ (Nhi Hoang) បង្ហាញ​ពី​ឯកត្តភាព​ ពន្លេច​ភាសា​សម្លៀក​បំពាក់​របស់​ខ្លួន​។
 
ចាប់ពី​វិធីសាស្រ្ត​តម្បាញ​ដោយ​ដៃ​ វត្ថុធាតុសំពត់សូត្រ​​ទាក់ទាញ​មនុស្ស​ចូល​ចិត្ត​យ៉ាង​ច្រើន​។ នោះ​គឺ​ហេតុ​ផល​អ្នក​រចនា​ម៉ូដ​វ័យ​ក្មេ​ងដូច​រូប​ខ្ញុំ​ចង់​ស្វែង​យល់​ពី​វត្ថុធាតុ​ប្រពៃណី​ពី​ភូមិសូត្រ​នេះ​” អ្នក​រចនា​ញ៉ី​ហ្វាង (Nhi Hoang)​ ​ចែក​រំលែក​។​
 
អាច​និយាយ​បាន​ថា​ ពី​មួយ​ថ្ងៃទី​មួយ​ថ្ងៃ​វត្ថុធាតុ​ធម្មជាតិ​របស់​វៀតណាម​បាន​អ្នក​រចនា​ម៉ូដ​នាំចូល​ក្នុង​ការ​រចនា​ម៉ូដ​​សម្លៀក​បំពាក់​។ ចាប់ពី​នោះ បង្កើត​និន្នាការ​ថ្មី​សម្រាប់​អ្នកប្រើប្រាស់​ និង​ទិសដៅ​សម្លៀក​បំពាក់​លេច​​ធ្លោ៕​

 កម្រង​ប្រមូលផ្តុំ​របស់អ្នក​រចនា​ម៉ូដ​ ផឿង​ថាញ​ (Phuong Thanh) នាំ​វត្ថុធាតុ​សូត្រ​នាង​លាយ​ជាមួយ​
ចំណាប់អារម្មណ៍​ពី​ទីក្រុង​សុបិន​សម្បូរ​ពោរពេញ​ទៅ​ដោយ​ផ្កា។​

 យក​អារម្មណ៍​ច្នៃ​ពីស្លាក​​​ស្នាម​​នៃ​សម្លៀកបំពាក់ប្រពៃណី​របស់​វៀតណាម​ អ្នក​រចនាម៉ូដ​កាវ​មិញ​តៀន (Cao Minh)​ ​
ប្រើ​និង​បង្កើត​ថ្មី​វត្ថុធាតុ​ តាំង​ពី​រចនាបទ្ម​ រហូត​ដល់​និន្នាការ​ថ្មី​។​

 វត្ថុធាតុ​សំពត់​សូត្រ​​របស់​​បាវ​ឡុក​ (Bao Loc) អ្នក​រចនា​ម៉ូដ​ ង្វៀន​ធ្វី (Nguyen Thuy) បាន​សម្រប់​ជាមួយ​សម្រស់​ស្រទន់​នៃសូត្រ​​
និង​លក្ខណៈ​រឹង​មាំ​នៃ​ក្បាច់​រចនា ​3D មាន​បំណង​ចង់​យក​ឈ្នះ​លើទីផ្សារ​វៀតណាម​ទៅ​អនាគត។​ 



រចនាបទ​ទំនើប​និង​វត្ថុធាតុ​វៀតណាម​សុទ្ធសាធ​ អ្នក​រចនា​ម៉ូដ​ ក្វាង​ហ្វី​ (Quang Huy) បាន​ប្រើប្រាស់​សំពត់​សំណាញ​ - ren
ផ្សំនឹង​សំពត់​តម្បាញ​ ប្រពៃណី  ដើម្បី​បង្កើត​ភាពស្រស់ស្អាតឆើត​ឆាយ​សម្រាប់​​នារី​វៀតណាម​។



អ្នក​រចនា​ម៉ូដ​ញ៉ី​ហ្វាង​​ (Nhi Hoang) នាំយក​រចនា​បទ្ម​​វ័យ​ក្មេង ​របស់​ខ្លួន​​ដើម្បី​ស្វែង​យល់​​ពី​វត្ថុធាតុ​ប្រពៃណី​ពី​ភូមិសូត្រ​​ញ៉ាសា​ (Nha Xa) ​
តាម​រយៈ​វត្ថុធាតុ​មាន​ភាព​រលើប​ ស្រទន់​ និង​ទាក់ទាញចិត្ត​​។​ 



អ្នក​រចនាម៉ូដ ​មិញ​ហាញ​ (Minh Hanh) នាំយក​ការ​ស្វែង​យល់​ថ្មី​អំពី​វត្ថុធាតុ​សម្រាប់​វិស័យម៉ូដ​​សម្លៀក​បំពាក់​វៀតណាម​ តាម​រយៈ​កម្រង​ប្រមូល​ផ្តុំ
​លើ​វត្ថុធាតុ​ប្រពៃណី​ដូចជា៖ សំពត់ ​ធៀន​អឹន (Thien An) អាន​ផឿក​ (An Phuoc) និង​សូត្រ​នាង​ញ៉ឹត​មិញ​ (Nhat Minh)។
 

អត្ថបទ៖ ង៉ឹន​ហា   រូបថត៖ ខាញ់ឡុង


 

សម្រស់សម្លៀកបំពាក់ជនរួមជាតិកុង (Cong) នៅស្រុកមឿងតែ (Muong Te) ខេត្តឡាយចូវ (Lai Chau)

សម្រស់សម្លៀកបំពាក់ជនរួមជាតិកុង (Cong) នៅស្រុកមឿងតែ (Muong Te) ខេត្តឡាយចូវ (Lai Chau)

បានរកឃើញកាលពីសតវត្សរ៍ទី​១៧ ជនជាតិ​កុង (Cong) ​ឆ្ពោះទៅរក​កំពូល​ភ្នំ​ និងដង​ជ្រោះ​​ឆ្ងាយ​​ដាច់​ស្រយា​ល​ ដើម្បី​កសាង​ខឿន​វប្បធម៌​ពោរពេញ​ដោយ​អត្ថសញ្ញាណ​នៅ​លើ​ទឹកដី​វៀតណាម​​។ ផ្តើម​ពី​សម្លៀក​បំពាក់​ឆើត​ឆាយ​ ស្រស់ស្អាត​ រហូតដល់​​បុណ្យទាន​​​។ល។ ទាំង​អស់​​សុទ្ធតែ​បង្កើត​បាន​ជា​សម្រស់​វប្បធម៌លាកបំ​ពួន ​ក្រោម​​ព្រៃភ្នំ​មហិមា​​។​

Top