• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

លើកទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាម - ថៃឡើងដល់កំរិតថ្មី។

ទស្សនកិច្ច​ជា​ផ្លូវការ​ នៅ​ព្រះ​រាជាណាចក្រ​ថៃ​ (ចាប់​ពីថ្ងៃទី ១៧ ដល់​ថ្ងៃទី ១៩ ខែ​សីហា ឆ្នាំ​២០១៧​)​ របស់​លោកនាយករដ្ឋមន្ត្រី ង្វៀន​ស្វឹនភុក (Nguyen Xuan Phuc) តបតាម​ការ​អញ្ជើញ​របស់​​លោក​នាយករដ្ឋមន្ត្រីថៃ Prayut Chan-ocha បានវាយតំលៃប្រកបដោយជោគជ័យ​លើ​ទាំង​​បី​វិស័យ​៖ ការទូត​រដ្ឋ ជំរុញ​​ការវិនិយោគ​និង​​ការ​ប្រាស្រ័យទាក់ទងគ្នា​រវាង​ប្រជាជន​និង​ប្រជាជន។

លើ​វិស័យ​​ការទូត​ទ្វេភាគី លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) បាន​ជួប​ពិភាក្សា​​ជាមួយ​លោក​នាយករដ្ឋមន្ត្រីថៃ Prayut Chan-ocha ប្រកបដោយ​ជោគជ័យ។ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ​​បាន​អះ​អាង​ នឹង​ខិតខំប្រឹង​ប្រែង​ដើម្បី​លើកតំលៃពាណិជ្ជកម្ម​ទ្វេភាគី​​ទទួល​បាន​ ២០ ពាន់លាន​ដុល្លារអាមេរិក​ មុន​ឆ្នាំ២០២០ ជួយឧបត្ថម្ភ​គ្នា​ដើម្បី​ក្លាយទៅ​ជា​មជ្ឈមណ្ឌល​ដែល​ទាក់ទាញ​ការវិនិយោគ​ក្នុងតំបន់ ឯកភាព​នូវការ​បង្កលក្ខណៈ​ងាយស្រួល​សំរាប់​ទំនិញ​នៃ​ប្រទេស​និមួយៗ ​ចូលកាន់តែ​ជ្រៅ​ក្នុងទីផ្សារ​គ្នា ជំរុញកិច្ច​សហប្រតិបត្តិការ​​អង្ករ​។ ​លោក​នាយករដ្ឋមន្ត្រីថៃ Prayut Chan-ocha អះអាង៖ ការជំរុញ​សហគ្រាស​ថៃ​​ក្នុង​ការបង្កើន​​ការវិនិយោគ​ចូល​លើបណ្តា​វិស័យ​ដែល​តម្រូវការ​សំរាប់​ការអភិវឌ្ឍន៍​របស់​ប្រទេសវៀតណាម ដូចជា៖ ទេសចរណ៍ ឧស្សាហកម្មជំនួយ ហិរញ្ញវត្ថុ ធនាគារ វិទ្យាសាស្ត្រ​​ បច្ចេកវិទ្យា កសិកម្មនិង​ជលផល។
 
ភាគីទាំងពីរ​បាន​អះអាង តួនាទី​សំខាន់​នៃការរក្សា​សន្តិភាព សន្តិសុខ​និង​ស្ថេរភាព​ ក៏ដូចជា​សុវត្ថិភាព​និង​សេរីភាព​​លើផ្លូវសមុទ្រ​នៅ​ខាង​កើតផងដែរ បញ្ជាក់​ភាគីនានាត្រូវបានអនុវត្តន៍​​សេចក្តី​​ប្រកាស​អំពីការប្រព្រឹត្តរបស់​​​ភាគី​នានា​នៅ​សមុទ្រ​ខាង​កើត (DOC) ប្រកបដោយ​ពេញ​លេញ​និង​ប្រសិទ្ធភាព កសាង​ រក្សា​និង​បង្កើន​ទំនុក​ទុកចិត្តទៅ​វិញទៅ​មក គោរពគោលការណ៍​អំណត់​ដោយ​ខ្លួន​និង​មិន​ប្រើប្រាស់កម្លាំង ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​និង​ជម្លោះ​ដោយ​សន្តិវិធី សមស្រប​នឹង​ច្បាប់​អន្តរជាតិ ក្នុងនោះមាន៖ អនុសញ្ញា​របស់អង្គការសហប្រជាជាតិ​​​ស្តីពី​ច្បាប់សមុទ្រ​ ឆ្នាំ១៩៨២។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ​បាន​បញ្ជាក់​សារជាថ្មី​ម្តង​ទៀត​នូវ​ការគាំទ្រ​របស់​អាស៊ាន និង​ចិន​ឆាប់​រហ័ស​ទទួល​បាន​ក្រម​សិលធម៌អំពី​ការ​ប្រព្រឹត្តរបស់​ភាគីនានា​នៅ​សមុទ្រ​ខាង​កើត (COC)។

​លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹនភុក (Nguyen Xuan Phuc) បាន​ទទទួលជួប​លោក​ប្រធាន​គណៈកម្មាការ​និតិបញ្ញត្តិជាតិ Pornpetch Wichitcholchai ប្រធានគណៈកម្មាការ​សម្ងាត់និង​សំខាន់ ឧត្តមសេនីយ៍ Prem Tinsulanonda​។ ក្នុង​បណ្តាជំនួបនេះ ភាគីទាំងពីរ​បាន​ចរចារ​យ៉ាង​ជ្រាល​ជ្រៅអំពី​បណ្តា​បញ្ហាដែល​ទ្វេភាគី ក្នុង​តំ​បន់​​និង​អន្តរជាតិ​ដែល​ប្រទេសទាំងពីរយកចិត្ត​ទុក​ដាក់។

ភាគីទាំងពីរ​បាន​អបអរសាទរ​ចំពោះ​ភាពជឿន​លឿន​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ក្របខណ្ឌ​កម្មវិធី​សកម្មភាព​​អនុវត្តន៍​​​​​ដៃគូ​យុទ្ធសាស្ត្រថៃ  - វៀតណាម (២០១៤  - ២០១៨) និង​ឯកភាព​បើក​ទូលាយ​លើបណ្តា​វិស័យ​សហប្រតិបត្តិការ​សំដៅ​ជំរុញ​​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំងពីរ។​


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និង លោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha
អញ្ជើញត្រួតកងពលកិត្តិយសក្នុងពិធីទទួលស្វាគមន៍។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha ជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក
(Nguyen Xuan Phuc)។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្ត្រីថៃ
Prayut Chan-o-cha ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និង លោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha
អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោកប្រធានគណៈកម្មាការនិតិបញ្ញត្តិជាតិថៃ
(រដ្ឋសភា) Pornpetch Wichitcholchai។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប ប្រធានគណៈកម្មាការសម្ងាត់និងសំខាន់
ឧត្តមសេនីយ៍ Prem Tinsulanonda។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុង​ទំនាក់ទំនង​ជំរុញ​វិនិយោគ​វៀតណាម –  ថៃ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ​បា​នអញ្ជើញ​ធ្វើ​ជា​សាក្សី​​ក្នុង​ពិធីចុះហត្ថលេខាលើ​បណ្តា​ឯកសារសំខាន់ៗ ក្នុង​នោះ​មាន​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាលនៃ​សាធារណរដ្ឋសង្គមនិយម​វៀតណាម​និង​រាជរដ្ឋាភិបាលនៃព្រះ​រាជាណាចក្រ​ថៃ​ស្តីពីកិច្ច​សហប្រតិបត្តិការ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​ការ​ផ្លាស់ប្តូរថ្មី អនុស្សារណៈ​រវាង​​ក្រសួង ស្ថានប័ន​​នៃ​ប្រទេសទាំងពីរ ​លើបណ្តា​វិស័យ​ដូចជា៖ ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន ធនាគារ​និង​បណ្តាអនុស្សារណៈ​រវាង​បណ្តា​តំបន់​និង​សហគ្រាស​នៃ​ប្រទេស​ទាំងពីរ។
 
ស្តីពីការ​ជំរុញ​វិនិយោគ – ​ភាព​ជោគជ័យជា​លេចធ្លោ​​នៃ​ទស្សនកិច្ច លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​វៀតណាម – ថៃ។ អញ្ជើញ​ចូលរួម​ក្នុង​វេទិកានេះ​មាន​នាយឧត្តមសេនីយ៍និង​ជា​ឧបនាយករដ្ឋមន្ត្រី​ថៃ Prajin Juntong និង ៥០០ ​សហគ្រាសនៃប្រទេសទាំងពីរ។ ​​​ក្នុង​វេទិកានេះ លោកនាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) និងនាយឧត្តមសេនីយ៍និង​ជា​ឧបនាយករដ្ឋ​មន្ត្រី Prajin Juntong បាន​អញ្ជើញ​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​បណ្តាឯកសារ​និង​អនុស្សារណៈ​ស្តីពីកិច្ចសហប្រតិបត្តិការរវាង​សហគ្រាស​វៀតណាម –  ថៃ។

លោកនាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) បាន​ចំណាយពេលវេលាជា​ច្រើន​ ដើម្បីធ្វើការ ជួបសវនាការជាមួយថ្នាក់ដឹកនាំ​បណ្តា​​សម្ព័ន្ធ​ក្រុមហ៊ុន សហគ្រាស​ ដែល​ឈានមុខ​គេ​​របស់​ប្រទេសថៃសំដៅជំរុញ​​ពាណិជ្ជកម្ម អំពាវនាវ​សហគ្រាស​ថៃ​វិនិយោគ​ចូល​​វៀតណាម។ លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) ក៏​ចូលរួម​ក្នុង​ពិធីបើក "សប្តាហ៍​វៀតណាម​នៅ​ថៃ" សំដៅ​ឃោសនា​បណ្តា​ផលិតផល​វៀតណាម​​ត្រូវនាំចូល នៅ​ព្រះរាជាណាចក្រថៃ ផងដែរ។ ​ផ្អែក​ទៅ​លើ​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​វៀតណាម - ថៃ ទស្សនកិច្ច​លើកនេះ​​មាន​សកម្មភាព​មមាញឹក ប្រសិទ្ធភាព​របស់​លោកនាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) ដូច្នេះទស្សនកិច្ច​នេះ​ដែលត្រូវបាន​សង្ឃឹម​ នឹង​បង្កើត​រលក​វិនិយោគ​​របស់​សហគ្រាស​ថៃ​ចូល​​ប្រទេសវៀតណាម។


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមក្នុងវេទិកាសហគ្រាសវៀតណាម – ថៃ
និងអញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបណ្តាសហគ្រាស។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមក្នុងពិធីបើក “សប្តាហ៍ផលិតផលវៀតណាម
ត្រូវនាំចូលនៅព្រះរាជាណាចក្រថៃ”។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួបជាមួយ បណ្តាសម្ព័ន្ធក្រុមហ៊ុនឈានមុខគេ
របស់ព្រះរាជាណាចក្រថៃ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុងដំណើរទស្សនកិច្ច​លើកនេះ លោកនាយករដ្ឋមន្ត្រី ង្វៀន​ស្វឹនភុក (Nguyen Xuan Phuc) និង​ភរិយា​ រួម​ជាមួយ​គណៈប្រតិភូ​ជាន់ខ្ពស់​វៀតណាម​ បានអញ្ជើញ​​អូជធូប​និង​គោរពវិញ្ញាណក្ខន្ធ លោក​ប្រធាន​ហូជីមិញ នៅ​មណ្ឌល​ឧទ្ទិសដល់​​លោកប្រធានហូជីមិញ នៅ​ភូមិមៃ (May) ខេត្ត Nakhon Phanom។

តាំងពីមុន​រហូត​ដល់នា​បច្ចុប្បន្ននេះ នេះ​មិនត្រឹម​តែមណ្ឌល​ឧទ្ទិសដល់​​លោក​ប្រធាន​ហូជីមិញ​ដែល​​កសាងតាមទំហំ​ធំ​បំផុត​តែប៉ុណ្ណោះទេ ថែមទាំង​គឺ​សំណង់​វប្បធម៌ ប្រវត្តិសាស្ត្រ​ ត្រូវបាន​កសាង​ដោយ​​​ការតភ្ជាប់រវាងបំណង​ប្រាថ្នា​ដ៏ស្មោះស្ម័គ្ររបស់​បងប្អូន​អាណិកជន​វៀតណាម រស់នៅ​ព្រះរាជាណាចក្រថៃ​និង​​មនោសញ្ចេតនា​របស់​បក្ស រដ្ឋនិង​ប្រជាជន​វៀតណាម​​ចំពោះ​លោក​ប្រធានហូជីមិញ​ជាទីគោរពរាប់អាន។

គួរឲ្យ​កត់​សម្គាល់ ​មិន​ត្រឹម​តែ​ទុកពេលវេលា ដើម្បីទទួល​ជួប លោកប្រធានសមាគមន៍​មិត្តភាពថៃ -វៀតណាម លោក​នាយករដ្ឋមន្ត្រី​ក៏បាន​ជួប​សំណេះសំណាល​សហគមន៍ បងប្អូន​អាណិកជន​ សហគ្រិនអាណិកជន​វៀតណាម​និង​​​ក្រុម​ជនជាតិ​វៀតណាម ៣ ដង នៅ​រាជធានី​បាង​កក និង​នៅ​ខេត្ត Nakhon Phanom ផងដែរ។


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញអូជធូបនិងគោរពវិញ្ញាណក្ខន្ធ
លោកប្រធានហូជីមិញនៅភូមិមៃ (May) ខេត្តNakhon Phanom។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹនភុក (Nguyen Xuan Phuc)បានអញ្ជើញ​មកទស្សនា​ភូមិ​វប្បធម៌​មិត្តភាព
Nakhon Phanom - ហាណូយ។ រូបថត៖ ថុង​ញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

នេះគឺជា​ទស្សនកិច្ច​​ជា​ផ្លូវរដ្ឋ នៅ​ព្រះរាជាណាចក្រ​ថៃ​ដំបូង​ របស់ លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹនភុក (Nguyen Xuan Phuc) ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ ភាព​ជោគជ័យ​របស់​ទស្សនកិច្ច​នេះ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​លើក​ទំនាក់តំនង​មិត្តភាព​ជា​ប្រពៃណី​និង​ដៃគូ​យុទ្ធសាស្ត្រវៀតណាម​ ថៃ​ឡើង​ដល់​កំរិត​ថ្មី ជាក់ស្តែង​និង​ប្រសិទ្ធភាព​ថែមទៀត./.

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅវៀតណាមត្រូវបានធ្វើឱ្យប្រសើរឡើង ពង្រីក និងសាងសង់ថ្មីជាមួយនឹងធនធានវិនិយោគរបស់រដ្ឋ និងសង្គមភាវូបនីយកម្មជាច្រើន ក៏ប៉ុន្តែនៅតែតាមមិនទាន់ល្បឿន​កំណើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ និងអន្តរជាតិ។ 

Top