• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

លើកទំនាក់ទំនងរវាងវៀតណាម និងអូស្ត្រាលី នូវែលសេឡង់ ឡើងដល់កម្ពស់ថ្មី

នា​រាត្រី​ថ្ងៃទី១៨ ខែមិនា​ ​ព្រឹក​ឡើង​នា​ថ្ងៃទី១៩ ខែ​មិនា (តាម​ម៉ោង​នៅ​ប្រទេស​វៀតណាម) លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) និង​ភរិយា រួម​ជាមួយ​គណៈប្រតិភូ​ជាន់​ខ្ពស់​វៀតណាម បាន​មកដល់​​អាកាសយានដ្ឋាន​ណូយ​បាយ (Noi Bai) នៅ​រដ្ឋធានី​ហាណូយ (Ha Noi) ប្រកបដោយ​សុវត្ថិភាព បញ្ចប់​​ដំណើរទស្សនកិច្ច​ជាផ្លូវ​ការ នៅ​ប្រទេស​នូវែលសេឡង់ ​និង​ប្រទេស​អូស្ត្រាលី ហើយ​អញ្ជើញ​ចូលរួ​ម​​ក្នុង​សន្និសីទ​ជាន់​ខ្ពស់​ពិសេស​អាស៊ាន (Asean)-អូស្ត្រាលី តាមការអញ្ជើញ​របស់លោក​ស្រី​នាយករដ្ឋមន្ត្រី​នូវែលសេឡង់​ Jacinda Andern និង​លោកនាយករដ្ឋមន្ត្រី អូស្ត្រាលី Malcolm Turnbull

វៀតណាម - នូវែលសេឡង់៖ ដៃគូគ្រប់ជ្រុងជ្រោយ

ក្នុងរយៈពេល ៣ ថ្ងៃ នៃដំណើរទស្សនកិច្ចជាផ្លូវការ នៅប្រទេសនូវែលសេឡង់ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិនា លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) មានសកម្មភាពជាច្រើន នៅទីក្រុង Auckland ដែលជាទីក្រុងធំបំផុត នៅប្រទេសនូវែលសេឡង់។

ពិធីទទួលស្វាគមន៍ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់បានរៀបចំ ដោយពិធីការពិសេស ពិធី Hongi –សោភណ្ឌភាពវប្បធម៌ដ៏ពិសេសនៃជនជាតិ Maori នៅពេលទទួលភ្ញៀវពិសេស។


ពិធីទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានរៀបចំ
យ៉ាងមហោឡារិក នាថ្ងៃត្រង់ថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០១៨ នៅអគាររដ្ឋាភិបាល
ស្ថិតក្នុងទីក្រុង Auckland ។ រូបថត៖ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញត្រួតកងពលកិត្តយស
ក្នុងពិធីទទួលស្វាគមន៍។ រូបថត៖ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ពិធី Hongi ដ៏ប្រពៃណីរបស់ប្រទេសនូវែលសេឡង់ ស្វាគមន៍លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក
(Nguyen Xuan Phuc)។ រូបថត៖ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រីង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបពិភាក្សារការងារជាមួយ លោកស្រីនាយករដ្ឋមន្ត្រីនូវែលសេឡង់ Jacinda Andern  និងអញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ស្តីពីកិច្ចសហប្រតិបត្តិការ ហើយជួបពិភាក្សារជាមួយ លោកប្រធានរដ្ឋសភា Trevor Mallard ពិភាក្សាតាមទូរស័ព្ទជាមួយលោកស្រី Patsy Reddy អគ្គទេសាភិបាលនូវែលសេឡង់ ជួបសវនាការជាមួយអភិបាលទីក្រុង Auckland អញ្ជើញចូលរួមក្នុងវេទិកាសហគ្រាសវៀតណាម - នូវែលសេឡង់ អញ្ជើញមកទស្សនាវិទ្យាស្ថានស្រាវជ្រាវដំណាំ  -  ស្បឿងអាហារនូវែលសេឡង់ និយាយសំណេះសំណាងជាមួយនិស្សិតដែលកំពុងរៀនសូត្រ នៅមហាវិទ្យាល័យ Waikato មហាវិទ្យាល័យ Auckland ហើយជួបសំណេះសំណាលជាមួយសមាគមន៍ជនជាតិវៀតណាមរស់នៅប្រទេសនូវែលសេឡង់…

ក្នុងជំនួបពិភាក្សា លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកស្រីនាយករដ្ឋមន្ត្រីនូវែលសេឡង់ Jacinda Adern  បានឯកភាពនូវទិសដៅធ្វើស៊ីជម្រៅថែមទៀតទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពចំពោះវិធានការជំរុញពាណិជ្ជកម្ម ក្នុងនោះបង្កលក្ខណៈងាយស្រួលសំរាប់កសិផល ជលផល ខិតខំប្រឹងប្រែងលើកតំលៃពាណិជ្ជកម្មទ្វេភាគីទទួលបាន ១,៧ ដល់ ២ ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០២០។ ភាគីទាំងពីរក៏បានឯកភាពនូវការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលជាច្រើន ដូចជា៖ អប់រំ ពលកម្ម... បង្កើនបរិមាណនិស្សិតវៀតណាមរៀនសូត្រ នៅប្រទេសនូវែលសេឡង់ឡើងដល់ ៣០% នាឆ្នាំ២០២០។ ក្នុងឱកាសនេះ ភាគីទាំងពីរក៏បានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការជំរុញទំនាក់ទំនងដៃគូ គ្រប់ជ្រុងជ្រោយ ឆ្ពោះទៅកាន់ដៃគូយុទ្ធសាស្ត្រ។


លោកស្រីនាយករដ្ឋមន្ត្រីនូវែលសេឡង់ Jacinda Ardern ទទួលស្វាគមន៍ លោកនាយករដ្ឋមន្ត្រី
ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងភរិយា។
រូបថត៖ ថុងញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបពិភាក្សាការងារជាមួយ
លោកស្រីនាយករដ្ឋមន្ត្រីនូវែលសេឡង់ Jacinda Ardern។
រូបថត៖ ថុងញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ នៅប្រទេសនូវែលសេឡង់ នាថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៨
នៅទីក្រុង Auckland លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប
លោកអភិបាលទីក្រុង Auckland Phil Goff ។
រូបថត៖ ថុងញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៨ នៅទីក្រុង Auckland លោកនាយករដ្ឋមន្ត្រី
ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញមកទស្សនាមហាវិទ្យាល័យបច្ចេកវិទ្យា Auckland
នៃប្រទេសនូវែលសេឡង់។
រូបថត៖ ថុងញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៨ (តាមម៉ោងនៅប្រទេសនូវែលសេឡង់) នៅទីក្រុង Auckland
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួម
ក្នុងវេទិកាសហគ្រាសវៀតណាម – នូវែលសេឡង់។
រូបថត៖ ថុងញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នារសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៨ នៅទីក្រុង Auckland លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក
(Nguyen Xuan Phuc) បានទទួលជួប លោកប្រធានធនាគារបំរុងនូវេលសេឡង់ Neil Quigley។ 

រូបថត៖ ថុងញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

នារសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៨ នៅទីក្រុង Auckland លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក
(Nguyen Xuan Phuc) បានពិភាក្សាតាមទូរស័ព្ទជាមួយ លោកស្រី Dame Patsy Reddy
អគ្គទេសាភិបាលនូវែលសេឡង់។
រូបថត៖ ថុងញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នារសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៨ នៅទីក្រុង Auckland លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក
(Nguyen Xuan Phuc) បានទទួលជួប លោក Derek McCormack -ព្រឹទ្ធបុរសមហាវិទ្យាល័យបច្ចេកវិទ្យា Auckland ។ រូបថត៖ ថុងញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នារសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៨ (តាមម៉ោងនៅប្រទេសនូវែលសេឡង់) នៅទីក្រុង Auckland
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបសវនាការជាមួយ
លោកប្រធានរដ្ឋសភា Trevor Mallard។

 រូបថត៖ ថុងញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

នារសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៨ (តាមម៉ោងនៅប្រទេសនូវែលសេឡង់) នៅទីក្រុង Auckland
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានទទួលជួប លោក Adam Martin
ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មនូវែលសេឡង់ (NZTC)។
រូបថត៖ ថុងញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នារសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៨ (តាមម៉ោងនៅប្រទេសនូវែលសេឡង់) នៅទីក្រុង Auckland
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានទទួលជួប លោក Neil Quigley -
ប្រធានធនាគារបំរុងនូវែលសេឡង់។
រូបថត៖ ថុងញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម តំលៃពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរសុទ្ធតែបង្កើនយ៉ាងទៀងទាត់ និងល្បឿនមធ្យមប្រហែល ២០% ក្នុងមួយឆ្នាំ។ នាឆ្នាំ២០១៦ តំលៃពាណិជ្ជកម្មទ្វេភាគីទទួលបាន ៧០៧ លានដុល្លារអាមេរិក នាឆ្នាំ២០១៧ ទទួលបាន ៩០៧,៥ លានដុល្លារអាមេរិក​។ ប្រទេសទាំងពីរបានដាក់ចេញទិសដៅទទួលបានតំលៃពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៧ ពាន់​លាន​ដុល្លារអាមេរិក នាឆ្នាំ២០២០ លើកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្លាយទៅជាសសរទ្រូងនៃទំនាក់ទំ​នង​ទ្វេភាគី។

វៀតណាម អូស្ត្រាលី៖ បង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ

អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសអូស្ត្រាលី និងអញ្ជើញចូលរួមក្នុងសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន - អូស្ត្រាលី ក្នុងរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែមិនា លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមានកម្មវិធីយ៉ាងមមាញឹក នៅទីក្រុង Canberra និងទីក្រុង Sydney។ ក្នុងនោះមានព្រឹត្តិការណ៍គួរឲ្យយកចិត្តទុកដាក់ និងជាប្រវត្តិសាស្ត្រ។
នោះជាការដែលលោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី 
Malcolm Turnbull 
ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ​រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។


ទស្សនកិច្ចលើកនេះបានប្រព្រឹត្តទៅ ក្នុងបរិបទកិច្ចព្រមព្រៀងដៃគូលើគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ទើបចុះហត្ថលេខារួចហើយ និងប្រទេសទាំងពីរបានអបអរសាទរខួបលើក​ទី ​៤៥ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូត។

នាទីក្រុង Canberra លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានទទួលស្វាគមន៍យ៉ាងមហោឡារិក នៅអគាររដ្ឋសភា ដោយការបាញ់កាំភ្លើងធំចំនួន ១៩ ណាត់ សំរាប់ពិធីទទួលស្វាគមន៍ថ្នាក់ដឹកនាំរដ្ឋាភិបាល។

ទទួលការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbull លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ​ នៅប្រទេសអូស្ត្រាលី និងអញ្ជើញចូលរួម ក្នុងសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន - អូស្ត្រាលី ក្នុងរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៨។



ពិធីទទួលស្វាគមន៍បានរៀបចំយ៉ាងមហោឡារិក នៅរដ្ឋធានី Canberra នាព្រឹកថ្ងៃទី១៥ ខែមិនា។
ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី
Malcolm Turnbull។ រូបថត៖ ថុងញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ពិធីទទួលស្វាគមន៍បានរៀបចំយ៉ាងមហោឡារិក នៅរដ្ឋធានី Canberra នាព្រឹកថ្ងៃទី១៥ ខែមិនា។
ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី
Malcolm Turnbull អញ្ជើញត្រួតកងពលកិត្តយស។
រូបថត៖ ថុងញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbull
និងភរិយា ថតរូបទុកជាអនុស្សាវរីយ៍។ រូបថត៖ ថុងញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រី​អូស្ត្រាលី​ Malcolm Turnbull ទទួលជួបអគ្គទេសាភិបាលអូស្ត្រាលី ប្រធានព្រឹទ្ធសភា ប្រធានសភាជាន់ទាប ជួបសំណេះសំណាលជាមួយគ្រូនិងនិស្សិតនៃមហាវិទ្យាល័យជាតិអូស្ត្រាលី - មហាវិទ្យាល័យដំបូង នៅប្រទេសអូស្ត្រាលី ជួប​សមាគមន៍មិត្តភាពអូស្ត្រាលី - វៀតណាម អញ្ជើញមកទស្សនាអង្គការស្រាវជ្រាវឧស្សហកម្មនិងវិទ្យាសាស្ត្រ CSIRO និងការតាំងពិព័រណ៍ផ្លាស់ប្តូរថ្មីសំរាប់ច្នៃប្រឌិត  ឧទ្ទេសនាមនូវគម្រោងកិច្ចសហប្រតិបត្តិការជាមួយ​វៀត​ណាម លើវិស័យ​មួយ​ចំនួន​ដូចជា៖ សុខាភិបាល កសិកម្ម រៀបចំប្រភពទឹក ជួបសំណេះសំណាលជាមួយ​សហគ្រិន​ បញ្ញាវន្តឆ្នើម ដែលជាជនជាតិវៀតណាមរស់នៅ ប្រទេសអូស្ត្រាលី អញ្ជើញចូលរួមក្នុងពិធីជប់លៀងអបអរសាទរខួបលើកទី ៤៥ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម  - អូស្ត្រាលី ជួបនិយាយសំណេះ​សំណាល​ជាមួយបងប្អូនអាណិកជនវៀតណាម រស់នៅប្រទេសអូស្តា្រលី។

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbull បានឯកភាពនូវការបង្កលក្ខណៈងាយស្រួលយ៉ាងអតិបរមាសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកាន់តែស៊ីជម្រៅនិង​បើក​ទូលាយ បង្កើនផលប្រយោជន៍មកពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលផ្អែកទៅលើការជួយឧបត្ថម្ភទៅ​វិញ​ទៅមក និងសក្តានុពលជាច្រើន ក្នុងខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីបានសង្កត់ធ្ងន់៖ ធ្វើឲ្យជិតស្និទ្ធទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ តាមរយៈកិច្ចសហប្រតិបត្តិការអប់រំ ផ្លាស់​​ប្តូរវប្បធម៌ និងអភិវឌ្ឍន៍ទេសចរណ៍ ដែលជាគ្រឹះស្ថានរឹងមាំសំរាប់ដៃគូយុទ្ធសាស្ត្រ នាបច្ចុប្បន្ននេះនិងនៅ​ពេល​អនាគត។

ភាគីទាំងពីបានឯកភាពនូវតួនាទីសំខាន់ៗ ចំពោះការការពារសន្តិភាព ស្ថេរភាព សន្តិសុខ សុវត្ថិភាព សេរីភាពលើផ្លូវសមុទ្រ អាកាសចរណ៍ នៅសមុទ្រខាងកើត ក៏ដូចជាការដោះស្រាយសំរាប់បញ្ហាសមុទ្រ អាស្រ័យទៅលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអន្តរជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ គាំទ្រចំពោះការធ្វើឲ្យសុក្រិតក្រមប្រព្រឹត្តសិលធម៌របស់ភាគីនានា នៅសមុទ្រខាងកើក (COC) ប្រកបដោយឆាប់រហ័ស។


ក្រោយពិធីទទួលស្វាគមន៍ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានជួបពិភាក្សាការងារ។
ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbull និងលោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក
(Nguyen Xuan Phuc) ជួបពិភាក្សាការងារ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbull និងលោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក
(Nguyen Xuan Phuc) អញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ មួយចំនួន។
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី
Malcolm Turnbull ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតទំនាក់ទំនង
ដៃគូយុទ្ធសាស្ត្រវៀតណាម - អូស្ត្រាលី។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbull និងលោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក
(Nguyen Xuan Phuc) អញ្ជើញធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ស្តីពីកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៨ នៅរដ្ឋធានី Canberra លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក
(Nguyen Xuan Phuc) ជួបសវនាការជាមួយ លោកប្រធានព្រឹទ្ធសភាអូស្ត្រាលី Scott Ryan
និងលោកប្រធានសភាជាន់ទាបអូស្ត្រាលី Tony Smith ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៨ នៅរដ្ឋធានី Canberra លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក
(Nguyen Xuan Phuc) បានអញ្ជើញចូលជួបនិងសម្តែងការគួរសម លោកអគ្គទេសាភិបាលអូស្ត្រាលី
Peter Cosgrove ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នារសៀលថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៨ នៅរដ្ឋធានី Canberra លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក
(Nguyen Xuan Phuc) អញ្ជើញមកទស្សនាការតាំងពិព័រណ៍ស្តីពីការផ្លាស់ប្តូរថ្មីសំរាប់ច្នៃប្រឌិត (CSIRO) ។
ក្នុងរូបថត៖លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងអ្នកតំណាង។
រូបថត៖រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នារសៀលថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៨ នៅរដ្ឋធានី Canberra លោកអគ្គទេសាភិបាលអូស្ត្រាលី
Peter Cosgrove និងភរិយា បើកឡានជូន លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)
និងភរិយាក្នុងឳកាសអញ្ជើញមកទស្សនាសួនសត្វ Kangaroo។
រូបថត៖រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នារសៀលថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៨ នៅរដ្ឋធានី Canberra លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក
(Nguyen Xuan Phuc) និងលោកអគ្គទេសាភិបាលអូស្ត្រាលី Peter Cosgrove អញ្ជើញចូលរួម
ក្នុងពិធីអបអរសាទរខួប ៤៥ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម -អូស្ត្រាលី។
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញថ្លែងសន្ទរកថា។
រូបថត៖រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៨ នៅទីក្រុង Sydney លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក
(Nguyen Xuan Phuc) ជួបសវនាការជាមួយ លោកស្រីអគ្គទេសាភិបាលរដ្ឋ New South Wales
Gladys Berejiklian។ រូបថត៖រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៨ នៅទីក្រុង Sydney លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក
(Nguyen Xuan Phuc) បានទទួលជួប លោកទេសាភិបាលរដ្ឋ New South Wales David Hurley និងភរិយា។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៨ នៅទីក្រុង Sydney លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញចូលរួម ក្នុងវេទិកាសហគ្រាសវៀតណាម អូស្ត្រាលី និងអញ្ជើញធ្វើសាក្សី
ក្នុងពិធីចុះហត្ថលេខាលើឯកសារនូវកិច្ចសហប្រតិបត្តិការវិនិយោគ។
ក្នុងរួបថត៖ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញថ្លែងសន្ទរកថា
ក្នុងវេទិកានេះ។ រូបថត៖រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញធ្វើសាក្សី ក្នុងពិធីប្រកាសជើងហោះហើរពីវៀតណាម ទៅកាន់អូស្ត្រាលីនៃក្រុមហ៊ុនអាកាសចរណ៍ Vietjet ។រូ
បថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និង លោកអគ្គទេសាភិបាលអូស្ត្រាលី Peter Cosgrove  បានអញ្ជើញជាសហអធិបតី ក្នុងពិធីអបអរសាទរខួប ៤៥ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - អូស្ត្រាលី។ ក្នុងឱកាសនេះ លោកអគ្គទេសាភិបាលអូស្ត្រាលី Peter Cosgrove​ បានបើកឡានជូន លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងភរិយា មកទស្សនាសូនសត្វ Kangaroo ដែលជាសកម្មភាពបង្ហាញយ៉ាងច្បាស់លាស់នូវការយកចិត្តទុកដាក់របស់រដ្ឋាភិបាល​អូស្ត្រាលី​សំរាប់ថ្នាក់ដឹកនាំវៀតណាម។

នៅទីក្រុង Sydney លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបសវនាការជាមួយអគ្គទេសាភិបាលរដ្ឋ New South Wales និងទេសាភិបាល ក៏ដូចជាមានសកម្មភាពជំរុញការវិនិយោគជាច្រើន អញ្ជើញ​ចូលរួមក្នុងវេទិកាសហគ្រាសវៀតណាម- អូស្ត្រាលី ដែលមានការចូលរួមរបស់សហគ្រាសនិងវិនិយោគិន ដែល​មកពីប្រទេសទាំងពីរចំនួន ៤០០ នាក់។ លោករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ក៏អញ្ជើញធ្វើជាសាក្សី ក្នុងពិធីប្រគល់កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរចំនួន ១៨  ឯកសារ ជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយសម្ព័ន្ធក្រុមហ៊ុន សហគ្រាសធំៗនៃប្រទេសអូស្ត្រាលី អញ្ជើញចូលរួមក្នុងពិធី​បើកដាក់ឲ្យប្រើប្រាស់ស្ថាប័នប្រចាំនៅប្រទេសអូស្ត្រាលីរបស់វិទ្យុសម្លេងវៀតណាម។

- ក្នុងវេទិកាសហគ្រាសវៀតណាម - អូស្ត្រាលី រៀបចំនារសៀលថ្ងៃទី១៦ ខែមិនា លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានឲ្យដឹងថា៖ ប្រទេសអូស្ត្រាលី ស្ថិតក្នុងបញ្ជី top ១០ ប្រទេសជាដៃគូពាណិជ្ជកម្មឈានមុខគេ នៅប្រទេសវៀតណាម នាឆ្នាំ២០១៧ ទទួលតំលៃពាណិជ្ជកម្មប្រហែល ៦,៥ ពាន់លានដុល្លារអាមេរិក កើនឡើង ២២% បើសិនជាប្រៀបធៀបនឹងរយៈពេលដដែល នាឆ្នា២០១៦ ថែមទាំងកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលកន្លងទៅ ផងដែរ។

- សហគ្រាសអូស្ត្រាលីបានវិនិយោគចូលប្រទេសវៀតណាមជាង ៤០០ គម្រោងដែលមានដើមទុនវិនិយោគសរុបជាង ២ ពាន់លានដុល្លារអាមេរិក លើបណ្តាវិស័យ៖ ការកែច្នៃ ការច្នៃផលិត រុក្ខជាតិនិងជលផល សេវាកម្ម សុខាភិបាល អប់រំ ជាដើម។ ព្រមទាំង ប្រទេសវៀតណាមគឺជាទីកន្លែងចាប់ចិត្តសំរាប់ជនជាតិអូស្ត្រាលី នាឆ្នាំ២០១៧ទទួលភ្ញៀវទេសចរណ៍អូស្ត្រាលីចំនួន ៤០០.០០០នាក់។


ទំនាក់ទំនង អាស៊ាន - អូស្ត្រាលី កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍ ប្រកបដោយល្អប្រសើរ

នាថ្ងៃទី១៨ ខែមិនា លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បន្តអញ្ជើញចូលរួម ក្នុងបណ្តាកម្មវិធីស្ថិតក្នុងក្របខ័ណ្ឌសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន - អូស្ត្រាលីដែលរៀបចំ នៅទីក្រុង Sydney។

ក្នុងកិច្ចប្រជុំពេញអង្គ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបានពិភាក្សានូវទិសដៅទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន -អូស្ត្រាលី រួមមានចំណុចសំខាន់ទាំងពីរ៖ មួយគឺបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងប្រឆាំងនឹងភេរវកម្ម ។  

ក្នុងពិធីបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់នូវតួនាទីសំខាន់ៗនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន - អូស្ត្រាលី ចំពោះសន្តិសុខនិងវិបុលភាពក្នុងតំបន់។ សន្និសីទជាន់ខ្ពស់ពិសេសលើកនេះនឹងបើកឱកាស សំដៅភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការ ធ្វើឲ្យស៊ីជម្រៅថែមទៀត និងបង្កកម្លាំងចលករថ្មីសំរាប់ទំនាក់ទំ នងដៃគូ ដែលមានដំណើរការអភិវឌ្ឍន៍យ៉ាងរឹងមាំ ក្នុងរយៈពេលជាង ៤៤ ឆ្នាំកន្លងទៅហើយ។


លោកនាយករដ្ឋមន្ត្រីង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានថ្លែងសន្ទរកថាសំខាន់ៗ ស្តីពីការដាក់ទិសដៅនូវទំនាក់ទំនងដៃគូនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន - អូស្ត្រាលី ក្នុងដំណាក់កាលថ្មី។ លោកនាយករដ្ឋមន្ត្រីង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានសង្កត់ធ្ងន់ថា ទំនាក់ទំនងអាស៊ាន - អូស្ត្រាលីកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍ ប្រកបដោយល្អប្រសើរបំផុត ក្នុងរយៈពេល ៤៤ ឆ្នាំនៃការពង្រឹងនិងអភិវឌ្ឍន៍។


នាព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៨ នៅទីក្រុង Sydney លោកនាយករដ្ឋមន្ត្រីង្វៀនស្វឹនភុក
(Nguyen Xuan Phuc) បានទទួលជួប លោកប្រធានសមាគមន៍សហគ្រាសវៀតណាម នៅប្រទេសអូស្ត្រាលី ត្រឹនបាភុក (Tran Ba Phuc)។
រូបថត៖រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៨ នៅទីក្រុង Sydney លោកនាយករដ្ឋមន្ត្រីង្វៀនស្វឹនភុក
(Nguyen Xuan Phuc) បានទទួលជួបសាស្ត្រាចារ្យ ង្វៀនវ៉ាន់អាញ (Nguyen Van Anh) - អ្នកតំណាងឲ្យក្លឹប
អ្នកវិទ្យាសាស្ត្រជនជាតិវៀតណាម នៅរដ្ឋ Queensland។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នារសៀលថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៨ នៅទីក្រុង Sydney លោកនាយករដ្ឋមន្ត្រីង្វៀនស្វឹនភុក
(Nguyen Xuan Phuc) បានអញ្ជើញចូលរួម ក្នុងពិធីជប់លៀងអាហារូបករណ៍ Colombo ថ្មី។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នារសៀលថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៨ នៅទីក្រុង Sydney លោកនាយករដ្ឋមន្ត្រីង្វៀនស្វឹនភុក
(Nguyen Xuan Phuc) បានអញ្ជើញចូលរួម ក្នុងសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន - អូស្ត្រាលី។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៨ នៅទីក្រុង Sydney លោកនាយករដ្ឋមន្ត្រីង្វៀនស្វឹនភុក
(Nguyen Xuan Phuc) បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពេញអង្គ អំពីបង្កើនការតភ្ជាប់អាស៊ាន - អូស្ត្រាលី
ដៃគូសេដ្ឋកិច្ចអាស៊ាន - អូស្ត្រាលី និងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងភេរវកម្មអាស៊ាន - អូស្ត្រាលី។
ក្នុងរូបថត៖ ទិដ្ឋភាពនៃកិច្ចប្រជុំពេញអង្គ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

គឺ​មួយ​ក្នុង​ចំណោមថ្នាក់​ដឹក​នាំចំនួន ៤ រូប ​នៃ​ប្រទេស​ ASEAN​ ដែល​អញ្ជើញ​ថ្លែង​សន្ទរកថា ក្នុង​កិច្ច​ប្រជុំ​ចង្អៀត​​ស្តីពី​​កិច្ច​សហប្រតិបត្តិការ​លើ​សមុទ្រ លោកនាយករដ្ឋមន្ត្រីង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) បាន​លើក​ឡើង​​ស្ថានភាព​នៅ​សមុទ្រ​ក្នុង​តំបន់។ ក្នុង​នោះ​មាន​ស្ថានភាព​នៅ​សមុទ្រ​ខាង​កើតដែល​កំពុង​ប្រឈម​មុខ​នឹងការគំរាម​កំហែង​​សន្តិភាព ស្ថេរភាព សន្តិសុខ សេរីភាព​នៅ​លើ​ផ្លូវសមុទ្រ អាកាសចរណ៍ ដូច្នេះ​ភាគី​នានា​ត្រូវ​គោរព​ច្បាប់​ សំដៅ​កសាង​ក្តី​ជឿ​ជាក់ ព្រម​ទាំង ​​​អនុវត្តវិធានការនូវ​កិច្ចសហប្រតិបត្តិការគ្រប់ជ្រុង​ជ្រោយលើ​សមុទ្រ​។ ​ការចូលរួម​យ៉ាង​ម្ចាស់ការ និង​រួម​ចំណែកយ៉ាង​សកម្មរបស់​ប្រទេស​វៀតណាម ដែល​បាន​ប្រទេស​អូស្ត្រាលីនិង​បណ្តា​សមាជិក​ក្នុង​តំបន់​អាស៊ាន​កត់ស្គាល់​និងវាយតំលៃខ្ពស់។

​ក្នុង​​ក្របខ័ណ្ឌ​ចូលរួម​ក្នុង​សន្និសីទនេះ លោក​នាយករដ្ឋមន្ត្រីង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) រួម​ជាមួយ​ថ្នាក់ដឹក​នាំ​បណ្តា​ប្រទេស​អាស៊ាន និង​លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បាន​អញ្ជើញ​ចូល​រួម​ ក្នុង​បណ្តា​សកម្មភាព​ផ្សេងៗ ទៀត​ដូចជា៖ ជួប​សំណេះសំណាល​អតីតនិស្សិតអូស្ត្រាលី​ដែល​សិក្សា​​ក្នុង​កម្មវិធី​អាហារូបករណ៍ ថ្មី​នៅ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ អញ្ជើញ​ធ្វើ​ជា​សាក្សី​ ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់អាស៊ាន- អូស្ត្រាលី ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រឆាំងនឹងភេរវកម្ម​អន្តរជាតិ…​

ក្រៅពីសន្និសីទនេះ លោក​នាយករដ្ឋមន្ត្រី​បាន​ជួប​សវនាការទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ដូចជា៖ នាយករដ្ឋមន្ត្រី​ប្រទេស​ឡាវ  នាយករដ្ឋមន្ត្រី​នៃព្រះ​រាជាណាចក្រកម្ពុជា  នាយករដ្ឋមន្ត្រី​​ប្រទេសម៉ាឡេស៊ី នាយករដ្ឋមន្ត្រី​ប្រទេស​សឹង្ហបុរី ទីប្រឹក្សា​រដ្ឋ​​ជាន់​ខ្ពស់​មីយ៉ាន់ម៉ា។ ​ក្នុង​ជំនួបជាមួយ​សម្តេច​តេជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា និង​លោកស្រីទីប្រឹក្សា​រដ្ឋមីយ៉ាន់​ម៉ា Aung San Suu Kyi ​បានទទួល​ការ​អញ្ជើញ​ចូលរួម​ ក្នុង​សន្និសីទកំពូលកិច្ច​សហប្រតិបត្តិការ ក្នុង​អនុតំបន់​ទន្លេមេគង្គបើកទូលាយ​លើក​ទី ៦ នឹង​បាន​រៀបចំ នៅ​រដ្ឋធានីហាណូយ (Ha Noi) ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០១៨ ខាងមុខ។

លោកនាយករដ្ឋមន្ត្រី​សឹង្ហបុរីជូនពរភាពជោគជ័យ​នៃ​កិច្ច​ព្រម​ព្រៀង CPTPP ​(កិច្ច​ព្រមព្រៀង​គ្រប់ជ្រុងជ្រោយ និងជឿន​លឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក) ទើប​បាន​ចុះ​ហត្ថ​លេខា​ នៅ​ប្រទេស​ឈីលី ក្នុង​នោះ​ប្រទេស​វៀតណាម​ដើរ​តួនាទី​ជា​ “ក្បាល​រថភ្លើង” ​ក្នុង​ការ​ចរចារ CPTPP ក្រៅពី​សន្និសីទ APEC ឆ្នាំ២០១៧។

ដំណើរទស្សនកិច្ច​ជាផ្លូវ​ការ នៅប្រទេស​អូស្ត្រាលី និងអញ្ជើញ​ចូលរួម ក្នុង​សន្និសីទជាន់​ខ្ពស់​ពិសេស ASEAN-អូស្ត្រាលីរបស់​លោក​នាយករដ្ឋមន្ត្រីង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) បាន​លើកទំនាក់ទំនង​នៃប្រទេសទាំងពីរឡើង​ដល់​កម្ពស់​ថ្មី ​ព្រមទាំង​រួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ភាព​ជោគជ័យ​នៃសន្និសីទ​ជាន់​ខ្ពស់​ពិសេស​ បង្កើន​កិច្ច​សហប្រតិបត្តិការ តភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​រវាង​ ASEAN និង​អូស្ត្រាលី​ ក្នុង​រយៈពេល​ខាង​មុខ​ឆាប់ៗនេះ./.

អនុវត្ត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម

ទំនាក់ទំនងវៀតណាម - អូស្ត្រាលីបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ទំនាក់ទំនងវៀតណាម - អូស្ត្រាលីបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

បន្ទាប់ពីរយៈពេលជាង ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត វៀតណាម និងអូស្ត្រាលីបានកសាងទំនាក់ទំនងដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយដោយឈរលើទំនុកចិត្តគ្នាជាយុទ្ធសាស្ត្រ និងការយោគយល់គ្នាទៅវិញទៅមក។ 

Top