• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកតម្កើងកសិករវៀតណាមឆ្នើមចំនួន ៦៣ នាក់ ឆ្នាំ ២០២១

កសិករចំនួន ៦៣នាក់ នឹងត្រូវបានលើកតម្កើង និងប្រគល់កិត្តិនាមជាកសិករវៀតណាមឆ្នើមឆ្នាំ ២០២១ នាថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១ នៅទីក្រុងហាណូយ។ នោះគឺជាព័ត៌មានដែលបានលើកឡើងក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយគណៈកម្មាធិការមជ្ឈិមសមាគមកសិករវៀតណាម នាព្រឹកថ្ងៃទី២៤ វិច្ឆិកា។

ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ dangcongsan.vn)



កសិករឆ្នើមចំនួន ៦៣ នាក់ដែលទទួលបានការលើកតម្កើងលើកនេះ គឺសុទ្ធតែជាគំរូនៃការខិតខំប្រឹងប្រែងដើម្បីជម្នះការលំបាកនិងរួមចំណែកជាវិជ្ជមានដល់សហគមន៍។ លោក Nguyen Hong Son អនុប្រធានគណៈកម្មាធិការរៀបចំកម្មវិធីមោទនភាពកសិករ វៀតណាមបានឲ្យដឹងថា៖ “កសិករឆ្នើម ចំនួន៦៣រូប ដែលទទួលបានការលើកតម្កើងលើកនេះ ជាតំណាងលើវិស័យទាំង ៦៣ ដូចជាការដាំដុះ ចិញ្ចឹមសត្វ វារីវប្បកម្ម ការច្នៃប្រឌិត កសិដ្ឋានទូទៅ  សេវាកម្មកសិកម្ម ការកសាងជនបទថ្មី ជាពិសេស ក្នុងផលិតកម្មកសិកម្មបានលេចឡើងគំរូតភ្ជាប់សេដ្ឋកិច្ច សហករណ៍បែបថ្មី។ កសិករវៀតណាមឆ្នើមមួយចំនួនក្នុងឆ្នាំ ២០២១ ខ្លួនផ្ទាល់ងក៏បានរងការ ខូចខាតដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយសារតែរអាក់រអួលខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលកសិកម្មនៃប្រព័ន្ធចែកចាយ ប៉ុន្តែម្នាក់ៗនាំគ្នាលើកសាររៀងៗខ្លួន ជីវិតដ៏ស្រស់ស្អាត និងរស់នៅប្រកបដោយប្រយោជន៍”។

កម្មវិធីជ្រើសរើស លើកតម្កើង និងប្រគល់កិត្តិនាមជាកសិករឆ្នើមរបស់វៀតណាម គឺជាព្រឹត្តិការណ៍សំខាន់មួយនៃកម្មវិធីមោទនភាពកសិករវៀតណាម ឆ្នាំ ២០២១៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top