• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកតម្កើងកសិករវៀតណាមឆ្នើមចំនួន ៦៣ នាក់ក្នុងឆ្នាំ ២០១៩


 ទិដ្ឋភាពនៃកម្មវិធីលើកតម្កើងកសិករវៀតណាមឆ្នើមចំនួន ៦៣ នាក់ក្នុងឆ្នាំ ២០១៩ (រូបថត៖ danviet)
 

នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ សមាគម​កសិករ​វៀត​ណាម សហការ​ជាមួយ​គណៈ​កម្មាធិការ​ឃោសនានិង​អប់រំមជ្ឈឹម ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ក្រសួងឧស្សាហកម្មនិ​ងពាណិជ្ជកម្មវៀតណាម ​បានរៀប​ចំ​កម្មវិធី “មោទនភាពសម្រាប់កសិករវៀតណាម” និងពិធីលើកតម្កើងកសិករឆ្នើមក្នុងឆ្នាំ ២០១៩ ។
 
ថ្លែងមតិក្នុង​កម្មវិធីនេះ ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈិម លោកស្រី Truong Thi Mai បានអប​អរសាទរ​ដល់ប្រជាកសិករឆ្នើមចំនួន ៦៣ នាក់ក្នុងឆ្នាំ ២០១៩ ហើយបាន​អះអាង​ថានេះជា​សកម្មភាព​ដ៏មានអត្ថន័យ រស់រវើកនិ​ង ជាក់ស្តែងមិនត្រឹមតែ ដើម្បី​លើកទឹកចិត្ត​ដល់កសិករ​ឆ្នើម​អោយ​ទាន់​ពេល​វេលា​ព្រម​ទាំង​បង្កើតមូលដ្ឋានគ្រឹះក្នុងការកសាងវិស័យកសិកម្មប្រកបដោយភាពជឿនលឿននិងទំនើបផងដែរ។ លោកស្រី ​Truong Thi Mai បានសង្កត់ធ្ងន់ថា៖
 
«គណៈកម្មាធិការ​បក្ស អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រព័ន្ធនយោបាយគប្បីបន្តរួមំណើរជាមួយកសិករ ដើម្បី​បង្កើត​លក្ខខណ្ឌងាយ​ស្រួលសម្រាប់កសិករអាច ទទួលបានការជឿនលឿនខាងវិទ្យាសាស្ត្រនិងបច្ចេកទេស អភិវឌ្ឍ​ទ​ម្រង់​នៃកិច្ចសហប្រតិបត្តិការ ពង្រីកផលិតកម្មនិងអាជីវកម្ម ព្រមទាំង​លើក​ទឹកចិត្ត​កសិក​រ​ក្នុងការ​លើកឡើ​ងគំនិតផ្តួចផ្តើមល្អ ក៏ដូចជា​រៀបចំការ​តភ្ជាប់​រវាង​កសិកម្ម​និង​ឧស្សាហកម្ម​កែច្នៃនិង​ទីផ្សារនាំ​ចេញខ្សែសង្វាក់​តម្លៃផ​ង​ដែរ។»

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top