នៅកសិកម្មមូលដ្ឋាន ជាតំបន់វត្ថុធាតុដ៏សម្បូរបែប មានបន្លែ មើម សហករណ៍ ទន្លេក្រហម នៅឃុំដាយម៉ាច (Dai Mach) ស្រុកដុងអាញ (Dong Anh) ក្រុងហាណូយ បានផលិតជោគជ័យនូវផលិតផលបំពង់បឺតដោយបន្លែនិងមើមឈើ។ នេះជាផលិតផល OCOP តាមស្តង់ដាផ្កាយ៥ របស់ក្រុងហាណូយ បាននាំចេញទៅកាន់ប្រទេសជាច្រើនដូចជា៖ កូរេខាងត្បូង ប៊ូឡូញ សឹង្ហបុរី។ល។
រឿងផលិតកម្មបំពង់បឺតបន្លែ មើម បានផ្តួចផ្តើមចេញពីបង ឡេ វ៉ាន់តាម (Le Van Tam)។ បងតាម (Tam) ធ្លាប់ជាកសិករម្នាក់ មានស្រុកកំណើត នៅខេត្តថាញហ្វ័រ (Thanh Hoa)។ ចៃដន្យថ្ងៃមួយបងទៅលេងស្រុកកំណើត សម្លឹងមើលផ្ទៃទន្លេធំល្វឹងល្វើយ កំពុងមានរលកបោកបាច់ កួចយកនូវគំនរសំរាម ក្នុងនោះមានបំពង់បឺតប្លាស្ទិក ដែលអណ្តែតនៅលើផ្ទៃទឹក បងមានអារម្មណ៍សោកស្តាយពេលឃើញផ្ទាល់នៅលើផ្ទៃសមុទ្រ មានភាពកខ្វក់យ៉ាងធ្ងន់ធ្ងរ ដោយសារគំនរសំរាមប្លាស្ទិក។ រូបភាពបំពង់បឺតប្លាស្ទិក អណ្តែតរសាត់លើផ្ទៃសមុទ្រ ចេះតែដេកសម្ងំនៅទីនោះមិនអាចពុករលួយបាន រូបភាពនេះចេះវិលវល់ក្នុងអារម្មណ៍ បងគិតហើយគិតទៀត ត្រូវតែធ្វើបំពង់បឺតជិតស្និទ្ធនឹងបរិស្ថាន។
ទាញយកប្រៀបខ្លាំងនៃកសិកម្មមូលដ្ឋាន នោះជាប្រភពវត្ថុធាតុបន្លែមើមដ៏សម្បូរបែប ប្រមូលផលពេញមួយឆ្នាំ។ បងបានសិក្សា ពិសោធន៍សាកល្បង និងផលិតចេញបំពង់បឺតបន្លែ មើម។ បំពង់បឺតធ្វើដោយគ្រាប់ធុញជាតិ បន្លែ មើម មានគុណសម្បត្តិ គឺមកពីធម្មជាតិទាំងស្រុង។ ក្រៅពីគុណប្រយោជន៍ប្រើសម្រាប់ពិសាទឹក បំពង់បឺតប្រភេទនេះ នៅអាចយកទៅឆា ស្ងោរ ដាក់ចូលទឹកស៊ុប ជួនកាលអាចចៀនធ្វើជា snack បង្កើតជាអាហារបំប៉ន និងប្លែកមាត់។
បងឡេ វ៉ាន់តាម (Le Van Tam) បានរួមនឹងប្រជាកសិករមូលដ្ឋាន នៃសហករណ៍ទន្លេក្រហម បង្កើតជាតំបន់វត្ថុធាតុដំាបន្លែ មើម ទុកសម្រាប់ធ្វើជាប្រភពផលិតកម្មបំពង់បឺត។ ប្រភេទមើមដូចជា៖ ការូត ដំឡូងជ្វា ឆាថាវ។ល។ ប្រភេទបន្លែមានពណ៌បៃតង ពណ៌លឿង ពណ៌ស្វាយ ពេលបានកិនម៉ដ្ឋក្លាយជាម្សៅ នឹងឆ្លងកាត់ដំណាក់កាលចំហុយ សម្ងួត បង្កើតជាផលិតផលបំពង់បឺត។ ការផលិតបំពង់បឺតបន្លែ មើម ជួយប្រជាកសិករដោះស្រាយបានការនាំចេញនូវកសិផល។ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាស្ថាប័នភ្នាក់ងារវាយតម្លៃខ្ពស់លើកសិផល។ បំពង់បឺតធ្វើពីបន្លែ មើម មានអត្ថន័យធំសម្រាប់ការអភិវឌ្ឍ ជាពិសេសរួមចំណែកទប់ស្កាត់កាក់សំណលបន្ថយភាពកខ្វក់បរិស្ថាន។
អត្ថបទ៖ ប៊ិចវឹន រូបថត៖ ខាញ់ឡុង
ប្រែសម្រួល៖ រីកើង