• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

លិងជីណុងឡឹម (Lingzhi Nong Lam) យកជំនះ​លើអ្នក​ប្រើ​ប្រាស់​វៀត​ណាម​

បណ្ឌិត​វ័យ​ក្មេង​ង្វៀន​វ៉ាន់​ហ៊ីវ​ (Nguyen Van Hieu) និង​សហការី​ស្រាវ​ជ្រាវ​ហើយ​បង្កើតជា​​ពាណិជ្ជ​សញ្ញា​​ ផ្សិត​លិង​ជី​ណុង​ឡឹម (Lingzhi Nong Lam) ​គុណ​ភាព​ឆ្នើម​។ ជាង៥ឆ្នាំ​មាន​វត្ត​មាន​នៅ​លើ​ទី​ផ្សារ​​វៀតណាម​ ពាណិជ្ជសញ្ញាលិង​ជី​ណុង​ឡឹម (Lingzhi Nong Lam) បាន​មាន​វត្តមាន​ស្ទើរ​គ្រប់​ខេត្ត​ក្រុង​​ទូទាំង​​​ប្រទេស​ សព្វថ្ងៃ​កំពុង​ឆ្ពោះ​ទៅ​រក​គោលដៅលិង​ជី​​នីហរណកម្ម​​។​

 បណ្ឌិត ​ង្វៀន​វ៉ាន់​ហ៊ី​វ​ (Nguyen Van Hieu) ឲ្យ​ដឹង​ថា លក្ខណៈ​អាកាស​ធាតុ​និង​ដី​ធ្លី​ កន្លែង​ជាច្រើន​នៅ​វៀតណាម​ សុទ្ធតែ​សមស្រប​សម្រាប់​​ដាំ​ផ្សិតលិង​​ជី។​ បង​មាន​បំណង​ផលិត​ចេញ ​ផលិត​ផល​ផ្សិត​លិង​ជី​សុទ្ធសាធ​របស់​វៀត​ណាម​ ដែលអាច​​ប្រជែង​សមភាព​ជាមួយ​ពាណិជ្ជសញ្ញា​ផ្សិត​បរទេសដែល​នាំ​ចូល​។​

ពី​គោល​បំណង​នោះ​ បណ្ឌិត​ង្វៀន​វ៉ាន់​ហ៊ី​វ​ និង​សហការី​បាន​បង្កើត​ពាណិជ្ជសញ្ញា​លិង​ជី​ណុង​ឡឹម (Lingzhi Nong Lam) ជ្រើសទី​កន្លែង​បណ្តុះ​នៅ​មជ្ឈមណ្ឌល​បណ្តុះពូជ​​សហគ្រាស​បច្ចេកវិទ្យា​ (​មហាវិទ្យាល័យ​ណុង​ឡឹម (Nong Lam) ​ទីក្រុង​ហូជីមិញ​) អនុវត្ត​បច្ចេកវិទ្យា​សរី​រាង្គ​គុណភាព​ខ្ពស់​។​

ផលិត​ផល​របស់​លិង​ជី​ណុង​ឡឹម (Lingzhi Nong Lam) បាន​ផលិត​ចេញ​ពឹង​ផ្អែក​ទៅលើ​​លក្ខណៈ​លូត​លាស់ កំណើន​​ នៃ​រាល់​ប្រភេទ​ផ្សិត​ សម្រាប់​ពីនោះ​យើង​នឹង​ដំណើរ​ការ​បង្កាត់​ បន្សាំ​ ចិញ្ចឹម​ផ្សិត​​ ដើម្បី​ធានា​សុវត្ថិភាព​គុណភាព​ និង​មាន​ប្រសិទ្ធ​ភាព​​ខ្ពស់​។​ រួម​នឹង​សហការី​ក្រុម​វិស្វករ​កំរិតមហាវិទ្យាល័យ​ និង​បរិសញ្ញាបត្រ​ជាន់ខ្ពស់​​ ដែល​​មាន​ថ្វី​ដៃ​ល្អ​ សម្រាប់​ផលិត​ចេញ​ផលិត​ផល​សម្រេច​ស្តង់​ដារ​គុណ​ភាព​។​


 ដំណាក់​កាល​ដាក់​​វត្ថុធាតុ​អាចម៍​រណា​ ចូល​ទៅ​ក្នុ​ងថង់​នៅ​​​កសិដ្ឋានលិង​ជី​ណុង​ឡឹម
(Lingzhi Nong Lam)ខេត្ត​​ប៊ិញ​ផឿក​ (Binh Phuoc)។​ រូបថត៖ គីម​ផឿង​


 ល្បាយ​អាចម៍​រណា​ដើម​កាវស៊ូ​ ឆ្លងកា​ត់​ការ​ធ្វើ​ប្រព្រឹត្តិកម្ម​កម្ចាត់​មេរោគ​ ជា​បរិស្ថាន​ល្អសម្រាប់​ដាំ​ផ្សិតលិង​ជី​​។
រូបថត៖ គីម​ផឿង


 កម្មករ​នៅ​កសិដ្ឋាន​លិង​ជី​ណុង​ឡឹម (Lingzhi Nong Lam) ​នៅ​ខេត្ត​ប៊ិញ​ផឿក​ (Binh Phuoc)
នាំ​យក​ល្បាយ​វត្ថុធាតុដើម​​ទៅ​ផ្អាប់​កម្ចាត់​មេរោគ​។ រូបថត៖ គីម​ផឿង


 បណ្ឌិត​ ង្វៀន​វ៉ាន់​ហ៊ីវ (Nguyen Van Hieu) ​ពិនិត្យ​ថង់​ល្បាយ​ចុង​ក្រោយ​មុនពេល​នាំចូល​ម៉ាស៊ីន​ផ្អាប់​កម្ចាត់​មេរោគ​ ទុក​សម្រាប់​ដាំ​ផ្សិត​។ ​រូបថត៖ គីម​ផឿង

 ផលិត​ផល​របស់​លិង​ជី​ណុង​ឡឹម (Lingzhi Nong Lam) ​ បាន​ទទួល​ស្គាល់​ផលិត​ផល​សម្រេច​ស្តង់​ដារ VietGap ​ និង​ទទួល​ស្គាល់​ផលិតផល​​គុណ​ភាព​​ខ្ពស់ CCI ២០១៥ ​ ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​ មជ្ឈមណ្ឌល​​ស្រាវជ្រាវ​អ្នក​ប្រើ​ប្រាស់​វៀតណាម​ អង្គការ​​សហការ​ពាណិជ្ជកម្ម​​សកលលោក​ - Global GTA រៀបចំ​​​វាយ​តម្លៃ​ និង​ទទួល​ស្គាល់​។​

មក​ដល់​សព្វថ្ងៃ​ លិង​ជី​ណុង​ឡឹម (Lingzhi Nong Lam)  បាន​ផលិត​ចេញ​​​ផលិតផល​គុណភាព​ចំនួន​២០​ប្រភេទ​​ដូចជា៖ ផ្សិត​លិង​​ជី​ (ផ្សិត​សុក្រំ​) ផ្សិត​ច្រេស​ ផ្សិតមាស​​ (Gold Dum) ផ្សិត​ Cordyceps​  ទឹក​លិងជី​សម្បុក​ត្រ​ចៀក​កាំ​ កាហ្វេ​លិង​ជី។ល។ ផលិត​ផល​របស់លិង​ជី​ណុង​ឡឹម (Lingzhi Nong Lam) សម្បូរ​បែប​ពី​រូបភាព​តាំងចាប់​ពី​ផ្សិត​​មិនទាន់ច្នៃ​​ សសៃ ម្សៅ​ ឬ​ច្នៃ​លាយ​ចម្រុះ​នឹង​តែ​ កាហ្វេ​ សុរា​លិង​​ជី​ និងធានា​ធម្មជាតិទាំង​ស្រុង​​ មិន​ប្រើប្រាស់​​ជាតិ​គិមី​។​
 
ពិសេស​​លិង​ជី​ណុង​ឡឹម (Lingzhi Nong Lam) ជា​ពាណិជ្ជ​សញ្ញា​មួយ​ក្នុ​ងចំណោម​ពាណិជ្ជសញ្ញា​​ដំបូង​ក្នុងប្រទេស ​​ផលិត​​បាន​​ផ្សិត Cordyceps ដាំ​​បង្កាត់​ក្នុង​បរិស្ថាន​សិប្បនិម្មិត​គុណភាព​ខ្ពស់​​ ដែល​មាន​សមាសភាព​ឱសថ​ប្រហាក់​​ប្រហែល​នឹង​​​ផលិត​ផល​ដែលបាន​​ប្រមូល​ផល​ពី​ធម្មជាតិ​។​
 
ផលិ​តផល​​របស់លិង​ជី​ណុង​ឡឹម (Lingzhi Nong Lam) ​សព្វថ្ងៃ​មាន​វត្ត​មាន​គ្រប់​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​ តាម​រយៈ​ប្រព័ន្ធ​​ចែក​ចាយ​ក្រោម​ចំណុះ​លិង​ជី​ណុង​ឡឹម (Lingzhi Nong Lam)​។ លិង​ជី​ណុង​ឡឹម (Lingzhi Nong Lam) កំពុង​ឆ្ពោះ​​ទៅរក​គោលដៅ​​​នាំ​ចេញ​ទៅកាន់​​ប្រទេសនានា ​នៅ​ទ្វី​ប​អាស៊ី អឺរុប​ ក្នុង​​ពេល​វេលា​ខាង​មុខ៕


 បណ្ឌិត​ ង្វៀន​វ៉ាន់​ហ៊ីវ​ (Nguyen Van Hieu) អ្នក​បង្កើត​ពាណិជ្ជសញ្ញា​លិង​ជី​ណុង​ឡឹម
(Lingzhi Nong Lam) ​គ្រូ​មហាវិទ្យាល័យ​ណុង​ឡឹម​ (Nong Lam)  ទីក្រុង​ហូជីមិញ​។
រូបថត៖ ឯកសារ​


ផ្សិត​លិង​ជី​ក្រហម​លូត​លាស់​​ ដោយ​សារ​​លិង​ជី​ណុង​ឡឹម (Lingzhi Nong Lam) ​ដាំ​ថែ​ លូត​លាស់​​ធំ​
និងមាន​ពណ៌​ដ៏​ចំណាប់​អារម្មណ៍​។​
រូបថត៖ គីម​ផឿង


 ផលិតផល​​​ផ្សិត​លិង​ជី​ណុង​ឡឹម (Lingzhi Nong Lam) ​​គុណភាពខ្ពស់​។
រូបថត៖ គីម​ផឿង​


ផលិត​ផល​របស់​លិង​ជី​ណុង​ឡឹម (Lingzhi Nong Lam) ​បានអតិថិជន​​ពេញ​និយម​ និង​ទុក​ចិត្ត​។
រូបថត៖ គីម​ផឿង


បណ្ឌិត​ ង្វៀន​វ៉ាន់​ហ៊ីវ (Nguyen Van Hieu) ​អញ្ជើញ​អតិថិជន​ពិសា​តែ​លិង​ជី​ ជា​ផលិត​ផល​មួយ​របស់​កសិដ្ឋា​ន​លិង​ជី​។ ​រូបថត៖ គីម​ផឿង


 ខ្ទឹម​ខ្មៅ​ណុង​ឡឹម​ (Nong Lam) ផលិត​ផល​មួយ​ផ្សេង​របស់​​កសិដ្ឋាន​លិង​ជី​ណុង​ឡឹម (Lingzhi Nong Lam)​។
​រូបថត៖ គីម​ផឿង​

 
 អត្ថបទ៖ សើន​ងៀ      រូបថត៖ គី​ម​ផឿង​​និង​ឯកសារ​
 

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ...

Top