• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

លាហើយរោងចក្រតម្បាញធំជាងគេបំផុតនៅតំបន់ឥណ្ឌូចិន

ឆ្លង​កាត់​រយៈ​ពេល​ជា​ង​ ១១០ ​ឆ្នាំ បង្កើត​និង​អភិវឌ្ឍន៍​ ឥ​ឡូវ​នេះ​​​ប្រ​ឈម​មុខ​នឹង​​តម្រូវ​ការ​​ការ​ពារ​​បរិស្ថាន​ រោង​ចក្រ​តម្បាញ​ណាម​ឌិញ (Nam Dinh) ​​ត្រូវ​ការ​ផ្លាស់​ប្តូរទី​តាំង​ទៅតំ​បន់​ឧ​ស្សា​ហកម្ម​ហ័រ​សា (Hoa Xa)​ ប៉ុន្តែ​​​រូប​​ភាព​មួយ​ចំ​នួន​ដែល​​មាន​លក្ខ​ណៈ​​ជា​និ​​មិត្ត​រូប​​នូវ​​ឧ​ស្ស​ហ​កម្មមួយ​ធំ​ជាង​គេ​បំ​ផុត​នៅតំបន់​ឥ​ណ្ឌូ​ចិន​ ​នៅ​តែ​បន្សល់ទុក​ក្នុង​គំ​និត​របស់​ប្រជា​ជន​​គ្រប់​ជំ​នាន់ៗនៅ​ទី​ក្រុង​ណាម​ឌិញ​ ​​(Nam​ Dinh) ។​
 

រោង​ចក្រ​តម្បាញ​សូត្រ​​​ណាម​ឌិញ​ ​​(Nam Dinh) ធ្លាប់ជា​រោង​ចក្រធំ​​មួយជាង​គេ​បំ​ផុត​នៅ​តំបន់ ​ឥ​ណ្ឌូ​ចិន​ ។ ​ពី​មុន​នោះ​រោង​ចក្រ​ជា​កន្លែង​ស្រាវ​ជ្រាវ​អំ​ពីសូត្រ​​​ដែល​បង្កើត​ឡើង​ដោយ​​​​​លោក De Lanessan (១៨៨៧-១៨៨៨)​​​​ ជា​អ្នក​គ្រប់​គ្រងតំបន់ឥណ្ឌួ​ចិនពេ​ញសមត្ថភាព។​ រហូតមក​ដល់​​ឆ្នាំ​១៨៩៨​លោក ​Paul Doumer ​​បាន​អនុ​ញាត្តិ​អោយ​កសាង​​រោ​ង​ចក្រ​​​សូ​ត្រ​​​មួយ​ និងប្រើ​ប្រាស់ឡចំហុយសូត្រចំនួន ៦ ​ដោយ​​​ចំ​​ហាយ​ទឹក ដែល​ស្ថិត​ក្នុង​កណ្តាល​ទី​ក្រុង​ណាម​ឌិញ​ ​(Nam Dinh)​។​ រហូតមក​​ដល់​ឆ្នាំ ​១៩២៤​​ រោ​ង​ចក្រ​នេះ​មាន​​​កម្ម​ករ​​ កម្ម​ការ​នី​ចំ​នួន​ ៦.០០០​ នាក់​។​ នាចុង​ឆ្នាំ ​១៩​៣៩​​ រោង​ចក្រ​រួមមាន៖​​​ បីរោង​សូត្រ បីរោង​​តម្បាញ​​​​ មួយរោងសំរាប់ការ​​ជ្រ​លក់ មួយរោងសំរាប់​ធ្វើភួយ​​ មួយរោងសំរាប់យន្តកម្ម​​និង​ មួយរោងសំរាប់ជាង​ថា​ម​វ័ន្ត។​​​ 


រោងចក្រតម្បាញណាមឌិញ ( Nam Dinh) ធ្លាប់ជាមណ្ឌលស្រាវជ្រាវអំពីសូត្រ ដែលបង្កើតឡើងដោយ លោក 
De Lanessan (១៨៨៧-១៨៨៨)។ រហូតមកដល់ឆ្នាំ១៨៩៨លោក Paul Doumerបានអនុញាត្តិអោយកសាង
រោងចក្រសូត្រមួយនិងប្រើប្រាស់ឡចំហុយសូត្រដោយចំហាយទឹក ដែលស្ថិតនៅកណ្តាលទីក្រុងណាមឌិញ
( Nam Dinh) ។ រូបថត៖ កុងដាត


រូបភាពពេញនិយមបំផុតរបស់រោងចក្រតម្បាញណាមឌិញ (Nam Dinh) គឺមានមោទណភាពបានជ្រើសរើសជា
និមិត្តរូបតំណាងអោយខឿនឧស្សហកម្មវៀតណាមនៅក្នុងសម័យសផ្លាស់ប្តួរថ្មី ដើម្បីបោះពុម្ភលើប្រាក់ក្រដាស
២.០០០ ដុងរបស់ធនាគាជាតិវៀតណាមនៅតែបានប្រើប្រាស់រហូតដល់នាបច្ចុប្បន្ននេះ។ រូបថត៖ កុងដាត


នាសព្វថ្ងៃនេះ រោងជាងតម្បាញនិងសូត្រមួយចំនួន នៅតែផលិតក្នុងបរិវេណនៃរោងចក្រតម្បាញ
ណាមឌិញ ( Nam Dinh)។ រូបថត៖ កុងដាត


ក្រៅពីរោងជាងជ្រលក់ដោយសារកំរិតជាតិពុលខ្ពស់ ដូច្នេះរោងជាងនេះត្រូវផ្លាស់ប្តូរទីតាំងទៅតំបន់ឧស្សាហកម្ម
ហ័រសា (Hoa Xa) ជាមុន ហើយផ្នែកមួយចំនួនទៀតរបស់រោងចក្រតម្បាញណាមឌិញ (Nam Dinh)នៅតែ
ផលិតជាធម្មតា។ រូបថត៖ កុងដាត


កម្មករម្នាក់ ដែលធ្វើការនៅរោងជាងសូត ឈរនៅក្បែរម៉ាស៊ីនតម្បាញ ដែលមានអាយុជាច្រើនជាងអាយុជីវិត
របស់មនុស្សម្នាក់។ រូបថត៖ កុងដាត


មួយកន្លែងនៃរោងចក្រសូត្រនៅតែដំណើការធម្មតា។ រូបថត៖ កុងដាត

សរសៃសូត្រត្រូវបានខាទៅដល់ម៉ាស៊ីនតម្បាញ តាមបទដ្ឋានស្វ័យប្រវត្តិ។
រូបថត៖ កុងដាត


នៅក្បែការដ្ឋានរោងចក្រកំពុងវាយបំផ្លាញចោល កម្មករនៅតែធ្វើកាក្នុងរោងជាងចាស់ និងរង់ចាំការរើ
ទៅដល់តំបន់ឧស្សហកម្មថ្មី។ រូបថត៖ កុងដាត


លោកស្រី ត្រឹនធិគីមអៀន (Tran Thi Kim Yen) អាយុ៤៨ឆ្នាំ ជាមនុស្សម្នាក់បានធ្វើការនៅរោងចក្រតម្បាញ
ណាមឌិញ (Nam Dinh) ក្នុងរយៈពេល២៥ ឆ្នាំ។ ចំពោះលោកស្រី អៀន (Yen) រោងចក្រតម្បាញមិនត្រឹមតែ
ជាកន្លែងធ្វើការតែប៉ុណ្ណោះទេ ថែមទាំងជាកន្លែងមួយ ដែលបន្សល់ទុកអនុស្សាវរីយ៍ជាច្រើននូវសម័យ
យុវវ័យខិតខំប្រឹងប្រែងកសាងប្រទេសផងដែរ។ រូបថត៖ វៀតលីញ

លោក​ង្វៀន​វ៉ាន់​មៀង ​(Nguyen Van Mieng) នា​យក​ក្រុម​ហ៊ុន​រួម​ភាគ​ហ៊ុន​​តម្បាញ​កាត់​ដេ​រ​ណាម​ឌិញ ​(Nam Dinh) ​បាន​បើក​សៀវ​ភៅ​សរសេររបស់​ខ្លួន​ឯង ហើយ​​រៀប​រាប់​ជាមួយ​​យើង​ខ្ញុំ​អំ​ពី​​ប្រ​វត្តិ​សាស្រ្ត​​របស់​រោង​ចក្រ​នេះ “នាឆ្នាំ​ ១៩៥៤​ ​រោង​ចក្រតម្បាញ​សូត្រ​ណាម​ឌិញ ​(Nam Dinh) ត្រួវ​បាន​​រដ្ឋ​​គ្រប់​គ្រង​និង​ប្តូរ​ឈ្មោះ​ជា​រោង​ចក្រ​សម្ព័ន្ធតម្បាញ​ណាម​ឌិញ ​(Nam Dinh) ។ នៅ​ពេល​ដែល​យើង​ខ្ញុំ​មក​គ្រប់​គ្រង​រោង​ចក្រ​នេះ ម៉ាស៊ីនជា​ច្រើន​​​សុទ្ធតែ​បំផ្លាញអស់​ នៅ​សល់​ម៉ាស៊ិនមួយ​​ចំនួន​តិច​អាច​ប្រើ​​ប្រាស់បាន។ ​ ដោយ​​ការជួយ​ឧបត្ថម្ភពី​រដ្ឋ ម៉ាស៊ីន​​ទើប​​បាន​ធ្វើ​ល្អ​ប្រសើរ​ ​និង​​ផលិត​ផល​ពេល​នោះ​គឺ​​​​សំ​ពត​​និង​សូត្រពណ៌ខ្មៅ​ ដែល​ផ្គត់​ផ្គង់​អោយ​ទី​ផ្សា​រ​ខាង​ជើង​”។​
 
រៀប​រាប់​អំ​ពី​ពេល​វេ​​លា​ដ៏​លំ​បាក​​​របស់​រោង​ចក្រតម្បាញណាមឌិញ​ (Nam Dinh) ក្នុង​​សម័យ​​​ត​ស៊ូ​ប្រឆាំង​នឹង​​កង​ទ័ព​​អា​មេ​រិកប្រ​ហែល​ជា​គ្មា​ន​នរណាយល់​ដឹង​ច្បាស់សាស់​ជាង​កម្ម​ករ​​​ដែល​ធ្វើ​ការ​នៅរោង​ចក្រ​ក្នុង​​​សម័យ​នោះ​ទេ ។​ លោក​ ង្វៀ​ន​វ៉ាន​​សឹម ( Nguyen Van Som) ​ អា​យុ ​​៧៨ ​ឆ្នាំ​ ដែល​ជា​កម្មករម្នាក់បាន​ធ្វើការនៅ​រោង​ចក្រ​នេះ​បាន​រៀប​រាប់​ថា​៖​ “នាសម័យ​​ដែល​កងទ័ព​អា​មេ​រិក​​ធ្វើ​សង្គ្រាម​វាយ​បំ​ផ្លាញ​​ខាង​ជើងនៃ​ប្រទេសវៀតណាម ​​នាឆ្នំា​ ១៩៦៥​ ខេត្ត​ណាម​​ឌិញ (Nam Dinh)​​​ គឺមួយ​ក្នុង​ចំណោម​បណ្តា​ខេត្ត ​ត្រូវ​បានវាយ​បំ​ផ្លាញ​យ៉ាង​សា​ហាវ​ ”។ ​រោង​​​ជាង​ជា​ច្រើន​ទើប​បាន​​​ចាប់​ផ្តើម​ការ​ផលិត​​​ មិនយូរ​​ប៉ុន្មាន​ថ្ងៃ​ទេ ឥឡូវនេះ​ត្រូវ​​​វាយ​បំ​ផ្លាញ​ដោយ​គ្រប់​បែក​វិញ​។ រោង​ចក្រ​ត្រូវ​បំ​បែក​ជា​រោង​តូច​ៗ​​ជា​ច្រើន​​និង​ប្តូរ​ទី​តាំង​​ទៅ​កន្លែង​ផ្សេងៗ​​ ដើម្បី​បន្ត​ដំ​ណើ​ការ​ផលិត​គ្រាន់​តែ​ទុក​រោង​ជាង​និង​រោង​តម្បាញ​​មួយ​ផ្នែក​​ ដើម្បី​បន្ត​ការ​​ផលិត​ផង​និង​ប្រ​យុទ្ធ​ផង​។
 
​សង្គ្រាម​បាន​ឆ្លងផុត​ទៅហើយ ​រោង​ចក្រ​សម្ព័ន្ធ​តម្បាញ​ណាម​ឌិញ (Nam Dinh) ​ឈាន​ចូល​​​ដំ​ណើ​ការ​ផ​លិត​ឡើង​វិញ​។​ ដោយ​សា​​រមាន​​វិធាន​ការ​ជា​ច្រើន​ ដើម្បី​ផ្លាស់​ប្តូរ​​​​​របៀប​ធ្វើ​អា​ជី​វកម្ម​និង​ផលិត​​​ដូច​ជា៖ ​​​​ខ្ចី​លុយ​ពី​ធនា​គារ ​ដើម្បី​ទិញ​ម៉ា​ស៊ីន​ ​សូត្រ​ ​សរសៃសូត្រ​និង​ថ្នាំ​ជ្រលក់​ ដើម្បី​​ធ្វើ​សម្បូរ​ប្រភេទ​ផលិតផល ហើយ​សហ​​​ការ​ជា​មួយ​​បណ្តា​សហ​គ្រាស​ផ្សេងៗ​ទៀត​ក្នុង​ប្រទេស​ ដើម្បី​​​​​ធ្វើ​អោ​យ​ផលិត​​ចេញ​បណ្តា​ផលិតផល​បាន​សម្រេច​ទាំង​ស្រុង ​“ ​​មាន​​រយៈ​​ពេល​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​បំផុត ​​រោង​ចក្រ​តម្បាញ​ណាម​ឌិញ ​(Nam Dinh) បាន​បង្ក​ការ​ងារ​អោយ​កម្មករ​​ជិត​១៨​.​០០០ ​​នាក់ ​​ស្មើ​នឹង​ ១០​%​​ ចំ​នូន​ប្រ​ជា​ជន​នៅ​ទី​ក្រុង​ណាម​ឌិញ​ (Nam Dinh)”។

​នៅពេល​នោះ ក្នុង​បរិវេណ​របស់រោង​ចក្រ​​​មាន​​សា​លា​​ម​តេ្តយ្យ​មួយ​សំរាប់​កូន​របស់​កម្មករ ដែល​ធ្វើការ ៣ វេន​ក្នុងមួយ​ថ្ងៃ​​​​​ សាលាបឋម​សិក្សា អនុ​វិទ្យា​ល័យ​ វិទ្យា​ល័យ​ និងសាលា​បង្រៀន​វីជ្ជា​ជី​វៈ​ មន្ទី​រពេ​ទ្យ​ កន្លែង​លំហែកាយ។ ល។ រោង​ចក្រ​មើល​​ដូច​ជា​​សង្គម​តូច​មួយ។​ សម្បី​តែ​នា​ពេល​​បើក​​ប្រាក់​ខែ​អោយ​កម្ម​ករ​​បណ្តាល​តំ​លៃ​ទំ​និញ​នៅ​ក្នុង​ទី​ក្រុង​ណាមឌិញ​ឡើង​ចុះ​​​ដែរ។​


សាលប្រជុំរបស់រោងចក្រតម្បាញណាមឌិញ (Nam Dinh ) មានស្នាមស្ថាបត្យកម្មបារាំងបុរាណ ជាទីកន្លែង
រៀបចំកិច្ចប្រជុំតាមការកំណត់និងសន្និសីទ សិក្ខាសាលា រវាងថ្នាក់ដឹកនាំនៃរោចក្រជាមួយកម្មករផង។
រូបថត៖ កុងដាត


ចំពោះប្រជាជនរស់នៅខេត្តណាមឌិញ(Nam Dinh) ជាច្រើននាក់ ជាពិសេសគឺនរណាដែលធ្លាប់ធ្វើការនៅរោងចក្រត្បាញណាមឌិញ នៅពេលដែលរំលើកនឹកដល់អតិតកាលដ៏ត្រចះត្រចង់របស់រោងចក្រសុទ្ធតែរំភើបចិត្តខ្លាំងណាស់។រូបថត៖ វៀតលីញ

បណ្តាពាក្យស្លោក បដា ជិតស្និទ្ធជាមួយកម្មករធ្វើការរោងចក្រតម្បាញក្នុងបណ្តាដំណាក់កាលផ្សេងៗ ដែលនៅតែ
បានរក្សាទុករហូតដល់បច្ចុប្បន្ននេះ។ រូបថត៖ វៀតលីញ

រោងចក្រតម្បាញចាស់នេះបានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានបំផ្លាញចោលនៅពេលឆាប់ៗ នេះ។
រូបថត៖ វៀតលីញ


ខ្លោងទ្វារគ្របដណ្តប់ដោយធូលីកម្បាសនិងឆ្លងកាត់សម័យជាច្រើន ដែលបង្កើតអនុស្សវរីយ៍ជាច្រើន។ 
រូបថត៖ កុងដាត


ជ្រុងមួយនៃដំបូលរោងជាងមានស្ថាបត្យកម្មពិសេស។ រូបថត៖ កុងដាត

តំបន់ជិតដំបូល បណ្តាបង្អួចគ្របដណ្តប់ដោយសរសៃសូត្រ ភ័ស្តុតាងនៃសម័យអភិវឌ្ឍន៍ខ្លាំងបំផុតរបស់
រោងចក្រតម្បាញណាមឌីញ ( Nam Dinh)។ រូបថត៖ កុងដាត


នៅខាងក្រៅរោងចក្រតម្បាញនេះបានវាងបំផ្លាញចោលនិងធ្វើឲ្យរាប។
រូបថត៖ កុងដាត


នៅលើគ្រឹៈចាស់ បណ្តាសំណង់និងវត្ថុអនុស្សវរីយ៏ជាច្រើនដែលជិតស្និតនឹងការរីកចំរើនជា
ប្រវត្តិសាស្រ្ត របស់រោងចក្រតម្បាញណាមឌីញ ត្រូវបានរក្សាទុកវិញ។ តាមលោកអគ្គនាយក ង្វៀនវ៉ានមៀង
(Nguyen Van Mieng)  ដើមឈើជាប្រវត្តិសាស្រ្ត ដែលជាទីកន្លែងព្យូទង់បក្សរបស់សាខាបក្សលើកដំបូងនៅទីក្រុងណាមឌិញ (Nam Dinh)ត្រូវបានរក្សាទុកជានិជ្ចកាល។ រូបថត៖ កុងដាត


ពេលមើលឃើញបណ្តារូបភាពនេះ គ្មាននរណាអាចជឿជាក់ថា នៅទីនេះគឺជាទីកន្លែងបានចិញ្ចឹម ១/១០
នៃចំនួនប្រជាជននៅទីក្រុងណាឌិញ (Nam Dinh)។ រូបថត៖ កុងដាត


មិនត្រឹមតែរំលឹកនឹកដល់សម័យអភិវឌ្ឍន៍ខ្លាំងបំផុត រោងចក្រនេះក៏ជិតស្និតនឹងស្មារតី
មនោសញ្ចេតនារបស់ប្រជាជនរស់នៅទីក្រុងណាមឌិញ (Nam Dinh)ផងដែរ។ ការបំផ្លាញចោលនិងប្តូរ
ទីតាំងរោងចក្រតម្បាញធំជាងគេបំផុតនៅឥណ្ឌូចិនបានធ្វើអោយមនុស្សជាច្រើននាក់សោកស្តាយ
ខ្លាំងណាស់។ រូបថត៖ កុងដាត


តាម​ផែនការ​​របស់​ទី​ក្រុ​ណាម​ឌិញ​ (Nam Dinh)​ក្រោ​យ​ពេល​បាន​​រើបណ្តារោង​ចក្រ​និង​រោងជាងផលិត តំបន់​នោះ​នឹង​បាន​វិនិ​យោគ ដើម្បី​ក​សាង​ទៅ​ជា​​មណ្ឌល​​តម្បាញ​កាត់​ដេរ​ណាម​ឌិញ (Nam Dinh)។​ខេត្ត​ណាម​ឌិញ​ក៏​បាន​ផ្តល់​ទំ​ហំ​ដី​​ស្មើ​នឹង​ទំហំ​ដី​របស់​រោង​ចក្រ​​ចាស់​ ​ជិត​៣០ ​ហិច​តា ដែល​ស្ថិតក្នុង​​តំ​បន់​ឧស្សា​ហ​​កម្ម​ហ័រ​សា​ (Hoa Xa) ឆ្ងាយ​ពី​​កណ្តាល​ទី​ក្រុង​ប្រ​ហែល​ជា ​៥​ គីឡូម៉ែត្រ./.

អត្ថបទនិង​រូបថត៖ កុង​ដាត- វៀតលីញ

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ប្រជាជន​វៀតណាម​មាន​ទម្លាប់ចង​ទង់​ជាតិ​នា​ឱកាស​បុណ្យ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី តែ​ប្រហែលជា​មាន​​មនុស្សយ៉ាង​​តិច​ ដឹក​ស្គាល់​​ទីកន្លែង​ធ្វើ​ទង់​ក្រហម​​ផ្កាយ​លឿង​។ ស្ថិត​នៅ​ចម្ងាយ​ពី​មជ្ឈមណ្ឌល​រដ្ឋ​ធានី​ប្រហែល​៣០គីឡូម៉ែ​ត្រ​ ភូមិ​ទឺវឹន​ (Tu Van) ឃុំ​ឡេឡើយ​ (Le Loi) ស្រុក​ធឿង​ទិន​ (Thuong Tin) ក្រុង​ហាណូយ​ ជាទីកន្លែង​​មាន​ជាង​៧០​ឆ្នាំ​ប្រកប​មុខ​របរ​ប្រពៃណី​ធ្វើ​​ទង់ជាតិ​។​

Top