• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីការលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការក្នុង​ការប្រយុទ្ធប្រឆាំងនឹង​ឧក្រិដ្ឋកម្មគ្រឿងញៀន​ឆ្លងដែន​


 ទិដ្ឋភាពនៃកិច្ចប្រជុំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីការលើកកម្ពស់ប្រសិទ្ធភាព​នៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន
 

នារ​សៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ក្រសួង​នគរ​បាល​វៀត​ណាម​បាន​បើក​សន្និសិទ​កាសែត​ ដើម្បីប្រកាស​លទ្ធផលនៃកិច្ច​ប្រជុំថ្នាក់​រដ្ឋមន្ត្រីស្តីពី​ការលើក​កម្ពស់​ប្រសិទ្ធភាព​នៃកិច្ច​សហប្រតិបត្តិ​ការក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
 
ឆ្លើយនឹងសំនួររបស់​អ្នកយកព័ត៌មានស្តីពីលទ្ធផលដែលទទួលបានក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកនេះ លោក វរសេនីយ៍ឯក​ Vu Van Hau  អនុប្រធាននាយកដ្ឋានប៉ូលីសស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀន បានអោយ​ដឹង​ថា៖​ ​“សមិទ្ធិផលធំបំផុតទទួលបានក្នុងកិច្ចប្រជុំលើកនេះ គឺការឯកភាពអំពីគំនិត អំពីការ​ចែក​រំលែក​ព័ត៌​មាន​ បទ​ពិសោធន៍និងដំណោះស្រាយជាក់ស្តែងក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន ជាពិសេស​តាម​រយៈ​ផ្លូវគោក ផ្លូវសមុទ្រ និងតាមប្រៃសណីយ៍។ លើសពីនេះទៅទៀត គឺការមូលមតិគ្នាខ្ពស់ លើគោល​នយោបាយ​និងវិធានការណ៍ដូចជា រាំងស្កាត់ពីចម្ងាយនិងការគ្រប់គ្រងព្រំដែន។ ទន្ទឹមជាមួយគ្នានេះ ជាការដោះ​ស្រាយ​រាល់បទជួញដូរគ្រឿងញៀននិងចេញសេចក្តីថ្លែងការណ៍រួមផងដែរ”។
 
នៅក្នុងក្របខ័ណ្ឌ​កិច្ចប្រជុំនេះក៏បានប្រព្រឹត្តទៅនូវកិច្ចប្រជុំតាមក្រុម រួមមាន៖ វៀត ណាម - ថៃ - ឡាវ - មីយ៉ាន់ម៉ា; វៀត​ណាម - ចិន - ឡាវ; វៀតណាម - ថៃ - កម្ពុជា; វៀតណាម - ហ្វីលីពីន - ភ្នាក់ងារបង្ការ ប្រឆាំងគ្រឿងញៀន​ (DEA) - ប៉ូលីសសហព័ន្ធអូស្ត្រាលី (AFP) - ភ្នាក់ងារបង្កា ប្រឆាំងឧក្រិដ្ឋកម្ម​និង​គ្រឿង​ញៀន​នៃអង្គ​ការសហប្រជាជាតិ (UNODC)។  សូមគូសបញ្ជាក់ថា នេះគឺជាគំនិតផ្តួចផ្តើមថ្មី​របស់ប្រទេស​ម្ចាស់ផ្ទះ​វៀត​ណាម​ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top