• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតសមាគមន៍ជនខ្វាក់ភ្នែកវៀតណាម


ទិដ្ឋភាពនៃពិធីរំលឹកខួប (រូបថត៖ qdnd.vn)
 

 អញ្ជើញថ្លែងនៅ ទីនេះ ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមលោកស្រី Truong Thi Mai បានវាយ​តម្លៃខ្ពស់​ចំពោះសកម្ មភាពរបស់សមាគមន៍ជន​ខ្វាក់ភ្នែកក្នុងអំឡុងពេល៥០ឆ្នាំកន្លងទៅ ព្រម​ទាំង​កោត​សរ​សើរ​​​ចំពោះសមាជិកសមាគមន៍​គំរូនានា ដែលបាន ខិតខំខ្នះខ្នែងជំនះពុះពារលើការលំបា​ក ដើម្បីរួម​ចំណែក​ទៅ​ក្នុងការអភិវឌ្ឍសង្គមទាំងមូល។
 
នាថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ សមាគមន៍ជនខ្វាក់ភ្នែកវៀត ណាមបាន​រៀបចំ​ពិធី​រំលឹក​ខួបលើក​ទី៥០ទិវាបង្កើតសមាគមន៍។ អញ្ជើញថ្លែងនៅ ទីនេះ ប្រធានគណៈកម្មាធិការចលនា មហាជន​មជ្ឈឹម​លោក​ស្រី Truong Thi Mai បានវាយតម្លៃខ្ពស់ចំពោះសកម្មភាព របស់សមាគមន៍ជនខ្វាក់ភ្នែកក្នុងអំឡុងពេល៥០ឆ្នាំ​កន្លងទៅ ព្រមទាំងកោតសរសើរចំពោះសមាជិកសមាគមន៍គំរូនានា ដែលបាន ខិតខំខ្នះ​ខ្នែង​ជំនះ​ពុះពារ​លើការលំបាក ដើម្បីរួមចំណែកទៅក្នុងការអភិវឌ្ឍសង្គមទាំងមូល។ លោកស្រីបានថ្លែងថា៖
 
​“បណ្ដាស្ថាប័ន​បន្តស្រាវជ្រាវ ត្រួតពិនិត្យ ធ្វើវិសោធនកម្មនិងបំពេញបន្ថែម ប្រព័ន្ធគោលនយោបាយ ច្បាប់​ទាក់​ទិនដល់ជនពិការ ដែលក្នុងនោះមានជនពិការ ភ្នែក ហើយ​ផ្ទៀង​ស្ដាប់មតិ​យោបល់​របស់​ជនពិ​ការ​ស្ដីពី​បញ្ហា​នេះ។​ រណសិរ្សមាតុ ភូមិវៀតណាមនិងអង្គការមហាជននយោបាយសង្គមគ្រប់ជាន់ថ្នាក់ ចាំបាច់ត្រូវ យកចិត្ត​ទុកដាក់ដល់ការឃោសនា ចលនាអោយអង្គការនិងបុគ្គលនានាចូលរួម ជាមួយបក្សនិង​រដ្ឋក្នុង​ការថែទាំ​ជួយ​ឧបត្ថម្ភជនពិការភ្នែកកាត់បន្ថយភាពក្រីក្រ មានការងារធ្វើ ក៏ដូចជាលើកស្ទួយ​ជីវភាព​រស់នៅផង​ដែរ”។
 
ក្នុងឱកាស​នេះដែរ តំណាងសហគ្រាសមួយចំនួនបានប្រគល់ជូនទូរស័ព្ទ ឆ្លាតវៃដែលមាន​កម្មវិធី​បច្ចេកវិទ្យា​ដោយឡែក​សម្រាប់​ជនពិការភ្នែក ពិការមាត់ ឬពិការត្រចៀក ចំ​នួន៣០០​គ្រឿង៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top