• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

“រឿងព្រេងសាម (Xam)” របស់ខ្វ័រឡេ (Khoa Le)

ក្មេងស្រីតូចម្នាក់ក្នុងវ័យស្មោះសឥតព្រួយកង្វល់ ជាមួយ​ដំណើរ​រឿង​ដូច​ជា​ឈាន​ចេញ​ពីរឿង​ព្រេង​កថា នោះគឺ​តួឯកក្នុង​តាំង​ពិព័រណ៍​ “រឿង​ព្រេង​សាម​(Xam)” តាម​ប្រភព​ digital art របស់​វិចិត្រក​រ​ខ្វ័រ​ឡេ ​(Khoa Le)។

វិចិត្រករខ្វ័រឡេ ​​(Khoa Le) កើតឆ្នាំ​១៩៨២ បញ្ចប់​ការ​សិក្សាផ្នែក​វិចិត្រសិល្បៈ​អនុវត្ត មហា​វិទ្យាល័យ​វិចិត្រ​សិល្បៈ​ទី​ក្រុង​​​ហូជីមិញ​។ អ្ន​ក​នាង​ជា​សិល្ប​ការិនី​​ចក្ខុន្រ្ទីយ​​វ័យក្មេង​​​ឆ្នើម ទន្ទឹម​​នោះជាវិចិត្រ​ក​រគូរគំនូរ​​ព្រាង ជាអ្នក​និពន្ធ​​រឿង​​ខ្លី និ​ង រឿងនិទាន​តាមរយៈរូបភាពសម្រា​ប់ឲ្យកុមារ​។ ស្នាដៃនៅ​ក្នុង “រឿង​ព្រេង​សាម (Xam)​” បង្ហាញ​​ពីភាព​ពហុ​ជំនាញ  និង អារ​ម្មណ៍ស្រមើល​ស្រមៃដ៏​សម្បូរបែប​របស់ខ្វ័រ​ឡេ (Khoa Le)  រូប​គំនូរ​នីមួយ​ៗជា​រឿង​​រ៉ាវមួយ​បែប​នៅក្នុង​ពិភពរឿង​ព្រេងកថា។​ “រឿងព្រេងសាម (Xam)” បានពាំនាំមក​ជូនអ្នក​ទស្សនា នូវ​ក្តី​សញ្ជប់​សញ្ចឹង​ព្រួយបារម្ភ​ពីជីវភាព​ទំនើប ជាទីកន្លែង​ដែលមនុស្ស​យើងត្រូវ​ប្រឈម​មុខជា​មួយ​នឹង​ជីវភា​ពស្រ​ងួត​​ស្រ​ងាត​ ធុញ​ធប់ ហើយ​ការចង់ចាំ​ត្រូវខាំង​ទុកនៅ​ក្នុង​ប្រអប់​។



ស្នាដៃ “ពន្លឺ”។

ស្នាដៃ “ឈើខ្មៅ”។

ស្នាដៃ “ចម្រៀងមេអំបៅ”។

ស្នាដៃ “សុបិន”។

ស្នាដៃ “ជ័រ “។

ស្នាដៃ “ស្រីស្អាតដេក”។

ស្នាដៃ “ស្លាបទ្វារទាំងឡាយ”។

ស្នាដៃ “សត្វចៀមរាត្រី”

ស្នាដៃ “ស្បែកជើងមាស”

ស្នាដៃ “អ្នកស្រស់ស្អាតបំផុត”។

ស្នាដៃ “ទឹកភ្នែក”។

ស្នាដៃ “ការចងចាំ”។

ស្នាដៃ “គូស្នេហ៍”។

រាល់ស្នាដៃនៅក្នុង “រឿងព្រេងសាម (Xam)” តែងនាំមកជូនអ្នកទស្សនា នូវភាពសញ្ជប់សញ្ចឹងព្រួយបារម្ភពីជីវភាពទំនើប។

រូបគំនូរដំបូង គឺខ្វ័រឡេ​ (Khoa Le)គូរកាលពីអាយុបី​ឆ្នាំ ស្តីពី​កុមារីបញ្ជាយាន​យន្ត​អាវកាស ប៉ុន្តែ​ត្រូវម្តាយ​ដាច់ចិត្ត​បោះចោល​ ប្រៀប​ដូចគ្រាប់​ពូជដុះពន្លក​បង្កើត​ឲ្យអារម្មណ៍​ច្នៃ​ប្រឌិត​របស់​ខ្លួន​នៅពេល​ខាង​ក្រោយ​នេះ ស្តី​អំពីរឿងព្រេ​ងដែល​បញ្ចប់ដោយ​គ្មាន​ផលល្អ​។ តាំ​ងពីនោះមក កា​រច្នៃប្រឌិត​របស់​ខ្វ័រឡេ​ (Khoa Le) ពោរ​ពេញ​​ទៅដោយ​រូបភាព​ស្រីក្រមុំ​ ក្នុង​ស្ថានភាពសណ្តំ​វិញ្ញាណ​ និង រាង​កាយ​សត្វ គំនូ​រនីមួយ​ៗធ្វើឲ្យ​អ្នក​ទស្សនា​តែង​​មាន​អារម្មណ៍​រិះគិត​ស្រមើស្រមៃ និ​ង ពោរពេញ​ទៅដោយក្តី​សុបិន បង្កប់​ជ្រៅក្នុងជំនោរ​ទុក្ខ​ព្រួយ​ស្រាល រវាង​សុបិន​និង​ការពិត​។

ខ្វ័រឡេ (Khoa Le) ឲ្យដឹងថា អ្នកនាងបានប្រើវត្ថុ​ធាតុផ្សេង​ជាច្រើន ដើម្បីបង្កើត​សម្ពន្ធ​ផ្ទៃ​មុខ ក្បាច់​រចនា នៃ​ស្នា​​ដៃ​របស់​ខ្លួន​។ ក្រោយ​មក ស្កែន​ថតដាក់​ចូលក្នុង​កុំព្យូទ័រ គួប​ផ្សំបទដ្ឋាន​ទាំងអស់​ចូលក្នុង​ដំណើរ​ការគូរ​លើ​ម៉ាស៊ីន​​ ហើយបោះ​ពុម្ពចេញ​ បិ​ទលើសំពត់​ដេរបាវ ចុង​បញ្ចប់គឺលាប​កាវ មួយ​ស្រទាប់​នៅពីលើ​ ។ ហេតុ​នោះ រូបគំ​នូរ​មិន​ជ្រាបទឹ​ក​ និង រក្សាពណ៌​បានយូរ​អង្វែង​៕

 


 Digital art ជាប្រ​ភេទសិល្បៈច្នៃប្រឌិត​សំខាន់នៅលើ​ម៉ាស៊ីន​កុំព្យួរទ័រ​។ ដើម្បីគូរ​សម្រេចរូប​គំនូរមួយ​ផ្ទាំង បឋម​វិចិត្រករ​ត្រូវគូរ​ដោយ​ដៃ ​ជួន​កាល​លាយ​ពណ៌ដោយ​ខ្លួន​ឯង ហើយ​បង្កើត​វត្ថុ​ធាតុ ក្រោយ​មក​ទើប​ដំណើរ​ការធ្វើ​ប្រព្រឹត្តិ​កម្ម​លើកាហ្វ្រិក​។ ហេតុ​នេះ ពេល​វេលា​ត្រូវ​ចំណាយ​លើស្នា​ដៃច្រើន​ជាង បើ​ប្រៀបជាមួយ​ប្រភេទ​គំនូរ​ប្រពៃណី​។

 

អត្ថបទ៖ ង្វៀន​វូថាញ​ដាត   រូបថត៖ ង្វៀន​ឡឹន

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

បន្តភាពជោគ​ជ័យនៃ​​ភូមិ​បាតត្រាង (Bat Trang)​ តាមរយៈ​ផលិតផល​ជាច្រើន​របស់​​​សិប្បករ​។ សិប្បករ​​ភូមិ​បាតត្រាង​ (Bat Trang) បាន​យក​អារម្មណ៍​បង្កើត​ចេញពី​​ត្រារាជ​ ទើបតែ​​នាំ​​យក​ដោយ​ជោគជ័យ​មកពីប្រទេស​បារាំង​

Top