• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

រូបសំណាកឈើតីង្វៀន (Tay Nguyen)៖ រូបសំណាក ”វីរកថា” ឈានចេញពីព្រៃភ្នំរាប់ពាន់

តី​ង្វៀន (Tay Nguyen) ​ដ៏​ធំល្វឹង​ល្វើយ ​​មិន​ត្រឹមតែ​ល្បី​ឈ្មោះ​ជាមួយ​វប្បធម៌​គងឃ្មោះ​​ រូបសំណាក​វីរកថា​​និទាន​តៗគ្នា​ នៅ​ក្បែរ​ចង្ក្រាន​ នៅ​​ថែម​ទាំង​បាន​​​ស្គាល់​​ជា​​រូប​សំណាក​ឈើ​ ស្មោះ​ស​រ​ ដូច​មនុស្ស​ម្នា​​និង​​​ព្រៃ​ភ្នំ​នៅ​ទី​នេះ​។​

ឆ្លាក់សាង​​រូបសំណាក​ឈើ​ប្រជា​ប្រិយ​ ជា​ប្រភេទ​សិល្បៈ​ចំណាស់​​យូរលង់​​នៃ​​បងប្អូនជនជាតិ​ភាគតិច​តី​ង្វៀន (Tay Nguyen)។ ដៃ​ទាំង​គូដ៏​ប៉ិន​ប្រសប់​និង​ការ​រិះគិត​ច្នៃប្រឌិត​ កំណាត់​ឈើ​បាន​សិប្បករ​ “បញ្ចូល​ព្រលឹង​” កា្លយជា​ស្នាដៃ​សិល្បៈ​ បង្កប់​ក្នុង​ខ្លួន​នូវ​ស្នាម​វប្បធម៌​ សតិអារម្មណ៍​ ដែល​ពោរពេញទៅ​ដោយលក្ខណៈ​​វីរកថា​នៃ​តំបន់​ដី​ពិសិដ្ឋនេះ​។​
 
សិល្បៈ​រូបសំណាកឈើប្រជាប្រិយ​ ជាគន្លឹះ​មូលដ្ឋាន​មួយ​ក្នុង​ជីវភាព​រស់​នៅ​អរូបី​​​នៃជនជាតិ​តី​ង្វៀន ​(Tay Nguyen) ជាមួយ​ទ្រឹស្តី​ “សព្វសត្វ​វត្ថុ​សារពើ​សុទ្ធតែ​មាន​ព្រលឹង​វិញ្ញាណ​​”​ ចាប់​កំណើត​​ពី​រូបសំណាក​​​​ផ្ទះ​​ផ្នូរ​ខ្មោច​​ ពី​ព្រោះ​​មនុស្ស​នៅទីនេះ​ កាល​ពីដើម​ឆ្លាក់សាង​​រូបសំណាក​​សម្រាប់តែ​តុប​តែង​ឲ្យ​ពិធី​បោះបង់​ផ្នូរ​ ពិធី​មួយក្នុង​ចំណោម​​ពិធី​បុណ្យ​ធំបំផុត​នៅ​ក្នុង​ឆ្នាំ​។​
 
ដូចនឹង​រូបសំណាក​​វីរកថា​តី​ង្វៀន (Tay Nguyen) ដ៏ធំ​សម្បើម​និង​ពិសេស​ រូបសំណាក​ឈើ​ប្រជាប្រិយ​​តី​ង្វៀន​ (Tay Nguyen) ទោះបី​សម្បូរបែប​ តែ​ក៏មាន​ភាព​សាមញ្ញ​​និងជិត​ដិត​។ ស្ទើរទាំង​អស់​រូបសំណាក​ឆ្លាក់បង្កើត​នូវ​រូបភាព​​រស់​នៅ​ប្រចាំ​ថ្ងៃ​ តាំងពី​​ការងារផលិត​កម្ម​ រហូតដល់​សកម្មភាព​សហគមន៍​ - ជា​របៀប​សម្តែង​បង្ហាញពី​ "រូប​វត្ថុ​” ​មួយក្នុង​បរិយាកាស​​វប្បធម៌​ “អរូបី​” ដ៏ធំធេង​នេះ​។​
 
នោះគឺ​ស្រ្តី​បុក​ស្រូវ​ តម្បាញ​សំពត់ បុរសចូល​កាន់​ព្រៃ​បរបាញ់​ ធ្វើ​ចម្ការ​ បរិយាកាស​ពិធី​បុណ្យ​ទាន​​អ៊ូអរ​កុះករ​ នៃ​ភូមិស្រុក​ រួម​ជាមួយ​មុខ​មាត់​ញញឹម​ស្រស់​ ពេល​សម្តែង​ឧបករណ៍​តន្រ្តី​ រាំ​របាំ ផឹក​ស្រាអេក​។​


 រាង​ឈើ​ធំតូច​ផ្សេង​គ្នា​ ជា​វត្ថុចម្បង​សម្រាប់​​សិប្បករ​ឆ្លាក់​សាង​ជា​រូបសំណាក​​ឈើ​ដ៏​រស់រវើក​។ រូបថត៖ កុង​ដាត​

 សិល្បៈ​ឆ្លាក់​សាង​រូបសំណាក​ឈើ​តី​ង្វៀន​ (Tay Nguyen) ប្រើប្រាស់តែ​ឧបករណ៍​​សាមញ្ញ​​ដូច​ដឹង​ ពន្លាក...។ល។
រូបថត៖ កុងដាត​


 
សព្វថ្ងៃ​ សិល្បៈ​ឆ្លាក់សាង​រូបសំណាក​​នៅ​តី​ង្វៀន​ (Tay Nguyen)  ក៏​​មាន​ភាពប្រណិត​ជាង​បើប្រៀបផ្ទឹម​ពី​មុន​ សិប្បករ​ក៏​
ផ្ចិត​ផ្ចង់​ជាង​ ក្នុង​ការ​ងារ​បង្កើត​រូប​របស់​ខ្លួន​។​ រូបថត៖ ខាញ់​ឡុង​


 ក្រោម​បាតដៃ​ប៉ិន​ប្រសប់​របស់​សិប្បករ​...។ល។ រូបថត៖ ឡេមិញ​

 រូបសំណាក​ឈើ​សន្សឹម​ៗពេញ​ជា​រូប​រាង​។ រូបថត៖ ឡេមិញ​

 សិប្បករ​ វូវ៉ាន់​ឌឹក​ (Vu Van Duc) ផ្ចិត​ផ្ចង់​នូវ​រាល់​ស្នាក់ស្នាម​ ដើម្បី​បង្កើត​បាន​ស្នាដៃ​ស្អាត​បំផុតមួយ​។ រូបថត៖ កុង​ដាត​

 សិប្បករ​មមាញឹក​ជាមួយ​ស្នាដៃ​របស់​ខ្លួន​។ រូបថត៖​ កុង​ដាត​

 
សិប្បករ​ ខ្សា (K’Sa) ជាមួយ​ស្នាដៃ​ “ទឹកចិត្ត​អ្នក​ម្តាយ​និង​កូន” ។ រូបថត៖ កុង​ដាត

 
សិប្បករ​ អ៊ី​ថៃ​អេ​បាន​ (Y Thai Eban) (​បួន​ម៉ា​ធួក​ - Buon Ma Thuot) ស្វាហាប់​ធ្វើ​សម្រេច​ស្នាដៃ​ “អាចារ្យ​សំណែន​”
របស់​ខ្លួន​។ រូបថត៖​ ខាញ​ឡុង​

សិប្បករ​ឆ្លាក់សាង​​រូបសំណាកទៅ​​តាម​ចំណាប់អារម្មណ៍​ និង​ការ​ច្នៃប្រឌិត​របស់​​ខ្លួន​ឯង​ មិនត្រូវ​​បាន​ចង​ភ្ជាប់​ដោយ​ផ្នត់​គំនិត​។ ការ​បូក​បញ្ចូល​រវាង​ការ​ច្នៃប្រឌិត​ឯកជន​ ផ្អែក​ទៅ​លើ​ជម្រៅ​វប្បធម៌​នេះ​​ ដើម្បី​បង្កើត​ជា​រូប​សំណាក​​ពិសេស​ មិន​ដូច​គ្នា​ និង​មានលក្ខណៈ​ពិសេសដោយឡែក​របស់​សិប្បករ​។​
 
ទៅ​តាម​ទីតាំង​ភូមិសាស្រ្ត​ ឬ​កុលសម្ពន្ធ​ជនជាតិ​ នឹង​​​មាន​ប្រធានបទ​ឆ្លាក់​សាង​រូបសំណាករបស់​​សិប្បករ​តែង​មាន​ភាព​ផ្សេង​គ្នា​។ ​អ្នក​ខ្លះ​ជំនាញ​ឆ្លាក់​សាង​រូបសំណាក​ក្រោម​​ប្រធាន​បទ​សព្វសត្វ​ ​ជីវភាព​ធម្មជាតិ​...។ល។ មាន​​សិប្បករខ្លះ​បែរជា​លំអៀង​ទៅ​លើប្រធាន​បទ​អាពាហ៍ពិពាហ៍​ ទឹក​ចិត្ត​ឪពុក​និងកូន​ ប្តីប្រពន្ធ ក្នុង​ពេល​នោះ សិប្បករ​ផ្សេង​ៗ​បែរជា​ចូលចិត្ត​ឆ្លាក់សាង​​រូបសំណាក ​ក្រោម​ប្រធាន​បទ​ស្នង​បន្ត​ រវាង​មនុស្ស​ចាស់​និង​មនុស្ស​​ក្មេង​។​
 
ក៏​មាន​សិប្បករ​មិនតិច​នាក់​ឆ្ពោះទៅរក​រូបភាព​ស្រ្តី​ ពីព្រោះតាម​​ពួក​គេ​ ស្រ្តី​តែង​មាន​​តួនាទី​​កណ្តាល​ក្នុង​ជី​វភាព​​រស់នៅ​ ជា​អ្នក​តភ្ជាប់​ក្តី​ស្រឡាញ់ពិសិដ្ឋ​ គ្រួសារ​ពី​ជំនាន់នេះឆ្លង​បន្ត​ទៅ​ជំនាន់​ក្រោយ​។​
 
“ទឹកចិត្ត​អ្នក​ម្តាយ​និងកូន តែង​ជា​​ភាព​ពិសិដ្ឋ​​ខ្ពង់ខ្ពស់ ​ចំពោះ​កុលបុត្រ​ជនជាតិ​វៀតណាម​យើង​គ្រប់ៗរូប។ ដោយ​​សារភាព​ស្រឡាញ់​ធំធេង​ គ្មាន​កោះត្រើយ​ របស់​ម្តាយ​ ទើប​ខ្ញុំ​ចង់​សាង​រូបសំណាក​នេះ​ ជូន​អ្នក​ម្តាយ​ទាំង​អស់​​នៅ​លើ​ប្រទេស​វៀតណាម​ ក៏ដូចជា​ប្រទេសនានា ដើម្បី​សម្តែងបង្ហាញ​​ពី​ទឹក​ចិត្ត​ដឹង​សគុណ​ចិញ្ចឹម​បីបាច់​ថែរក្សា​​"។​ សិប្បករ​ ខ្សា (K’Sa) (ដាក់ណុង - Dak Nong​) ចែក​រំលែក។​


 ស្នាដៃ​ “ខ្លាឃ្មុំ​កាច​ទំពាំង​” របស់​សិប្បករ​អ៊ី​អឹនប្យា​ (Y An B’Ja) (ដាក់ណុង​ - Dak Nong​)​​ ទើប​ដណ្តើម​បាន​រង្វាន់​លេខ​មួយ ​
នៃ​សមាគមប្រឡង​សាង​រូបសំណាក​​ឈើប្រជាប្រិយ​តី​ង្វៀន ​(Tay Nguyen) ខេត្ត​ដាក​ឡាក់ (Dak Lak) ​ឆ្នាំ​២០១៧។ រូបថត៖ ឡេមិញ​


 
ស្នា​ដៃ​ “អាចារ្យ​សំណែន​” របស់​សិប្បករ​ អ៊ី​ថៃ​អេបាន​ (Y Thai Eban) (​បួន​ម៉ាធួក - Buom Ma Thuot​)​ ទើប​ដណ្តើម​បាន
​រង្វាន់​លេខ​មួយ​ នៃសមាគម​ប្រឡង​សាងរូបសំណាក​ឈើ​ប្រជាប្រិយ​តី​ង្វៀន​ (Tay Nguyen) ខេត្ត​ដាក់​ឡាក់ ​(Dak Lak)
ឆ្នាំ​២០១៧។ រូបថត៖ ខាញ​ឡុង​


 
ស្នាដៃ​ធ្វើ​សម្រេច​ “ទំនុក​ឌិញ​ណាំ (Dinh Nam)” របស់​សិប្បករ​ ទ្រឿង​​ដឹក​ក្វាង (Truong Duc Quang)
(ដាក់ឡាក់​ - Dak Lak)។ រូបថត៖ កុង​ដាត​​


 ភាពប្រណិត​នៃ​រូបសំណាក​ឈើ​តី​ង្វៀន (Tay Nguyen) ទោះបី​បាន​សាង​ដោយ​ដៃ​ ជាមួយ​ឧបករណ៍​សាមញ្ញ​។
រូបថត៖ កុង​ដាត​


 
រូប​សំណាកឈើ​បង្ហាញ​ពី​លក្ខណៈ​វប្បធម៌​លិង្គ-យោនី (ឥសូរ)​ របស់​បងប្អូន​​តីង្វៀន​ (Tay Nguyen) ។ រូបថត៖ កុង​ដាត​

 
ស្នាដៃ​រូបសំណាក​ឈើ​ប្រជាប្រិយ​តី​ង្វៀន (Tay Nguyen) នៅ​ក្នុង​សួន​​រូបសំណាក​នៅភូមិ​ទេសចរណ៍​ កន​តាម​ (Ko Tam)
(​បួន​ម៉ាធួក - Buon Ma Thuot)។ ​ រូបថត៖ កុង​ដាត​


 
រូបសំណាក​ឈើ​តុបតែង​នៅ​ក្នុង​ផ្ទះវែង​ ដែល​ជា​លក្ខណៈពិសេស​​របស់​បងប្អូន​ជនជាតិ​នៅតី​ង្វៀន​ (Tay Nguyen)។
រូបថត៖ កុង​ដាត​

​ដោយ​សារ​ភាគច្រើន​បាន​ច្នៃពីឧបករណ៍​សាមញ្ញ​ ស្នាដៃ​រូបសំណាក​ឈើ​សុទ្ធតែ​បំពាក់​លើខ្លួន​នូវ​ស្លាក​ស្នាម​ដាប់​ ចិត​សាមញ្ញរបស់​ដឹង​ ពូថៅ​ ឬពន្លាក​។ រូបភាព រូបសំណាក​សាមញ្ញ​​ ឈរសន្ធឹង​ទោះបី​ភ្លៀង​ក្តៅ​ ក៏នៅតែ​បង្ហាញ​ពីលក្ខណៈ​អត្តចរិត​មនុស្ស​និងវប្បធម៌​តី​ង្វៀន(Tay Nguyen)៕​


 តាម​ទស្សនទាន​របស់​មនុស្ស​តី​ង្វៀន (Tay Nguyen)​ ស្លាប់​មិន​មែន​អស់​ តែ​នោះ​ជា​ការ​ត្រ​ឡប់ទៅកាន់​ព្រៃភ្នំ​ ជា​ទីកន្លែង​មនុស្ស​បានប្រសូតចេញ​។ ពេល​សាច់ញាតិ​ឃ្លាតចាក​​លោក​ ដង្ហែជូន​ដំណើរ​ ពួកគេ​មាន​អំណោយ ​គឺ​រូបសំណាក​រស់រវើក​ពី​មនុស្ស​ សត្វ​ និង​គ្រឿង​ប្រើប្រាស់​ប្រចាំថ្ងៃ​។ នោះ​ជា​ការ​ឆ្លុះបញ្ចាំង​​អ្វី​ៗ ដែល​​កាលពី​ពេល​នៅ​រស់​ មនុស្សគ្រប់គ្នា​សុទ្ធតែត្រូវ​ឆ្លង​កាត់។

 អនុវត្ត​៖ ឡេមិញ​ កុង​ដាត ខាញ​ឡុង​

ល្ខោនរឿង តុក្កតាស្រមោល ជំនោរថ្មីក្នុងល្ខោននិយាយវៀតណាម

ល្ខោនរឿង «តុក្កតាស្រមោល» ជំនោរថ្មីក្នុងល្ខោននិយាយវៀតណាម

ល្ខោនមាន​លក្ខណៈសម័យ " ​ស្រមោលតុក្កតា" ជាការរួមផផ្សំនៃបណ្ដាឥទ្ធពល​ពីតុក្កតា និងស្រមោល ដែលរៀបរៀងដោយរោងមហោស្រពល្ខោនវៀតណាម ពណ៌នាអំពីការតស៊ូក្នុងមនុស្សម្នាក់ៗ ក្នុងដំណើរ "បានរស់ជាខ្លួនឯង"។

Top