• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបភាពប្រទេសជាតិមួយតាមរយៈកែវម៉ាស៊ីនថតរូបរបស់អ្នកយកព័ត៌មានកាសែតរូបភាព​វៀតណាម

ជាលើកដំបូង អ្នកយកព័ត៌​មានពីរ​ជំនាន់​ របស់​ការិយាល័យ​តំណាង​កាសែត​រូបភាព​វៀត​ណាម​​ នៅទី​ក្រុង​ហូជីមិញ បាន​អនុវត្ត​ការ​តាំង​ពិព័រណ៍​រូប​ថត “វៀត​ណាម-​ទឹកដី-​មនុស្ស​”។ ស្នាដៃ​រូប​ថត​ទាំង​៦០សន្លឹក​ បាន​នាំជូន​អ្នកទស្សនា​នៅសារ​បង្កប់​អត្ថន័យ​ មនុស្សសាស្រ្ត​ដ៏​ជ្រាវ​​ជ្រៅ។​

ការតាំងពិព័រណ៍រូបថត​ “វៀតណាម​-ទឹកដី​-មនុស្ស” ដោយ​ការិយាល័យ​តំណាង​កាសែត​រូបភាព​វៀត​ណាម​នៅទី​ក្រុង​ហូជី​មិញ​ អនុវត្ត​និងប្រព្រឹត្ត​ទៅនៅផ្លូវ​សៀវ​ភៅ ង្វៀន​វ៉ាន់​ប៊ិញ ខណ្ឌ១ ទីក្រុងហូជីមិញ ចាប់​ពីថ្ងៃទី​២៦ខែមេសា​ ដល់​ថ្ងៃទី០៩ ខែ​ឧសភា ឆ្នាំ២០១៦។ នេះជាព្រឹត្តិការណ៍​អបអរសារទរស្វាគមន៍ ខួបអនុស្សាវរីយ៍​៤១ឆ្នាំ នៃ​ថ្ងៃរំដោះភាគ​ខា​ងត្បូង ឯកភាព​ទឹកដី (ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥-ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦)។


ភ្ញៀវបរទេសទស្សនានិងគយគន់ព្រឹត្តិការណ៍តាំងពិព័រណ៍រូបថត “វៀតណាម-ទឹកដី-មនុស្ស” ដែលរៀចំដោយការិយាល័យតំណាងកាសែតរូបភាពវៀតណាមនៅទីក្រុងហូជីមិញ។

បរិយាកាសតាំងពិព័រណ៍រូបថតបើកទូលាយនិងស្និទ្ធស្នាលជាមួយអ្នកទស្សនា។

ភ្ញៀវបរទេសចូលចិត្តស្នាដៃដែលបានតាំងពិព័រណ៍នៅទីនេះ។

អ្នកនិពន្ធថតរូបអនុស្សាវរីយ៍និងមិត្តភក្តិក្នុងពិធីបើកព្រឹត្តិការណ៍តាំងពិព័រណ៍រូបថត “វៀតណាម-ទឹកដី-មនុស្ស”។

ជាមួយ៦០ស្នាដៃបានតាំងបង្ហាញរបស់អ្នកនិពន្ធ គឺជាកាលៈ​ទេសៈនិងជ្រុងសំឡឹង​មើលដ៏ច្នៃប្រឌិត ពីទឹក​ដី មនុស្ស​ជាតិ​វៀត​ណាម បានសម្តែង​សាឡើង​វិញ​ដោយ​មាន​ភាព​រស់រវើក​និងជាក់​ស្តែង​។ ការិយាល័យ​តំណាង​កាសែត​រូបភាព​វៀត​ណាម នៅទីក្រុងហូជីមិញ ចាប់តាំងពីបង្កើត​នៅ​ឆ្នាំ១៩៨២ មកដល់​សព្វថ្ងៃ​បាន​រួមចំណែក​មិន​តិច​ក្នុង​ការងារ​អនុវត្តមុខ​ងាការ​បរទេស ឧទ្ទេសនាម ផ្សព្វផ្សាយ​រូបភាព​វៀត​ណាម មនុស្សជាតិ​វៀត​ណាម ជាមួយ​មិត្តភក្តិ​អន្តរជាតិ​ របស់កា​សែតរូបភាព​វៀត​ណាម​។

ជាងសាមសិបឆ្នាំកន្លងទៅ ជំនាន់​អ្នកយក​ព័ត៌មាន​រូបភាព ​របស់​ការិយាល័យ​តំណាងកា​សែតរូប​ភាព​វៀត​ណាម​ នៅទី​​ក្រុង​ហូជីមិញ បាននាំមកនូវ​ដង្ហើម កម្លាំង​រស់​ភាគខាង​ត្បូង ជ្រាប​ចូលជា​មួយ​លោហិត ក៏ដូច​ជាក្តី​ចំណូល​ចិត្ត​របស់​ខ្លួន ដើម្បីបង្កើតបាន​ស្នាដៃរូបភាពសិល្បៈ ​រូបភាពកាសែត​ជាមួយមុខ​សញ្ញាគឺ​មនុស្ស ទេស​ភាព​គ្រប់​ទិសទី​នៃប្រទេស​ជាតិ។

ចាប់ពីអតីតអ្នកយកព័ត៌មាន​រូបភាព ក្វាងមិញ គីមសើន ហូវថាញ ដល់​អ្នកយក​ព័ត៌មាន​រូបភាព ​ជំនាន់​វ័យក្មេ​ង ស្នង​បន្ត​ដូច​ជា ឡេវ៉ាន់មិញ គីមផឿង ង្វៀនឡឹន សុទ្ធតែ​ជា ”ស្នា​ដៃ​ជំនាញ” មាន​កម្លាំង​ចិត្ត​ក្នុង​ការ​បំពេញ​ការ​ងារ បំផុត​គឺតែង​បង្ហាញ​បាន​នៅ “សារជាតិកា​សែត​រូប​ភាព” នៅ​រាល់ស្នា​ដៃទាំង​អស់​៕


របរចិញ្ចឹមសត្វចៀម។ អ្នកនិពន្ធ៖ ហូវថាញ

ភាពរាំងស្ងួតដោយការបម្រែបម្រួលអាកាសធាតុ។ អ្នកនិពន្ធ៖ ហូវថាញ

រដូវផ្កាស្រូវខែមេសា។ អ្នកនិពន្ធ៖ គីមសើន

សម្លេងស្រឡៃ Saranai ។ អ្នកនិពន្ធ៖ គីមសើន

ព្រឹកព្រលឹម។ អ្នកនិពន្ធ៖ គីមសើន

រម្មណីយដ្ឋានបាវត្រាំង (ខេត្តប៊ិញធ្វឹន)។ អ្នកនិពន្ធ៖ ក្វាងមិញ

បឹង Dankia។ អ្នកនិពន្ធ៖ ក្វាងមិញ

ទន្លេយ៉ាង (ក្វាងប៊ិញ)។ អ្នកនិពន្ធ៖ ក្វាងមិញ

ឆ្នេរព្រែកសាយហ្គន។ អ្នកនិពន្ធ៖ ឡេមិញ

ម៉ោងរៀនយប់របស់កុមារនៅសាលាអនុវទ្យាល័យធូឡូម ស្រុកមឿងតែ ខេត្តឡាយចូវ។ អ្នកនិពន្ធ៖ ឡេមិញ

អរុណោទ័យលើទីវាលអគ្គិសនីប្រើថាមពលខ្យល់នៅខេត្តបាកឡិវ។ អ្នកនិពន្ធ៖ ឡេមិញ

ប្រណាំងគោ។ អ្នកនិពន្ធ៖ គីមផឿង

សុភមង្គល។ អ្នកនិពន្ធ៖ គីមផឿង

ថ្ងៃក្តៅ។ អ្នកនិពន្ធ៖ ង្វៀនឡឹន

ថ្ងៃក្តៅ។ អ្នកនិពន្ធ៖ង្វៀនឡឹន

 

អនុវត្ត៖ ថុងហាយ

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ប្រជាជន​វៀតណាម​មាន​ទម្លាប់ចង​ទង់​ជាតិ​នា​ឱកាស​បុណ្យ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី តែ​ប្រហែលជា​មាន​​មនុស្សយ៉ាង​​តិច​ ដឹក​ស្គាល់​​ទីកន្លែង​ធ្វើ​ទង់​ក្រហម​​ផ្កាយ​លឿង​។ ស្ថិត​នៅ​ចម្ងាយ​ពី​មជ្ឈមណ្ឌល​រដ្ឋ​ធានី​ប្រហែល​៣០គីឡូម៉ែ​ត្រ​ ភូមិ​ទឺវឹន​ (Tu Van) ឃុំ​ឡេឡើយ​ (Le Loi) ស្រុក​ធឿង​ទិន​ (Thuong Tin) ក្រុង​ហាណូយ​ ជាទីកន្លែង​​មាន​ជាង​៧០​ឆ្នាំ​ប្រកប​មុខ​របរ​ប្រពៃណី​ធ្វើ​​ទង់ជាតិ​។​

Top