• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

រូបថតថ្នាក់ដឹកនាំបណ្តាខឿនសេដ្ឋកិច្ចជាសមាជិកនៃ APEC បានបង្ហាញយ៉ាងរស់រវើកតាម រយៈគំនូរដែលរៀបពីបំណែកភាជន៍

គំនូរ​ចំនួន ១៤ ផ្ទាំង ក្នុង​កម្រង​​គំនូរ​ដែលរៀបពីបំណែក​ភាជន៍ដុង​ណាយ (Dong Nai) ដែលបាន​លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជ្រើសរើស​ធ្វើជា​កាដូពិសេស​ជូន​ថ្នាក់ដឹកនាំបណ្តា​ខឿន​សេដ្ឋកិច្ច​ជា​សមាជិក​នៃ APECនិងអនុវត្តន៍​ដោយ​ក្រុម​វិចិក្រករ ម៉ាយវ៉ាន់​ញ៉ឹន (Mai Van Nhon) ហើយ​បាន​ដាក់តាំង​នៅការតាំងពិព័រណ៍ រូបថត​ថ្នាក់ដឹកនាំបណ្តា​ខឿន​សេដ្ឋកិច្ច​ជា​សមាជិក​នៃ APEC” បាន​រៀបចំ​ដោយមជ្ឈមណ្ឌល​កាសែត​និង​កិច្ចសហប្រតិបត្តិការ​ផ្សព្វផ្សាយព័ត៌មានអន្តរជាតិ (ចំណុះ​ក្រសួង​ព័ត៌មាន​និងផ្សព្វផ្សាយ) នៅ​សារមន្ទីរ​វិចិត្រសិល្បៈវៀតណាម។

ចែករំលែក​អំពី​គំនិតក្នុង​ដំណើរការ​អនុវត្តន៍​កម្រងនេះ វិចិត្រករ ម៉ាយវ៉ាន់​ញ៉ឹន (Mai Van Nhon) បាន​និយាយ​ឲ្យ​ដឹង​ថា បន្ទាប់ពីទទួលព័ត៌មាន​អំពី​ប្រទេស​វៀតណាម​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​​រៀបចំ​សប្តាហ៍​កំពូល​ APEC ២០១៧ លោក​បាន​សហការជាមួយ​វិចិត្រករមួយ​ចំនួន​ផ្សេងៗ ទៀត ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បៀន​ហ័រ (Bien Hoa) ខេត្ត​ដុង​ណាយ (Dong Nai) ចាប់ផ្តើម​អនុវត្តន៍​កម្រង​គំនូររូបថត​​ថ្នាក់ដឹកនាំបណ្តា​ខឿន​សេដ្ឋកិច្ច​ជា​សមាជិក​នៃ APECដែល​រៀបពីបំណែក​ភាជន៍ រួមមាន ២១ ផ្ទាំង​ និង​មាន​ទំហំ ៤៥ សង់ទីម៉ែត្រ x ៦០ សង់ទីម៉ែត្រ។

វិចិត្រករ ម៉ាយវ៉ាន់​ញ៉ឹន (Mai Van Nhon) បង្កើត​នៅ​ខេត្ត​ដុង​ណាយ (Dong Nai) គឺ​តំបន់​មួយដែល​​ប្រកបមុខរបរប្រពៃណី​ភាជន៍​ នៅភូមិភាគ​ខាង​ត្បូង​នៃប្រទេសវៀតណាម។ លោក​ញ៉ឹន (Nhon) គឺវិចិត្រករម្នាក់ទទួល​ភាពជោគជ័យ ដោយការ​ប្រើប្រាស់​ភាជន៍​មាន​ពណ៌ដែល​ជា​វត្ថុធាតុដើម​ពិសេស​របស់​តំបន់ ក្នុង​ការ​​បង្កើត​គំនូររូបថត​ តាម​បច្ចេកទេស mosaic (​របៀប​សិល្បៈតុបតែង បង្កើត​រូបភាព​ពី​បំណែកភាជន៍ដ៏តូចៗ)។

ក្នុង​ការតាំងពិព័រណ៍​នេះ​ ភ្ញៀវ​​បាន​គយគន់​បណ្តាគំនូរ​ដែល​អនុវត្តន៍​តាម​រូបថត​​​ថ្នាក់ដឹកនាំបណ្តា​ខឿន​សេដ្ឋកិច្ច​ជា​សមាជិក​នៃ APEC។គំនូររូបថតទាំងស្រុង​នេះ​បាន​លេចចេញ​លក្ខណៈដោយឡែក​​របស់​​​តួអង្កនិមួយ​ៗ​។ ដោយ​ការយល់ដឹក​នូវ​វិចិត្រសិល្បៈ បច្ចេកទេស​កាត់ រៀប​និងតភ្ជាប់​​ប្រកបដោយ​ហ្មត់ចត់ បណ្តា​វិចិក្រករ​បាន​​បង្កើត​ឡើង​បណ្តាគំនូរ​រូបថតពិសេស​ដែល​រៀបពីបំណែក​ភាជន៍ ចាប់​ពី​​បំណែក​តូច​ដល់​បំណែក​ធំ រៀប​យ៉ាង​ណាដើម្បី​​បណ្តា​បំណែក​ភាជន៍​ស៊ី​គ្នា។

ក្រៅពី​ការ​រៀប​បណ្តា​បំណែក​ភាជន៍​មកពី​​ភូមិភាជ​ន៍ដុង​ណាយ (Dong Nai) ​រូបថត​​ថ្នាក់​ដឹកនាំ​នៃ​ខឿន​សេដ្ឋកិច្ច​ជា​សមាជិក APEC ២០១៧ បាន​បង្ហាញ ការតាំងពិព័រណ៍​នេះ​ក៏​ដាក់តាំង​រូបថត​លោក​ប្រធានហូជីមិញ​ (Ho Chi Minh) នាយឧត្តមសេនីយ៍ វ៉ង្វៀន​យ៉ាប (Vo Nguyen Giap) លោក​អគ្គលេខាបក្ស ង្វៀន​ភូត្រុង (Nguyen Phu Trong) លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹន​ភុក (Nguyen Xuan Phuc) លោកស្រីប្រធានរដ្ឋសភា ង្វៀន​ធីគីមង៉ឹន (Nguyen Thi Kim Ngan)។


គំនូររូបថតលោកប្រធានហូជីមិញ (Ho Chi Minh) ។

គំនូររូបថតលោកអគ្គលេខាបក្សវៀតណាម ង្វៀនភូត្រុង (Nguyen Phu Trong)។

គំនូររូបថតលោកប្រធានរដ្ឋវៀតណាម ត្រឹនដាយក្វាង (Tran Dai Quang) ។

គំនូររូបថតលោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀនស្វឹនភុក (Nguyen Xuan Phuc)។ 

គំនូររូបថតលោកស្រីប្រធានរដ្ឋសភាវៀតណាម ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan)។

កាចាភាជន៍​​បាន​ដុត​នៅ​សីតុណ្ហភាព ១២០០ អង្សា C ដូច្នេះ​បណ្តា​គំនូរ​ដែល​រៀបពី​បំណែក​ភាជ៍មាន​គ្រប់​ពណ៌​ រួម​មាន៖ ២០០ ដល់ ៣០០ ​ពណ៌​ខុសគ្នា។ បាន​ឲ្យដឹង​ថា គំនូរ​រូបថត​ទាំងឡាយ​នោះ​បាន​អនុវត្តន៍​ ក្នុងរយៈពេល ២ ឆ្នាំ និង​គំនូរនិមួយៗ ​បានអនុវត្តន៍​ក្នុង​រយៈពេលជាង​មួយ​ខែ។

​​​គំនូរ​រូបថតរៀបពី​បំណែកភាជន៍​​បាន​ចាត់​ទុក​ជា​គំនូរដែលពិបាកធ្វើណាស់​និង​មានវិចិត្រករ​ តិចនាក់ អាចអនុវត្តន៍។ ហេតុនេះ ការ​ពិពណ៌នាយ៉ាង​រស់រវើក​ទឹកមុខ​​របស់​ថ្នាក់ដឹក​នាំ​​នៃខឿន​សេដ្ឋកិច្ច​ជា​សមាជិក APEC ដែលបានបង្កើត​សោភណ្ឌភាព​​វិចិត្រសីល្បៈ​។ ក្រុមវិចិត្រករ​បាន​អនុវត្តន៍​កម្រង​គំនូរ​នេះ​ត្រូវ​បំបែកភាជន៍​ចំ រៀករឹង​ក្លាយទៅជា​បណ្តា​បំណែក ហើយ​បាន​រៀបយ៉ាង​ហ្មត់​ចត់​​តាម​ពណ៌និង​កំរិត​ពណ៌តាម​ទីតាំង ដើម្បី​​យក​ចំណាប់អារម្មណ៍​ដល់​ភ្ញៀវ។

​លោក​ ង្វៀន​ទ្រឿង​សើន (Nguyen Truong Son) ប្រធានគណៈកម្មាការ​រៀបចំ​ការតាំង​ពិព័រណ៍​​នេះ​ បាន​ឲ្យ​ដឹង​ថា៖ ​កម្រង​គំនូរ​រូបថត​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ខឿន​សេដ្ឋកិច្ច​ជា​សមាជិក APEC ដែល​រៀបពីបំណែក​ភាជន៍ដុង​ណាយ (Dong Nai) បាន​អនុវត្តន៍​ ដោយ​ក្រុម​វិចិត្រករ ម៉ាយ​វ៉ាន់​ញ៉ឹន (Mai Van Nhon) ហើយក្រុម​ប្រឹក្សា​ត្រួតពិនិត្យ​​វិចិត្រសីល្បៈ រួម​មាន៖ ​តំណាងឲ្យ​ក្រសួង​​ព័ត៌មាន​ ផ្សព្វ​ផ្សាយ ក្រសួងវប្បធម៌ កីឡានិង​ទេសចរណ៍ ក្រុម​វិចិត្រ សីល្បៈវៀតណាម​ រួម​គ្នា​ត្រួត​ពិនិត្យ​និង​បានទទួលស្គាល់​​គុណភាពគំនូរទាំងឡាយនេះ​ ដើម្បី​ក្លាយទៅ​ជា​កាដូ​ជាតិ។​

មុន​នោះ ក្នុង​ក្របខណ្ឌ​សបា្តហ៍​កំពូល APEC ២០១៧ លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀនស្វឹន​ភុក (Nguyen Xuan Phuc)​ បាន​​ប្រើប្រាស់​កម្រង​គំនូរ​រូបថត​ដែល​រៀបពី​បំណែក​ភាជន៍ ដើម្បី​ធ្វើ​ជា​កាដូ និង​ជូន​ដល់​ថ្នាក់ដឹកនាំ​​ខឿន​សេដ្ឋកិច្ច​ជា​សមាជិក APEC សំដៅ​បង្ហាញ​សាមគ្គីភាព មិត្តភាព ជិត​ស្និទ្ធិ ចិត្ត​គោរពរាប់អាន​ភ្ញៀវ​របស់​រដ្ឋាភិបាល​និង​ប្រជាជន​វៀតណាម​ចំពោះ​ថ្នាក់​ដឹកនាំ​ទាំង​ឡាយនោះ។​ បណ្តា​គំនូរ​សេសសល់​មិនទាន់​ជូន​បាន លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀនស្វឹន​ភុក (Nguyen Xuan Phuc)​ នឹង​ជូន​ដល់ តាមរយៈ​ស្ថានទូត និង​ឯករដ្ឋទូត​និង​ឯករាជទូត​​របស់​បណ្តា​ប្រទេស​និង​តំបន់​ ប្រចាំនៅ​ប្រទេស​វៀតណាម។


គំនូររូបថត លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន Xi Jinping។

គំនូររូបថត លោកប្រធានាធិបតីអាមេរិក Donald J.Trump។ 

គំនូររូបថត លោកប្រធានាធិបតីរុស្ស៊ី Vladimir Vladimirovich Putin។

គំនូររូបថត លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe។

គំនូររូបថត លោកស្រីប្រធានាធិបតីឈីលី Michelle Bachelet។

គំនូររូបថត លោកប្រធានាធិបតីឈីហ្វីលីពីន Rodrigo Duterte។

គំនូររូបថត លោកនាយករដ្ឋមន្ត្រីសឹង្ហបុរី Lee Hsien Long។

គំនូររូបថតថ្នាក់ដឹកនាំតៃវ៉ាន់ (ចិន) លោកស្រី Tsai Ing-wen។

គំនូររូបថតលោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan O’cha។

គំនូររូបថតលោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Je-In។ 

គំនូររូបថតលោកប្រធានាធិបតីប៉េរូ Pedro Pablo Kuczynski។

គំនូររូបថតលោកប្រធានាធិបតីឥណ្ឌូនេស៊ី Juko Widodo។

គំនូររូបថត ព្រះចៅស៊ុលតង់ហាសាណាល់ បុលគៀស នៃប្រ៊ុយណេ។ 

គំនូររូបថតលោកនាយករដ្ឋមន្ត្រីកាណាដា Justin P.J.Trudeau។

គំនូររូបថតលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbull។

គំនូររូបថតលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Dato’Sri Mohd Najib Razak។

គំនូររូបថតលោកប្រធានាធិបតីម៉ិចស៊ិច Enrique Pena Nieto។

គំនូររូបថតលោកនាយករដ្ឋមន្ត្រី Papua New Guinea Peter O’Neill។

គម្រោងនាខែ​ធ្នូ ខាង​មុន​ឆាប់ៗនេះ គណៈកម្មាការ​រៀបចំ​នឹង​​រៀបចំ​ការតាំងពិព័រណ៍​ពីរទៀត នៅទីក្រុង​ហូជីមិញ​ (Ho Chi Minh) និង​ខេត្ត​បៀន​ហ័រ (Bien Hoa) ទីកន្លែង​​ច្នៃប្រឌិត​​គំនូរ​​ដែល​រៀបពី​បំណែក​ភាជន៍នេះ ដើម្បី​ជូនពរព្រឹត្តិការណ៍ APEC ២០១៧ ​បាន​បញ្ចប់​ប្រកបដោយ​ជោគជ័យ ក៏ដូចជា​បំរើមហាជន​ ភ្ញៀទេសចរណ៍ សំដៅ​បង្កើន​ការយល់ដឹង​ថែមទៀត​នូវ​ប្រជាជន​និង​អត្តសញ្ញាណ​ជនជាតិ​វៀតណាមផងដែរ./.


ការតាំងពិព័រណ៍គំនូររៀបពីបំណែកភាជន៍ដុងណាយ (Dong Nai)
“គំនូររូបថតថ្នាក់ដឹកនាំខឿនសេដ្ឋកិច្ច APEC ២០១៧”។


វិចិត្រករ ម៉ាយវ៉ាន់ញ៉ឹន (Mai Van Nhon) និយាយជាមួយភ្ញៀវមកទស្សនាការតាំងពិព័រណ៍។


ការតាំងពិព័រណ៍នេះបានទាក់ទាញភ្ញៀវបរទេសជាច្រើននាក់ដែលមកទស្សនា។

 

អត្ថបទ៖ ង៉ឹនហា រូបថត៖ ខាញឡុង


សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top