• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រូងភ្នំ Son Doong បន្តបង្កឡើងការចាប់អារម្មណ៍ចំពោះសារព័ត៌មានអន្តរជាតិ


ទិដ្ឋភាពនៅក្នុងរូងភ្នំ Son Doong (រូបថត៖ TTXVN)

 មន្ទីរទេសចរណ៍ខេត្ត Quang Binh ភាគកណ្ដាលវៀតណាម កាលពីថ្ងៃទិ១៥ ខែកុម្ភៈ ឆ្នាំ​២០១៩​បានអោយដឹងថា រូង​ភ្នំ Son Doong និងរូបថតស្ដីពីរូ​ងភ្នំនៅខេត្ត Quang Binh បន្តទទួល​បានការ​យកចិត្តទុក​ដាក់យ៉ាង​ខ្លាំង​នៃសារព័ត៌មាន​អន្តរជាតិ​។

ទស្សនាវដ្ដី​ទេសចរណ៍ជួរមុខលើពិភពលោក - Telegraph នៃអង់គ្លេសទើប នឹងបាន​ប្រកាស​លទ្ធផល​នៃ​កា​រ​បោះ​ឆ្នោត​​ជ្រើសរើសគោល​ដៅទេសចរណ៍ដ៏ ស្អាតអស្ចារ្យបំផុតចំនួន១១កន្លែងលើទូ​ទាំងពិភពលោក ​ដែលក្នុង​នោះ​មាន​រូង​ភ្នំ Son Doong។ តាមទស្សនាវដ្ដី​នេះថា រូងភ្នំ Son Doong នៅវៀត ណាមត្រូវបា​ន ទទួល​ស្គាល់​ថា ជា​រូង​ភ្នំ​ធំ​បំផុត​លើពិភពលោក ដែលត្រូវបានរកឃើញកាលពីឆ្នាំ ១៩៩០ ហើយទើប​នឹង​បាន​បើក​សេវាកម្ម​ទេសចរណ៍​ក្នុង​រយៈពេលប៉ុន្មានឆ្នាំកន្លងមកតែប៉ុណ្ណោះ។ នៅចំណុចខ្ពស់បំផុត រូង​ភ្នំ​នេះ​អាច​ផ្ទុក​អគារ​​កប់​ពពក៤០ជាន់ ខណៈ​ដែលនៅចំណុចធំបំផុតគឺ វាអាចផ្ទុកយន្តហោះប្រភេទ Boeing 747 មួយ គ្រឿង​ផង​ដែរ​។ ជារៀងរាល់ឆ្នាំ ចំនួន​ភ្ញៀវទេសចរដែលត្រូវបានអនុញ្ញាតអោយ ចូលទស្សនារូងភ្នំ Son Doong មិនត្រូវ​ហួស​ពី​១០០០នាក់៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top