• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រុស្ស៊ីត្រៀមរៀបចំសម្រាប់ជំនួបកំពូលជាមួយអាមេរិក

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានសង្កត់ធ្ងន់ថា ភាគីរុស្ស៊ីកំពុងត្រៀមរៀបចំយ៉ាងសកម្មេដោយមានរបៀបវារៈដ៏ធំសម្បើម។

ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden (ឆ្វេង) និងប្រធានាធិបតីរុស្ស៊ី Vladimir Putin (ស្តាំ) នៅក្នុងកិច្ចប្រជុំក្នុងទីក្រុង Geneva ប្រទេសស្វីស កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ (រូបថត៖ AFP/TTXVN)


នៅថ្ងៃទី២១ ខែវិច្ឆិកា ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា រុស្ស៊ីកំពុងត្រៀមរៀបចំយ៉ាងប្រុងប្រយ័ត្នសម្រាប់កិច្ចប្រជុំកំពូលរវាងលោកប្រធានាធិបតី Vladimir Putin និងសមភាគីអាមេរិកលោក Joe Biden។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានសង្កត់ធ្ងន់ថា ភាគីរុស្ស៊ីកំពុងត្រៀមរៀបចំយ៉ាងសកម្មេដោយមានរបៀបវារៈដ៏ "ធំសម្បើម"។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានលោកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនាំចេញនៅក្នុងបរិបទដែលលេខាធិការសារព័ត៌មាននៃសេតវិមានលោកស្រី Jen Psaki កាលពីថ្ងៃទី ១៨ ខែវិច្ឆិកាបានឲ្យដឹងថា "មិនលើកលេងតែលទ្ធភាពដែលថានឹងមានជំនួបសន្ទនាមួយ រវាងលោកប្រធានាធិបតីអាមរិក Joe Biden និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាពេលអនាគត"។

សូមគូសបញ្ជាក់ថា ភាពតានតឹងរវាងរុស្ស៊ីនិងអាមេរិកបានកើនឡើងក្នុង រយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅពេលដែលអ៊ុយក្រែននិងសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានសម្តែងការព្រួយបារម្ភចំពោះការបង្កើនសកម្មភាពយោធារបស់រុស្ស៊ីនៅជិតព្រំដែនអ៊ុយក្រែន។ ជាការឆ្លើយតប រុស្ស៊ីបានអះអាងថា ខ្លួនត្រូវធានាសន្តិសុខជាតិ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាពីការធ្វើសមយុទ្ធមិនបានគ្រោងទុកជាបន្តបន្ទាប់របស់អង្គការណាតូ រហូតដល់ការបញ្ជូនយន្តហោះយុទ្ធសាស្ត្រទៅកាន់តំបន់ជិតព្រំដែនរុស្ស៊ីផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top