• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រឹតបន្តឹងចំណងមិត្តភាព ប្រពៃណីពិសេសរវាងវៀតណាមនិងគុយបា

នារសៀលថ្ងៃទី ២៣ ខែកក្កដា នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានទទួលជួប ឯកអគ្គរដ្ឋទូតគុយបា Orlando Nicolás Hernández Guillén ដែលមកជួបសម្តែងការគួរសមក្នុងឱកាសដែលលោកមកវៀតណាមបំពេញបេសក កម្មការទូត។

រដ្ឋមន្រ្តីការបរទេស លោក Bui Thanh Son បានទទួលជួបឯកអគ្គរដ្ឋទូតគុយបា Orlando Nicolás Hernández Guillén មកសម្តែងការគួរសមក្នុងឱកាសដែលលោកបានទទួលភារកិច្ចនៅវៀតណាម (រូបថត៖ VOV)


នៅក្នុងជំនួបនេះ លោក Bui Thanh Son បានសង្កត់ធ្ងន់ថា ទំនាក់ទំនងប្រពៃណីពិសេសរវាងវៀតណាមនិងគុយបាតែងតែត្រូវបានថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរគាំទ្រនិងពូនជ្រុំដោយឥតឈប់ឈរក្នុងរយៈពេល ៦០ ឆ្នាំកន្លងមកនេះ ហើយត្រូវបានអភិវឌ្ឍយ៉ាងទូលំទូលាយនៅក្នុងពេលបច្ចុប្បន្ន។ លោករដ្ឋមន្រ្តីបានស្នើរឱ្យលោកឯកអគ្គរដ្ឋទូតយកចិត្តទុក ដាក់ជំរុញសកម្មភាពរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលនិងយន្តការសហប្រតិបត្តិការដទៃទៀតរវាងប្រទេសទាំងពីរនិងជំរុញវិធានការ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ ដែលសមស្របទៅនឹងសក្តានុពលនិងឧត្តមភាពរបស់ភាគីនីមួយៗ។ ក្នុងនោះត្រូវយកចិត្តទុកដាក់ពិសេសក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល ការផ្គត់ផ្គង់វ៉ាក់សាំងនិងការផ្ទេរបច្ចេកវិទ្យាសម្រាប់ការផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺ កូវីដ ១៩។

លោកឯកអគ្គរដ្ឋទូត Orlando Nicolás Hernández Guillén បានអះអាងថា លោកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស វៀតណាម ដើម្បីពង្រឹងនិងរឹតបន្តឹងថែមទៀតនូវចំណងមិត្តភាពប្រពៃណីពិសេស សាមគ្គីភាព កិច្ចសហប្រតិបត្តិការនិងការជឿទុក ចិត្តគ្នារវាងបក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរគុយបានិងវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top