• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រីករាយជាមួយពិធីបុណ្យអុំទូកប្រពៃណីដ៏ធំបំផុតនៅប្រទេសកម្ពុជា


 រីករាយជាមួយពិធីបុណ្យអុំទូកប្រពៃណីដ៏ធំបំផុតនៅប្រទេសកម្ពុជា (រូបថត៖ vov.vn)
 

នាថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើដងទន្លេមេគង្គ នៅមុខព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ បាន​បើក​ពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែឆ្នាំ ២០១៩ ។ នេះគឺជាពិធី​បុណ្យ​ប្រពៃណី​ដ៏ធំ​បំ​ផុត​នៅ​កម្ពុជា​។
 
អញ្ជើញ​ចូលរួមក្នុងពិធីនេះ មានវត្តមានព្រះមហាក្សត្រ នរោត្តម សីហមុនី, ប្រធានរដ្ឋ​សភា​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន, នាយករដ្ឋមន្រ្តីកម្ពុជា     សម្តេចតេជោ ហ៊ុនសែន រួមទាំងប្រតិភូ​អន្តរជាតិ​និង​ប្រជាជន​ក្នុងប្រទេសនិង ភ្ញៀវអន្តរជាតិរាប់ពាន់នាក់ផងដែរ។ ពិធីបុណ្យឆ្នាំនេះត្រវបានធ្វើឡើងក្នុងរយៈពេល ៣ ថ្ងៃចាប់​ពីថ្ងៃទី ១០ ដល់ ថ្ងៃទី ១២ ខែវិច្ឆិកា។ ពិធីអុំទូកត្រូវបានរៀបចំឡើងនៅពេលថ្ងៃ ហើយពេលយប់ ទូកទាំង​អស់​ដែលត្រូវបានតុបតែងលំអរដោយភ្លើងពណ៌ចម្រុះនិងពន្លឺភ្លឺៗ នឹងដាក់បណ្តែតលើ​ទន្លេជាមួ​យ​នឹ​ង​ពិធីបាញ់​កាំជ្រួចដ៏គួរឲ្យចាប់អារម្មណ៍ទៀតផង។
 
គួរបញ្ជាក់​ថា ពិធីអុំទូកឆ្នាំនេះមានការចូលរួមពីទូក «ង» ជិត ៣០០ ដោយមានអ្នកអ្នកចែវទូកជាង ១៩.០០០ នាក់​មក​ពីបណ្តខេត្តក្រុងនានានៅទូទាំងប្រទេសកម្ពុជា​ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top