• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

រាប់លាននាក់រួមគ្នាពណ៌ទង់ជាតិក្រហម។

ជាលើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ក្រុម​​បាល់​ទាត់​ជម្រើស U23 វៀតណាម​ បាន​ដណ្តើម​​​មេដាយ​ប្រាក់​ ក្នុង​ការ​ប្រកួត​បាល់ទាត់​សំរាប់​ប្រុស U23 អាស៊ី។ ចាប់​ពី​ក្រុម​​បាល់ទាត់​មិន​ខ្លាំង ក្រុម​​បាល់​ទាត់​ជម្រើស U23 វៀតណាម ស្រាប់តែ​ក្លាយទៅ​ជាខ្យល់កួចធំមួយ “បោក​បក់” គូ​ប្រកួត​ខ្លាំង​ ដូចជា៖ ក្រុម​​បាល់​ទាត់​ជម្រើស U23 អូស្ត្រាលី ក្រុម​​បាល់​ទាត់​ជម្រើស U23 Irap ក្រុម​​បាល់​ទាត់​ជម្រើស U23 Qatar… ដើម្បី​​ឈាន​ជើងចូល​​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ។

ទោះបីមិនដណ្តើមចំណាប់ថ្នាក់ជើងឯក ប៉ុន្តែជាប់ចំណាត់ថ្នាក់លេខពីរ បន្ទាប់ពីចាញ់វគ្គផ្តាច់ព្រ័ត្រជាមួយ ក្រុមបាល់ទាត់ជម្រើស U23 Uzbekistan ក្រោមពិ្រលធ្លាក់យ៉ាងខ្លាំង នៅពហុកីឡាដ្ឋាន Chángzhōu Shì (នៃប្រទេសចិន) នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ក្រុមបាល់ទាត់ជម្រើស U23 វៀតណាម ដឹកនាំដោយគ្រូបង្វឹក Park Hang Seo ជនជាតិកូរ៉េខាងត្បូងម្នាក់ ដែលធ្វើអ្នកគាំទ្របាល់ទាត់វៀតណាម មោទនភាពយ៉ាងខ្លាំងណាស់។

ក្រុមបាល់ទាត់ជម្រើស U23 វៀតណាមត្រឡប់ទៅស្រុកកំណើត - ប្រទេសវៀតណាមវិញ ដោយយន្តហោះដឹកជញ្ជូនដោយឡែក បន្ទាប់ពីចំណាយ ៥ ម៉ោង ធ្វើដំណើរតាមឡានក្រុង ពីរជាន់ និងទទួលបានការស្វាគន៍យ៉ាងកក់ក្តៅ ពីអ្នកកាំទ្ររាប់ពាន់នាក់ដែលបានប្រមូលផ្តុំគ្នានៅផ្លូវនានា ចាប់ពីព្រលានយន្តហោះណូយបាយ (Noi Bai) ដល់កណ្តាលរដ្ឋធានីហាណូយ (Ha Noi)។

ទទួលស្វាគមន៍ក្រុមបាល់ទាត់ជម្រើស U23 វៀតណាម លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានប្រសាសន៍៖  ថ្ងៃនេះ មេឃដីដូចជាចែងចាំង ប្រជាជនវៀតណាមរាប់លាននាក់ នៅទូទាំងប្រទេស​វៀត​ណាមមានក្តីសប្បាយរីករាយរួម និងបានទទួលស្វាគមន៍ក្រុមបាល់ទាត់ជម្រើស U23 យ៉ាងកក់ក្តៅ ថែមទាំង ប្រជាជនវៀតណាមធ្លាប់ហៅកីឡាករក្នុងក្រុមនេះ ជាយុទ្ធជនវៀតណាមលើ “កីឡាដ្ឋាន” ដែលបានរួមអស់កម្លាំងកាយចិត្តជាមួយគ្នា សំដៅបំភ្លឺមោទនភាពវៀតណាម  - លោកប្រធានហូជីមិញ។ ក្រុមបាល់ទាត់ជម្រើស U23 វៀតណាមនេះក៏បានលើកឡើងទង់ជាតិពណ៌ក្រហមឆៅនិងផ្កាយពណ៌លឿងរបស់មាតុភូមិជាទីស្រឡាញ់ លើ​ឆាកកីឡាអាស៊ីផងដែរ។

ពីធីលើកតំកើងកិត្តនាមបានរៀបចំយ៉ាងអធិមអធម នៅពហុកីឡាដ្ឋានមីឌីញ (My Dinh) បានក្របដណ្តប់ដោយពណ៌ក្រហមច្រាល ពីអ្នកកាំទ្រចំនួន ៤ ម៉ឺននាក់។

របៀបអបអរសាទរដ៏អន្ទះសាររបស់អ្នកគាំទ្រចំពោះកីឡាទាត់បាល់វៀតណាម ដែលធ្វើជនបរទេសកោតសរសើរ។ កាសែតអន្តរជាតិនិងបណ្តាញសង្គាមជាច្រើនបានមើលឃើញទិដ្ឋភាពនូវអ្នកគាំទ្រវៀតណាមរង់ចាំអស់​​ពេលរយៈជាច្រើនម៉ោង គ្រវីទង់ជាតិ ស្រែកហ៊ោ ផ្លុំកញ្ចែ រហូតតាមផ្លូវដែលក្រុមបាល់ទាត់ជម្រើស U23 នេះឆ្លង​កាត់ និងឆ្ពោះទៅកាន់កណ្តាលរដ្ឋធានីហាណូយ (Ha Noi)។


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អបអរសាទរគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើស U23 វៀតណាម លោក Park Hang-seo។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ប្រគល់គ្រឿងឥស្សរិយយសពលកម្មចំណាប់ថ្នាក់
លេខមួយជូនក្រុមបាល់ទាត់ជម្រើស U23 វៀតណាម គ្រឿងឥស្សរិយយសពលកម្មចំណាប់ថ្នាក់លេខបី
ជូនអ្នកចាំទី ប៊ុយទៀនយុង (Bui Tien Dung) កីឡាខ្សែបំរើ ង្វៀនក្វាងហាយ (Nguyen Quang Hai) និ
ងគ្រូបង្វឹក Park Hang- seo។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកឧបនាយករដ្ឋមន្ត្រី វូឌឹកដាម
(Vu Duc Dam) ជាមួយកីឡាករនៃក្រុមបាល់ទាត់ជម្រើស U23 វៀតណាម ថតរូបទុកជាអនុស្សាវរីយ៍។
រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ក្រុមបាល់ទាត់ជម្រើស U23 វៀតណាម ជូនបាល់និងអាវដែលធ្វើជាវត្ថុអនុស្សាវរីយ៍ ដល់
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)។
រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកឧបនាយករដ្ឋមន្ត្រី វូឌឹកដាម (Vu Duc Dam) សម្របខ្លួន ក្នុងក្តីសប្បាយរីករាយរបស់
ក្រុមបាល់ទាត់ជម្រើស U23 វៀតណាម ក្នុងពិធីលើកតំកើងកិត្តិនាម។
រូបថត៖ ត្រឹនថាញយ៉ាង


លោកឧបនាយករដ្ឋមន្ត្រី វូឌឹកដាម (Vu Duc Dam) សម្របខ្លួន ក្នុងក្តីសប្បាយរីករាយរបស់
ក្រុមបាល់ទាត់ជម្រើស U23 វៀតណាម ក្នុងពិធីលើកតំកើងកិត្តិនាម។ រូបថត៖ ត្រឹនថាញយ៉ាង


យកការឈ្នះដោយបាល់ប៉េណាល់ទីកាត់សេចក្ដី លទ្ធផល ៤ ទល់ ៣ រឿងមហាចំលែកនិងអស្ចារ្យ
របស់ក្រុមបាល់ទាត់ជម្រើស U23 វៀតណាម ឈានជើងចូលវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ U23 អាស៊ី ២០១៨
បានសរសេរបន្តទៀត ក្រោយយកឈ្នះ ក្រុមបាល់ទាត់ជម្រើស U23 Qatar ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
តាំងពីរកាលទាសៈដ៏អស្ចារ្យរបស់ កីឡាករបម្រើ ក្វាងហាយ (Quang Hai) បាននាំក្រុមបាល់ទាត់ជម្រើស U23 វៀតណាម ឈានជើងចូល ក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលទីបំផុតក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់វៀតណាម។
ក្នុងរូបថត៖ ក្រុមបាល់ទាត់ជម្រើស U23 វៀតណាមមុនពេលប្រកួតនឹង ក្រុមបាល់ទាត់ជម្រើស U23 Qatar។
រូបថត៖ Xinhua News Agency /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


បន្ទាប់ពីចាញ់ក្រុមបាល់ទាត់ជម្រើស U23 Uzbekistan ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ U-23 អាស៊ី ឆ្នាំ២០១៨ នៅពហុកីឡានដ្ឋាន Chángzhōu Shì ខេត្ត JiangSu (នៃប្រទេសចិន) កីឡាករទាំងអស់ ក្នុងក្រុមបាល់ទាត់ជម្រើស U23 វៀតណាម បានថ្លែងអំណរគុណដល់អ្នកគាំទ្រ។ ទោះបីអាកាសធាតុមិនល្អ មិនដណ្តើមការចំណាប់ថ្នាក់ជើងឯក ក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីឡើងកាន់ចំណាប់ថ្នាក់ជើងឯកនៃពានរង្វាន់ U23 អាស៊ី
ឆ្នាំ២០១៨ ក៏ដោយ ប៉ុន្តែអ្វីៗ ដែលក្រុមបាល់ទាត់ជម្រើស U23 វៀតណាមធ្វើបាន សមនឹងកិត្តិនាម
"ជើងឯក" ក្នុងបេះដូងអ្នកគាំទ្រ។ ក្នុងរូបថត៖ ក្រុមបាល់ទាត់ជម្រើស U23 វៀតណាមដណ្តើម​
ចំំណាត់ថ្នាក់លេខពីរ។ រូបថត៖ ហ័ងលីញ/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


អ្នកគាំទ្របានគាំទ្រយ៉ាងកក់ក្តៅចំពោះក្រុមបាល់ទាត់ជម្រើស U23 វៀតណាម ក្នុងវគ្គផ្តាច់ព្រ័ត្រ។
រូបថត៖ ហ័ងលីញ / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅពហុកីឡានដ្ឋាន hángzhōu Shì ខេត្ត JiangSu (នៃប្រទេសចិន) បានប្រព្រឹត្តទៅការប្រកួតរវាងក្រុមបាល់ទាត់ជម្រើស U23 វៀតណាមនិង ក្រុមបាល់ទាត់ជម្រើស U23 Uzbekistan។ លទ្ធផល ក្រុមបាល់ទាត់ជម្រើស U23 Uzbekistan ឈ្នះ ២-១។ ក្នុងរូបថត៖ ការដណ្តើមបាល់រវាងកីឡាករ
នៃក្រុមទាំងពីរខាងលើនេះ។ រូបថត៖ ហ័ងលីញ/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ (Ha Noi) អ្នកគាំទ្រក្រុមបាល់ទាត់ជម្រើស U23 វៀតណាមយ៉ាងច្រើនកុះករ ដែលគាំទ្រក្រុមនេះបានឈានជើងចូលវគ្គផ្តាច់ព្រ័ត្រ ប្រវត្តិសាស្ត្រជាមួយក្រុមបាល់ទាត់ជម្រើស U23 Uzbekistan ក្នុងក្របខណ្ឌពានរង្វាន់បាល់ទាត់ U23អាស៊ី ឆ្នាំ២០១៨។
ក្នុងរូបថត៖ អ្នកគាំទ្រក្រុមបាល់ទាត់ជម្រើស U23 វៀតណាម នៅពហុកីឡានដ្ឋានជាតិមីឌីញ (My Dinh)។
រូបថត៖ ក្វឹកខាញ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នារសៀលថ្ងៃទី២៨ ខែមករា ក្រោយពេលរង់ចាំជាច្រើនម៉ោង នៅព្រលានយន្តហោះអន្តរជាតិ ណូយបាយ
(Noi Bai) អ្នកគាំទ្ររាប់ពាន់នាក់បានទទួលស្វាគមន៍ក្រុមបាល់ទាត់ជម្រើស U23 វៀតណាម។
រូបថត៖ ខាញឡុង 


គ្រូបង្វឹក Park Hang-seo រួមជាមួយគណៈកម្មាការបង្វឹកក្រុមបាល់ទាត់ជម្រើស U23 វៀតណាម បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ នៅព្រលានយន្តហោះអន្តរជាតិ ណូយបាយ (Noi Bai)  ។
រូបថត៖ តឹតសើន


និសិត្សរាប់ពាន់នាក់ រៀននៅមហាវិទ្យាល័យគមនាគមនចុះផ្លូវនិងប្រមូលគ្នា តាមដងវិថីមីគ គីមម៉ា
(Kim Ma) គ្រវីទង់ជាតិពណ៌ក្រហមនិងផ្កាយពណ៌លឿង ទង់ជាតិកូរ៉េខាងត្បូងនិងទង់ ASEAN
ព្រមទាំងច្រៀងបទចម្រៀង “ដូចជាលោកប្រធានហូជីមិញវត្តមាន ក្នុងថ្ងៃជ័យជំនេះ”។
រូបថត៖ ថុងធៀន


អ្នកគាំទ្រយកទង់ជាតិនិងផ្កាដោយត្រចះត្រចង់ សំដៅទទួលស្វាគមន៍ ក្រុមបាល់ទាត់ជម្រើស U23 វៀតណាម តាមដងវិថីវ៉ជីកុង (Vo Chi Cong)។ រូបថត៖ត្រឹនហៀវ

នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ អ្នកគាំទ្ររាប់លាននាក់បានចុះផ្លូវ និងប្រមូលគ្នា តាមដងផ្លូវនានា
ចាប់ពីព្រលានយន្តហោះអន្តរជាតិណូយបាយ (Noi Bai) ដល់វិមានរដ្ឋាភិបាល (រដ្ឋធានីហាណូយ)
ដើម្បីទទួលស្វាគមន៍ក្រុមបាល់ទាត់ជម្រើស U23 ត្រឡប់ទៅប្រទេសកំណើតវិញ បន្ទាប់ពីដណ្តើមបានស្នាដៃ
ឆ្នើម ក្នុងវគ្គផ្តាច់ព្រ័ត្រ U23 អាស៊ី។ ក្នុងរូបថត៖ អ្នកគាំទ្រប្រមូលគ្នា នៅលើស្ពានអាកាសញឹតតឹន
(Nhat Tan)។ រូបថត៖ ត្រឹនថាញយ៉ាង


នៅម៉ោង ១០ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ អ្នកគាំទ្រវ័យចំណាស់ពីរនាក់បានពាក់បដារ កាន់ទង់ជាតិ
បានមកនិងរង់ចាំ នៅព្រលានយន្តហោះអន្តជាតិ សំដៅទទួលស្វាគមន៍ ក្រុមបាល់ទាត់ជម្រើស U23។
រូបថត៖ ទឿងធូ

ស្នាដៃ​អស្ចារ្យ​របស់ក្រុមបាល់​ទាត់​​​ជម្រើស​​ U23​ វៀតណាម​បាន​បំផុសមោទនភាព​ប្រជាជាតិ ​ផ្សាភ្ជាប់ប្រជាជាតិទូទាំង​ប្រទេស​វៀតណាម​ចំនួន ៩០ លាននាក់ និង​ទូទាំង​ទ្វីប រួម​ជាមួយ​ក្តី​ជឿជាក់​នូវ​ជ័យជំនះ​លើ​​​កម្លាំង​បាល់ទាត់​ និង​កម្លាំង​របស់សមាគ្គីភាព​របស់​ប្រជាជាតិ​មួយ./.

សារព័ត៌មានអន្តរជាតិចេញផ្សាយព័ត៌មានអំពីក្រុមបាល់ទាត់ជម្រើស U23 វៀតណាម។

កាសែត Nikkei (ប្រទេសជប៉ុន) បានសង្កត់ធ្ងន់៖ ចំណាប់ថ្នាក់លេខពីរ នៃពានរង្វាន់បាល់ទាត់ U23 អាស៊ី ឆ្នាំ២០១៨ បាល់ទាត់វៀតណាមបានឡើងចំណាប់ថ្នាក់លេខ ៧៧ តាំងពីចំណាប់ថ្នាក់លេខ ១១២ ក្នុងតារាងចំណាប់ថ្នាក់របស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA)។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានសរសេរ៖ អ្នកគាំទ្រវៀតណាមរាប់ពាន់នាក់ បានចុះផ្លូវ ក្នុងសប្តាហ៍កន្លងទៅ ដើម្បីអបអរសាទរការឈ្នះរបស់ក្រុមបាល់ទាត់ជម្រើស U23 វៀតណាម។ ការជឿនលឿនរបស់ក្រុមបាល់ទាត់នេះបានធ្វើបរិយាកាស នៅវៀតណាមដូច ការប្រកួត World Cup កំពុងប្រព្រឹត្តទៅ នៅទីនេះ។

ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយ៖ ការវាយទម្លុះរបស់ក្រុមបាល់ទាត់ជម្រើស U23 វៀតណាម ក្នុងពានរង្វាន់បាល់ទាត់ U23 អាស៊ី ឆ្នាំ២០១៨ បានចាត់ទុកដូចជាការរញ្ជួយផែនដី។ ក្រុមបាល់ទាត់ជម្រើស U23 វៀតណាម គឺជាក្រុមបាល់ទាត់ដំបូង ក្នុងតំបន់អាស៊ីអាគ្នេយ៍ ឈានជើងចូលវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ U23 អាស៊ី ឆ្នាំ២០១៨  ឈ្នះបណ្តាគូប្រកួតខ្លាំងក្លាយ ក្នុងតំបន់ ដូចជាក្រុមបាល់ទាត់ជម្រើស U23 Iraq ក្រុមបាល់ទាត់ជម្រើស U23 Qatar។

កាសែត The New Paper របស់ប្រទេសសឹង្ហបុរីបានសន្និដ្ឋាន៖ ក្រុមបាល់ទាត់ជម្រើស U23 បានជំរុញកម្លាំងសាមគ្គីភាពរបស់ប្រជាជាតិទាំងមូល។ អ្នកគាំទ្រវៀតណាមរាប់លាននាក់បានទទួលស្វាគមន៍វិរៈ U23ទោះបីគេបានចាញ់ ក្នុងវគ្គផ្តាច់ព្រ័ត្រជាមួយក្រុមបាល់ទាត់ជម្រើស U23 Uzbekistan។

 

អត្ថបទ៖​ ទឿង​ធូ រូបថត៖ កាសែតរូបភាព​វៀតណាម
​និងទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top