• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

រហាត់ទឹកភូមិណាខឿង (Na Khuong)

រហាត់ទឹក​ទាំង​២៥​គ្រឿង​នៅ​ភូមិ​ណា​ខឿង​ (Na Khuong) (​ឃុំ​បាន​ប - Ban Bo ស្រុក​តាម​ដឿង​ - Tam Duong ខេត្ត​ឡាយ​ចូវ - Lai Chau​) ដូច​ជា​កង​ចក្រ​យក្ស​ រឹង​មាំ​វិល​ៗ យក​ទឹក​ស្រោច​ស្រប​លើ​វាល​​​ស្រែ​​វាល​ស្រូវ មានសម្លេង​ង៉ែក​ង៉ោកៗ​​​​រហឹង​​ទាំង​យប់ទាំងថ្ងៃ​ ដូចជា​​សម្លេង​ហៅ​​ភ្ញៀវ​​ទេស​ចរណ៍​​មក​​នៅ​​ក្បែរ​​ខែ្ស​ទឹក​​​ណឹម​​ម៉ូ​​​ (Nam Mu) រំលេច​​ពណ៌​​បៃតង​​នៅ​កណ្តាល​ព្រៃ​ភ្នំ​រហោស្ថាន​ អាកាសធាតុ​បរិសុទ្ធ​។

​“ម៉ាស៊ីន​បូម​” ស្រុក​មឿង​ (Muong)

ចំពោះ​ជនជាតិ​ថៃ​ (Thai) មឿង​ (Muong) តី (Tay)  ណុង​ (​Nung) រស់​នៅ​តំបន់​ពាយព្យ​ រហាត់ទឹក​ដូចជា​ឧបករណ៍​មួយ​ ជួយ​អ្នក​ស្រុក​នាំយកទឹក​ពី​ដង​ស្ទឹង​​​​​នៅ​ទី​ទាប​ ដើម្បី​យកទឹក​ស្រោច​ស្រប​លើ​ដី​ស្រែ​​ដែល​នៅ​ទី​ខ្ពស់​។​ នៅ​លើ​វាល​ស្រែ​ខ្ពស់​ ដូច​មឿង​ថាញ​ - Muong Thanh (ខេត្ត​​ដៀន​បៀន - Dien Bien​) មឿង ឡ - Muong Lo (ខេត្ត​អៀន​បាយ - Yen Bai) ភ្ញៀវ​មក​ពី​ចម្ងាយ​​ជួន​កាល​ជួប​ប្រទះ​នូវ​រហាត់ទឹកបញ្ចេញសម្លេង​​ង៉ែក​ង៉ោក​​ទាំង​យប់ទាំងថ្ងៃ​ ដង​ទឹក​ដាក់​បំពង់​បញ្ជូនទៅ​ស្រោច​ស្រប​លើ​វាល​ស្រែ ដែល​​កំពុង​លូត​លាស់​ចេញ​ផ្កា។​
 

ជន​ជាតិ​ថៃ​ (Thai) និង​ជនជាតិ​មឿង​ (Muong) ពេល​នៅទីណា​ ប្រការ​ដំបូង​គឺ​ជ្រើស​រើស​ទីតាំង​ដែល​មាន​ជ្រលង​ភ្នំ​ទូលាយ​ ភ្នំ​ព័ទ្ធ​ជុំវិញ​ងាយ​ស្រួល​ដល់​ការងារ​​វប្បកម្ម​​ និង​នាំ​ទឹក​ពី​ភ្នំ​ចូល​មក​ភូមិ​ ពី​ជ្រោះ​ដងស្ទឹង​​ចូល​មក​ដីស្រែ​។ យោង​តាម​ខ្សែទឹក​និង​តម្រូវការ​ទឹក​ ពួក​គាត់​នឹង​​​​ដាក់​រហាត់​ទឹក​តិច​ឬច្រើន​បន្ត​បន្ទាប់​ កន្លែង​ខ្លះមាន​​​រហាត់​​ទឹក​ឡើង​ដល់​រាប់​សិប​​គ្រឿង​តូច​ធំ​។ រហាត់​ទឹក​តូច​មាន​​រង្វាស់​២,៥​ម៉ែត្រ​​​ រហាត់​ទឹក​ធំ​មាន​រង្វាស់​ ពី​៧ដល់​៨​ម៉ែត្រ​​​ វា​ជា​រូបតំណាង​​អរិយធម៌​​​កសិកម្ម​នៃ​សម័យ​កាល​មួយ​"​។​ (​អ្នក​ស្រាវជ្រាវ​វប្បធម៌​​ ផាន​កឹម​ធឿង​ (Phan Cam Thuong) - តាម​អត្ថបទ​​មហាសាមគ្គី ​(Dai Doan Ket) )​។

ប្រហែល ​ទីកន្លែង​ដែល​មាន​ច្រើន​បំផុត​ ស្អាត​បំផុត​នៃ​តំបន់​ពាយព្យ​ គ្មាន​​ទីណាដែល​​មាន​រហាត់ទឹក​ស្មើនឹង​​ រហាត់ទឹក​​ភូមិ​ណាខឿង​ (Na Khuong) ទេ​។ តាម​បង​ឡវ៉ាន់​កាត​ (Lo Van Cac) ជា​​ជនជាតិ​ដើម​កំណើត​​ម្នាក់​ឲ្យ​ដឹងថា៖ ឲ្យ​តែ​ដល់​ខែ​៩ចន្ទគតិ​ ​រៀង​រាល់​ឆ្នាំ​ ដើម្បី​មាន​ទឹក​បន្ថែម​ឲ្យ​វាល​ស្រែ​រដូវ​ប្រាំង​​​ទូលាយ​ជាង​រាប់សិប​ហិកតា​ អ្នកភូមិ​រួម​គ្នា​សាង​រហាត់ទឹក​បណ្តោយ​ខ្សែទឹក​ជ្រោះ​ណឹម​ម៉ូ​ (Nam Mu) យក​ទឹក​ជ្រោះ​​ឡើ​ងទៅ​ស្រោច​ស្រប​ឲ្យ​វាល​ស្រែ​​។ មក​ដល់​សព្វ​ថ្ងៃ​ រហាត់​ទឹក​បាន​សាង​បន្តបន្ទាប់​គ្នា​ចំនួន​២៥​គ្រឿង​ នៅ​តាម​បណ្តោយ​ដង​ស្ទឹង​​ណឹមម៉ូ (Nam Mu)​។​
 
ដើម្បី​ធ្វើ​រហាត់ទឹក​ ជនជាតិ​ថៃ (Thai) ​នៅ​ភូមិ​ណា​ខឿង (Na Khuong) ​ជ្រើ​សយក​​កំណាត់​ឈើ​​ធ្វើ​ជា​ស្នូល​កណ្តាល​ កំណាត់​ឈើនេះ​​ស្រាល​ រឹង​មាំ​ និង​ធុញ​ទឹក​បាន​ល្អ។ បន្ទាប់​មក​គឺ​ដំណាក់​កាល​ធ្វើ​កាំ​ កាំ​ធ្វើ​អំពី​ឫស្សី​ព្រៃ​​ដើម​ត្រង់ៗ​។ ក្រោយមក​ ដើម​ពីង​ពង់​ឬពក​​ចាស់​ៗ​ បាន​ពុះ​ជា​ចម្រៀង​តូច​​ស្តើង​ រួច​ប្រគំ​តម្បាញ​ជា​ផ្ទាំង​រូ​ប​ចតុកោណ​ទ្រវែង​ ធ្វើជាស្លាប​រហាត់​ ទឹក​ហូរ​ប៉ះ​លើ​ស្លាបរហាត់​បង្កើត​បាន​កម្លាំង​រុញ​រហាត់ទឹក នាំ​ទឹក​ឡើង​ទី​ខ្ពស់​។​
 
រហាត់ទឹក​នៅ​ភូមិ​​ណាខឿង ​(Na Khuong) មាន​កម្ពស់​​ប្រហែល​៦​ម៉ែត្រ​។ រៀង​រាល់​ឆ្នាំ ​​រហាត់ទឹក​បាន​អ្នកភូមិ​​ប្រើប្រាស់​មុន​ពេល​ទឹក​ជំនន់មក​ដល់​​។ ពេល​មាន​ទឹក​ជំនន់​មក​ដល់ រហាត់ទឹក​តែង​ត្រូវ​កួច​អណ្តែត​ទៅ​បាត់។ មក​ដល់​ខែ​៩​ចន្ទគតិ​​រៀង​រាល់​ឆ្នាំ​ ប្រជាជន​​​ក្នុង​ភូមិ​បង្កើត​រហាត់ទឹក​សាជា​ថ្មី​ម្តង​ទៀត​​។​

ជនជាតិ​ថៃ (Thai) ប្រដូច​រហាត់ទឹក​នេះ ដូចជា​ម៉ាស៊ីន​បូប​ទឹក​យក្ស​ នាំ​ប្រភព​ទឹក​ចូល​មក​វាល​ស្រែ​។ ​រហាត់ទឹក​ទាំងយប់ទាំងថ្ងៃ​មមាញឹក​ក្បែរ​ដង​ស្ទឹង​ នាំ​ទឹក​បម្រើ​ផលិត​កម្ម​ បង្កើត​ជា​រូបភាព​ស្រស់​ស្អាត​ សាមញ្ញ​ ទាក់ទាញ​ភ្ញៀវ​រាប់ពាន់​នាក់​មក​ស្វែង​យល់​ទីនេះ​។

 

 រហាត់ទឹក​រំលេច​​នៅ​កណ្តាល​វាល​ស្រែ​ភូមិ​ណា​​ខឿង ​(Na Khuong) លូត​លាស់​ខៀវ​ស្រស់​។

 បំពង់​ឫស្សី​ទម្លុះ​ភ្នែក​ធ្វើជា​រន្ធ​នាំ​​​​យកទឹក​ពី​កាំ​រហាត់ទឹក​ចូល​មក​វាលស្រែ​។

 ដើម្បី​រក្សា​បាន​រហាត់ទឹក​បាន​មាំ​មួន​ ជនជាតិ​ថៃ​ (Thai) នៅ​ភូមិ​ណា​ខឿង​ (Na Khuong) ជ្រើសយក​វត្ថុធាតុ​ស្រាល​ រឹង​
ដែល​មាន​ស្រាប់​នៅ​ក្នុង​ព្រៃ ​​ហើយ​អាចធន់​នឹង​ទឹក​បាន​ល្អ​។​


 ហាត់ទឹក​យក្ស​ វិល​សន្សឹមៗ​ តាំង​ពី​យូរ​បាន​ភ្ជាប់​ជាមួយ​ដង​ស្ទឹង​ណឹម​ម៉ូ​(Nam Mu) ​ថ្លា​យង់​ និង​វាល​ស្រែ​ស្រូវ​ទុំ​។
នេះក៏ជា​ឧបការណ៍​ពិសេស​មួយ​ ជំនួយ​ដល់​ការងារ​យក​ទឹក​ស្រោច​ស្រប​ជូន​មាមីងកសិករ​​ក្នុង​ភូមិ​ស្រុក​។​


 មក​ជាមួយ​រហាត់ទឹក​ភូមិ​ណាខឿង​ (Na Khuong) ភ្ញៀវ​ទេសចរណ៍​​បាន​ស្វែងយល់អំពី​ទំនៀម​ទម្លាប់
ដែល​​ផ្សារភ្ជាប់​នឹង​ដងស្ទឹង​ណឹម​ម៉ូ​​ (Nam Mu) របស់ជនជាតិ​ថៃ ​(Thai) ជា​ជនជាតិ​ដើ​មកំណើត​។​


 កុមារ​ភូមិ​ណាខឿង (Na Khuong) ​រុញ​សំប៉ាន​​នៅ​លើ​ដងស្ទឹង​ណឹម​ម៉ូ (Nam Mu) ។​

 អ្ន​កភូមិ​នៅ​ភូមិ​ណា​ខឿង ​(Na Khuong) ចាប់​ស្ពាន​ឫស្សី​ឆ្លង​ដង​ស្ទឹង​ណឹម​ម៉ូ​ (Nam Mu)​ ទៅ​ទី​ទឹក​រាក់​
ដើម្បី​នាំ​ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា​ត្រើយ​ខាង​អាយ​​នៃ​ដង​ស្ទឹង​។​


 រហាត់ទឹក​ភូមិ​ណា​ខឿង​​ (Na Khuong) ជា​ទីកន្លែង​ដែល​​ភ្ញៀវ​ទេសចរណ៍​ចំណូល​ចិត្ត​មក​លេង​ និងជា​​ផលិតផល​ថ្មី​
ក្នុង​ប្រព័ន្ធ​ផលិតផល​​ទេសចរណ៍​សហគមន៍​​ទិស​​ពាយព្យ​ឆ្នាំ​២០១៧។​


 ក្រោយ​ម៉ោង​ធ្វើការ​នឿយ​ហត់​ មាមីង​នៅភូមិ​ណាខឿង (Na Khuong) នាំ​គ្នា​ចុះ​ទៅ​ដង​ស្ទឹង​ងូត​ទឹក​​ សម្រាក​កាយ​។ រូបភាព​កញ្ញា​​​​​លាក់​ខ្លួន​
ក្រោយ​ខ្សែ​ទឹក​ថ្លាយង់​ នៅ​ក្បែរ​រហាត់​ទឹក​យក្ស​ បង្កើត​បាន​សម្រស់​ប្រណិត​ រហោស្ថាន ​នៃ​ព្រៃភ្នំ​ក្នុង​កែវ​ភ្នែក​ភ្ញៀវ​ទេសចរណ៍​។​


 សព្វថ្ងៃ​ គ្រួសារ​ចំនួន​២០/៦៤​​​​គ្រួសារ​នៅ​​ភូមិ​ណាខឿង​​​ (Na Khuong) បាន​ចូលរួម​បម្រើ​សេវាកម្ម​​ទេសចរណ៍​ក្បែរ​ដងស្ទឹង​ណឹម​ម៉ូ (Nam Mu)​។​
មធ្យម​រៀងរាល់ថ្ងៃ​ គ្រួសារ​នីមួយៗ​ទទួល​បាន​ប្រាក់​ចំណូល​ពី​៥០០​ - ៦០០​ពាន់​ដុង​​ (ប្រហែល​២២​ -​ ២៦ដុល្លាអាមេរិក)​
បាន​ពី​ការ​ឲ្យ​ជួល​សម្លៀក​បំពាក់​ និង​ច្នៃ​ម្ហូប​អាហារ។​


 ភ្ញៀវទេសចរណ៍​សម្រាក​កាយ​ លេងសប្បាយ​ និង​ពិសា​នូវ​ម្ហូប​ជនបទ​ សម្រប់ខ្លួន​ជាមួយ​កម្តៅ​ថ្ងៃ​ ខ្យល់​ព្រៃ​ភ្នំ​។​

 កុមារ​ជួល​សម្លៀក​បំពាក់​ប្រពៃណី​នៃ​ជនជាតិ​ថៃ​ (Thai) ហែល​ប្រលែងលើផ្ទៃ​​ទឹកថ្លា​យង់​​នៃ​ដង​ស្ទឹង​ណឹម​ម៉ូ (Nam Mu)​។​

 រហាត់​ទឹក​ភូមិ​ណា​ខឿង (Na Khuong) ​រំលេច​​សម្រស់​ពណ៌​​ភូមិ​ស្រុក​ វាល​ស្រែ​វាល​ស្រូវ​ បង្ហាញ​ពី​ភាព​ច្នៃប្រឌិត​របស់​មាមីងកសិករ​​
ក្នុងការ​យក​ជំនះលើ​ធម្មជាតិ​។


 ពិសោធន៍​ជីវភាព​របស់​ប្រជាជន​នៅ​ឃុំ​បាន​ប (Ban Bo) ភ្ញៀវទេសចរណ៍​អាច​ទៅ​ចាប់ត្រី​និង​ច្នៃ​ម្ហូបត្រី​អាំង​នៅ​នឹង​កន្លែង​ក្បែរ​
ដងស្ទឹង​ណាម​ម៉ូ (Nam Mu)​​។​


 នៅ​ឃុំបាន​ប​ (Ban Bo) កំពុង​ឡើង​ផែនការ​តំបន់​មួយ​ចំនួន​​ ដើម្បី​អភិវឌ្ឍន៍​អេកូទេសចរន៍​​សហគមន៍​នៅ​ភូមិ​ណាខឿង​ (Na Khuong)។​
តាម​នោះ គ្រួសារ​មួ​យ​ចំនួន​មាន​ផ្ទះខ្ពស់ពីដី​នឹង​បាន​រើ​ទៅកាន់​តំបន់​ទី​ទាប​នៅ​ក្បែរ​ដងស្ទឹង​​ណឹម​ម៉ូ​ (Nam Mu)​​
ដើម្បី​អភិវឌ្ឍ​ន៍​រូបភាព​ទេសចរណ៍​ស្នាក់​នៅ​តាម​ផ្ទះ​អ្នក​ស្រុក​ (homestay)។​


  នៅឃុំបាន (Ban Bo)បានបញ្ជូនមនុស្ស​​​មួយក្រុមចំនួន១០នាក់រួមមាន​​ថ្នាក់ដឹកនាំ នគរបាលក្រុមសម្ពន្ធយុវជនដើម្បីប្រមូលសំបុត្រ
រក្សារថយន្តរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់រហាត់ទឹកជាកន្លែងភ្ញៀវទេសចរណ៍ទស្សនាសំបុត្រទស្សនារហាត់ទឹកភូមិ​​ណាខឿង​​
(Na Khuong) គឺ១០.០០០ដុងក្នុងម្នាក់ 

ពិសោធ​ន៍ឧបករណ៍​កសិកម្ម​បុរាណ​កាល
 
តាម​បង​ឡ​វ៉ាន់​កាត​ (Lo Van Cac) កាល​ដំបូង​ប្រជាជន​នៅ​ក្នុងភូមិ​ ភ្ញាក់​ផ្អើល​ ដោយ​សារ​មាន​ភ្ញៀវទេសចរណ៍​អញ្ជើញ​មក​ទស្សនា​ ថតរូប ថត​កាមេរា​ ជាមួយ​រហាត់​ទឹក​ គយ​គន់​មើល​ដង​ស្ទឹង​ណឹម​ម៉ូ ​(Nam Mu)។​

 

“ស្ថិតិ​តាម​រយៈ​ការ​ប្រមូល​សំបុត្រ​ ត្រៃ​មាសទី១​ឆ្នាំ​២០១៧ មាន​ភ្ញៀវទេសចរណ៍​ជាង​១២.០០០​លើក ​អញ្ជើញ​មក​ទស្សនា​ សប្បាយ​លេង​នៅ​ក្បែរ​រហាត់​ទឹភូមិ​ណា​ខឿង (Na Khuong) ក្នុង​នោះ​មាន​ក្រុម​ភ្ញៀវទេសចរណ៍​បរទេស​។ ក្រុម​គ្រួសារ​ចំនួន​២០​គ្រួសារ​នៅក្នុង​ភូមិ​ បម្រើ​សេវាកម្ម​ទទួលបាន​​​ប្រាក់​ចំណូល​មធ្យមជា​​រៀង​រាល់ថ្ងៃ​ បាន​ពី​៥០០ - ៦០០​ពាន់​ដុង ​(ប្រហែល​២២​ -​ ២៦ដុល្លា​អាមេរិក)​ ក្នុង​មួយ​ថ្ងៃ​”។ (លោកដែវវ៉ាន់ទិញ (Deo Van Tinh)  ប្រធានគណៈកម្មការប្រជាជនឃុំបាន (Ban Bo))​។

យល់​ថា​ភ្ញៀវ​ទេសចរណ៍​មាន​តម្រូវ​ការ​ហូប​ចុក​ ជួល​សម្លៀក​បំពាក់​របស់​បងប្អូន​ជនជាតិ​​ សម្រាប់​ថត​រូប​ គ្រួសារ​បង​កាត (Cac) ​ និង​គ្រួសារ​ជាច្រើននៅ​ក្នុង​ភូមិ​ ​បា​ន​​សង់​ខ្ទម​នៅ​ក្បែរ​ដងស្ទឹង​ណឹមម៉ូ​ (Nam Mu) ជិត​រហាត់ទឹក​ រៀបចំទិញ​សម្លៀក​បំពាក់​​ជនជាតិ​​ថៃ​ (Thai) បំរុងទុក និង​យក​ម្ហូប​អាហារ​​របស់ភូមិ​​បម្រើ​ភ្ញៀវ​ទេសចរណ៍​។
 
រហាត់ទឹកឃុំ​បាន​ប​ (Ban Bo) សប្បាយ​កុះករ​បំផុត​នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​។ ភ្ញៀវ​ទេសចរណ៍​ភាគ​ច្រើន ​គឺ​បុគ្គលិក​រដ្ឋ​​មក​ពី​ទីក្រុង​ឡាយ​ចូវ​ (Lai Chau) ចង់​ប្តូរបរិយាកាស​​ ឬ​មក​ពី​សាប៉ា -​ Sa Pa ​(ខេត្ត​ឡាវ​កាយ - Lao Cai​)។ ភូមិ​ណាខឿង​ (Na Khuong) នៅ​​​ចម្ងាយពី​ទីក្រុ​ង​ទេសចរណ៍​តំបន់​ពាយព្យ​​គឺ​សាប៉ា​ប្រហែល​៤០​គីឡូ​ម៉ែត្រ​ ហេតុនេះ​ក្រុម​ហ៊ុន​​ទេសចរណ៍​​បាន​បើក​ដំណើរ​ទេសចរណ៍​ ជូន​ភ្ញៀវ​ទេសចរណ៍ឆ្លង​កាត់​​ព្រៃភ្នំ​ ហ្វាង​ឡៀន​សើន (Hoan Lien Son) ​ដ៏​ធំ​ល្វឹង​ល្វើយទៅ​កាន់​ខេត្ត​ឡាវ​កាយ - (Lao Cai) ​ស្វែង​យល់​ពី​ភូមិឋាន​​នេះ។​
 
លោក​ ​​ទឺ​ហូវ​ហា (Tu Huu Ha) ជា​​ប្រធាន​គណៈ​កម្មការ​ប្រជាជន​ស្រុក​តាម​ដឿង (Tam Duong) ​ឲ្យ​ដឹង​ថា ចំនួន​​ភ្ញៀវ​ទេសចរណ៍ដែល​​បាន​អញ្ជើញ​មក​ទេសចរណ៍នៅ​​ភូមិ​ណាខឿង (Na Khuong)​ យ៉ាង​កុះករ​ នេះ​ជាសញ្ញា​ប្រសើរ​សម្រាប់​​​ទេសចរណ៍​ស្រុក​ក្នុង​ឆ្នាំ​២០១៧។ ក្នុង​ពេល​វេលា​ខាង​មុខ​ស្រុក​នឹង​ស្រាវ​ជ្រាវ​បណ្តាក់ទុន​លើ​ទីតាំង​ទេសចរណ៍នេះ ដើម្បី​បង្កើត​ទេសភាព​ទាក់ទាញ​ភ្ញៀវទេសចរណ៍​មក​កាន់ទី​នេះ​កាន់​តែច្រើន​ឡើង​។
 
មន្ទីរ​វប្បធម៌​ - ទេសចរណ៍​និង​កីឡា​ឡាយ​ចូវ​ (Lai Chau) កំពុង​ស្នើ​គណៈ​កម្មការ​ខេត្ត​ទទួល​ស្គាល់​ភូមិ​ណា​ខឿន​ (Na Khuong)​ ជា​ទី​កន្លែង​ទេសចរណ៍​និង​ឡើង​ផែន​ការ​ដល់​ឆ្នាំ​២០២០​ នឹង​ក្លាយ​ជា​ទីកន្លែង​ទេសចរណ៍ជីវចម្រុះ​សំខាន់​របស់​​ស្រុក​តាម​ដឿង ​(Tam Duong) និយាយ​ដោយឡែក​ និង​ខេត្ត​ឡាយ​ចូវ​ (Lai Chau) និយាយ​រួម​។​
 

អនុវត្ត​៖ ថុង​ធៀន  វៀត​គឿង​

 

ស្វែងយល់នូវកេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់

ស្វែងយល់នូវកេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់

នាពេលថ្មីៗនេះ tour ទេសចរនិង​ស្វែងយល់កេរដំណែល​ វ៉ាន់​មៀវ - គ្វឹក​ទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់ ដោយ​ប្រធានបទ "ភាព​ថ្លៃថ្នូរនៃទស្សនវិជ្ជាអប់រំ" បានរៀបចំ...

Top