• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រម្មណីយដ្ឋានឆ្នេរសមុទ្រកាមប៊ិញ

នៅចម្ងាយពីទីក្រុងហូជីមិញប្រហែល១៥០គីឡូម៉ែត្រ ទៅទិសឦសាន ឆ្នេរសមុត្រកាម​ប៊ិញចំណុះ ឃុំតឹន​ផឿក ទីរួមស្រុកឡា​​ហ្គី (ប៊ិញ​ធ្វឹន)​ បាន​ធម្មជាតិ​ប្រទាន​​ឲ្យ​ឆ្នេរ​សមុទ្រ​​សធម្មជាតិ ទឹក​សមុទ្រ​ថ្លា​យ​ង់ សមុទ្រស្ងប់ ស្រស់​ស្អាតរណ្តំ​ចិត្ត​មនុស្ស​។

ពេលអរុណ​រះអើតផុតពីឆ្នេរសមុទ្រកាមប៊ិញ ភ្ញៀវទេសចរណ៍អាចសម្រប់ខ្លួន​ ជាមួយឆ្នេរខ្សាច់ គយ​គន់​ទិដ្ឋភាព​នាវា ទូក​ល្អី របស់​នេសាទករ​ នៅភូមិតឹនផឿកច្រើនកុះករ​រាប់រយគ្រឿង  ផ្អៀងផ្អងជិះលើរលកត្រឡប់​មកកំពង់ ក្រោយ​ពីមួយយប់​ព្រលែង​សន្ទូច បោះសំណាញ់ នាំយក​ជលផលស្រស់​ឆ្ងាញ់ពីសមុទ្រ​ចូលមក​ច្រាំង។



អរុណរៈលើឆ្នេរសមុទ្រកាមប៊ិញ

នេសាទករនៅភូមិតឹនផឿក ស្រាយសំណាញ់ ក្រោយពីមួយយប់នេសាទត្រី។

នារីកាមប៊ិញជាមួយផលិតផលយកពីសមុទ្រ។

មកដល់ឆ្នេរសមុទ្រកាមប៊ិញ ភ្ញៀវទេសចរណ៍អាចទិញក្តាម ត្រី មឹក បង្គា។ល។ ពីទីផ្សារអាហារសមុទ្រ។

ភ្ញៀវទេសចរណ៍ជ្រើសរើសក្តាមស្រស់ៗ។

បណ្តាទូកល្អី របស់អ្នកនេសាទនៅឃុំតឹនផឿកត្រៀមចេញទៅសមុទ្រនេសាទ។

ភ្ញៀវទេសចរណ៍អេស្បាញ់ លើឆ្នេរសមុទ្រកាមប៊ិញ។

ភ្ញៀវទេសចរណ៍ពិសោធន៍ដេកក្នុងតង់គុណភាពខ្ពស់នៅលើឆ្នេរសមុទ្រកាមប៊ិញ។

គ្រួសារជុំគ្នាពិសានូវមុខម្ហូបធ្វើពីជលផលស្រស់ៗ ដែលអ្នកនេសាទនៅភូមិតឹនផឿកនេសាទបានមក។

មកដល់ឆ្នេរសមុទ្រកាមប៊ិញភ្ញៀវទេសចរណ៍អាចទិញក្តាម ត្រី មឹក បង្គា ពីទីផ្សារ​អាហារ​ជលផល និង​លំហែ​ក្នុង​បរិយាកាស​បរិសុទ្ធ ស្ងប់ស្ងាត់​នៃទេសភាព។ បណ្តាសត្វគោអាច​ជួយកម្លាំង​អ្នកនេសាទ​អូស  ទូកល្អី ឡើង​លើឆ្នេរ ហើយ​ភ្ញៀវទេសចរណ៍​អាចដក​ពិសោធន៍​ ធ្វើដំណើរដោយរទេះគោ ធ្វើឲ្យសម្រស់​ធម្មជាតិ​កាន់​តែ​ស្រស់​ស្អាត​និង​សាមញ្ញ  បង្ក​ភាពទាក់ទាញអ្នកក្រុង​ពេលដែល​មក​លេង​ទី​នេះ។

មិននៅ​សម្ងំខ្លួនក្នុងបន្ទប់ដ៏​តូចតាច់នេះទៀត ភ្ញៀវទេសចរណ៍ចេញទៅកាន់​ឆ្នេរសមុទ្រកាមប៊ិញ ពិសោធន៍​ដេក​ឆ្លង​រាត្រីនៅក្នុង​តង់​គុណភាពខ្ពស់ សង់ផ្ទាល់នៅក្បែរឆ្នេរសមុទ្រ។ នៅកណ្តាលវេហារវាងសមុទ្រ​និងមេឃ  ភ្ញៀវទេសចរណ៍​ បានគយគន់តារា រាប់លានដូង បញ្ចេញរស្មី​ភ្លឹបភ្លែតៗ ព្រម​ទាំងបាន​បំពេញ​​ដោយ​សម្លេង​រលក​សមុទ្រ​ស្រិចៗ​នាំដំណេក​លងលក់​ទៅយ៉ាង​ស្ងំស្ងាត់​៕

អត្ថបទនិងរូបថត៖ ដាំងគីមផឿង
 

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ប្រជាជន​វៀតណាម​មាន​ទម្លាប់ចង​ទង់​ជាតិ​នា​ឱកាស​បុណ្យ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី តែ​ប្រហែលជា​មាន​​មនុស្សយ៉ាង​​តិច​ ដឹក​ស្គាល់​​ទីកន្លែង​ធ្វើ​ទង់​ក្រហម​​ផ្កាយ​លឿង​។ ស្ថិត​នៅ​ចម្ងាយ​ពី​មជ្ឈមណ្ឌល​រដ្ឋ​ធានី​ប្រហែល​៣០គីឡូម៉ែ​ត្រ​ ភូមិ​ទឺវឹន​ (Tu Van) ឃុំ​ឡេឡើយ​ (Le Loi) ស្រុក​ធឿង​ទិន​ (Thuong Tin) ក្រុង​ហាណូយ​ ជាទីកន្លែង​​មាន​ជាង​៧០​ឆ្នាំ​ប្រកប​មុខ​របរ​ប្រពៃណី​ធ្វើ​​ទង់ជាតិ​។​

Top