• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

រម្មណីយដ្ឋានភ្នំត្រឹម (Tram)

រម្មណីយ​ដ្ឋានភ្នំត្រឹ​ម (Tram) ចំណុះ​ឃុំភូង​ចូវ (Phung Chau) ស្រុក​ចឿង​មី (Chuong My) ក្រុង​ហាណូយ មិន​ត្រឹមតែ​មាន​ទេសភាព​ព្រៃភ្នំរណ្តំ​ចិត្ត នៅទាំង​ជាទីកន្លែង​ប្រមូល​ផ្តុំកេរ​ដំណែល វត្ត​អារាម​ មាន​អត្ថន័យ​ខាង​ផ្លូវ​ចិត្ត មាន​តម្លៃ​ប្រវត្តិសាស្រ្ត​ វប្បធម៌​ចំណាស់​ឆ្នាំនៃតំប​ន់​ភូមិ​ស្រុក​ដ័យ (Doai)​។

រឿងនិទានតំណាលថា៖ ភ្នំត្រឹម (Tram) គឺជាគ្រាប់​គជ់សធ្លាក់​មកពី​លើមេឃ ពេលធ្លាក់​មកដល់​ដីជាយ​ទន្លេ​ដាយ (Day) ក៏ប្រែក្លាយ​ជាសត្វហង្ស​ប្រាំក្បាល​អើតក្បាល​ឡើង​ជាកំពូល​ភ្នំទាំង​ប្រាំ។ ហេតុ​នេះ ភ្នំត្រឹម (Tram) នៅ​មាន​ឈ្មោះហៅ​ផ្សេង​ទៀត គឺ​ងូញ៉ាក​សើន (Ngu Nhac Son) ក្រោយ​ប្តូរឈ្មោះ​ជាទឺត្រឹម​សើន (Tu Tram Son)។ ​ផ្លូវឡើងភ្នំត្រឹម ​(Tram) ចាប់ពីជើងភ្នំអាចឡើងទៅកាន់​ពាក់កណ្តាល​ភ្នំប្រហែល​ជា​១០នាទី​។ នៅ​ទីនេះមាន​ផ្ទៃដីរាបស្មើរ​មួយ ភ្ញៀវទេសច​រណ៍អាចងាយ​ស្រួលគយ​គន់​មើល កំពូលភ្នំកំបោ​លរំលេច​ពណ៌ស​ស្គុស​ទាំង​ប្រាំ ​។ ពីទី​នោះមានផ្លូវ​លំតូចៗ​បែកទៅ​កាន់កំពូល​ភ្នំទាំង​ប្រាំ។



ទិដ្ឋភាព​កំពូលភ្នំ​ត្រឹម (Tram)ទាំង​ប្រាំ  នៅ​ឃុំភូចូវ (Phung Chau) ស្រុកចឿងមី (Chuong My)
ក្រុងហាណូយ។ រូបថត៖ វៀតកឿង


ទេសភាពភូមិស្រុកលាតសន្ធឹង ដោយមានវាលស្រែខៀវស្រងាត់ របស់ភូមិស្រុកដ័យ (Doai)
សំឡឹងមើលពីកំពូលភ្នំត្រឹម (Tram)។ រូបថត៖ ខាញ់ឡុង


វត្តត្រឹម (Tram) បូរាណបានកសាងពីសតវត្សទី១៦។ រូបថត៖ វៀតកឿង

វត្តវ៉ោវី (Vo Vi) ស្ថិតនៅលើច្រាំងថ្មចោត។ រូបថត៖ វៀតកឿង

ដើមកលព្រឹក្សនៅវត្តវ៉ោវី (Vo Vi)។ រូបថត៖ វៀតកឿង

ដុំថ្មកំបោលសនៅលើកំពូលភ្នំត្រឹម (Tram) ។ រូបថត៖ វៀតកឿង

ភ្នំត្រឹម (Tram) នៅបាន​ស្គាល់ប្រៀបដូចជា​ទីកន្លែង​បូជាដ៏ពិសិដ្ឋ​មួយ ដោយមាន​វត្តបូរាណបី​នៅ​ជុំវិញ គឺវត្ត​ត្រឹម​ (Tram)  វត្តហាង(Hang) និង វត្ត​វ៉ោវី (Vo Vi)។ វត្ត​បូរាណទាំង​បី វត្ត​នីមួយៗមាន​លក្ខណៈដោយ​ឡែក​ពីគ្នា ប៉ុន្តែ​​បរិវេណវត្តតូចគួរសម សង្ងំលាក់ខ្លួនក្រោមភ្នំ។ វត្ត​ដែលល្បីបំ​ផុត ក្នុង​នោះ​ត្រូវ​បរិយាយ​ដល់​វត្ត​ដែល​បាន​កសាង​ពីសតវត្ស​ទី១៦ មានឈ្មោះពោ​រពេញ​ទៅដោយ​ធម្មរស ពោល​គឺវត្តវ៉ោវី​ (Vo Vi)។

វត្តវ៉ោវី (Vo Vi) មានផ្ទៃ​ដីតែប្រហែល១០​ម៉ែត្រ​ការេប៉ុណ្ណោះ​។ ភាគច្រើន ​ផ្ទៃដីវត្ត​វ៉ោវី (Vo Vi) គឺ​សម្រាប់​ធ្វើ​ទី​សក្ការៈ​បូជា​ព្រះពុទ្ធ ប៉ុ​ន្តែចំឡែកត្រង់ បរិយាកាស​ចង្អៀត​ចង្អល់​នេះ នៅតែមានទំ​ហំធំគួរ​សម សម្រាប់​កុដិ​ជាន់​ងើន​ផុង (Nghenh Phong) ដុះឡើងដែ​រ។ ពីទី​នេះ ពុទ្ធបរិស័ទ​អាចទទួល​ស្រូប​យក​ខ្យល់​អាកាស​ដ៏ត្រជាក់​ផង ហើយអា​ចគយគន់មើលទេសភាពទន្លេដាវ  (​Dao)​ កាលពីសម័យរាជ​វង្សទ្រីញ-​ឡេ ដេក​បត់បែន​វែង​អន្លាយ  ឆ្ងាយៗ​​គឺវាលស្រែដ៏សម្បូរជីវ​ជាតិ និងទេសភាពភូមិស្រុក​ដ៏សុខ​សាន្តមួយ។

នៅត្រង់ជើងភ្នំត្រឹម (Tram) គឺមានរូងភ្នំកម្ពស់ជាងបីម៉ែត្រ ជាផ្លូវ សម្រាប់ចូលទៅ​វត្ត​ហាង (Hang)។ ពេល​ធ្វើដំណើរ​ចូល​ទៅក្នុង​រូង​ភ្នំ មានថ្ម​សំយុងចុះក្រោម​សម្បូរដោយ​រូបរាង ពណ៌សម្បុ​រល្អប្រណិត​។ បរិយាយ​កាសគោរ​ពបូជា​នៅក្នុង​វត្តហាង  (Hang) គឺមានរូបសំណាក​​ធ្វើពីថ្ម​ជា​ច្រើន​​អង្គ​។ ស្ថិតនៅ​ជ្រៅក្នុង​រូង​ភ្នំ ធ្វើឲ្យ​បរិយាកាស​សតិអារម្មណ៍​នៃវត្ត​ហាង  (Hang)​ កាន់តែពិ​សេសឡើង​។ នៅពេល​ថ្ងៃដែលមាន​ពន្លឺ​រស្មី ចែង​ចាំង​ជ្រែក​តាម​ប្រហោង​ចន្លោះ​លើពិតាន​នៃរូងភ្នំ ធ្វើឲ្យ​វត្តមានភាពអស្ចារ្យ និង កម្រឃើញ។ ក្រៅពីស្គ​រថ្ម រគាំង​ថ្ម (រាងអឌ្ឍចន្ទ សម្លេងដូច​ជួង) រូបសំណាកធ្វើពីថ្ម មានពី​សម័យរាជវង្ស​ឡេ លើជញ្ជាំង​រូងភ្នំសព្វ​ថ្ងៃនៅរក្សា​បានស្នា​ដៃកំ​ណាព្យ​និង​ឯក​សារបូរាណ​ដ៏មាន​តម្លៃចំនួន​១៥​បទ​ ។

វត្តជាចំណែក​សំខាន់នៅក្នុងប្រជុំរម្មណីយដ្ឋាន វត្តត្រឹម (Tram) មានទីលានទូលាយ មាន​ដើមកលព្រឹក្សច្រើន បង្កើត​​បាន​​​បរិយាកាស​ស្ងប់​ស្ថាត់​បរិសុទ្ធ​។ នៅរដូ​វបុណ្យទា​ន ឬថ្ងៃ​ចុ​ងសប្តាហ៍ ទីនេះ​​ជាទីកន្លែង​​សតិ​អារម្មណ៍​ទាក់​​​ទាញ​​​ពុទ្ធបរិស័ទ​​គ្រប់ទិស​​ទីមក​​គោរពបូ​ជា​៕



បទកំណាព្យបូរាណសរសើររម្មណីយដ្ឋានភ្នំត្រឹម (Tram)  បានឆ្លាក់លើខ្នងអណ្តើកថ្មនៅទីលានវត្តត្រឹម (Tram) ។
រូបថត៖ ខាញ់ឡុង


ស្នាដៃកំណាព្យ ឯកសារបូរាណដ៏មានតម្លៃចំនួន១៥បទ បានឆ្លាក់លើជញ្ជាំងវត្តហាង(Hang)។
រូបថត៖ វៀតកឿង


រូបសំណាកសាងឡើងពីថ្មនៅក្នុងវត្តហាង(Hang)។ រូបថត៖ ខាញ់ឡុង

ជួងស្ពាន់បូរាណនៅក្នុងវត្តហាង (Hang)។ រូបថត៖ វៀតកឿង

រូបសំណាកសាងឡើងពីថ្មនៅវត្តហាង (Hang) ក្នុងរូងភ្នំឡុងតៀន (Long Tien) ស្ថិតនៅក្រោមជើងភ្នំត្រឹម (Tram) ។ រូបថត៖ ខាញ់ឡុង

ភ្ញៀវទេសចរណ៍ចូលចិត្តវាយសាក “ស្គរមេឃ” នៅក្នុងរូងភ្នំឡុងតៀន(Long Tien)។ រូបថត៖ វៀតកឿង
 


 កាលនៅ​មានជីវិត លោកប្រធានហូជីមិញ បាន​អញ្ជើញ​មកទស្សនា​ភ្នំ​ត្រឹម (Tram)បួន​លើក។ ជា​ពិសេ​ស ក្នុងដំណាក់កាល តស៊ូប្រ​ឆាំងបារាំង​ដំបូង មុន​ពេល​ឡើង​ទៅតំបន់​វៀត​បាក់​ (Viet Bac) លោក​​ប្រធាន​ហូជីមិញ បាន​ជ្រើស​រើស​ទីនេះ​សម្រាប់​ស្នាក់​នៅ ​និង ​ធ្វើការ​ក្នុង​រយៈ​ពេល​ខ្លី។ ពី​ភ្នំត្រឹម  (Tram)  សេចក្តីអំពាវនាវទូ​ទាំងប្រទេស​តស៊ូប្រឆាំង និង សំបុត្រ​ជូបពរបុណ្យចូល​ឆ្នាំថ្មី​បង​ប្អូន​ទូទាំង​​​ប្រទេស​​ឆ្នាំកុរ​១៩៤៧ បាន​លោក​ប្រធាន​ហូជីមិញ​អាន ​និង​ ផ្សាយ​តាម​រលក​ធាតុ​អាកាស​លើ​បូស្តិ៍​​សម្លេង​​វៀត​​ណាម ទៅដល់​បងប្អូន​ទូទាំ​ងប្រទេស​។

អនុវត្ត៖ វៀតកឿង - ខាញ់ឡុង

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell សព្វថ្ងៃជា​សិក្ខាកាម​ គ្រូប​ង្រៀន​រចនា​ នៅ​សកលវិទ្យាល័យ​ RMIT ប្រទេស​វៀតណាម។

Top