• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

របត់ថ្មីសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុន

សន្និសីទ​​​កំពូលស្តីពីកិច្ច​សហប្រតិបត្តិការ​មេគង្គ  - ជប៉ុន​លើកទី ១០ បាន​ប្រព្រឹត្តិឡើង នៅទីក្រុង Tokyo ក្រោម​អធិបតី​ដ៏​ខ្ពង់​ខ្ពស់របស់​លោកនាយរកដ្ឋមន្ត្រី ជប៉ុន Shinzo Abe ​ដែល​បាន​បញ្ចប់​ប្រកបដោយ​​ជោគជ័យ។ ​ ការ​សម្រេចចិត្ត​​​​នូ​វការលើក​ទំនាក់​ទំនង​សហប្រតិបត្តិការ​រវាង​បណ្តា​ប្រទេស​មេគង្គ​ និង​ជប៉ុន​ឡើង​ដល់​ទំនាក់ទំនងជា​ដៃគូ​យុទ្ធសាស្ត្រ និង​​អនុម័ត​​យុទ្ធសាស្ត្រ​នូ​វ​កិច្ច​សហប្រតិបត្តិការ​ ឆ្នាំ២០១៨ ​ហើយដាក់ចេញ​ទិសដៅ​សំរាប់​កិច្ច​សហប្រតិបត្តិការ​មេគង្គ - ជប៉ុន ក្នុង​ដំណាក់កាលពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០១២។ ហេតុ​ដូច្នេះ សន្និសីទ​នេះ​​បាន​​​​បង្កើត​របត់​ថ្មី​សំរាប់កិច្ច​សហប្រតិបត្តិការ​មេគង្គ  - ជប៉ុន។

លើកទំនាក់ទំនងសហប្រតិបត្តិការរវាងបណ្តាប្រទេសមេគង្គនិងជប៉ុន ឡើងដល់ទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រ 

ក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe និងលោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកនាយករដ្ឋមន្ត្រីឡាវ Thongluon Sisoulith លោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha និងទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រីAung San Suu Kyi បានត្រួតពិនិត្យឡើងវិញនូវស្ថានភាពក្នុងរយៈពេលកន្លងទៅនេះ ពិភាក្សាទិសដៅសំខាន់ៗ សំរាប់កិច្ចសហប្រតិបត្តិការ ក្នុងដំណាក់កាលថ្មី ក៏ដូចជាចរចាអំពីបញ្ហាមួយចំនួនក្នុងតំបន់និងអន្តរជាតិ ផងដែរ។

លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានកត់សម្គាល់ថា ក្នុងអំឡុងពេល ១០ ឆ្នាំ ដែលបង្កើតឡើង កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន បានទទួលផ្លែផ្កាជាច្រើន តាមទិសដៅដែលបណ្តាប្រទេសបានដាក់ចេញជាមុន ៖ កសាងអនុតំបន់សន្តិភាព ចីរភាព អភិវឌ្ឍន៍សេដ្ឋកិច្ច រួមចំណែកយ៉ាងវិជ្ជមាន ក្នុងការធ្វើសមាហរណកម្ម ASEAN។

ស្តីពីយុទ្ធសាស្ត្រ Tokyo ឆ្នាំ២០១៥ អំពីដំណាក់កាល ២០១៦ - ២០១៨ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបានអបអរសាទរចំពោះការអនុវត្តគម្រោងជាច្រើនក្នុងបណ្តាវិស័យ កែលំអហេដ្ឋារចនាសម្ព័ន្ធ ជំរុញនូវការតភ្ជាប់រវាងសេដ្ឋកិច្ច ឧស្សាហកម្ម និងទំនាក់ទំនងរវាងប្រជាជនជប៉ុននឹងប្រជាជនរស់ក្នុងតំបន់មេគង្គ។ ថ្នាក់ដឹកនានៃបណ្តា​ប្រទេសមេគង្គបានវាយតំលៃខ្ពស់ ចំពោះការផ្តល់ជំនួយពីប្រទេសជប៉ុន ចំនួន ៧៥០ ពាន់លានយេន ក្នុងដំណាក់កាល ២០១៦- ២០១៨។


លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)  និងលោកនាយករដ្ឋមន្ត្រីជប៉ុន
អញ្ជើញត្រួតកងពលកិត្តិយស ក្នុងពិធីទទួលស្វាគមន៍។
រូបថត៖ ថុងញ៉ឹត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម



ក្នុងរូបថត (រាប់ពីខាងស្តាំទៅខាងឆ្វេង)៖ លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)  លោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រីAung San Suu Kyi លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe លោកនាយករដ្ឋមន្ត្រីឡាវ Thongluon Sisoulith និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថតរូបរួម។
រូបថត៖ ថុងញ៉ឹត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)  និងគណៈប្រតិភូវៀតណាម ក្នុងសន្និសីទកំពូលនូវកិច្ចសហប្រតិបត្តិការមេគង្គ -ជប៉ុនលើកទី ១០។
រូបថត៖ ថុងញ៉ឹត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម



ក្នុងរូបថត (រាប់ពីខាងស្តាំទៅខាងឆ្វេង)៖ លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) 
លោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ochaទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi
លោកនាយករដ្ឋមន្ត្រីជប៉ុន  Shinzo Abe លោកនាយករដ្ឋមន្ត្រីឡាវ Thongluon Sisoulithនិងសម្តេចតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងតំណាងគណៈប្រតិភូថតរូបទុកជាអនុស្សាវរីយ៍ជាមួយក្រុមបាល់ទាត់ជម្រើស U17មេគង្គ -ជប៉ុន។
រូបថត៖ ថុងញ៉ឹត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ជួបពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc)  ។ រូបថត៖ ថុងញ៉ឹត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រីជប៉ុនShinzo Abe និងលោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួម ក្នុងសន្និសីទកាសែត បន្ទាប់ពីបញ្ចប់ជំនួប។
រូបថត៖ ថុងញ៉ឹត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) រួមនឹងប្រធាននៃគណៈប្រតិភូដែលអញ្ជើញចូលរួម ក្នុងសន្និសីទកំពូលកិច្ចសហប្រតិបត្តិការមេគង្គ ជប៉ុន លើកទី ១០ អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះចៅអធិរាជ Akihito។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការជាមួយ
លោកប្រធានព្រឹទ្ធសភាជប៉ុន Chuichi Date។
រូបថត៖ ថុងញ៉ឹត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការជាមួយ លោកប្រធានសភា
ជាន់ទាប Chuichi Date។ រូបថត៖ ថុងញ៉ឹត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួម ក្នុងវេទិកាធ្វើអាជីវកម្មមេគង្គ – ជប៉ុន រៀបចំ ដោយអង្គភាពជំរុញពាណិជ្ជកម្មជប៉ុន (JETRO)។
រូបថត៖ ថុងញ៉ឹត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានទទួលជួប លោក Nikai Toshihiro ប្រធានសមាគមមិត្តភាពជប៉ុន-  វៀតណាម ។ រូបថត៖ ថុងញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

សន្និសីទនេះបានឯកភាពនូវការរៀបចំ“ឆ្នាំជួបប្រាស្រ័យមេគង្គ -ជប៉ុនគឺជាឆ្នាំ២០១៩”សំដៅបង្កើនចំណេះដឹង និងទំនាក់ទំនងរវាងប្រជាជននៃបណ្តាប្រទេសមេគង្គនិងប្រជាជនជប៉ុន។ បញ្ចប់សន្និសីទនេះ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសបានអនុម័តនូវយុទ្ធសាស្ត្រ Tokyo ឆ្នាំ២០១៨ សំរាប់កិច្ចសហប្រតិបត្តិការ ក្នុងដំណាក់កាលពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២១ រួមនឹងបញ្ជីបណ្តាគម្រោងដែលសហការរវាងមេគង្គនិងជប៉ុន រួមមានបណ្តាកម្មវិធី ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍលើពិភពលោកនិងក្នុងតំបន់។
 

តួនាទីរបស់ប្រទេសវៀតណាម ចំពោះកិច្ចសហប្រតិបត្តិការមេគង្គ  - ជប៉ុន

តាមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅទីក្រុង Tokyoកាសែត Japan Times - ជាកាសែតធំបំផុតដែលចេញផ្សាយជាភាសាអង់គ្លេស នៅប្រទេសជប៉ុន នាថ្ងៃទី ៦ ខែតុលា បានចុះផ្សាយអត្ថបទមួយរបស់លោកបណ្ឌិត Ryo Ikebe ដែលធ្វើការនៅផ្នែកសេដ្ឋកិច្ច មហាវិទ្យាល័យ អំពីកិច្ចសហប្រតិបត្តិការមេគង្គ -ជប៉ុន និងតួនាទីរបស់វៀតណាម។

តួនាទីរបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការមេគង្គ  - ជប៉ុន លោកបណ្ឌិត Ryo Ikebeបានបញ្ជាក់អះ​អាង​ថា៖ វៀតណាមមានទីតាំង ស្ថិតនៅច្រកចេញចូល តំបន់ទន្លេមេគង្គក្រោម វៀតណាមបានចូលរួមយ៉ាងសកម្ម ក្នុងបណ្តាយន្តការនូវកិច្ចសហប្រតិបត្តិការ ក្នុងអនុតំបន់ទន្លេមេគង្គ ជាពិសេសគឺកិច្ចសប្រិតបត្តិការមេគង្គ -ជប៉ុន។ វៀតណាមបានចូលរួមក្នុងការធ្វើឲ្យងាយស្រួលបណ្តាសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ក្នុងភូមិសាស្ត្រមហាអនុតំបន់ទន្លេមេគង្គ (GMS) ចរចារួមនឹងសហការយ៉ាងសកម្មបណ្តាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ ដើម្បីធ្វើឲ្យសុក្រិតបទបញ្ញតិ្តនិងបែបបទ ស្តីពីការចែករំលែកទន្និន័យត្រួតពិនិត្យការប្រើប្រាស់និងរក្សាចរន្តទឹក ក៏ដូចជាប្រភពទឹកទន្លេមេគង្គ ផងដែរ។ ចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើម “ទសវត្សរ៍បៃតងមួយ” សំរាប់កិច្ចសហប្រតិបត្តិការមេគង្គ- ជប៉ុន…។

កិច្ចសហប្រតិបត្តិការមេគង្គ- ជប៉ុន ដើរតួនាទីសំខាន់ៗ និងសមស្របនឹងអាទិភាពអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមកិច្ចរបស់ប្រទេសវៀតណាម។ នាឆ្នាំ២០១៨ វៀតណាមបានទទួលតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងការទូត ASEAN-ជប៉ុន តាមនោះវៀតណាមនឹងរួមចំណែកយ៉ាងសកម្មជាងសំរាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។


លោកនាយរដ្ឋមន្ត្រី ង្វៀន ស្វឹនភូក (Nguyen Xuan Phuc) និង លោកនាយករដ្ឋមន្ត្រី Shinzo Abe
អញ្ជើញចូលរួមក្នុងពិធីប្រគល់អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនូវស្តារនីតិសម្បទា
សំរាប់អ្នកជំងឺដែលព្យាបាលជំងឺខួរក្បាល នៅមន្ទីពេទ្យវៀតឌឹក (Viet Duc) និងមន្ទីរពេទ្យ Kitahara នៃប្រទេសជប៉ុន។ រូបថត៖ ថុងញ៉ឹត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម



នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់ អនុស្សរណៈ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការចំពោះគោលនយោបាយសមុទ្រ និងមហាសមុទ្រ រវាងក្រសួងធនធានធម្មជាតិ
និងបរិស្ថានវៀតណាម និងគណៈរដ្ឋមន្ត្រីជប៉ុន។
រូបថត៖ ថុងញ៉ឹត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និង លោកនាយករដ្ឋមន្ត្រី Shinzo Abe ក្នុងពិធីប្រគល់ពិធីប្រគល់អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងគម្រោងរោងចក្រអគ្គីសនី BOT វ៉ឹនផុង ១ (Van Phong )រវាងក្រសួងពាណិជ្ជកម្ម ឧស្សហកម្ម និងសម្ព័ន្ធក្រុមហ៊ុន Sumitomoនិងក្រុមហ៊ុន
ទទួលខុសត្រូវមានកំរិត វ៉ឹនផុង (VanPhong) ។ រូបថត៖ ថុងញ៉ឹត –ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) និង លោកនាយករដ្ឋមន្ត្រី Shinzo Abe ក្នុងពិធីប្រគល់អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលសិស្សនិស្សិតវៀតណាម នៅប្រទេសជប៉ុន រវាងក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម និងស្ថាប័ននគរបាលជាតិ ក្រសួងយុត្តិធម៌ ក្រសួងការបរទេសនិងក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជប៉ុន។
រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រីង្វៀន ស្វឹនភុក (Nguyen Xuan Phuc)  ទទួលជួបលោក Osamu Masuko អគ្គនាយកក្រុមហ៊ុន Mitsubishi Motors ។ រូបថត៖ថុងញ៉ឹត – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រីង្វៀន ស្វឹនភុក (Nguyen Xuan Phuc)  អញ្ជើញចូលរួម ក្នុងកិច្ចសន្ទនាជាមួយសហគ្រាសធំៗមួយចំនួននៃប្រទេសជប៉ុន។ព្រឹត្តិការណ៍នេះបានរៀបចំដោយក្រសួងផែនការនិងវិនិយោគសហការជាមួយធនាគារ VietinBank(វៀតណាម) និងធនាគារ (ជប៉ុន)។
រូបថត៖ថុងញ៉ឹត – ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រីង្វៀន ស្វឹនភុក (Nguyen Xuan Phuc)  ទទួលជួបលោក Kanetsugu Mike អគ្គនាយកធនាគារ MUFG -  ធនាគារធំបំផុតនៅប្រទេសជប៉ុនក៏ជាធនាគារលក់ដូររាយ សហគ្រាសនិងវិនិយោគ
ជាស្នូលនៃសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ Mitsubishi UFJ ។
រូបថត៖ថុងញ៉ឹត – ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រីង្វៀន ស្វឹនភុក (Nguyen Xuan Phuc)  ជួបនិងធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនជប៉ុន
មួយចំនួន។ រូបថត៖ថុងញ៉ឹត – ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រីង្វៀន ស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមក្នុងកិច្ចសន្ទនាជាមួយសហគ្រាសអចលនាទ្រព្យរបស់ប្រទេសជប៉ុនរៀបចំដោយក្រសួងផែនការនិងវិនិយោគសហការជាមួយអគ្គក្រុមហ៊ុន បេនថាញ (Ben Thanh) និងសមាគមន៍អចលនាទ្រព្យទីក្រុងហូជីមិញ។
រូបថត៖ថុងញ៉ឹត – ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រីង្វៀន ស្វឹនភុក (Nguyen Xuan Phuc)  ទទួលជួប លោក Tatsuo Yasunaga ប្រធាន
និងជាអគ្គនាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុនMitsui (ជប៉ុន)។
រូបថត៖ថុងញ៉ឹត – ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រីង្វៀន ស្វឹនភុក (Nguyen Xuan Phuc)  ទទួលជួប លោក Tatsuo Yasunaga
ប្រធាននិងជាអគ្គនាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុនMitsui (ជប៉ុន)។
រូបថត៖ថុងញ៉ឹត – ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រីង្វៀន ស្វឹនភុក (Nguyen Xuan Phuc)  អញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែបូបើកផ្លូវហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ VietjetAir ទៅដល់ប្រទេសជប៉ុន។
រូបថត៖ថុងញ៉ឹត –  ទីភ្នាក់ងារសារព័ត៌មានវៀតណាម





 លោកនាយករដ្ឋមន្ត្រីង្វៀន ស្វឹនភុក (Nguyen Xuan Phuc)  អញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែបូបើកផ្លូវហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ VietjetAir ទៅដល់ប្រទេសជប៉ុន។
រូបថត៖ថុងញ៉ឹត –  ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

លោកបណ្ឌិត Ikebe  បានវាយតំលៃនូវកិច្ចសហប្រតិបត្តិការជប៉ុនវៀតណាម ក្នុងក្របខ័ណ្ឌមេគង្គ -ជប៉ុន ដែលរួមចំណែកយ៉ាងប្រសិទ្ធភាព ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមកិច្ច នៅប្រទេសទាំងពីរ វិបុលភាពក្នុងតំបន់ ក៏ដូចជាពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ដើម្បីសន្តិភាព វិបុលភាព ក្នុងតំបន់អាស៊ីជាពិសេសគឺជប៉ុននិងវៀតណាម។

ក្នុងក្របខ័ណ្ឌមេគង្គ -ជប៉ុន ពីប៉ុន្មានឆ្នាំកន្លងទៅនេះ ជប៉ុនគឺជាប្រទេសមួយ ដែលផ្គត់ផ្គង់ជំនួយ ODA ធំបំផុតសំរាប់ប្រទេសវៀតណាម។ គម្រោងជាច្រើនបានរួមចំណែកយ៉ាងសំខាន់ៗ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច -សង្គមកិច្ចវៀតណាម ដូចជា៖ គម្រោងស្ពានញ៉ឹតតឹន(Nhat Tan) អាកាសយានដ្ឋានណូយបាយ (Noi Bai) អាកាសយានដ្ឋានតឹន សើនញ៉ឹត(Tan Son Nhat) ស្ពាន កឹនថើ (Can Tho) កំពង់ផែឡាចហៀន (Lach Huyen) (ខេត្ត ហាយផុង) (Hai Phong)កំពង់ផែកាយមែប- ធីវ៉ាយ (ទីក្រុងហូជីមិញ) (Cai Mep  - Thi Vai) ផ្លូវក្រោម​ដី​ហាយវ៉ឹន (Hai Van) បណ្តាគម្រោងហេដ្ឋរចនាសម្ព័ន្ធដែលពោលខាងលើនេះ បានតភ្ជាប់បណ្តាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គនិងអនុវត្តន៍យុទ្ធសាស្ត្រនូវការនាំចេញហេដ្ឋរចនាសម្ព័ន្ធ ដែលមានគុណភាពខ្ពស់របស់ប្រទេស​ជប៉ុន។

កិច្ចសហប្រតិបត្តិការមេគង្គ - ជប៉ុនបានពង្រឹងថែមទៀតនូវទំនាក់ទំនងជប៉ុន  -  វៀតណាមលើគ្រប់វិស័យ។ នាឆ្នាំ២០១៧ ជប៉ុនបានក្លាយទៅជាប្រទេសវិនិយោគបរទេសច្រើនបំផុត នៅប្រទេសវៀតណាម ដែលមានដើមទុន ចំនួន ៩,១ ពាន់លានដុល្លារអាមេរិក និងក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០១៨ ៦, ៥  ពាន់លានដុល្លារអាមេរិក។ នៅសព្វថ្ងៃនេះ សហគ្រាសជប៉ុនធ្វើអជីវកម្ម នៅវៀតណាមប្រហែល ៣.១០០ អង្គភាព បង្កើន ៤០ % បើ​សិនប្រៀបធៀបនឹង ៤ ឆ្នាំកន្លងមកនេះ ។ នាខែមិថុ ឆ្នាំ២០១៨ សហគ្រាសជប៉ុនជាសមាជិកនៃសមាគមន៍ជប៉ុន វិនិយោគ នៅវៀតណាមចំនួន ១.៧៨៨ អង្គភាព។

នាឆ្នាំ២០១៧ តំលៃពាណិជ្ជកម្មទ្វេភាគី ទទួលបាន ៣៣ ៨៤ ពាន់លានដុល្លារអាមេរិក ក្នុងឆមាសទី ១ ឆ្នាំ២០១៨ ទទួលបាន ៨៧ ពាន់លានដុល្លារអាមេរិក។ ជប៉ុនគឺជាដៃគូពាណិជ្ជកម្មធំដែលឈរលំដាប់លេខ ៤ ប៉ុន្តែនៅ​វៀតណាម ជប៉ុនជាដៃគូពាណិជ្ជកម្មធំបំផុតក្នុងចំណោមបណ្តាប្រទេសដែលចូលរួម ក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)./.

អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

ក្នុង​បរិយាកាស​អ៊ូ​​អរ​អធិក​អធមនៅ​នាបណ្ដា​ថ្ងៃខាងដើមនៃ​​និទាឃរដូវ​ ពិធី​បុណ្យ​ទាន​ប្រពៃណី​បាន​រៀប​ចំនៅ​បណ្តោយ​​ទឹក​ដី​អក្សរ ​S នៅ​គ្រប់​​ច្រកល្ហក​ មនុស្ស​ម្នា​ ផ្ទះ​សម្បែង​អ៊ូ​អរ​លេង​កម្សាន្ត​ថ្ងៃបុណ្យ...

Top