• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

រថភ្លើងជាយក្រុង

ក្រោយជាងមួយខែដាក់​ឲ្យដំណើរការ រថភ្លើង​ជាយក្រុង​ធ្វើដំណើរ​ពីសាយហ្គន ទៅ​កាន់​ទីចំណត់​យីអាន (Di An) (ខេត្តប៊ិញ​យឿង-Binh Duong) ហើយ​វិលត្រឡប់​មក​វិញ បាន​ទាក់​ទាញ​មនុស្ស​ចូលរួម​ប្រើប្រាស់​យ៉ាង​កុះករ។ ដោយមាន​តម្លៃត្រឹម​តែ១០.០០០​ដុង អ្នក​ដំណើរ​អាច​ធ្វើដំណើរ​ដែល​ពោរពេញ​ទៅ ដោយ​ចំណាប់អារម្មណ៍​ពិសេស ហើយ​មាន​ភាព​ទាក់​ទាញ​មិន​តិច​ទេ​។​

យើងខ្ញុំមានវត្តមាននៅទីចំណត់សាយហ្គន នៅ​ម៉ោង៨ព្រឹកថ្ងៃអាទិត្យ រថភ្លើង​ចេញដំណើរ​ពីទីចំណត់​ហ្គរវឹប (Go Vap) ប៊ិញទ្រីវ (Binh Trieu) ស៊ងធឹន (Song Than) និង​ទីចំណត់ចុងក្រោយគឺ​ទីរួមស្រុក​យីអាន (Di An) ។ កៅអី​នៅលើរថភ្លើង​មិន នៅសល់កន្លែងអង្គុយណាមួយទេ។ កែវភ្នែក​ថ្លាយង់​របស់កុមារ សំឡឹង​តាម​បង្អួច​កញ្ចក់​របស់​រថភ្លើងដោយភាពងឿង​ឆ្ងល់ ពេលឃើញពិភពខាង​ក្រៅមាន​ចលនា​ជានិច្ច។ រាល់​លើក​ដែល​រថភ្លើងរត់​កាត់​ស្ពាន ឬព្រែក កុមារ​ទាំងឡាយ​ស្រែក​កញ្រ្ជៀវ និង​ទះដៃយ៉ាង​សប្បាយ​រីករាយ ធ្វើឲ្យ​មនុស្ស​ទាំង​អស់គ្នា​ មានអារម្មណ៍រំភើបរីករាយដែរ។ នោះគឺជាការធ្វើដំណើរមិន​អាចបំភ្លេចបាននៃវ័យកុមារ។

គោលគំនិតរថ​ភ្លើងជាយក្រុង បានអគ្គក្រុមហ៊ុនភាគហ៊ុនដឹកជញ្ជូនផ្លូវដែក សាយហ្គន អនុវត្ត​ដើម្បី​កាត់​បន្ថយ​ស្ថានភាព​កក់ស្ទះចរាចរ​ របស់ទីក្រុងនិងចែករំលែក​មួយចំណែក នៃការដឹកជញ្ជូន​អ្នកដំណើរ ជាមួយ​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈផ្សេងៗ។ អាចនិយាយបាន​ថា រថភ្លើង​ជាយក្រុង​ឆ្លើយតប​បាន​ទាន់​ពេល​នូវតម្រូវ​ការ​ របស់អ្នកដំណើរ សឲ្យឃើញមានប្រសិទ្ធ​ភាព ពេលរៀងរាល់​ថ្ងៃមានអ្នក​ដំណើរ​ ចូលរួមជាង៣៥០០នាក់​។  នៅថ្ងៃចុងសប្តាហ៍ ថ្ងៃបុណ្យទានឡើងដ​ល់ជា៦.០០០នាក់ក្នុងមួយថ្ងៃ។



រថភ្លើងជាយក្រុងចេញដំណើរពីទីក្រុងសាយហ្គន។

អ្នកដំណើរយ៉ាងច្រើនកុះករជម្រើសការធ្វើដំណើរដោយរថភ្លើងជាយក្រុង។

រថភ្លើងចេញដំណើរពីទីចំណត់ទីក្រុងសាយហ្គនទៅកាន់ទីចំណត់យីអាន(Di An ) (ខេត្តប៊ិញយឿង-Binh Duong) និងវិលត្រឡប់មកវិញ។

អ្នកដំណើរឡើងរថភ្លើង ដើម្បីទៅកាន់ទីមណ្ឌលទេសចរណ៍ធ្វីចូវ (Thuy Chau) (ខេត្តប៊ិញយឿង-Binh Duong) ។

កន្លែងអនាម័យនៅលើរថភ្លើងស្អាតបាត។

គ្រឿងសង្ហារឹមនៅក្នុងរថភ្លើង បានរចនាអំពីឈើបង្កើតមានលក្ខណៈបូរាណនិងឆើតឆាយ។

កៅអីសម្រាប់អ្នកដំណើរស្អាតនិងងាយស្រួល។

ចម្ងាយផ្លូវពីទីក្រុងសាយហ្គន ​ទៅ​ដល់ទីរួមស្រុកយីអាន (Di An) ប្រហែល៣០គីឡូ​ម៉ែត្រ រថភ្លើង​បើកបរប្រ​ហែល៤០​នាទីទើបដ​ល់ទីកន្លែង​។ អ្នកដំណើរឡើងរថភ្លើង​ត្រូវទិញសំបុត្រ ដូចជាទិញសំបុត្រឡានក្រុង​ដែរ ចំពោះកុមារ មានអាយុក្រោយ៦ឆ្នាំ មិនបានគិតថ្លៃទេ។ តែបើយកបន្ថែមទោចក្រយានយន្តឡើង​រថភ្លើង អ្នកដំ​ណើរគ្រាន់​តែបង់ថ្លៃប​ន្លែម៥០០០ដុង ឲ្យបុគ្គលិករៀបចំដាក់ឡើង​លើរថភ្លើង។ រថភ្លើងមាន៨ទូ បានរចនា​ទំនើបនិង​ងាយស្រួល ស្អាត មាន wifi ឥតគិតថ្លៃ។ ចំពោះអ្នកដំណើរដើរពីជើង​ទៅត្បូង នឹងត្រូវ​ធ្វើដំណើរ​មួយ​កំណាត់ផ្លូវ​ខ្លីទៀត ចាប់ពីទីចំណត់ស៊ងធឹន(Song Than)​ទៅកាន់បៀនហ្វា (Bien Hoa) (ខេត្តដុងណាយ-Dong Nai) ដើម្បីបន្តការធ្វើ​ដំណើរ​។

ភាពគាប់ចិត្តនិងស្និទ្ធស្នាលជាប្រការ ដែលយើង​ខ្ញុំងាយសំឡឹង​ឃើញនៅ​លើវង់​ភ័ក្រ​របស់​អ្នក​ដំណើរ។ បុគ្គលិក​លើរថភ្លើង​សុភាពរាប​សានិ​ង យកចិត្តទុកដាក់ជាមួយអ្នកដំណើរ។ គ្រួសារបង​ឡុង(Long) (ផ្ទះនៅ​ខណ្ឌ​ភូញឹន-Phu Nhuan) មានវត្តមាន​នៅលើរថភ្លើង​ជាយក្រុង មាន​អារម្មណ៍សប្បាយ​រីករាយ ពេល​បានប្រើ​ប្រាស់​សេវាកម្ម​នេះ។ បងឡុង(Long) សំណេះសំណាល​ថា៖ “ទោះបីតម្លៃថោក ប៉ុន្តែគុណភាព​ល្អណាស់។ ពួក​កូនៗ​ខ្ញុំ អង្វរខ្ញុំសូមធ្វើដំណើរ​តាម​រថភ្លើង។ ប្រហែលជាមាន​ភាព​ប្លែក ទើប​ធ្វើឲ្យពួក​វាចូលចិត្ត​យ៉ាងនេះ​”​។

រថភ្លើងជាយក្រុងមិនត្រឹមតែជាវិធានការល្អ​ចំពោះចរាចរណ៍ទេ នៅមានការគួបផ្សំទាំង​ទេសចរណ៍ទៀត​ផង។ ប្រាក​ដជា អ្នក​ដំណើរ​នឹង​គាប់​ចិត្ត​ពេល​បាន​ពិសោធន៍ នៃការធើដំណើរដ៏ចំណាប់ចិត្ត​ដោយរថភ្លើង។ អង្គុយ​ក្នុងរថភ្លើង សំឡឹងទៅឆ្ងាយមើលទេសភាព និងជីវភាពរស់​របស់មនុស្ស នៅរាល់​ទីកន្លែង​ដែល​បាន​ធ្វើដំណើរ​ឆ្លង​កាត់ ឬយើងអាច​កំសាន្តនៅលើរថភ្លើង​ដូចជា៖ ស្តាប់បទចម្រៀង មើលកាសែត។ល។ ពិសេស ភ្លៀវទេសចរណ៍​អាចស្វែងយល់ ទេសចរណ៍រថភ្លើងជាយក្រុង ទៅដល់មណ្ឌល​ទេសចរណ៍ធ្វី​ចូវ (Thuy Chau) (ខេត្ត​ប៊ិញយឿង​-Binh Duong) ធ្វើដំណើរទៅមក​ក្នុងថ្ងៃ ដោយមានតម្លៃក្នុង ទេសចរណ៍ ១៦០.០០០ដុងក្នុង​ម្នាក់​ៗ​។

 


នៅថ្ងៃចុងសប្តាហ៍ ជួរកៅអីនៅលើរថភ្លើងជាយក្រុងគ្មាននៅសល់កន្លែងអង្គុយ។

បុគ្គលិកលើរថភ្លើងសុភាពរាបសានិងរួសរាយ ជានិច្ចញញឹមជាមួយមនុស្សទាំងអស់គ្នា។

ប្អូនប្រុសម្នាក់ចូលចិត្តមើលទេសភាពឆ្លងតាមបង្អូចរថភ្លើងជាយក្រុង។

ភ្ញៀវទេសចរណ៍បរទេសជម្រើសធ្វើដំណើរតាមរថភ្លើងដើម្បីស្វែងយល់ពីសម្រស់ស្រស់ស្អាត
របស់ជាយក្រុងសាយហ្គន។


ភ្ញៀវបរទេសជជែកគ្នាយ៉ាងសប្បាយនៅលើរថភ្លើងជាយក្រុង។

រថភ្លើងជាយក្រុងដើរឆ្លងកាត់ចេតិយនៃសាសនាកៅដាយ (Cao Dai)។

ការធ្វើដំណើរពិសោធន៍លើរថភ្លើងជាយក្រុងពោរពេញដោយភាពសប្បាយជក់ចិត្តចំពោះអ្នកដំណើរ។

លោកតាដូក្វាងវ៉ាន់ (Do Quang Van) នាយកសាខា​ដឹកជញ្ជូនផ្លូវដែក សាយហ្គនឲ្យដឹងបន្ថែម​ថា៖ “រថភ្លើង​ជាយ​ក្រុង​ជួយប្រជាជន​ធ្វើ​ដំណើរ​ងាយ​ស្រួល ហើយ​​ក៏ជា​ទម្រង់រូបភាព​ចរាច​រ​​សាធារណៈ​ពិសេស។ យើង​ខ្ញុំ​រំភើប​​ចិត្តយ៉ាង​ខ្លាំង ពេល​រថភ្លើងជាយក្រុងបានប្រជាជន និង​ភ្ញៀវទេសចរណ៍ប្រើប្រាស់យ៉ាង​ល្អ។ វេលា​ខាង​មុខ យើង​ខ្ញុំនឹងមានការកែ​តម្រូវ និងស្រាវជ្រាវកសាងទីកន្លែងទាក់ទាញ​ចិត្ត​ជាច្រើន ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​​៕

អត្ថបទ៖ ង្វៀនអ្វាញ     រូបថត៖ ង្វៀនឡឹន
 


Top