• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋាភិបាលបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់សកម្មភាពស្រាវជ្រាវនិងផលិតផ្កាយរណប


  ផ្កាយរណបមុននឹងបានយកទៅបង្ហោះ (រូបថតៈ TTXVN)

 នារសៀលថ្ងៃទី២១ ​ខែមករា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោ​ក Nguyen Xuan Phuc បាន​ធ្វើជា​អធិបតីក្នុងជំនួបធ្វើការមួយ ដើម្បីស្តាប់នូវរបាយការណ៍ស្តីពីការផលិត និងការបាញ់បង្ហោះ​ផ្កាយ​រណប​ខ្នាត​តូច Micro Dragon របស់​វៀតណាម ដែលស្ថិត​ក្នុងគម្រោង​ទប់ស្កាត់​គ្រោះ​មហន្តរាយ​និង​បម្រែ​បម្រួល​អាកាសធាតុ​ ដោយប្រើ​ផ្កាយរណប​សង្កេត​ផែនដី។
 
យោងតាម​របាយការណ៍នេះ បន្ទាប់ពីត្រូវបានមីស៊ីល Epsilon 4 របស់ជប៉ុន បាញ់បង្ហោះនៅថ្ងៃទី ១៨ ខែមករា កន្លងទៅ​ មជ្ឈមណ្ឌលគ្រប់គ្រងផែនដីបានចាប់យកសញ្ញាហើយបានគ្រប់គ្រងផ្កាយរណប។ ហេតុដូច្នេះ​ផ្កាយ​រណប​ Micro Dragon ដោយវៀតណាមស្រាវជ្រាវនិងផលិតដែលមានទម្ងន់ ៥០ គីឡូក្រាមនេះ បាន​ដំណើរ​ការ​ជំហានដំ​បូងជាធម្មតា ដោយប៉ារ៉ាម៉ែត្រដំបូងទទួលបានស្ថេ​រភាព។ តាមគម្រោង ផ្កាយ​រណប​នេះនឹង​មាន​ស្ថិរភាព​ក្នុង ​រយៈពេល ១-២ ស​ប្តាហ៍​ខាងមុខ។
 
នាយក​រដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាល​បានបន្ត​បង្ករលក្ខណៈ​ងាយស្រួល​បំផុត សម្រាប់រក្សាការស្រាវ ជ្រាវ និង​ផលិតផ្កាយរណបរបស់អ្នកវិ​ទ្យាសាស្ត្រនិងវិស្វករដើម្បី​វៀតណាម​ មាន​ការ​ បោះជំហានថ្មីក្នុងការអ​ភិវឌ្ឍន៍បច្ចេកវិទ្យាអា​វកាស។​
 
នាយក​រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា លទ្ធផលនេះគឺជាសក្ខីភាពបន្តនៃជោគ ជ័យរបស់​វៀត​ណាម​ក្នុងវិស័យ​សំខាន់ៗ​នាប៉ុន្មានឆ្នាំកន្លងទៅ; ជាពិសេសការអះអា​ងពីអធិបតេយ្យភាពអាវកាសក្នុងយុ​គសម័យឌីជីថល។ នាយករដ្ឋ​មន្ត្រីបាន​ស្នើវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀត​ណាម អនុវត្តផ្ទាល់​នូវយុទ្ធសាស្ត្រ​អភិវឌ្ឍន៍​បច្ចេក​វិទ្យាអវកាស​ ក្នុងពេលខាងមុខដើម្បី​បំរើប្រទេ​សជាតិ៕​ ​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top