• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាពិភាក្សាលើសេចក្តីព្រាងច្បាប់ប៉ូលីសសមុទ្រវៀតណាម


 រដ្ឋសភាពិភាក្សាលើសេចក្តីព្រាងច្បាប់ប៉ូលីសសមុទ្រវៀតណាម

បន្តកម្មវិធីធ្វើការរបស់សម័យប្រជុំលើក​ទី៥ រដ្ឋសភាវៀតណាមនីតិ​កាលទី១៤​នោះ នារសៀលថ្ងៃទី​២២ ខែ​ឧសភា​ ឆ្នាំ​​២០១៨ ក្រោមអធិបតីរបស់អនុ​ប្រធានរដ្ឋ​សភា ​លោក Do Ba Ty រដ្ឋស​ភាបាន​ផ្ទៀង​ស្តាប់រ​បាយ​ការណ៍​​ ស្តីពីសេចក្តី​ព្រាងច្បាប់ប៉ូលីសសមុ​ទ្រវៀតណាមនិង​ពិភាក្សា លើ​គម្រោងច្បាប់ការ​ពារ​ជាតិ (ធ្វើ​វិសោធន​កម្ម​)។​
 
ធ្វើការបក​ស្រាយអំពី របាយការត្រួត​ពិនិត្យសេចក្តីព្រាងច្បាប់ប៉ូលីសស​មុទ្រវៀត​ណាម ប្រធាន​គណៈកម្មា ធិការ​ការពារ​ជាតិ និងសន្តិសុខរបស់រដ្ឋសភា​ លោក Vo Trong Viet បានឲ្យដឹងថា​៖ “គណៈ​កម្មការ​ការពារ​ជាតិ​និង​សន្តិសុខ​បានចាត់ទុកថា កា​រកសាងច្បាប់ប៉ូលីសសមុ​ទ្រ ​វៀត​ ណាមត្រូវ​ជ្រួតជ្រាប​និង​អនុវត្ត​ជាក់​ស្តែង​នូវ​គោល​ដៅ ​គោលនយោបាយរបស់ បក្សអំពីយុទ្ធសាស្ត្រ​ អភិវឌ្ឍន៍សមុទ្រដល់​ឆ្នាំ​២០២០។ ជាពិសេស​គឺកំណត់​ទិស​ដៅ ​យុទ្ធសាស្ត្រការពារជាតិ ​សន្តិសុខនិងកិច្ចការ​បរទេស​លើសមុទ្រ”​។
 
នាពេលរសៀលថ្ងៃដដែល ​សមាជិក សមាជិកាបានធ្វើការពិភាក្សានៅសាល​ប្រជុំដោយ ផ្តោតលើ​ខ្លឹម​សារ​ផ្សេង​គ្នានៃ​គម្រោងច្បាប់​ការពារជាតិ (ធ្វើវិសោធនកម្ម)​ផងដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top