• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម

នៅក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី២០ ខែវិច្ឆិកា រដ្ឋមន្រ្តីទាំងពីរបានផ្លាស់ប្ដូរមតិស្ដីពីបញ្ហានានាដែលមានការយកចិត្តទុកដាក់ដូចគ្នាហើយសង្កត់ធ្ងន់លើសារសំខាន់នៃការរក្សាបរិយាកាសសន្តិភាព ស្ថិរភាពដើម្បីអភិវឌ្ឍ។

ពិធីទទួលបដិសណ្ឋារកិច្ចរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Mark Esper (រូបថត៖ TTXVN)

តាមការអញ្ជើញរបស់លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាម ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ ខែវិច្ឆិកា សំដៅបង្កើនទំនាក់ទំនងមិត្តភាពក៏ដូចជា ជំនឿទុកចិត្តគ្នារវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរវៀតណាម-អាមេរិក។

នៅក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី២០ ខែវិច្ឆិកា រដ្ឋមន្រ្តីទាំងពីរបានផ្លាស់ប្ដូរមតិស្ដីពីបញ្ហានានាដែលមានការយកចិត្តទុកដាក់ដូចគ្នាហើយសង្កត់ធ្ងន់លើសារសំខាន់នៃការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព ដើម្បីអភិវឌ្ឍ។ ភាគីទាំងពីរបានឯកភាពបន្តជំរុញខ្លាំងនូវខ្លឹមសារសហប្រតិបតិ្តការនានានៅក្នុងអនុស្សរណៈយោគយល់គ្នាស្ដីពីការជំរុញកិច្ចសហប្រតិបតិ្តការការពារជាតិដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១១ សេចក្ដីថ្លែងការណ៍ទស្សនៈវិស័យស្ដីពីទំនាក់ទំនងការពារជាតិដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥និងផែនការសហប្រតិបតិ្តការដំណាក់កាល២០១៨-២០១៩ ដែលផ្ដោតទៅលើវិស័យសំខាន់ៗដូចជា៖ ការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ទៅវិញទៅមក ការបង្កើនយន្តការពិគ្រោះយោបល់ កិច្ចសន្ទនា កិច្ចសហប្រតិបតិ្តការដោះស្រាយផលវិបាកដោយសង្គ្រាម ជាដើម។

នាពេលខាងមុខនេះ ភាគីទាំងពីរនឹងសហការគ្នាដំណើរការគម្រោងបោស សម្អាតបរិស្ថានបំពុលដោយសារធាតុគីមីពុល dioxin នៅព្រលានយន្តហោះ Bien Hoa ស្វែងរក ជួយសង្គ្រោះគ្រោះមហន្តរាយនិងជួយឧបត្ថម្ភមនុស្សធម៌ ស្រាវជ្រាវពីកិច្ចសហប្រតិបតិ្តការលើវិស័យឧស្សាហកម្មការពារជាតិនិងរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top