• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្រ្តីការពារជាតិ លោក Ngo Xuan Lich បានលើកឡើងបញ្ហាសមុទ្រខាងកើតនៅកិច្ចប្រជុំអាស៊ាន

ក្នុងសុន្ទរកថាមួយដែលបង្ហាញនៅឯកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា នៅទីក្រុងបាងកកនៃប្រទេសថៃនោះ នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្រ្តីការពារប្រទេសវៀតណាមបានអះអាងជាថ្មីម្តងទៀតថា ច្បាប់អន្តរជាតិគឺជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដើម្បីធ្វើនិយ័តកម្មនូវទំនាក់ទំនងរវាងប្រជាជាតិនានា សំដៅថែរក្សាសន្តិភាពនិងស្ថេរភាពក្នុងតំបន់និងពិភពលោក។
 

ទិដ្ឋភាពនៃកិច្ចប្រជុំ

ទាក់ទិននឹងស្ថានភាពនៅសមុទ្រខាងកើត រដ្ឋមន្ត្រីការពារប្រទេសលោក Ngo Xuan Lich បានសង្កត់ធ្ងន់ថា៖ “ឧទាហរណ៍ជាក់ស្តែងបំផុតគឺភាពតានតឹងនៅស មុទ្រខាងកើតនាបច្ចុប្បន្នគឺដោយសារសកម្មភាពឯកតោភាគីមិនគោរពផលប្រយោជន៍ស្របច្បាប់របស់បណ្តាប្រទេស ហើយស្របច្បាប់និងបទដ្ឋានអន្តរជាតិ ជាពិសេស គឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដែលបង្កការគំរាមកំហែងដល់សន្តិភាពនិងស្ថេរភាពក្នុងតំបន់និងទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សជាច្រើននៅខាងក្រៅតំបន់តែម្តង។ ដើម្បីឱ្យសមុទ្រខាងកើតក្លាយជាតំបន់សន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព លក្ខខ័ណ្ឌចម្បងគឺត្រូវគោរពតាមច្បាប់អន្តរជាតិ ហើយប្រការនេះទាមទារអោយមានការប្តេជ្ញាចិត្តខ្ពស់និងការទទួលខុសត្រូវរបស់មនុស្សទាំងអស់ក៏ដូចជាប្រទេសទាំងក្នុងនិងក្រៅតំបន់ជាក់ជាពុំខាន” ។
 

រដ្ឋមន្រ្តីការពារប្រទេស លោក Ngo Xuan Lich បានលើកឡើងពីបញ្ហាសមុទ្រខាងកើតនៅកិច្ចប្រជុំអាស៊ាន


សូមគូសបញ្ជាក់ថា ក្រោមប្រធានបទ “សន្តិសុខប្រកបដោយចីរភាព” កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានចង្អៀត (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បើកទូលាយលើកទី ៦ (ADMM +) នឹងផ្តោតការពិភាក្សាលើទស្សនៈសន្តិសុខ ប្រកបដោយចីរភាព ដោយគោលបំណងលើកកម្ពស់សន្តិសុខយោធាលើកកម្ពស់ការជឿទុកចិត្តនិងបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខរវាងអាស៊ាននិងដៃគូសន្ទនារបស់ខ្លួនក្នុងគ្រប់ទិដ្ឋភាពទាំងអស់។ កិច្ចពិភាក្សានឹងត្រូវធ្វើឡើងក្នុងវិស័យចំនួន ៧ នៃកិច្ចសហប្រតិបត្តិការ រួមមានជំនួយមនុស្សធម៌ ការជួយសង្គ្រោះគ្រោះមហន្តរាយ សន្តិសុខដែនសមុទ្រ ពេទ្យយោធា ការប្រឆាំងភេរវកម្ម ការរក្សាសន្តិភាព សកម្មភាពមនុស្សធម៌និងសន្តិសុខបណ្តាញ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top