• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្រ្តីការពារជាតិវៀតណាមលោក Ngo Xuan Lich ជួបពិភាក្សាទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំ ADMM នៅថៃ


 នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich បានជួប ពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្រ្តីការពារជាតិថៃនាយឧត្តមសេនីយ៍លោក Prawit Wongsuwan (រូបថត៖ VOV)
 

 នៅជំនួបជាមួយនាយឧត្តមសេនីយ៍លោក Prawit Wongsuwan ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិថៃ រដ្ឋមន្រ្តី​លោក​ Ngo Xuan Lich បានអះអាងថា វៀតណាមគាំទ្រ​ចំពោះ​គំនិត​ផ្ដួច​ផ្ដើម​នានា​របស់​ថៃ​ក្នុង​ឆ្នាំ​ប្រធាន​អាស៊ាន​២០២០។

នាថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩ នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិបណ្ដា ប្រទេសអាស៊ានលើកទី១៣ (ADMM ​13) នៅរដ្ឋធានីបាំងកក ប្រទេសថៃ រដ្ឋមន្រ្តី ការពារជាតិវៀតណាម នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich​ បានជួប ពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្រ្តីការពារជាតិថៃនិងរដ្ឋមន្រ្តីការពារជាតិឡាវ។
 
នៅជំនួប​ជាមួយនាយឧត្តមសេនីយ៍លោក Prawit Wongsuwan ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិថៃ រដ្ឋមន្រ្តីលោក​ Ngo Xuan Lich បានអះអាងថា វៀតណាម​គាំទ្រចំពោះ​គំនិត​ផ្ដួច​ផ្ដើម​នានា​របស់​ថៃក្នុង​ឆ្នាំប្រ​ធាន​​អាស៊ាន​២០២០។ រដ្ឋមន្រ្តីទាំងពីរបានឯកភាពថា នាពេលខាងមុខ ទន្ទឹមនឹងការពង្រីកប្រសិទ្ធ ភាពនៃ​យន្ត​ការសហប្រតិបតិ្តការដែលមានស្រាប់នោះ ​គឺភាគីទាំងពីរនឹងជំរុញកិ​ច្ច សហប្រតិ​បតិ្តការ​លើខ្លឹម​សារ​មួយ​ចំនួនដូចជា៖ ភស្តុភា ការរក្សា​សន្តិភាពរបស់ អង្គការសហប្រជា​ជាតិ ការជំនះពុះពារ​លើផល​វិបាក​ដោយ​គ្រាប់​បែក​មីន ពេទ្យ យោធា និងការអនុវត្តច្បាប់នៅស​មុទ្រ ជាដើម។
 
នៅក្នុងជំនួ​បជាមួយនាយឧត្តមសេនីយ៍លោក Chansamone Chanyalath រដ្ឋមន្រ្តីការពារជាតិឡាវ រដ្ឋមន្រ្តីទាំង​ពីរ​បាន​អះអាងថា កិច្ចសហប្រតិបតិ្តការ ការពារជាតិរវាងវៀតណាមនិងឡាវ ជានិច្ចកាល​ជា​សសរទ្រូង​មួយ​ក្នុង​ទំនាក់​ ទំនងទ្វេភាគី។ ឆ្នាំ២០១៩ជាឆ្នាំដែលមានអត្ថន័យសំខាន់ ដោយសារតែភាគីទាំង ពីរនឹង​បូក​សរុប​ពិធី​សាររយៈ​ពេល​៥ឆ្នាំដំណាក់កាល២០១៥-២០១៩និង កសាងពិធីសាររយៈ​ពេល៥ឆ្នាំខាងមុខ។ ហេតុនេះហើយ ​ភាគីទាំង​ពីរបាន ឯកភាព​សហការ​គ្នាក្នុង​ការបូក​សរុប​និង​វាយ​តម្លៃចំ​ពោះលទ្ធផល​សហប្រតិ​បតិ្តការ​នាពេ​ល​កន្លង​ទៅ ​ព្រមទាំងលើកឡើងយ៉ាងទៀងត្រង់នូវកំហិតនៅសេស ​សល់ដើម្បីជំនះពុះពារផងដែរ៕​  

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top