• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមលោក Ngo Xuan Lich បានទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Marise Payne


 រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមលោក  Ngo Xuan Lich បានទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Marise Payne
 

 ក្នុងជំនួប នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្នាក់ការនៃក្រសួងការពារប្រទេសវៀតណាម លោក​នាយ​ឧត្តមសេនីយ៍ Ngo Xuan Lich បានវាយតម្លៃថា  នាពេលកន្លងទៅ កិច្ចសហ​ប្រតិបត្តិ​ការ​រវាង​វៀត​ណាម​និង​អូស្ត្រាលី​និយាយរួមនិងនិងទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនិយាយដោយឡែក បន្តមាន​ជំហានអភិវឌ្ឍន៍ជាច្រើន ជាពិសេសនៅពេលដែលប្រទេសទាំងពីរ បានដំឡើងទំនាក់​ទំន​ទៅជា​ភាព​ជាដៃ​គូយុទ្ធ​សាស្ត្រ​។
 
ស្តីអំពីសកម្មភាព​កិច្ចសហប្រតិបត្តិការការពារជាតិនាពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការ ពារប្រទេសវៀតណាម លោក Ngo Xuan Lich បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ច​នេះបាន​រួមចំណែក​ក្នុង​ការបង្កើន​ទំនាក់ទំនង​រវា​ងប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរ និងទទួលបានមតិយោបល់យ៉ាង​ល្អប្រសើរពី​សាធារណៈ​ជន​អំពីកិច្ចសហប្រតិ បត្តិការវៀតណាម - អូស្ត្រាលី  ដើម្បីរួមចំណែក​ទៅក្នុងសន្តិភាព​ស្ថិរភាព​ការ​អភិវឌ្ឍ​រួមរួម​របស់តំបន់។
 
រីឯខ្លួនវិញ រដ្ឋ​មន្ត្រីការបរទេសអូស្រ្តាលី លោកស្រី Marise Payne បានអះអាងថា: វៀត ណាមគឺជា​ដៃគូ​សំខាន់​របស់​អូស្ត្រាលីនៅក្នុងតំបន់ ព្រមទាំងបានសន្យាថា អូស្ត្រាលីនឹងបន្តគាំទ្រវៀត​ណាម​ក្នុង​ដំណើរ​ការ​ចូល​រួមស​កម្មភាព​រក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ។
 
ទាក់ទងនឹង​កិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌពហុភាគី ភាគីទាំងពីរបានព្រម​ព្រៀង​បន្តការ​ពិគ្រោះ​យោបល់​និង​សហការយ៉ាងជិតស្និទ្ធតាមរយៈយន្ដការតំបន់ដឹកនាំ​ដោយសមាគមប្រជាជាតិអាស៊ី​​អាគ្នេយ៍​និង​វេទិកា​អាស៊ាន - អូស្ត្រាលី៕

 

តាម VOV5 -​ វិទ្យុសំឡេងវៀតណាម​
 

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top