• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam ទទួលជួប​អនុរដ្ឋ​មន្រ្តីក្រសួង​មហា​ផ្ទៃអូស្ត្រាលី​


 រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam ទទួលជួបអនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអូស្ត្រាលី 
 

នារសៀល​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រី​ក្រសួង​នគរបាល​វៀតណាម បានទទួលជួបលោក  Marc Ablong អនុរដ្ឋមន្រ្តីក្រសួងមហា​ផ្ទៃអូស្ត្រាលី ដែលកំពុង​បំពេញ​ទស្សនកិច្ច​ការងារនៅវៀតណាម។

នៅ​ក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ To Lam បានសង្កត់ធ្ងន់ថា កិច្ច​សហប្រតិ​បត្តិការ​សន្តិ​សុខ នៅតែ​បន្តជា​សសរទ្រូងដ៏សំខាន់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អូស្ត្រាលី ហើយត្រូវ​បាន​ក្រសួងនគរ​បាលវៀតណាម រួមទាំងស្ថាប័ននីតិប្រតិបត្តិ អូស្ត្រាលីរក្សា និងអភិវឌ្ឍន៍ ឲ្យកាន់តែស៊ី​ជម្រៅថែម​ទៀត​ ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង។ លោករដ្ឋមន្ត្រីក្រសួងនគរបាលមានគោលបំណងថា នាពេល​ខាង​មុខ​ អូស្រ្តាលីគាំទ្រ និងរួមសហការយ៉ាងជិតស្និទ្ធិជាមួយវៀតណាម ក្នុងអំឡុងពេលវៀតណាមទទួលតំណែងជា ប្រធាន​អាស៊ាន ឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជា​ជាតិ​សម្រាប់​ដំណាក់​កាល ២០២០ -២០២១ ។
 
 ជាការឆ្លើយតប អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Marc Ablong បានអះអាងថាក្រសួង​មហាផ្ទៃអូស្រ្តាលី​ជានិច្ចកាល​ត្រៀមខ្លួនជាស្រេចសហការជាមួយក្រសួងនគរបាលវៀតណាម លើគ្រប់វិស័យ ដែលភាគី​ទាំងពីរ​មាន​ការយកចិត្តទុកដាក់ដូចគ្នា ជាពិសេគឺលើវិស័​យប្រយុទ្ធប្រឆាំងនឹងបទល្មើស​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top