• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋធានីហាណូយអនុវត្តន៍វិធានការរក្សាគម្លាតសុវត្ថិភាពសង្គម

សារាចរបញ្ជាក់យ៉ាងច្បាស់ថា៖ ប្រព័ន្ធនយោបាយនិងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់កំណត់នូវភារកិច្ចនៃប្រយុទ្ធប្រឆាំងជំងឺរាតត្បាតជាបញ្ហាចម្បង។  បញ្ឈប់រាល់សកម្មភាពប្រជុំដែលមិនមានភាពបន្ទាន់ឬរៀបចំការប្រជុំតាមអ៊ីនធឺណិត។

នៅចំពោះមុខការឆ្លងរាលដាលដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩ នៅក្នុងរដ្ឋធានីនិងតាមតំបន់នានាទូទាំងប្រទេសជាមួយនឹងការរីករាលដាលយ៉ាងឆាប់រហ័សស្មុគស្មាញនិងគ្រោះថ្នាក់នៃវីរុសបម្លែងថ្មី Delta, ដើម្បីធានាសុវត្ថិភាពរបស់រដ្ឋធានី សុវត្ថិភាពនិងសុខភាពរបស់ប្រជាជន នៅយប់ថ្ងៃទី ២៣ ខែកក្កដានេះប្រធាននៃគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានចេញសារាចរណែនាំស្តីពីការអនុវត្តរក្សាគម្លាតសុវត្ថិភាពសង្គមយោងតាមសារាចរលេខ ១៦ របស់នាយករដ្ឋមន្រ្តី ចាប់ពីម៉ោង ៦ ព្រឹកថ្ងៃទី ២៤ ខែកក្កដា។ តាមនោះទីក្រុងហាណូយនឹងអនុវត្តន៍ការ ក្សាគម្លាតសុវត្ថិភាពសង្គមទាំងមូលក្នុងរយៈពេល ១៥ ថ្ងៃនៅទូទាំងទីក្រុងដោយឈរលើគោលការ ណ៍គ្រួសារនៅដាច់ដោយឡែកពីគ្រួសារ; សង្កាត់នៅដាច់ដោយឡែកពីគ្នា; ភូមិមួយនៅដាច់ដោយឡែកពីភូមិមួយ; ឃុំមួយនៅដាច់ដោយឡែកពីឃុំមួយ។ គ្រឹះស្ថានអាជីវកម្ម សេវាកម្ម និងរោងចក្រផលិតកម្មចាំបាច់ត្រូវធានាសុវត្ថិភាពក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាត។

សារាចរបញ្ជាក់យ៉ាងច្បាស់ថា៖ ប្រព័ន្ធនយោបាយនិងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កំណត់នូវភារកិច្ចនៃប្រយុទ្ធប្រឆាំងជំងឺរាតត្បាតជាបញ្ហាចម្បង។  បញ្ឈប់រាល់សកម្មភាពប្រជុំដែលមិនមានភាពបន្ទាន់ឬរៀបចំការប្រជុំតាមអ៊ីនធឺណិត។ រដ្ឋាភិបាលតម្រូវអោយមនុស្សគ្រប់គ្នា ស្នាក់នៅផ្ទះ ចេញទៅក្រៅក្នុងករណីចាំបាច់និងធ្វើសេចក្តីប្រកាសវេជ្ជសាស្រ្តអេឡិចត្រូនិក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top