• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រដូវអំបុកពណ៌បៃតងមកដល់

អំបុក​មែ​ទ្រី (Me Tri) បញ្រ្ជាប​ចូល​​បទ​ចម្រៀង​​ឌិតជាប់​ក្នុងអារម្មណ៍​​​នៃ​អ្នក​​ក្រុង​​ហាណូយ​ ដែល​អតីត​តន្រ្តីករ​ ទ្រីញ​កុង​សើន​ (Trinh Cong Son) និពន្ធក្នុងបទ​ចម្រៀង​នឹក​រដូវ​ស្លឹក​ឈើ​ជ្រុះ​​ហាណូយ​៖ “... រដូវ​អំបុក​​ពណ៌បៃតងមកដល់ ក្រអូប​ម្រាម​ដៃតូច​។ អំបុក​ទឹកដោះ​ចិញ្ចើមផ្លូវ​ ក្រអូប​រាល់​ជំហានដើរ​”។​

ឆ្លងកាត់​ជាង ​១០០​ ឆ្នាំ​ របរ​អំបុក​នៅ​មែ​ទ្រី (Me Tri) (​ទឺលិម​ - Tu Liem ហាណូយ​) នៅតែរក្សា​និង​អភិវឌ្ឍន៍​​មក​​ដល់​​​សព្វ​ថ្ងៃ​។ អញ្ជើញ​មក​ដល់​ភូមិ​មែ​ទ្រី (Me Tri) ​នា​រដូវ​​នេះ ចាប់ពី​​ក្បាល​​ភូមិ​ យើងនឹង​​បាន​ឮ​សំឡេង​បុក​អំបុក​​លាន់ពេញ​​ភូមិ ភ្ជាប់តាម​​​ក្លិន​ក្រអូបសាយ​ភាយ​នៃ​អំបុក​​ ​រសាត់​ចេញពី​គ្រួសារ​ទាំង ​៥០ នៅ​​ក្នុង​ភូមិ​។​ អម្រែក​​​ស្រូវ​​ថ្មី​នៅ​សល់​ក្លិន​ទឹក​ដោះ​ បាន​ប្រមូលទិញ​ពី​ខេត្ត​ជិត​ខាង​នាំ​មក​ហាលក្នុង​​​ភូមិ​។ គ្រាប់​ស្រូវ​ធាត់ណែន​​ ពេញ​​គ្រាប់​​ និង​ក្រអូ​ប​សាយ​ បន្ទាប់ពី​បោកស្រូវ​​យកគ្រាប់​ ទាត់​​ចំបើង ​ហើយ​​គ្រាប់​​ស្កក​យកទៅ​ពន្លិច​ទឹកយក​តែ​គ្រាប់ពេញ​ ​​រួច​ដាក់​ចូល​ខ្ទះ​លីង​។​



 ស្រូវ​ដំណើប​ខ្ចី​ ជា​វត្ថុធាតុ​សម្រាប់​ធ្វើ​អំបុក​ឆ្ញាញ់​។​


 អំបុក​មែ​ទ្រី​ (Me Tri) ធ្វើ​អំពី​ស្រូវ​សម្រក​ទើប​គ្រាប់​អំបុក​ស្តើង​ ទន់ស្វិត​ និង​ក្រអូប​ឆ្ញាញ់​។


 
បាន​ដឹង​ នៅ​ភូមិ​អំបុក​មែ​ទ្រី​ (Me Tri) មួយ​ឆ្នាំ​ផលិត​បាន​តែង​ពីរ​រដូវ​​ តាម​ប្រតិទិន​កសិករ​។​ រដូវសម្រក​​ (ខែ​២ - ខែ៤ ចន្ទគតិ) និង​រដូវវស្សា​​ (ខែ​៧ - ខែ១០​ចន្ទគតិ​)​។​


 ស្រូវ​ខ្ចី​​បាន​បោកយក​គ្រាប់​​ សម្រាប់​ត្រៀម​ឲ្យ​ដំណាក់កាល​ដំបូង​នៃ​ការ​បុក​អំបុក​។


 
សព្វថ្ងៃ​ មនុស្ស​ភាគ​ច្រើន​សុទ្ធតែប្រើប្រាស់​ម៉ាស៊ីន​​ធ្វើ​អំបុក​ នៅ​មាន​មនុស្ស​យ៉ាង​តិច​ក្នុង​ភូមិ​មែ​ទ្រី
(Me Tri) ​នៅ​រក្សាបាន​​របៀប​ធ្វើ​អំបុក​តាម​បែប​សិប្បកម្ម។​



 
នៅ​រដូ​វ​អំបុក​ ស្រូវ​ដំណើប​ខ្ចី​បាន​ហាលពេញ​​ទីលាន​ទីសក្ការបូជា ​និង​ទីលាន​ផ្ទះនៅ​​ភូមិ​មែទ្រី​ (Me Tri)។​


 កញ្ជើ​ស្រូវ​បាន​លាង​ជម្រះ​ស្អាត​ និងគ្មាន​គ្រាប់​​ស្រូវ​ស្កក់ ​ត្រៀម​ដាក់​ទៅ​ចូលក្នុង​​ឆ្នាំង​ ខ្ទះ​លីង​។


 អ្នក​ភូមិ​មែទ្រី (Me Tri) ​ឲ្យ​ដឹង​ថា រាល់​ពេល​រដូវ​ស្រូវមកដល់​​​ មនុស្ស​ទាំង​អស់​គ្នា​ក្នុង​គ្រួសារ​ប្រមូល​កម្លាំង​ធ្វើ​អំបុក​។ ការងារ​ជួន​កាល​ចាប់ពី​ម៉ោង​បួន​ព្រឹក​ អូស​បន្លាយ​រហូត​ដល់​ដប់​យប់ ​ទើប​បាន​សម្រាក។


 តាម​ការ​បទពិសោធន៍​​អ្នក​ភូមិ​នៅទី​នេះ ស្រូវ​​បាន​លីង​លើ​ភ្លើង​តូច​ កូរ​មិន​ឈប់ដៃ​រហូត​ដល់​ក្តៅ​ស្មើ​។​


 ពេល​ស្រូវ​ប្តូរ​ពី​ពណ៌​ខៀវ​ទៅ​ពណ៌​ស មាន​ក្លិន​ក្រអូប​ លីញ់​​ឃើញ​របកសម្បក​ មិន​ជាប់​គឺ​ឆ្អិន​ហើយ។​


 បន្ទាប់ពី​ស្រូវ​​បាន​ជម្រះ​សម្បក​ស្អាត​ដោយ​ម៉ាស៊ីន​កិន​ នឹង​យកទៅ​បុក​។​


 ដើម្បីធ្វើឲ្យ​​បានត្រឹម​ត្រូវ​​អំបុក​មួយ​លើក ​ ត្រូវ​ឆ្លងកាត់​ច្រើន​ដំណាក់​កាល​។​


 
ដំណាក់​កាល​ចុង​ក្រោយ​គឺ អុំ ​ចោលចំណែកអំបុក​​ដែល​នៅ​ជាប់​សម្បក​។ ការ​អុំនិង​បុក​នៅ​ដំណាក់កាល​នេះ
ត្រូវ​ធ្វើ​ប្រហែល​បីលើក​​ដើម្បី​ឲ្យ​ចេញ​អំបុកស្អាតមួយ​លើក​។​

 

ចង្ក្រាន​សម្រាប់លីង​ស្រូវ​​ ​តែង​ត្រូវបាន​ធ្វើ​ដោយ​ឆេះ​ ប៉ុន្តែ​មិន​ដុតដោយ​​ធ្យូង​តែដុតដោយ​​ឱស​​។ ខ្ទះ​លីងស្រូវ​​​ធ្វើ​អំពី​ដែក​ ធ្វើ​ដូច​នេះគ្រាប់​ស្រូវ​លីង​​មិន​ត្រូវ​ខ្លោច​ រក្សា​​បាន​ភាពទន់ស្វិត​​និងក្លិន​​ក្រអូប​។ល។ និយាយ​រួម ​ដំណាក់​កាល​ធ្វើ​អំបុក​​ ​ដោយប្រុងប្រយ័ត្ននិង​ហ្មត់ចត់​ណាស់​។​

បង​ស្រី ​ផាម ​ធី​ទី​ (Pham Thi Ty) អ្នក​​ធ្វើ​អំបុក​ នៅ​ភូមិ​មែទ្រី​ (Me Tri) ​ឲ្យ​ដឹង​ថា៖ “កាលពី​ដើម​ អ្នកភូមិ​មែទ្រី​​ (Me Tri) តែង​ជ្រើស​យក​ពួជ​ស្រូវ​ដោយ​ផ្ទាល់​ដៃ​​ សម្រាប់​ធ្វើ​អំបុក​។ ប៉ុន្តែ​​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗនេះ ដោយ​ឥទ្ធិពល​នៃ​នគរូបនីយ​កម្ម ​ផ្ទៃដី​ដំណាំ​ស្រូវ​នៅ​សល់​យ៉ាង​តិច​ ហេតុនេះ​​យើង​ខ្ញុំ​ត្រូវ​ទៅ​ខេត្ត​ជិ​តខាង​ដូច​ខេត្ត​បាក់​និញ​ (Bac Ninh) ដើម្បី​ប្រមូល​ទិញ​​ស្រូវ​ដំណើប​ ​យក​មកធ្វើអំបុក។​ ពីព្រោះ​​ស្រូវ​នៅ​តំបន់​នេះ​ មាន​គុណភាព​ខ្ពស់​ ទើប​ពេលធ្វើ​អំបុក​នៅរក្សបាន​ភាពទន់ស្វិត​ និង​ក្លិន​ក្រអូប​។ ចូល​រដូ​វ​អំបុក​ រៀង​រាល់​ថ្ងៃ​គ្រួសារខ្ញុំ​ធ្វើ​​អំបុកបាន​​​ប្រហែល​១០០​គីឡូក្រាម​​ ចែកចាយ​តែ​ក្នុង​ទីផ្សារ​ហាណូយ”​។​


 អំបុក​ខៀវ​ ឈ្ងុយ​ឆ្ញាញ់​ដូចជា​បង្កប់រសជាតិ​ខ្លឹម​នៃ​មេឃ​ដី​។​


 
តម្លៃ​អំបុក​ស្រស់​ បាន​លក់​នៅ​ភូមិ​មែទ្រី ​(Me Tri) ថ្លៃ​ពី​ ១៦០​ ពាន់ ​ដល់ ​១៨០ ​ពាន់​ដុង​ក្នុង​មួយ​គីឡូ​ក្រាម​។​


 អំបុក​បាន​ចាត់ទុក​ជា​របស់​ពិសា​លេង​ មិនអាច​ណា​ខ្លះបាន​​នៅ​រាល់​​រដូវ​ស្លឹក​ឈើ​ជ្រុះ​មកដល់។


 អំបុកបន្ទាប់ពី​ធ្វើ​រួច​ នឹង​បាន​ខ្ចប់​ដោយ​ស្លឹក​ឈូក​ ដើម្បី​ក្លិន​អំបុក​និង​ក្លិន​ឈូក​រលាយ​ចូល​គ្នា​។


 រាល់​រដូវ​ស្លឹកឈើ​ជម្រុះ​មក​ដល់ ទាំង​ភូមិ​មែទ្រី​ (Me Tri) ត្រឡប់​មាន​​ឮសំឡេង​អង្រែបុក
និង​ក្លិន​ក្រអូប​អំបុក​ស្រូវ​ថ្មី​។​

 

អាចនិយាយ​របរ​អំបុក​នៅភូមិ​មែទ្រី​ (Me Tri) រួម​ចំណែក​បង្កើត​មុខ​អាហារមួយ​ពោរ​ពេញ​​លក្ខណៈ​ពិសេ​ស​របស់​ក្រុង​ហាណូយ​ ហើយ​បាន​ចាត់ទុក​ជា​លក្ខណៈ​វប្បធម៌​ម្ហូបអាហារ​ពិសេស​នៅ​រដ្ឋធានី​អរិយធម៌​មួយ​ពាន់​ឆ្នាំ​៕
 

អត្ថបទ៖ តឹត​សើន កុង​ដាត​
 


ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ប្រជាជន​វៀតណាម​មាន​ទម្លាប់ចង​ទង់​ជាតិ​នា​ឱកាស​បុណ្យ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី តែ​ប្រហែលជា​មាន​​មនុស្សយ៉ាង​​តិច​ ដឹក​ស្គាល់​​ទីកន្លែង​ធ្វើ​ទង់​ក្រហម​​ផ្កាយ​លឿង​។ ស្ថិត​នៅ​ចម្ងាយ​ពី​មជ្ឈមណ្ឌល​រដ្ឋ​ធានី​ប្រហែល​៣០គីឡូម៉ែ​ត្រ​ ភូមិ​ទឺវឹន​ (Tu Van) ឃុំ​ឡេឡើយ​ (Le Loi) ស្រុក​ធឿង​ទិន​ (Thuong Tin) ក្រុង​ហាណូយ​ ជាទីកន្លែង​​មាន​ជាង​៧០​ឆ្នាំ​ប្រកប​មុខ​របរ​ប្រពៃណី​ធ្វើ​​ទង់ជាតិ​។​

Top