• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រក្សាសន្តិភាព ស្ថិរភាព ការពារសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍និងអាកាស ចរណ៍នៅសមុទ្រខាងកើត

វៀតណាមតែងតែ ប្រឆាំងជំទាស់ហើយមិនទទួលយកជានិច្ចចំពោះការទាមទារពាក់ព័ន្ធទាំងអស់ដែលមិនស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang។ (រូបថត៖ ក្រសួងការបរទេស)

នាថ្ងៃទី១៤ ខែមករា នៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមពាក់ព័ន្ធដល់ការដែលក្រសួងការបរទេសអាមេរិកទើបតែបានប្រកាស របាយការណ៍លេខ១៥០ស្ដីពីព្រំដែនសមុទ្រនោះ អ្នកនាំពាក្យក្រសួងការ បរទេសវៀតណាម លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា វៀតណាមកត់ សម្គាល់របាយការណ៍លេខ១៥០ស្ដីពីព្រំដែនសមុទ្រដែលបានប្រកាសដោយក្រសួងការបរទេសអាមេរិក។ ពាក់ព័ន្ធដល់ជម្លោះនៅសមុទ្រខាងកើត វៀតណាមបាន បញ្ជាក់ជាច្រើនលើកច្រើនសារនូវទស្សនៈដ៏ឥតងាករេនិងច្បាស់លាស់របស់ខ្លួន នៅ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគីហើយ។ យោងតាមនោះ វៀតណាមតែងតែ ប្រឆាំងជំទាស់ហើយមិនទទួលយកជានិច្ចចំពោះការទាមទារពាក់ព័ន្ធទាំងអស់ដែលមិនស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ ឆ្លៀតឱកាសនេះដែរ វៀតណាមស្នើជាថ្មីម្ដងទៀតឲ្យភាគីពាក់ ព័ន្ធនានា គោរពអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការរបស់វៀតណាម នៅសមុទ្រខាងកើត គោរពដំណើរការការទូតនិងគតិយុត្ត ព្រមទាំងមានការរួមវិភាគ ទានយ៉ាងសកម្មនិងជាក់ស្ដែង សំដៅរក្សាសន្តិភាព ស្ថិរភាព ការពារសន្តិសុខ សុវត្ថិ ភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍ លក្ខណៈបូរណភាពនៃ UNCLOS និង សណ្ដាប់ធ្នាប់ដោយផ្អែកលើច្បាប់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top