• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

រក្សានិងពង្រឹងទំនាក់ទំនងដែលកម្រមានរវាងវៀតណាម - ឡាវស្ថិតស្ថេរជាអមតៈ

នា​រសៀល​ថ្ងៃទី២១ ខែ​ធ្នូ ឆ្នាំ២០១៧ លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ Bounnhang Vorachith និង​គណៈប្រតិភូ​ជាន់​ខ្ពស់​របស់​បក្ស រដ្ឋ​ឡាវ​ បាន​ចាកចេញ​ពីខេត្ត​ងេអាន​ (Nghe An) និង​បញ្ចប់​​ទស្សកិច្ច​មិត្តភាព​ជា​ផ្លូវការ នៅប្រទេស​វៀតណាម ប្រកបដោយ​ជោគជ័យ​ តាំង​ពី​ថ្ងៃទី១៩ ដល់ថ្ងៃ​ទី២១ ខែធ្នូ តបតាម​ការអញ្ជើញ​របស់​លោក​អគ្គលេខាបក្ស​​ ង្វៀនភូត្រុង (Nguyen Phu Trong) និង​លោកប្រធានរដ្ឋ ត្រឹន​ដាយក្វាង (Tran Dai Quang)។ ក្នុង​ឱកាស​នេះ ភាគីទាំង​ពីបាន​ចេញ​សេក្តីថ្លែងការណ៍រួម​វៀតណាម -ឡាវ ផងដែរ។

ក្នុង​ទស្សនកិច្ច​លើកនេះ លោកអគ្គលេខាបក្ស និង​ជា​ប្រធានរដ្ឋឡាវ Bounnhang Vorachith បាន​ជួប​ពិភាក្សាការងារ​ជាមួយ លោកអគ្គលេខាបក្ស ង្វៀន​ភូត្រុង (Nguyen Phu Trong) ជួប​សវនាការជាមួយ លោកប្រធានរដ្ឋ​ត្រឹន​ដាយក្វាង (Tran Dai Quang) និងមាន​ប្រសាសន៍​នូវ​ការ​បញ្ចប់​ឆ្នាំ​សាមគ្គី មិត្តភាព​វៀតណាម -ឡាវ ឆ្នាំ​២០១៧​។

លោកអគ្គលេខាបក្ស និង​ជា​ប្រធានរដ្ឋឡាវ Bounnhang Vorachith បាន​ជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រី​ ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) លោកស្រី​ប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) អញ្ជើញ​​មកសួរ​សុខទុក្ខ​​សមមិត្ត​​ដែល​ធ្លាប់ជាអ្នក​ដឹក​នាំបក្ស រដ្ឋវៀតណាម ជួបសំណេះសំណាល​ជាមួយ​សមាគមន៍​​មិត្តភាព​វៀតណាម - ឡាវ ជួប​​សំណេះសំណាល​ជាមួយ​អ្នកតំណាង​ឲ្យ​អតីតយុទ្ធជន​ស្ម័គ្រចិត្ត​និង​ជំ​នាញ​​ការ​វៀតណាម​ នៅ​ប្រទេសឡាវ ជួបសំណេះសំណាលជាមួយ​យុវជន​វៀតណាម​និង​សិស្ស និសិ្សត​ឡាវ ដែល​កំ​ពុង​​​រៀនសូត្រ​ នៅប្រទេស​វៀតណាម  អញ្ជើញ​មក​ទស្សនាមូលដ្ឋាន​សេដ្ឋកិច្ច​ វប្បធម៌មួយ​ចំនួន ស្ថិត​នៅ​រដ្ឋធានីហាណូយ (Ha Noi) និង​ខេត្ត​ងេអាន (Nghe An) និងបញ្ជាការដ្ឋាន​យោធភូមិភាគ​ទី ៤។


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) និងលោកលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ Bounnhang Vorachith អញ្ជើញត្រួតកងពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម
ក្នុងពិធីបដិសណ្ឋាកិច្ចជាផ្លូវការ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។
រូបថត៖ ភឿងហ័រ / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) ទទួលស្វាគមន៍ លោកលោកអគ្គលេខាបក្ស
និងជាប្រធានរដ្ឋឡាវ Bounnhang Vorachith។ រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) ជួបនិងពិភាក្សាការងារជាមួយ 
លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ Bounnhang Vorachith។
រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧  នៅរដ្ឋធានីហាណូយ លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong)
និងលោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) អញ្ជើញជាអធិបតី ក្នុងពិធីជប់លៀងទទួលស្វាគមន៍ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ Bounnhang Vorachith ក្នុងឱកាសអញ្ជើញបំពេញ
ទស្សនកិច្ចមិត្តភាពជាផ្លូវការ នៅប្រទេសវៀតណាម។ ក្នុងរូបថត៖ លោកអគ្គលេខាបក្ស
ង្វៀនភូត្រុង (Nguyen Phu Trong) បានថ្លែងសន្ទរកថាស្វាគមន៍។ 
រូបថត៖ វ៉ាន់ឌៀប/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ Bounnhang Vorachith និងលោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) ថតរូបទុកអនុស្សាវរីយ៍ជាមួយសិល្បករ
សិល្បការិនី ដែលបានសម្តែងក្នុងពិធីជប់លៀងនេះ។
រូបថត៖ វ៉ាន់ឌៀប/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកអគ្គលេខាបក្ស និង​ជា​ប្រធានរដ្ឋឡាវ Bounnhang Vorachith និង​គណៈប្រតិភូ​​ជាន់​ខ្ពស់​បក្សនិង​រដ្ឋ​ឡាវ អញ្ជើញ​ដាក់​កម្រង​ផ្កា នៅ​វិមាន​រំលឹក​​វិញ្ញាណក្ខន្ធវិរៈបរុស​ដែល​ពលិកម្ម​ជីវិត និងអញ្ជើញ​ចូល​វិមាន​តម្កល់​សពលោក​ប្រធានហូជីមិញ ​(Ho Chi Minh)  ដើម្បី​គោរព​វិញ្ញាណក្ខន្ធលោក​ប្រធានហូជីមិញ  ​(Ho Chi Minh)  អញ្ជើញ​អូជធូប​និង​ដាក់​កម្រង​ផ្កា​​ គោរពវិញ្ញាណក្ខន្ធលោក​ប្រធានហូជីមិញ  ​(Ho Chi Minh)  ​ នៅ​ក្នុង​កេរ្តិ៍​ដំណែល​ប្រវតិ្តសាស្ត្រ​គីមលាន (Kim Lien) ស្រុ​ក​ណាម​ដាន (Nam Dan) ខេត្តងេអាន (Nghe An)។

ពី ៥៥ ឆ្នាំមុន នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៦២ បន្ទប់ពីកិច្ច​ព្រមព្រៀង Geneva ស្តីពីប្រទេសឡាវ​បាន​ចុះហត្ថជារួចរាល់ ប្រទេស​វៀតណាម និងប្រទេសឡាវបានឯកភាពនូវការបង្កើតទំ​នាក់​ទំនងការទូត បើកទំព័រថ្មីអំពី​បុព្វហេតុពង្រឹងនិងអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ។ 


ក្នុង​បណ្តា​ជំនួប ភាគី​ទាំងពីរ​បាន​អះអាង៖ បន្តទទួល​បន្តនិង​ពង្រឹង​យ៉ាងខ្លាំង​​ថែម​ទៀត​​នូវ​​​​ប្រពៃណី​ល្អប្រសើរ ដើម្បី​ការពារ​ រក្សា និង​​អភិវឌ្ឍន៍​ទំនាក់​ទំនង​សាមគ្គី​​ពិសេស​​​ប្រកបដោយ​ឥតឈប់​ឈរ កិច្ច​សហប្រតិបត្តិការ​លើគ្រប់វិស័យ​រវាង​បក្ស រដ្ឋនិង​ប្រទេស​ទាំង​ពី​វៀតណាម​ ឡាវ។ ហើយបានចាត់ទុកថា នេះពិតជាអត្ថន័យដ៏ធំធេងសំរាប់អនាគត​នៃ​ប្រជាជាតិ​ទាំងពីរ ដោយ​​វិបុលភាពនិង​សុភមង្គល​​​​​​របស់ប្រជាជន​នៃប្រទេសទាំងពីរ ដោយ​សន្តិភាព ស្ថេរភាព​ កិច្ច​សហប្រតិបត្តិការ​និងអភិវឌ្ឍន៍​ក្នុង​តំបន់​និង​លើពិភពលោក​។ ភាគីទាំងពីរ​បានឯកភាព​នូវ​​គោលនយោបាយ  វិធានការ សំដៅ​បន្តលើក​ទំនាក់ទំនង​រវាង​បក្ស រដ្ឋ​ទាំងពីរ​និង​ប្រជាជន​នៃប្រទេសទាំងពីរ កាន់តែ​អភិវឌ្ឍន៍​យ៉ាង​ស៊ីជម្រៅ ជាក់ស្តែង​និង​ប្រសិទ្ធភាព​លើគ្រប់​វិស័យ រួមចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​យ៉ាង​ជោគជ័យ​គោលការ​ផាស់​ប្តូរ​ថ្មី​របស់​បក្ស។


នាថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang)
ជួបសវនាការជាមួយ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ Bounnhang Vorachith
ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការ នៅប្រទេសវៀតណាម។
រូបថត៖ ញ៉ានសាង/  ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) ជួបសវនាការជាមួយ លោកអគ្គលេខាបក្ស
និងជាប្រធានរដ្ឋឡាវ Bounnhang Vorachith។ រូបថត៖ ញ៉ានសាង/  ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang)
និងលោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ Bounnhang Vorachith អញ្ជើញជាសហអធិបតី
ក្នុងសន្និសីទកាសែតបញ្ចប់ឆ្នាំសាមគ្គីភាព មិត្តភាព វៀតណាម -ឡាវ ឡាវ -វៀតណាម។
រូបថត៖ ញ៉ានសាង/  ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបសវនាការជាមួយ លោកអគ្គលេខាបក្ស
និងជាប្រធានរដ្ឋឡាវ Bounnhang Vorachith ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការ
នៅប្រទេសវៀតណាម។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបសវនាការជាមួយ
លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ Bounnhang Vorachith។
រូបថត៖ ថុងញ៉ឹត /  ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នៅអគាររដ្ឋសភា លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) បានជួបសវនាការ
ជាមួយ លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ Bounnhang Vorachith។
រូបថត៖ យ៉ាន់តឹន /  ទីភ្នាក់ងារសារព័ត៌មានវៀតណាម

សរុបទំនាក់ទំនងទ្វេភាគី ក្នុងអំឡុងពេល ៥៥ ឆ្នាំកន្លងមកនេះ ក្នុងសន្ទរកថាដែលបាន​​ប្រសាសន៍ ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍​​ ៥៥ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនង​ការទូត និង ៤០ ឆ្នាំនៃទិវាចុះហត្ថលេខា​​លើសន្ធិសញ្ញាមិត្តភាពនិងកិច្ច​សហប្រតិបត្តិការវៀតណាម -ឡាវ លោកអគ្គលេខា​បក្ស និងជាប្រធានរដ្ឋឡាវ Bounnhang Vorachith បានសង្កត់ធ្ងន់ថា ៖ “យើងអាចនិយាយ ក្នុងរយៈពេល ៥៥ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូតនិង ៤០ ឆ្នាំនៃទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ច​សហប្រតិបត្តិការ​គឺជាអំឡុងពេលវេលាសាកល្បងភាពជិតស្និទ្ធនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។" ភាកីទាំងពីរបន្តសហការយ៉ាងជិតស្និទ្ធសំដៅអនុវត្តយ៉ាងប្រសិទ្ធភាពបណ្តាកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំនៃបក្ស រដ្ឋនៃប្រទេសទាំងពីរ។"

លើកទំនាក់ទំនង​​នយោបាយ​​កាន់តែ​ស៊ីជម្រៅ បន្ត​រក្សា​ការជួប​ជុំ​​​រវាង​​ថ្នាក់​ដឹក​នាំ​បក្សទាំងពីរ រដ្ឋទាំង​ពីរ​​​ជា​ទៀង​ទាត់ ពង្រឹង​និង​​ធ្វើ​ឲ្យ​សុក្រឹត​និង​លើក​កម្ពស់​យ៉ាង​ប្រសិទ្ធភាព​បណ្តា​យន្តការ​នូវកិច្ច​សហប្រតិបត្តិការ​រវាង​បក្សទាំងពីរ រដ្ឋទាំងពីរ បើកទូលាយ​កិច្ច​សហប្រតិបត្តិការ ជួយឧបត្ថម្ភ​ទៅ​មកទៅ​វិញ​រវាង​បណ្តាគណៈកម្មាការ​នៃ​បក្ស ក្រសួង​ ផ្នែក បណ្តា​គណៈកម្មាការ​នៃ​រដ្ឋសភា គណៈ​កម្មាធិការ​​រណសិរ្ស អង្គភាព អង្គការ​ប្រជាជន​និង​បណ្តា​តំបន់​នៃ​ប្រទេសទាំងពីរ ជំរុញ​ការឃោសនា​​​យ៉ាងស៊ីជម្រៅសម្រាប់​ប្រជាជនគ្រ​ប់ជាន់ថ្នាក់ ជាពិសេស​គឺយុវជន​ជំនាន់​ក្រោយ​ៗ​ ស្ដីពីអត្ថន័យ និងសារៈ​សំខាន់នៃប្រពៃណីសាមគ្គីភាព​ពិសេស​រវាង​ប្រទេស​វៀតណាម​ - ប្រទេស​ឡាវ។

ភាគីទាំងពីរបាន​ឯកភាព​នូវ​ការ​ខិតខំប្រឹង​ប្រែង​ជំរុញ​ និង​បង្កើន​ប្រសិទ្ធភាព​​នូវ​កិច្ច​សហប្រតិបត្តិការ​ខាង​សេដ្ឋកិច្ច វិនិយោគ​ ពាណិជ្ជកម្ម វប្បធម៌ អប់​រំ -​ បណ្តុះ​បណ្តាល សុខាភិបាល វិទ្យាសាស្ត្រ បច្ចេកទេស ដែល​ឈរលើ​ការ​ពង្រឹង​​យ៉ាង​ប្រសិទ្ធភាព​​បណ្តា​សក្តានុពល ប្រៀបខ្លាំ​ង​នៃ​ប្រទេស​និមួយៗ បង្កើន​កិច្ច​សហប្រតិបត្តិការ​​​ខាង​ការពារ​ជាតិ សន្តិភាព​ បន្ត​បង្កើត​លក្ខណៈងាយស្រួល​សំរាប់​សហគមន៍​ជន​ជាតិ​វៀតណាម​ ដែល​កំពុង​រស់​នៅ​ប្រទេស​ឡាវ និង​សហគមន៍​ជន​ជាតិ​ឡាវ​ ដែល​កំពុង​រស់ រៀនសូត្រនិង​ធ្វើ​ការ ​នៅ​ប្រទេស​វៀតណាម សំដៅ​សមស្រប​នឹង​កំណត់ ច្បាប់​របស់​ប្រទេស​និមួយៗ​និង​​ច្បាប់​អន្តរជាតិ​។

ភាគីទាំងពីរ​ក៏​សង្កត់​ធ្ងន់​តួនាទីសំខាន់​ៗ ក្នុង​ការ​រក្សា​សន្តិភាព ស្ថេរភាព សន្តិសុខ សុវត្ថិភាព​លើផ្លូវសមុទ្រ​ខាង​កើត ឯកភាព​នូវ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​និង​សហការ​យ៉ាង​សិ្អតរមួត ក្នុង​បណ្តា​វេទិកា នៅ​ក្នុងតំបន់​និង​អន្តរជាតិ./.


ក្នុងដំណើរបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការ នៅប្រទេសវៀតណាម នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧
នៅរដ្ឋធានីហាណូយ លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) លោកអគ្គលេខាបក្ស
និងជាប្រធានរដ្ឋឡាវ Bounnhang Vorachith បានជួប សំណេះសំណាលជាមួយអតីតយុទ្ធជនស្ម័គ្រចិត្ត
និងជំនាញការវៀតណាម នៅប្រទេសឡាវ និងជំនាន់យុវវ័យនៃប្រទេសទាំងពីរ។
ក្នុងរូបថត៖ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ Bounnhang Vorachith សំណេះសំណាលជាមួយ
អ្នកតំណាង។ រូបថត៖ ភឿងហ័រ /ទីភ្នាក់ងារសារព័ត៌មានវៀតណាម។



នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong)
និងលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ Bounnhang Vorachith អញ្ជើញមកទស្សនា
ក្នុងតាំងពិព័រណ៌រូបថត ៖ “ពោរពេញដោយសាមគ្គីភាពពិសេសវៀតណាម  - ឡាវ” ។
រូបថត៖ ទ្រីយុង  / ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


ក្នុងដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការ នៅប្រទេសវៀតណាម នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧
នៅ ខេត្តងេអាន (Nghe An)  លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ Bounnhang Vorachith 
អញ្ជើញមកទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រគីមលាន (Kim Lien) ឃុំណាមដាន (Nam Dan) (
កេរ្តិ៍ដំណែលថ្នាក់ជាតិពិសេស) ។ ក្នុងរូបថត៖ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ
Bounnhang Vorachith  និងអ្នកតំណាង អញ្ជើញអូជធូននិងដាក់កម្រងផ្កា
នៅអគាររំលឹកនឹកដល់លោកប្រធានហូជីមិញ។
រូបថត៖ យ៉ាន់តឹន /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ Bounnhang Vorachith និងគណៈប្រតិភូ អញ្ជើញមកទស្សនា
ផ្ទះដែលលោកប្រធានហូជីមិញកើតនិងធំឡើង។
រូបថត៖ យ៉ាន់តឹន /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

សរុបទំនាក់ទំនងការទូត ក្នុងរយៈពេល ៥៥ ឆ្នាំកន្លងមកនេះ ក្នុងសន្ទរកថាដែលបានប្រសាសន៍ ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ ៥៥ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូត និង ៤០ ឆ្នាំនៃទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិត្តភាពនិងកិច្ចសហប្រតិបត្តិការគឺជាពេលវេលាសាកល្បាងភាពជិតស្និទ្ធស្អិតរមួតនៃទំនាក់ទំនងនៃប្រទេសទាំងពីរ ។


អនុវត្តន៍ ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម


លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

ក្នុង​បរិយាកាស​អ៊ូ​​អរ​អធិក​អធមនៅ​នាបណ្ដា​ថ្ងៃខាងដើមនៃ​​និទាឃរដូវ​ ពិធី​បុណ្យ​ទាន​ប្រពៃណី​បាន​រៀប​ចំនៅ​បណ្តោយ​​ទឹក​ដី​អក្សរ ​S នៅ​គ្រប់​​ច្រកល្ហក​ មនុស្ស​ម្នា​ ផ្ទះ​សម្បែង​អ៊ូ​អរ​លេង​កម្សាន្ត​ថ្ងៃបុណ្យ...

Top