• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

យុទ្ធជនពិការ ឡឹម វ៉ាន់បាង (Lam Van Bang) និងសារមន្ទីរដាក់តាំងវត្ថុអនុស្សាវរីយ៍ក្នុងសម័យកាលសង្គ្រាម

ត្រឡប់​ទៅ​វិញក្រោយពីសង្គ្រាម មានស្នាមសម្លាក​លើ​រាង​កាយរួមនឹង​ការទទួល​ខុស​ត្រូវចំពោះយុទ្ធមិត្ត​ដែល​ធ្វើ​​យុទ្ធជនពិការ​​កំរិត ១/៤ លោក ​ឡឹម​ វ៉ាន់បាង  (Lam Van Bang) បង្កើតឡើង​សារមន្ទីរ​​ឯកជនមួយ​​ដំបូង​បង្អស់​ នៅ​ប្រទេស​វៀតណាម សារមន្ទីរ​​យុទ្ធជនធ្វើ​​បដិវត្តន៍ ដែល​បាន​ទ័ពខ្មាំង​ឃុំឃាំង


នាថ្ងៃទី ១១ ខែតុលា ឆ្នាំ២០០៦ “សារមន្ទីរយុទ្ធជនធ្វើបដិវត្តន៍ ដែលបានទ័ពខ្មាំងឃុំឃាំង” ទទួលការអនុញាតនូវការបង្កើតឡើងដោយខេត្តហាតី (Ha Tay) ចាស់ និងបានក្លាយទៅជាសារមន្ទីឯកជនមួយដំបូងបង្អស់ នៅប្រទេសវៀតណាម ហើយទទួលស្គាល់ ផងដែរ។ សារមន្ទីនេះបានឈានមុខគេក្នុងចលនាជំរុញទម្រង់រូបភាព“សង្គមរូបនីយមកម្ម” “ការងារហូបទឹកនឹកដល់ប្រភព” របស់បក្សនិងរដ្ឋ។

នាឆ្នាំ១៩៨៥ លោក បាង (Bang) ទទួលបន្ទុកខាងជួសជុលស្ពាន កូវយែ (Cau Gie) (ខេត្តហាតីចាស់) (Ha Tay) លោកនិងកម្មករបានរកឃើញមីនមួយគ្រាប់ ទំងន់រាប់តោន ស្ថិតនៅក្រោមស្ពាន។

បន្ទាប់ពីស្រង់និងដកជាតិផ្ទុះចេញ លោក បាង (Bang) បានកសាងទីកន្លែងមួយ ចំនៅជើងស្ពាន ដើម្បីដាក់តាំងមីននេះ។ ការដាក់តាំងនោះបានទាក់ទាញការយកចិត្តទុកដាក់របស់ប្រជាជន ដូច្នេះបានបង្ខំលោក បាង (Bang) បង្កើតឡើងសារមន្ទីរមួយសំដៅដាក់តាំងវត្ថុដែលបានប្រើប្រាស់ក្នុងសម័យកាលសង្គ្រាម។


លោក ឡឹម វ៉ាន់បាង  (Lam Van Bang) គឺមួយក្នុងចំណោម ៧០ នាក់ ដែលបានកោតសរសើរ ក្នុងពីធីរំលឹក
ខួបអនុស្សាវរីយ៍ ៧០ ឆ្នាំនៃថ្ងៃលោកប្រធានហូជីមិញបំផុសចលនា "ប្រឡងប្រណាំងស្នេហាជាតិ"
នាខែមិថុនា ឆ្នាំ២០១៨។


លោក ហ័ង ទ្រុងហាយ (Hoang Trung Hai) (ឈរខាងស្តាំ) លេខាបក្សគណៈកម្មការបក្សភាគទីក្រុងហាណូយ
ជូនអំណោយនិងប័ណ្ណសរសើរដល់អ្នកតំណាងនៃសារមន្ទីរនេះ។ រូបថត៖ ឯកសារ


លោក ឡឹម វ៉ាន់បាង  (Lam Van Bang) (លេខបីរាប់ពីខាងស្តាំ) ក្នុងពិធីរំលឹកខួបអនុស្សវរីយ៍ ១០ ឆ្នាំនៃ
ទិវាសារមន្ទីរទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់លេខបី ដែលរដ្ឋប្រគល់ជូន នាឆ្នាំ២០១៦។
រូបថត៖ ឯកសារ


លោក ឡឹម វ៉ាន់បាង  (Lam Van Bang) (ពាក់អាវពណ៌ស) ជួបសំណេះសំណាលជាមួយក្រុមថតភាពយន្ត
មកពីសហរដ្ឋអាមេរិក នាខែមិថុនា ឆ្នាំ២០១៨។


ក្នុងដំណើរការប្រមូលផ្តុំនិងកសាងកម្រងវត្ថុដែលប្រើប្រាស់ក្នុងសម័យកាលសង្គ្រាម លោក ឡឹម វ៉ាន់បាង 
(Lam Van Bang) បានមកពន្ធនាគារ ទីកន្លែងកប់សពយុទ្ធជនពលីជីវិតនៅទូទាំងប្រទេស។
រូបថត៖ ឯកសារ

“នៅពេលខ្ញុំបានរងរបួសយ៉ាងធ្ងន់ និងបានឃុំឃាំងនៅពន្ធនាគារ បៀនហ័រ (Bien Hoa) យុទ្ធមិត្តខ្ញុំបានយកចិត្តទុកដាក់ថែទាំខ្ញុំ ទោះបីជាគេនឹងបានដាក់ទណ្ឌកម្មយ៉ាងឃោឃៅពីសត្រូវ។ បន្ទាប់ពីពេលប្រទេសជាតិបានរំដោះ យុទ្ធមិត្តរបស់ខ្ញុំជាច្រើននាក់ដែលបានពលីជីវិតហើយ ដូច្នេះមូលហេតុដែលខ្ញុំស្វែងរកវត្ថុនិងវត្ថុអនុស្សាវរីយ៍ដែលប្រើប្រាស់ក្នុងសម័យកាលសង្គ្រាម ដើម្បីរក្សានិងរំលឹកនឹកដល់យុទ្ធមិត្តរបស់ខ្ញុំ”  លោកបាង (Bang) បានចែករំលែកនូវគំនិតផ្តួចផ្តើមនូវការបង្កើតឡើាងសារមន្ទីរ។
 

សារមន្ទីរយុទ្ធជនធ្វើបដិវត្តន៍ដែលបានសត្រូវឃុំឃាំង (ភូមិ ណាមគ្វឹក (Nam Quat) ឃុំ ណាមទ្រៀវ (Nam Trieu) ស្រុក ភូស្វៀន (Phu Xuyen) ទីក្រុងហាណូយ (Ha Noi)) បានទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់លេខ​បី​។
-          លោកឡឹម វ៉ាន់បាង  (Lam Van Bang) គឺមួយក្នុងចំណោម ៧០ នាក់ដែលបានទទួលការ សរសើរក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ ៧០ ឆ្នាំនៃថ្ងៃលោកប្រធានហូជីមិញ (Ho Chi Minh) បំផុសចលនា "ប្រឡងប្រណាំងស្នេហាជាតិ"។

នាខែមិថុនា ឆ្នាំ២០១៨។ លោក បាង (Bang) ចេញដំណើរនិងមកគ្រប់ពន្ធនាគារបានកសាងក្នុងរបបចាស់ នៅទូទាំងប្រទេស។ ដំណើរការនេះបានចំណាយកម្លាំង ក៏ដូចជាប្រាក់ដែលមិនច្រើនសន្ធឹករបស់យុទ្ធជនពិការរូបនេះ។
 

នាខែមិថុនា ឆ្នាំ២០១៨។ លោក បាង (Bang) ចេញដំណើរនិងមកគ្រប់ពន្ធនាគារបានកសាងក្នុងរបបចាស់ នៅទូទាំងប្រទេស។
ដំណើរការនេះបានចំណាយកម្លាំង ក៏ដូចជាប្រាក់ដែលមិនច្រើនសន្ធឹក​របស់យុទ្ធជនពិការរូបនេះ។



ទីកន្លែងអប់រំនូវប្រពៃណីស្នេហាជាតិសំរាប់ជំនាន់ក្រោយៗ។
 

ជាអ្នកឈានមុខគេក្នុងការកសាងសារមន្ទីរឯកជន នៅប្រទេស​វៀត​ណាម សារមន្ទីរយុទ្ធជនធ្វើបដិវត្តន៍ដែលសត្រូវឃុំឃាំង ប៉ុន្តែសារមន្ទីរនេះមិនខ្វះខាតអាជីពទេ។

សារមន្ទីរបានរៀបចំយ៉ាងរបៀបរៀបរយ រួមមានមណ្ឌលដាក់តាំងចំននួ ១០ កន្លែង និងផ្អែលទៅលើប្រធានបទ៖ មណ្ឌលសក្ការៈបូជាលោកប្រធានហូជីមិញនិងយុទ្ធជនពលីជីវិត នៅធនាគារភូគ្វឹក (Phu Quoc) មណ្ឌលរក្សាវត្ថុនិងរូបថតនូវសង្គ្រាមប្រឆាំងអាមេរិក មណ្ឌាលដាក់តាំងរូបថត ទម្រង់រូបភាពធ្វើទណ្ឌកម្មនិងភ័ស្តុតាងដែលបង្ហាញភាពឃោរឃៅរបស់អាមេរិកនិងកងទ័ពទីងមោង មណ្ឌលដាក់តាំងរូបថតយុទ្ធជនធ្វើបដិវត្តន៍និងសកម្មភាពរបស់បក្ខជន ក្នុងធនាគារភូគ្វឹក (Phu Quoc) ...

សារមន្ទីរនេះមានជួរមគ្គុទេសពិសេស ដែលជាអតីតយុទ្ធជនចំនួន ១៥ នាក់។ គេជាអ្នកសិណសាក្សី រួមចំណែកក្នុងការបង្កើតចំណាប់អារម្មណ៍ពិសេសចំពោះភ្ញៀវ នៅពេលមកទស្សនាសារមន្ទីរ។

ជាងមួយទសវត្សរ៍ ចាប់ពីពេលបង្កើតឡើង សារមន្ទីរបានក្លាយទៅជាទីកន្លែងទទួលស្វាគមន៍ភ្ញៀវជាច្រើននាក់។ ក្រុមភ្ញៀវនិមួយៗ មានគោលដៅខុសៗគ្នា នៅពេលមកទស្សនាសារមន្ទីរនេះ។ អ្នកចង់រំលឹកអតីតកាល អ្នកចង់ដឹងនូវការឈឺចាប់របស់ជីដូនជីតា នៅពេលបានដាក់ទណ្ឌកម្មពីសត្រូវ, ...


ទិដ្ឋនៃមណ្ឌលដាក់តាំងវត្ថុនិងរូបថតនូវសង្គ្រាមប្រឆាំងនឹងអាមេរិក។

សារមន្ទីរបានរក្សានិងដាក់តាំងវត្ថុដែលប្រើប្រាស់ក្នុងសម័យកាលសង្គ្រាមចំនួន ៥០០០។

លោក ឡឹម វ៉ាន់បាង  (Lam Van Bang) បានឧទេសនាមនូវរូបថត ទម្រង់រូបភាពដាក់ទណ្ឌកម្ម
និងភ័ស្តុតាងនៃភាពឃោរឃៅរបស់អាមេរិក - កងទ័ពទីងមោង។


លោក ឡឹម វ៉ាន់បាង  (Lam Van Bang) (លេខពី រាប់ពីខាងឆ្វេង) កំពុងឧទ្ទេសនាមវត្ថុដែលដាក់តាំង
ជាមួយភ្ញៀវ។ រូបថត៖ ឯកសារ


អាវុធមួយចំនួនដែលប្រើប្រាស់ក្នុងសម័យកាលប្រឆាំងនឹងបារាំង បានដាក់តាំងក្នុងសារមន្ទីរ។


ជាងមួយទសវត្សរ៍ចាប់ពីបង្កើតឡើង សារមន្ទីរនេះបានទទួលស្វាគមន៍ភ្ញៀវជាច្រើននាក់ដែលមកទស្សនា។ រូបថត៖ ឯកសារ

បន្ទាប់ពីមកទស្សនាសារមន្ទីរ ភ្ញៀវកាន់តែស្ងើចសរសើរឆន្ទៈនិងស្មារតីអង់អាចក្លាហានរបស់យុទ្ធជនធ្វើបដិវត្តន៍​។

“សន្តិភាព“កាន់តែគោរពនិងរាប់អាន នៅពេលមកទស្សនាសារមន្ទីរនេះ។

“ខ្ញុំចង់ឲ្យសារមន្ទីរនេះក្លាយទៅជាទីកន្លែងដែលបង្ហាញយ៉ាងច្បាស់លាស់នូវប្រវត្តិសាស្ត្រ ទីកន្លែងអប់រំយុវជននូវមោទនភាពនិងសេ្នហាប្រទេសជាតិ។ អ្វីៗនេះមិនអាចចែងក្នុងសៀវភៅណាបានទេ” ស្ថាបនិកសារមន្ទីរនិយាយឲ្យដឹងថា។

ដើរជុំវិញសារមន្ទីរនេះ យើងខ្ញុំបានមើលឃើញទង់ជាតិ មានទំហំស្មើកញ្ចប់បារី។ យើងខ្ញុំក៏បានស្តាប់រឿងរ៉ាវអំពីទង់ជាតិនេះ ដែលយើងមិនធ្លាប់ដឹងពីមុនទេ។ នេះគឺជាទង់ជាតិដែលប្រើប្រាស់ក្នុងពិធីបញ្ចូលបក្ខជនថ្មី នៅពន្ធនាគារ ភូគ្វឹក (Phu Quoc) ។ អ្នកទទួលបន្ទុកខាងរក្សាទង់ជាតិនេះគឺលោក ង្វៀន វ៉ានយឺ (Nguyen Van Du) ។

ទង់ជាតិនេះបានលោក ង្វៀន វ៉ានយឺ (Nguyen Van Du) បានមូរនិងវេចខ្ចប់ក្នុងថង់ plastic ប្រើអំបោះចង់នៅធ្មេញនិងលេបចូលក្រពះ ដើម្បីចៀសវាងការឆែកឆេរ។ នៅពេលសុវត្ថិភាព លោកយកទង់ជាតិចេញ និងបិទលើជញ្ជាំង សំដៅលើកទឹកចិត្ត និងដាស់តឿន ក៏ដូចជាពង្រឹងឆន្ទៈប្រយុទ្ធរបស់យុទ្ធជនដែលកំពុងឃុំឃាំងក្នុងពន្ធនាគារ។

សំឡឹងមើលទង់ជាតិ លោក បាង ( Bang)  និយាយថា៖  “ខ្ញុំសង្ឃឹមថា ជំនាន់ក្រោយៗ នេះនឹងជំនួសយើងខ្ញុំបន្តការងារនេះទៀត”./.

 

អត្ថបទ៖ ថាវវី រូបថត៖ តឹតសើននិងឯកសារ


សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top