• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

“យុទ្ធជន”បំពួនលាក់ប្រាណនៅសមុទ្រកោះគូឡាវចាម (Cu Lao Cham)

ក្រុម​ឆ្មាំ​គ្រប់​គ្រង​សមុទ្រ​គូ​ឡាវ​ចាម (Cu Lao Cham)​ ​រួម​មាន​១៨នាក់​។ ការងារ​​ប្រចាំ​ថ្ងៃ​របស់​ក្រុម​គឺ​ឆ្មាំ​សមុទ្រ​ អណ្តែត​រសែត​លើ​ផ្ទៃ​ទឹក​រលក​ មុជចុះ​ក្រោម​​​បាត​​សមុទ្រ​ជ្រៅ ​ដើម្បី​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ​គូឡាវ​ចាម (Cu Lao Cham)​​ នឹង​​ដើម្បី​បង្កើត​បរិស្ថាន​ឧត្តមភាព​ សម្រាប់​សត្វ​រុក្ខជាតិសមុទ្រ​​​គ្រប់​ប្រភេទ ​ដែល​ជ្រក​កោន​​រស់​នៅលើផ្ទៃ​​សមុទ្រ​។​

​តំបន់​ស្នូល​នៃ​ឋបនីយ​ជីវមណ្ឌលពិភលោក​គូឡាវ​ចាម​ (Cu Lao Cham) ​គឺជា​តំបន់​អភិរក្ស​សមុទ្រ​គូឡាវ​ចាម (Cu Lao Cham) ទាំងស្រុង​ (ខេត្ត​ក្វាន​ណាម ​- Quang Nam​) ដែល​មាន​​ផ្ទៃដី​ ២.៤៧១​​ហិកតា​ ​​ពិសេសទូទៅ​គឺ​​ប្រព័ន្ធ​អេកូឡូស៊ី​ព្រៃភ្នំ​ និងសមុទ្រ​ដូចជា៖​ វាល​ផ្កា​ថ្ម ព្រំ​ស្មៅ​សមុទ្រ​ ព្រៃពិសេស​​ជាដើម។ល​។ នៅទី​នេះ មជ្ឈដ្ឋាន​អ្នក​ស្រាវជ្រាវ​​ បាន​រក​ឃើញ​​ផ្កាថ្ម​​ជាង​៣១១​ប្រភេទ​ មាន​ភាគ​ច្រើន​ផ្កាថ្មបែប​ទន់​​​ប្រហែល​៣០០​ប្រភេទ​ គ្រប​ដណ្តប់​មធ្យម​៤១%​, ផ្ទៃដីមាន​ព្រំ​ស្មៅ​សមុទ្រ​ចំនួន​​៥០​ហិកតា​ ពិសេស​​ទូទៅមាន​៥​ប្រភេទ​​ ​ គ្របដណ្តប់​មធ្យម​​ពី​​១៥​ ទៅដល់​២៥%, សារាយ​សមុទ្រ​មាន​៧៦ប្រភេទ ត្រី​មាន​​ជាង​២៧០​ប្រភេទ​ ប្រភេទ​ខ្លួន​ទន់​​មាន​​៩៧​ប្រភេទ ប្រភេទ​សត្វ​​ស្បែក​បន្លា​​១១​ប្រភេទ​ជាដើម។ល​​។ សព្វថ្ងៃ​ ប្រព័ន្ធ​​អេកូឡូស៊ី​សមុទ្រ​នៅទីនេះ​ នៅតែ​បាន​រក្សា​ និង អភិរក្ស​​ប្រហាក់​ប្រហែល​​ដូច​​សភាព​ដើម​។ ដើម្បី​​អនុវត្តបានប្រការ​នោះ​ មានការ​រួម​ចំណែក​កម្លាំង​​ធំ​​មួយ​​​​​ នៃ​​ក្រុម​ឆ្មាំ​គ្រប់គ្រង​​ ចំណុះ​គណៈ​កម្មការ​គ្រប់​គ្រង​​សមុទ្រ​គូឡាវចាម​(Cu Lao Cham)​។​



 ក្រុម​ឆ្មាំ​គ្រប់គ្រង​សមុទ្រ​គូឡាវ​ចាម​ (Cu Lao Cham) ត្រួត​ពិនិត្យ​ វាស់​ផ្ទៃវាល​​ផ្កា​ថ្ម​។ រូបថត៖ ផុង​ធូ​


 ក្នុង​បទដ្ឋាន​​សង្កេត​ពិនិត្យ​បាត​សមុទ្រ​ ក្រុម​នៅ​ទាំង​​ទទួល​បន្ទុក​​សំអាត​​សំរាម​​ប្លាស្ទិក​លើ​​សមុទ្រ​ ដែល​ជាប់​នៅ​លើ​ផ្កា​ថ្ម។ រូបថត៖ តឹក​សើន​


 វត្ថុគំរូ​ចំណុះ​ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ​គូឡាវ​ចាម​ (Cu Lao Cham) នឹង​បាន​យកទៅ​​ស្រាវជ្រាវ​កម្រិត​​កំណើន​លូត​លាស់​ នៅ​បន្ទប់​ពិសោធន៍​។ រូបថត៖ តឹក​សើន​


 សន្ទស្សន៍​វាស់​ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ ​នឹង​បាន​កត់ត្រា​​ជាក់​លាក់​ នៅ​នឹង​កន្លែង​​ក្រោម​​បាត​​សមុទ្រ​។​ រូបថត៖ ផុង​ធូ​


 វត្ថុគំរូ​ផ្កាថ្ម​តូច ​នឹង​បាន​បន្សាំ​ ចិញ្ចឹម​ បណ្តុះទូលាយ ​នៅ​មណ្ឌល​ចិញ្ចឹម​ដោយ​​ឡែកមួយ​​។ រូបថត៖ តឹក​សើន


 មែក​ផ្កា​ថ្ម បាន​​ក្រុម​ឆ្មាំ​គ្រប់​គ្រង​​សមុទ្រ​គូឡាវ​ចាម​ (Cu Lao Cham) ចិញ្ចឹម​បន្សាំ​​នៅក្រោម​បាត​​សមុទ្រ​​។​ រូបថត៖ ផុងធូ​

 

រៀង​រាល់​ថ្ងៃ​ រួម​នឹង​សមាជិក​ក្រុម​ វិស្វករ​នារី​ពីរនាក់ ង្វៀន​ ធី​ធ្វី​ហុង​ (Nguyen Thi Thuy Hong) និង ត្រឹន​ ធី​ផឿង​ថាវ​ (Tran Thi Phuong Thao) បៀម​បំពង់​​អ៊ុក​ស៊ីសែន​​ ពាក់​​ខ្សែក្រវាត់​សំណធ្ងន់​រាប់​សិប​គីឡូក្រាម​ រួច​​ទំលាក់ប្រាណ​ចុះ​សមុទ្រ​ មុជ​ចុះ​ប្រមាញ់​នៅ​ក្រោមបាត​​សមុទ្រ​រាប់ម៉ោង​​ដូច​សត្វភេ​​ ធ្វើ​ការ​​ដូច​ជា​មនុស្ស​ប្រុស​ម្នាក់​អញ្ចឹង​។

អ្នក​នាង ធ្វី​ហុង (Thuy Hong) ​ឱ្យ​ដឹងថា​ រៀងរាល់​ថ្ងៃ​អ្នក​នាង​ និង សហការី​ត្រូវ​មុជ​ចុះ​​បាត​សមុទ្រ​ ដើម្បី​កត់ត្រា​ តាម​ដាន​ បញ្ចូល​​ទិន្នន័យ​ចលនា​ទាំង​ស្រុង​ នៅ​ទីកន្លែង ​អនុវត្ត​អភិរក្ស​ក្រោម​បាត​​សមុទ្រ​។ ខ្លួន​​ជា​នារី​ ថ្ងៃណា​​ក៏​ត្រូវ​ត្រាំ​ប្រាណ​​​​​នឹង​ទឹក​ត្រជាក់​ ធ្វើ​ឱ្យ​ស្បែក​របស់​ពួក​គាត់​ ពេល​ណា​​ក៏ស្លេកស្លាំង​​​ដូចជា​​រស់​កង្វះពន្លឺព្រះអាទិត្យ​។ ប្រសិនបើ​​ នៅ​លើ​គោក​​អ្វី​គ្រប់​យ៉ាង​ ប្រព្រឹត្តិទៅងាយ​ស្រួល​ រី​ឯការងារ​នៅ​ក្រោម​បាត​សមុទ្រ​ ពោរពេញ​​ទៅ​ដោយ​បញ្ហា​​ ជូន​កាល​​ប្រឈម​នឹង​​គ្រោះថ្នាក់ពិបាក​ប៉ាស្មាន់ជា​​មុន​ ដូចជា​​រលក​ក្រោម​​បាត​​ អស់​កម្លាំង​ កំហូច​​ធុង​អ៊ុក​ស៊ីនសែន​ជាដើម។ល។​​ ការងារ​មើលទៅ​ពិត​ជា​លំបាក បំផុត​​គឺ​ពេល​រលកធំ​ខ្យល់ខ្លាំង​។​

 ពលី​ស្ងាត់ៗ ស្រឡាញ់​មុខ​រប​រ​​នៃ​ក្រុម​ឆ្មាំ​គ្រប់​គ្រង​សមុទ្រ​គូឡាវ​ចាម​ (Cu Lao Cham) ក្នុង​នោះ​មាន​កញ្ញា​ក្មេង​ៗ ​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​គ្នា​កោត​សរសើរ​។ ដោយ​សារ​​មាន​​ពួកគាត់​ ទើប​បរិស្ថាន​​អេកូឡូស៊ី​ នៅ​តំបន់​ស្នូល​​នៃ​ឋបនីយជីវមណ្ឌល​ពិភពលោក​​គូឡាវ​ចាម​ (Cu Lao Cham) តែង​បាន​ការ​ពារ​ល្អ​​ប្រសើរ​។ វាល​ផ្កា​ថ្ម​ ព្រំស្មៅ​​សមុទ្រ ​បាន​ស្តារ​​សាឡើង​វិញ​ លូតលាស់ខ្លាំង​ បង្កើត​​បាន​លក្ខណៈ​រស់​នៅ​​ឧត្តមភាព ​សម្រាប់​សត្វ​​សមុទ្រ​គ្រប់​ប្រភេទ​ ដែល​មាន​តម្លៃ​​ដូចជា៖ ​អណ្តើក​សមុទ្រ​ ត្រី​ផ្សោត​ជាដើម​។ល៕​

 

 អត្ថបទ​៖ ថាញ​ហ្វ័រ រូបថត៖ តឹក​សើន​ ផុង​ធូ



 


Top