• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

យន្តការអាស៊ាន +៣ គប្បីឆ្ពោះទៅកិច្ចសហប្រតិបត្តិការចូលក្នុងកំណើនសេដ្ឋកិច្ចនៅតំបន់


យន្តការអាស៊ាន +៣ គប្បីឆ្ពោះទៅ
កិច្ចសហប្រតិបត្តិការចូលក្នុងកំណើនសេដ្ឋកិច្ចនៅតំបន់

នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងក្របខ័ណ្ឌសន្និសីទជាន់ខ្ពស់ អាស៊ាន - ៣១ និងសន្និសីទទាក់ទិននានា នាយក​រដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ អាស៊ាន+៣  (ចិន ជប៉ុន និងកូរ៉េខាងត្បូង) ។

នៅទីនេះ ថ្នាក់ដឹកនាំ ចិន ជប៉ុន និងកូរ៉េខាងត្បូង បានអនុម័តលើ "សេចក្តីប្រកាសទីក្រុងម៉ានីលស្តីពីពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ២០ ទិវាសហប្រតិបត្តិការអាស៊ាន+៣  សំដៅរំលឹកឡើងវិញនូវសមិទ្ធិផលនានាដែលបានទទួលបាន ហើយអះអាងការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ នយោបាយ សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ សេដ្ឋកិច្ច និងសង្គមកិច្ច។

ថ្នាក់ដឹកនាំចិន ជប៉ុន និងកូរ៉េខាងត្បូងបានអះអាងនូវការសន្យាជាមួយកិច្ចសហប្រតិបត្តិការតំបន់ ពាណិជ្ជកម្ម​សេរី អភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ហើយមានបំណងឆាប់បញ្ចាប់កិច្ចចរចាលើកិច្ចព្រមព្រៀងដៃគូពេញលេញនៅតំបន់ (RCEP)។

ក្នុងឱកាសនេះថ្នាក់ដឹកនាំបានអនុម័តលើឯកសារគឺ "សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំស្ដីពីសន្តិសុខស្បៀងអាហារ​" និងទទួលយកនូវឯកសារចំនួន ២ គឺ៖ "របាយការណ៍អំពីដំណើរការអនុវត្តផែនការសកម្មភាពសហប្រតិបត្តិការអាស៊ាន+៣ និង"ផែនការសកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន +៣" ។

នៅក្នុងសន្និសីទនេះ លោក Nguyen Xuan Phuc បានស្នើថា យន្តការអាស៊ាន +៣ គប្បីឆ្ពោះទៅកិច្ចសហប្រតិបត្តិការចូលក្នុងកំណើនសេដ្ឋកិច្ចនៅតំបន់ ជាពិសេសគឺពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top