ហាណូយនិងទីក្រុងហូជីមិញជាទីក្រុងពីរអភិវឌ្ឍន៍មានក្លឹបឡើងភ្នំក្នុងផ្ទះច្រើនបំផុត អាចនិយាយដល់ដូចជា៖ Vietclimb, Kinder Park (Hà Nội) X – Rock Climbing, X – Rock, Push Rock Climbing (ទីក្រុងហូជីមិញ)។ល។ ធម្មតា ក្លឹបឡើងភ្នំក្នុងផ្ទះសុទ្ធបំពាក់ខ្សែឡើងភ្នំឯកទេស ម្សៅលាបដៃ ខ្សែពួរ សម្ភារៈផ្សេងៗ និងតែងមានគ្រូបង្វឹកណែនាំយ៉ាងអស់ពីចិត្តជូនអ្នកលេង។
បង ង្វៀនដឹកថាញ គ្រូបង្វឹករបស់ក្លឹប X – Rock Climbing នៅអគារប្រណាំងផានឌិញផុង (ខណ្ឌ៣) ចែករំលែកថា៖ “ក្នុងក្លឹប អ្នកលេងតូចបំផុតអាយុ៨ឆ្នាំ អ្នកលេងមានអាយុច្រើនបំផុតគឺ៦០ឆ្នាំ។ ជាមធ្យុមរៀងរាល់ថ្ងៃ X – Rock Climbing ទទួលអតិថិជនជាង២០០លើកមកលេងទីនេះ”។
កីឡាឡើងភ្នំក្នុងផ្ទះមិនត្រឹមតែទាក់ទាញមនុស្សជាច្រើន នៅទីក្រុង នៅទាំងមានជនបរទេសដែលរស់ នៅវៀតណាមចូលរួមផងដែរ។ បង Enrique ជនជាតិអេស្ប៉ាញបានរស់នៅក្នុងទីក្រុងហូជីមិញ បាន៤ឆ្នាំ ហើយបងតែងចូលរួមលេងកីឡានេះនៅក្នុងក្លឹប CLB X – Rock Climbing នៅរាល់ចុងសប្តាហ៍ ។ Enrique តែងយកជំនះជញ្ជាំងភ្នំសិប្បនិមិត្ត នៅកម្រិតពិបាកបំផុត យ៉ាងជំនាញក្រោមការសាទរនិងកោតសរសើរនៃមនុស្សគ្រប់គ្នា៕