• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

ម្ហូបត្រី "ហ្វូស៊ីល” ឈ្ងុយឆ្ងាញ់

ក្នុងម្ហូប​អាហារ​ មនុស្ស​ម្នា​និយាយ​ថា​ម្ហូប​អាហារ​ពិបាក​លេប​​បំផុត​​លើ​លោក​ ជា​ម្ហូប​​ដែល​​ភ្លេច​ដាក់​​អំបិល​ ពិបាក​នឹង​ស្រមៃ​ថា​អាហារ​ ពេល​បាត់បង់​​គ្រឿង​​ទេស​មាន​តម្លៃ​នេះ នឹង​ទៅ​ជា​យ៉ាង​ណា​ ពីព្រោះ​​អំបិល​មិនត្រឹមតែ​​ជួយ​ម្ហូប​អាហារ​​កើន​រសជាតិ​ នៅទាំង​រក្សា​បាន​រសជាតិ​ដើម​ នៃ​អាហារ​ស្រស់​។ ភាព​អស្ចារ្យ​​នៃ​ប្រភេទ​គ្រឿង​ទេស​នេះ បាន​ពង្រី​ក​អាទិភាព​ខ្ពស់​ ក្នុ​ងម្ហូប​​ត្រី​ “ហ្វូស៊ីល​”។​

ហេតុតែ​ម្ហូប​ត្រី​មាន​ឈ្មោះ​ដូចនេះ ពីព្រោះ​ដោយមាន​ស្រទាប់​អំបិល​រុំ​ជិត​ត្រី​ ម្សៅ​ដំឡូ​ងមី និង​ស៊ុតស​ ជា​ជាតិ​ស្និត​ភ្ជាប់​​គ្រាប់​អំបិល​ជាមួយ​នឹង​គ្នា​។ ត្រី​សម្រាប់​ធ្វើ​​​ម្ហូប​ ជា​ត្រី​ផ្ទក់​មាន​ទម្ងន់​ជាង​១គីឡូក្រាម​ ធ្វើ​ស្អាត​ និង​វះហូត​​យក​​ចេញ​ (មិន​វះ​ទាំងស្រុង​ទេ​ ជៀស​វាង​បាត់​ជាតិ​ខាង​ក្នុង​)។ បន្ទាប់​មក​យក​ស្លឹក​គ្រៃ​ ស្លឹក​ក្រូច​ឆ្មា លាង​ស្អាត​ដំៗ​ រួច​យកទៅ​ច្រកចូល​បណ្តោយ​ពោះ​​​​ត្រី​។​ អំបិល​គ្រាប់​ក្រៅ​ពី​គ្រឿង​ទេស​ នៅជា​វិធីសាស្រ្ត​ចម្អិនពិសេស ដើម្បី​​ហាម​មិន​ឱ្យ​រសជាតិ​ខាង​ក្នុង​​ចេញទៅខាង​​ក្រៅ​របស់​​មុខ​ម្ហូប​។ ក្រោយនោះ​​ត្រី​បាន​រុំជិត​ដោយស្រទាប់​​អំបិល​។ ពេលអាំង​ត្រី​លើ​ចង្រ្កាន​ល្ងើក​ភ្លើង​ អំបិល​សមុទ្រ​ក្តៅ​សន្សឹមៗ​ជ្រាបទៅ​ក្នុង​​សាច់ ​ តែ​នៅ​រក្សាបានទឹក​នៅ​រាល់​​ស្រទាប់​សាច់​ត្រី​។​ ត្រី​បន្ទាប់ពី​ឆ្អិន​មាន​រសជាតិ​​ក្លឹន​ស្លឹកគ្រៃ​ ស្លឹក​ក្រូច​ឆ្មា​ សាច់​ត្រីហាប់។​ ត្រី​បាន​ហាន់​តូចៗ​​ រុំ​ជាមួយ​នឹង​នំក្រៀប (បាញ់​ត្រាង)​ ​បន្លែស្រស់​ ជ្រលក់​ទឹក​គ្រឿង​។



 គ្រឿង​សម្រាប់​ធ្វើ​ម្ហូប​ត្រី​ “ហ្វូស៊ីល​”​ រួម​មាន​ត្រី​ផ្ទក់​ ស្លឹកគ្រៃ​ ស្លឹក​ក្រូច​ឆ្មា​ និង​​អំបិល​។​


 ត្រី​បន្ទាប់ពី​ធ្វើ​រួច ​បាន​រុំ​ដោយ​អំបិល​គ្រាប់​និង​ក្រដាស​ប្រាក់​។​



 សមាស​ភាព​ម្ហូប​ត្រី​ “ហ្វូ​ស៊ីល​”។​
 

ត្រី​ “ហ្វូ​ស៊ីល​” ឬ​ត្រី​អាំង​អំបិល​គ្រាប់​ ជា​ម្ហូប​ជិត​ស្និទ្ធ​ចំពោះ​ប្រជាជន​វៀត​ណាម​​។ រសជាតិ​ឈ្ងុយ​ឆ្ងាញ់​របស់​​ត្រី​ សម្រប់​​នឹង​រសជាតិ​ប្រៃ​​ ក៏ជា​របៀប​ធ្វើ​សាមញ្ញ​ វត្ថុធាតុ​ងាយ​រក​ ធ្វើ​ឲ្យ​ម្ហូប​នេះ​ក្លាយ​ជា​ការ​ជម្រើស​ដំបូ​ង​ នៃ​អតិថិជន​​​ជំនាញ​​​ពិសា​៕​
 

អត្ថបទនិង​រូបថត៖ ត្រឹន​ថាញ​យ៉ាង
 



Top