• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

ម្នាស់តាក់កូវ (Tac Cau) ល្បីរន្ទឺនៅភូមិភាគខាងត្បូងវៀតណាម

កោះ​​តាក់កូវ (Tac Cau) ​​និង ​តំបន់​ជិត​ខាង​​ចំណុះ​ស្រុក​ចូវ​ថាញ​ (Chau Thanh) ស្រុក​ហ្គ័រ​ហ្គាវ​ (Go Quao) ខេត្ត​​កៀន​យ៉ាង​ (Kien Giang) ដោយ​មាន​ដី​ធ្លី​ និង ទីតាំង​ភូមិសាស្រ្ត​ពិសេស​បង្កើត​បាន​​តំបន់​​ដាំ​ម្នាស់​​ មាន​​ពាណិជ្ជ​​សញ្ញា​​តាក់​កូវ​ (Tac Cau) ​ផ្តល់​គុណ​ភាព​​ផ្អែម​ឆ្ងាញ់ ល្បី​រន្ទឺ​​នៅ​ភូមិ​ភាគ​ខាង​​ត្បូង​វៀត​ណាម​ ​អំឡុង​៧០​​ឆ្នាំ​កន្លងទៅ​​។

ម្នាស់តាក់​កូវ​ (Tac Cau) ​មាន​អាយុ​​កាល​ជាង​៧០​​ឆ្នាំ​។ ឈ្មោះ​ម្នាស់​តាក់​កូវ​ (Tac Cau) ​​សំដៅ​យក​​តំបន់​​ដាំ​ម្នាស់ ​នៅ​​កោះ​​តាក់កូវ​ (Tac Cau) ​និង តំបន់​ជិត​ខាងនៅ​​​​បណ្តោយ​​តាម​មាត់​ព្រែក​​កាយ​ឡើន (Cai Lon) និង កាយ​ប៊ែរ (Cai Be) ​​(ស្រុក​ចូវ​ថាញ - Chau Thanh​ ស្រុក​ហ្គ័រ​ហ្គាវ - Go Guao​) ដោយសារ​មាន​លក្ខណៈ​ដី​ធ្លី និង ​អាកាស​ធាតុ​​ដូច​គ្នា​។ សព្វថ្ងៃ​ ផ្ទៃដី​ដាំ​ម្នាស់​ គ្រាន់​តែ​គិត​ដោយ​ឡែក​​នៅ​ស្រុក​ចូ​វថាញ​ (Chau Thanh) មាន​​ទៅ​ដល់​​ជាង​​១.៧០០​ហិកតា​។

តាម​​សម្តី​ប្រជាកសិករ ​ដែល​មាន​អាយុ​កាល​ដាំម្នាស់​រាប់​សិប​ឆ្នាំ​នៅទី​នេះ តំបន់ដី​នេះសម្បូរ​ជីវជាតិ​ ដោយសារ​ទឹក​​​ព្រែកនាំ​មក​​ ជា​លក្ខណៈ​សមស្រប់​​សម្រាប់​ដាំ​ម្នាស់ ដែល​​មាន​​រសជាតិ​ផ្អែមពិសេស​ដាច់​ដោយ​ឡែក​។ ហេតុ​នេះ​​​ហើយ ​​បង្កើត​បានជា​​ពាណិជ្ជសញ្ញា​​ម្នាស់​តាក់​កូវ (Tac Cau) ​​មួយ​ ល្បី​ឈ្មោះ​នៅ​​ភូមិភាគ​ខាង​ត្បូងវៀតណាម​​។



 ប្រព័ន្ធ​​អេកូឡូស៊ី​​ប្រឡាយ​ទឹក​ ចម្ការ​ដូង – ស្លា – ម្នាស់​ បង្កើត​បាន​ជា​​ទិដ្ឋភាព​ស្ងប់​ស្ងាត់​សុខសាន្ត​ ពិសេស​នៃ​តំបន់​​កោះ​តាក់​កូវ (Tac Cau) ​​។​


 ម្នាស់​លូត​លាស់​​ល្អ នៅ​តំបន់​ដី​ជ្រាបជាតិជូរ​​ ទឹកមានជាតិ​ភ្លាវ​​ និង សម្បូរ​ជីវជាតិ​។


រាល់ពេល​​ប្រមូល​​ផល​ម្នាស់​ ប្រជាកសិករ​​ត្រូវ​យកទូកដឹក​តាម​ប្រឡាយ​ចម្ការ​។


 ប្រជាកសិករ​​កោះ​តាក់កូវ​ (Tac Cau) ​​​សប្បាយ​រីក​រាយនឹង​ផ្លែ​ម្នាស់​​អំណោយ​ផល​ ​​មាន​ផ្លែ​​ធំធាត់​គុណភាព​ស្មើ​គ្នា។


 ផ្លែ​ម្នាស់​​បាន​ប្រមូល​ដាក់​នៅទីកន្លែង​មួយ​ រង់ចាំ​​ឈ្មួញ​មកទិញ​។​


 ទិដ្ឋភាព​អ្នកទិញ ​អ្នក​លក់ ​ណែនណានតានតាបនៅ​​ក្នុង​ចម្ការ​ម្នាស់​ របស់​ប្រជាកសិករ​ភូមិ​ហ្វ័រ​ឡែ (Hoa Le) ឃុំ​ថើយ​ក្វាន (Thoi Quan) ស្រុក​ហ្គ័រ​ហ្គាវ (Go Guao)​។


 ម្នាស់​បាន​បែង​ចែក​ និង ដាក់ទៅ​ក្នុង​ថង់​មុនពេល​ដឹក​ជញ្ជូន​​តាម​ផ្លូវ​ទឹក​។​


 ម្នាស់​​មាន​តម្លៃ​លំនឹង​ពី​៥.០០០​ - ៦.០០០​ដុង​​ក្នុង​មួយ​គីឡូក្រាម​ គ្រួសារ​ទ្រឿង​សើន​​(Truong Son) ប្រមូល​​ផល​ចម្ការ​ម្នាស់ ​បាន​ប្រហែល​៦០​លានដុង​​ក្នុង​មួយ​រដូវ​ មិនទាន់​គិតដល់​​ប្រាក់​​ចំណូល​ ​បានមក​​ពី​ដូង ​និង ​ស្លា​។​


 ម្នាស់​នៅ​កោះតាក់​កូវ (Tac Cau) ​​បាន​ដាំ​លើ​ថ្នាល​ដី​ខ្ពស់​ ព័ទ្ធ​ជុំវិញ​ដោយ​ប្រឡាយទឹក​។

 

យើង​ខ្ញុំ​រត់​ទោចក្រយានយន្ត​ចូល​ទៅកាន់​ភូមិ​ហ្វ័រ​ឡែ​ (Hoa Le) ឃុំ​ថើយ​ក្វាន​ (Thoi Quan) ស្រុក​ហ្គ័រ​ហ្គាវ​ (Go Guao) ជា​​មូលដ្ឋាន​មួយ ​មាន​តំបន់​ដី​ដាំ​​ម្នាស់​ធំទូលាយ​ នៅ​ខេត្ត​កៀន​យ៉ាង (Kien Giang)​។ តាម​​​ផ្លូវ​ថ្នល់​បេតុងមានប្រវែង​​​​រាប់សិប​​​គីឡូវ​​ម៉ែត្រ​ រត់​បណ្តោយ​​តាម​មាត់​ព្រែក​ ទាំង​សង​ខាង​ផ្លូវ​គឺ​ជា​ចម្ការ​ម្នាស់ធំទូលាយ​ ខាង​​លើ​ក្បាល​​​បាំង​ត្រជាក់​ទៅ​ដោយ​ជួរ​ដើម​ស្លា​ ជួរដើម​​ដូងខ្ពស់​សន្លឹម​។​ យើង​ខ្ញុំ​ឆៀង​​ចូល​ចម្ការរបស់​​​លោកតា ​ទ្រឿង​សើន (Truong Son) ចំ​ពេល​​កំពុង​​ចូល​រដូវ​ប្រមូល​ផល​​។ ខាងក្រៅ​ចម្ការ​ពលករ​កំពុងយក​ទូក ​​ដើម្បី​ដឹក​ជញ្ជូន​ផ្លែ​​ម្នាស់​​ពី​ចម្ការចូល​មក​​​​ទីកន្លែង​ប្រមូល​ផ្តុំ​​ផ្លែ​ម្នាស់​ទើប​ប្រមូល​ផល​​ថ្មី អ្នក​ខ្លះ​​បែង​ចែក​ផ្លែម្នាស់​ដាក់ទៅ​ក្នុងការុង​​ អ្នក​ខ្លះ​ថ្លឹង​កត់​បញ្ជី​ អ្នក​ឯទៀត​នាំ​​ការុង​ម្នាស់​​ទៅរៀប​លើទូក​ដែល​​ចត់នៅ​​ក្បែរ​​មាត់​​ព្រែក​។ ទិដ្ឋភាព​​ប្រមូល​ផល​ម្នាស់​​ប្រព្រឹត្តិទៅអូអរ​កុះករ​ អ្នក​លក់​អ្នក​ទិញ​ធ្វើការ​មមាញឹក​ ថ្លឹង​គិត​សំឡេង​លាន់​រំពង។​

លោកតា​​ទ្រឿងសើន (Truong Son) ម្ចាស់​ចម្ការ​ម្នាស់​ឱ្យ​ដឹង​ថា៖ “ខ្ញុំ​ប្រកប​មុខ​របរ​ដាំ​ម្នាស់​បាន​ជាង៣០​ឆ្នាំ​ហើយ មុខរបរ​នេះ​មានតាំងពី​ជីតា​ស្នង​បន្ត​មកម្លេះ​​។ មុននេះ​ មនុស្ស​គ្រប់​គ្នា​​ធ្វើ​ការ​តាម​បទ​ពិសោធន៍​ ឥឡូវ​ចូល​រួម​​សហករ​ណ៍​តាក់កូវ​ (Tac Cau) ​ម្លោះហើយ​បាន​ណែនាំ​​បច្ចេកទេសបន្ថែម ​ក៏ដូចជា​ជំនូយ​ការ​នាំ​ចេញ​ ហេតុនេះហើយ​​​ជីវភាព​អ្នក​ដាំ​ម្នាស់​សព្វថ្ងៃ​ កាន់តែ​មាន​លំនឹង​”។ សព្វថ្ងៃ​ ​​ល្បិចសម្ងាត់​​​ធ្វើ​ឱ្យ​ដើម​ម្នាស់​ចេញ​ផ្លែ​ខុស​រដូវ​ ប្រមូល​ផល​​ពេញ​មួយ​ឆ្នាំ​ ក្រៅពី​លក់​លក់​ស្រស់​ ម្នាស់​​តាក់កូវ​ (Tac Cau) ​នៅបាន​ច្នៃ​​ជា​ផលិតផល​ទាក់ទាញ​ដូចជា​៖ ម្នាស់​សម្ងួត​ ត្រណាប់ ទឹក​ក្រឡុក​។​

សព្វថ្ងៃ​ ក្រុមហ៊ុន​​ឯកបុគ្គល​ទទួល​ខុសត្រូវ​មាន​កម្រិត ​ឡេ​យ៉ា​ (Le Gia) (ស្រុក​ចូវថាញ​ - Chau Thanh ខេត្ត​កៀន​យ៉ាង​ - Kien Giang​) ជា​អង្គភាព​មូលដ្ឋាន​ ​កំពុង​នាំមុខ​​ផលិត​ម្នាស់​សម្ងួត​​​ទន់ មកពី​តំបន់​​វត្ថុធាតុ​ម្នាស់​​តាក់​កូវ (Tac Cau) ​​។​

លោកស្រី ​ង្វៀន ធី​ថាញ​វ៉ឹន​ (Nguyen Thi Thanh Van) ​គ្រប់គ្រង​​ក្រុមហ៊ុន​ឡេយ៉ា (Le Gia) ឱ្យ​​ដឹង​ថា៖ “ក្រុមហ៊ុន​​មាន​បទពិសោធន៍​​ជំនាញ​​ផលិត​ប្រភេទ​ផ្លែ​ឈើ​ជាង​២ឆ្នាំ​ នៅមូលដ្ឋាន​​តាម​​វិធី​សាស្រ្ត​​សម្ងួត​ទន់​ ក្នុង​នោះ​​មាន​​ផ្លែ​ម្នាស់​​នៅ​​កោះ​​តាក់​កូវ (Tac Cau)​​។ ជាមួយ​នឹង​ល្បិច​សម្ងាត់​​ “​សម្ងួតស្រស់​​​មិនច្នៃ​” ហើយ​មិនប្រើ​​ជាតិ​​គីមី​ ជួយ​រក្សាបាន​​ជាតិ​ផ្អែម​ កម្រិត​​ទន់ រួមនឹង​រសជាតិ​​ពិសេស​ដាច់​​ដោយ​ឡែក ​នៃ​ផ្លែ​ម្នាស់​។​

គ្រាន់តែ​គិត​ផលិតផល​ម្នាស់​សម្ងួត​ មួយ​ខែ​ក្រុមហ៊ុន​ប្រើប្រាស់​ជាង​១៥.០០០​ផ្លែ​ម្នាស់​ស្រស់។ ផលិត​ផល​ម្នាស់​សម្ងួត​ទន់​ រួមនឹង​ទំនិញ​ផ្សេងៗ នៃ​ក្រុមហ៊ុន​ឡេយ៉ា (Le Gia) មាន​ទីផ្សារ​​ប្រើ​ប្រាស់​​នៅទីក្រុង​ហូជីមិញ​ ក៏ដូច​ជា​នាំ​ចេញ​ទៅ​កាន់ប្រទេស​​កាណាដា ម៉ាឡេស៊ី រួម​ចំណែក​​លើក​កម្ពស់​តម្លៃ​​សម្រាប់​​ផ្លែ​ម្នាស់​៕​

 


ម្នាស់​បាន​ពលករ​របស់​ក្រុម​ហ៊ុនឯកបុគ្គល​​ទទួល​ខុសត្រូវ​មាន​កម្រិត ​​ឡេយ៉ា (Le Gia) (ស្រុក​​ចូ​វថាញ​ - Chau Thanh ខេត្ត​កៀន​យ៉ាង - Kien Giang​)​ ច្នៃ​​បឋម​ ធ្វើ​ប្រព្រឹត្តិកម្ម​សម្អាត។


 ពិសេស​ ផ្លែ​ម្នាស់​មាន​ភ្នែក​ច្រើន​ ម្លោះហើយ​ការ​ចិត​ និង ប្រព្រឹត្តិកម្ម​ទាម​ទារ​ហ្មត់​ចត់​ និង ត្រូវ​ប្រើប្រាស់​​ប្រភេទ​កាំ​បិត​ជំនាញ​ទុកសម្រាប់​ធ្វើ​។


 ម្នាស់​បាន​រៀបដាក់​​កញ្ជ្រែង​ ហើយដាក់តម្រួត​​ជា​ជាន់ យក​​ទៅ​​ចូល​ឡ​សម្ងួត​។​


 ម្នាស់​តាក់កូវ​ (Tac Cau) ​​នៅបាន​ច្នៃជា​ផលិតផល​ជាច្រើន​ ទាក់ទាញ​ដូចជា៖ ម្នាស់​សម្ងួត​ ត្រណាប់ ទឹក​ក្រឡុក​​ម្នាស់ជាដើម​។


ដំណាក់កាល​ច្នៃ​​ម្នាស់​ជា​ផលិតផល​​ ​ខ្ចប់​ដោយ​​ម៉ាស៊ីន។.


 ផលិត​ផល​ម្នាស់​សម្ងួត​នៃ​ក្រុម​ហ៊ុន​ឡេយ៉ា (Le Gia) មាន​ទីផ្សារ​ប្រើប្រាស់​​នៅ​ទីក្រុង​ហូជីមិញ​ ក៏ដូចជា​នាំ​ចេញ​ទៅកាន់ប្រទេស​​កាណាដា​ ម៉ាឡេស៊ី រួម​​ចំណែក​លើកតម្លៃ​សម្រាប់​ផ្លែម្នាស់​វៀតណាម​​។​

 


អត្ថបទ និង រូបថត៖ សើន​ងៀ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ...

Top