• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

កីឡា

ម៉ុងសាយវៀតណាមបង្កើតកិត្តិសព្ទលើឆាកអន្តរជាតិ

ដើមឆ្នាំ២០១៨ តំណាងម៉ុងសាយវៀតណាម ម្តងទៀតដណ្តើមបានពានរង្វាន់ជើងឯក ក្នុងការប្រកួតយកពានរង្វាន់អន្តរជាតិ នៅប្រទេសសិង្ហបុរី។ ប៉ុន្មានឆ្នាំថ្មីៗ នេះ ឈុតសម្តែងម៉ុងសាយដ៏អស្ចារ្យរស់រវើក តែងទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើន អញ្ជើញចូលមកទស្សនា និងបង្កើតកិត្តិសព្ទលើ​ឆាកអន្តរជាតិ។

ក្នុង​​មហោ​ស្រព​ប្រកួត​​ម៉ុង​សាយ​អន្តរជាតិ​លើកទី​១១​ ​នៅ​ប្រទេស​សិង្ហបូរី​ វៀតណាម​​មាន​ពីរក្រុម​ម៉ុងសាយ​ទិញ​អាញដឿង​ (Tinh Anh Duong) ​របស់​ទីក្រុង​ហូជីមិញ​ និង​ក្រុម​ទឺកូវ (Tu Cau) ​របស់​ក្រុង​ដាណាំង​ (Da Nang) រួមប្រកួត​​​ជាមួយ​ក្រុម​ម៉ុង​សាយ​ចំនួន​​១០ ​មកពី​ប្រទេសនិង​តំបន់​ចំនួន​​៧​​ ក្នុង​នោះ​មាន​ក្រុមម៉ុង​សាយ​​ពូកែ​មកពី​ប្រទេស​​សិង្ហបូរី​ ហុង​កុង​ (ចិន​) ម៉ា​ឡេស៊ី​...។ល។ នេះ​ជា​លើកទី​៣​ ម៉ុង​សាយ​តំណាងប្រទេស​​វៀតណាម​ អញ្ជើញ​ចូល​រួម​ទីលាន​ប្រកួត​អន្តរជាតិ​នេះ និង​ពីរ​លើកដណ្តើម​បាន​ពាន​រង្វាន់​ឯក​។​
 
នៅ​វៀតណាម​ ក្រុម​ម៉ុង​សាយមួ​យថ្ងៃ​​កាន់តែ​​​យក​ចិត្ត​ទុកដាក់លើ​ការ​​អភិវឌ្ឍ​និង​​ចូលរួមការ​ប្រកួតយក​​​ពាន់​រង្វាន់យ៉ាង​ច្រើន​​ ក្នុង​នោះ​ មាន​​ការ​ប្រកួត​​យក​ពាន​រង្វាន់​​ម៉ុង​សាយ​​ទីក្រុង​ហូជីមិញ​​បើក​ទូលាយ​។ រាល់​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ក្រុម​ម៉ុង​សាយ​​មក​ពី​ខេត្ត​ក្រុង​មួយ​ចំនួន​​ដូចជា​៖ ប៊ិញ​ធ្វឹន​ (Binh Thuan) ប៊ិញ​យឿង​ (Binh Duong) កឹន​ធើ​ (Can Tho) វុង​តាវ​ (Vung Tau) ដុង​ថាប (Dong Thap) ប៊ិញ​ផឿក (Binh Phuoc) ​និង​ទីក្រុង​ហូជីមិញ​...។ល។​ នឹង​មាន​ឱកាស​ប្រកួត​ប្រជែង​​​ក្រោម​ពីរ​ខ្លឹម​សារ​៖ ម៉ុង​សាយ​​ប្រពៃណី​ (ម៉ុងសាយ​ឌៀ​បូវ (Dia Buu)​) និង​ម៉ុងសាយដើរ​​​លើ​បង្គោល​ផ្កា​។
 
ក្រុម​ម៉ុង​សាយ​​សុទ្ធតែ​​​មាន​ការ​​បណ្តាក់​ទុន​​យ៉ាង​ហ្មត់ចត់​ តាំងពី​​​សម្លៀក​បំពាក់​​ជំនាញ​ ចាប់​ចិត្ត​​​រហូត​ដល់​​​​​ខ្លឹម​សារ​​​ប្រកួត​តាម​ក្បួន​ខ្នាត​ សម្រេច​​ស្តង់​​ដារ​ខ្ពស់​​។ ក្រៅពី​នោះ ការងារ​​តាម​ដាន​រូបភាព​ ​​អាជ្ញាកណ្តាលរៀប​ចំ​​​​​ពាន​​រង្វាន់​ក៏បាន​​​ហ្វឹក​​ហាត់​មុនពាន​រង្វាន់​​ចាប់​​ផ្តើម​​ ដើម្បី​បង្កើត​បាន​ពិធី​ប្រកួត​មួយ​ ដែល​មាន​​គុណ​ភាព​ សមភាព​ ប្រសិទ្ធភាព​​ជំនាញ​ខ្ពស់​។​
 
ឈុត​សម្តែង​ម៉ុង​សាយ​ អស្ចារ្យ​​ រស់​រវើក​ ​ទាក់ទាញ​ភ្ញៀវទេសចរណ៍​ អញ្ជើញ​​ចូល​មក​ទស្សនា​និង​គាំ​ទ្រយ៉ាង​​អស់ពីចិត្ត​ប្រព្រឹត្តទៅ​​ជា​ប្រចាំ ​នៅ​សួន​ឧទ្យាន​​​​វប្បធម៌​​ដឹម​សែន​ (Dam Sen) ខណ្ឌ​១១ ទីក្រុង​ហូជីមិញ​។​


 ក្រុម​ម៉ុង​សាយ​ព្យូហយាត្រា​​បើក​ពាន​រង្វាន់​នៅ​សួនឧទ្យាន​​វប្បធម៌​ដឹម​សែន (Dam Sen)។
រូបថត៖ សើន​ងៀ​


 ពាន​រង្វាន់​ម៉ុង​សាយ​ទីក្រុង​ហូជីមិញ​​បើក​ទូលាយ​លើកទី​២ ​​មាន​​ក្រុម​ម៉ុងសាយ​​ចូលរួម​ចំនួន​​១៧​ ​
នៅ​តាម​ខេត្ត​ចំណុះ​តំបន់​អាគ្នេយ៍​ តំបន់​និរតី​។ រូបថត៖ សើន​ងៀ​


 
សមាជិកក្រុម​ជួយ​គ្នា​ត្រៀម​បម្រុង​សម្លៀក​បំពាក់​ មុនពេល​ប្រកួត​។
រូបថត៖ សើន​ងៀ​​


ក្រុម​ម៉ុងសាយ​មាន​ការ​ត្រៀម​បម្រុង​ហ្មត់​ចត់​ អំពី​សម្លៀក​បំពាក​រហូ​ត​​ដល់​ការ​​រៀប​​ចំ​​បរិប​ទ​
រឿង​រ៉ាវ​​ដ៏​​ចំណាប់​​អារម្មណ៍​។ ​រូបថត៖ សើន​ងៀ


 
ការ​ប្រកួត​​ខ្លឹមសារ​ម៉ុងសាយ​ឌៀ​ប៊ូវ (Dia Buu) ​​នៃ​ក្រុម​ម៉ុងសាយ​​ស្អាតងៀ​ដឿង (Dia B​uu)​។​
រូបថត៖ សើន​ងៀ​


 ការ​ប្រកួត​​ឌៀ​ប៊ូវ​ (Dia Buu) ​ទាក់​ទាញ​​ចិត្ត​​របស់​ក្រុម​ម៉ុងសាយ​​តឹម​អាញ​ដឿង​ (Tam Anh Duong)
(ខេត្ត​ប៊ិញ​យឿង - Binh Duong​)​។ រូបថត៖ សើន​ងៀ​


 
កាយវិការ​ពិបាក​ធ្វើ​ក្នុង​ការ​ប្រកួត​ម៉ុងសាយ​​ឌៀ​ប៊ូវ​ (Dia Buu)។
រូបថត៖​ សើន​​ងៀ​


សិង្ហ​​ឈរ​ជើង​ពីរ​ អនុវត្ត​បច្ចេកទេស​ពិបាក ​ដើម្បី​ដើ​រឆ្លង​ស្ពាន​ឈើ​​​របស់​ក្រុម​ម៉ុ​ង​​សាយ​​តឹន​អាញ​ដឿង
(Tan Anh Duong)  ខេត្ត​វុង​តាវ​ (Vung Tau)​។ រូបថត៖ សើន​ងៀ


 
ការប្រកួត​ម៉ុងសាយ​ដើរ​លើ​បង្គោល​ផ្កា​ ទាមទារ​បច្ចេកទេស​​របស់​អ្នក​សម្តែង​ម៉ុងសាយ​​ជំនាញ​។​
រូបថត៖ Alvin Tao


 បង្ហាញ​ពី​​ស្ថាន​ភាព​សិង្ហ​ប្រឆាំង​នឹង​​នាគ​ក្នុង​ខ្លឹមសារ​ម៉ុងសាយ​ឌៀ​ប៊ូវ​ (Dia Buu)។
រូបថត៖​ សើន​ងៀ​​


 
រឿង​និទាន​​អំពី​​សិង្ហ​បាន​ក្រុម​​​បណ្តាក់​​ទុន​កម្លាំងកាយ​​​​យ៉ាងខ្លាំង​​ ស្អាត​ចាប់​ចិត្ត​​។
រូបថត៖ សើន​ងៀ​


 
ការ​ប្រកួត​តែង​ទាក់​​ទាញ​​ភ្ញៀវទេសចរណ៍​​​យ៉ាង​កុះករ អញ្ជើញ​​មក​​ទស្សនា​នៅ​​សួន​​ឧទ្យាន​​វប្បធម៌​​ដឹមសែន
(Dam Sen)​​។ រូបថត៖ សើន​ងៀ​


 អាជ្ញា​​កណ្តាល​​ជូនពន្ទុ​ដល់​ក្រុមម៉ុង​សាយ​​ ​ដែល​ទើប​​ប្រឡង​ប្រកួត​​រួច​។
រូបថត៖ ​សើន​ងៀ​


 សម្លេង​​​ស្គរ​​ម៉ុងសាយ​​លាន់​​រំពង​ សប្បាយ​ ប៉ុន្តែ​​​បរិយាកាល​​​​អង់​​អាចរបស់​ក្រុម​ម៉ុងសាយ​​​​ក៏​មិន​​អន់​ដែរ​
បាន​ជួយ​រួម​ចំណែក​នាំ​មក​បរិយាកាស​​រីករាយ​សប្បាយ​ ពេល​​និទាឃរដូវ​មក​ដល់​​។
រូបថត៖ សើន​ងៀ​

ទស្សនិកជន​​បាន​ទស្សនា​​​ឈុត​សម្តែង​ម៉ុង​សាយ​នូវ​គ្រប់​ជ្រុង​​៖ បច្ចេកទេស​សម្តែង​​ស្អាត​ចាប់​ចិត្ត​ ពេល​វេលា​​សម្តែង​​​ត្រូវ​​តាម​ការ​​កំណត់​​ សហការ​រវាង​ក្រុម​ស្គរ​និង​​សមាជិក​សម្តែង​ របៀប​​រៀបចំ​បរិបទ​ រឿង​រ៉ាវ​​ជាប់​​ចិត្ត​...។ល។​ អ្នក​​ដែល​ស្រឡាញ់​សិល្បៈ​​សម្តែង​ម៉ុងសាយ​ ក៏​បាន​​ទស្សនា​​បច្ចេកទេស​​ល្អ​ឥត​ខ្ចោះ​​ និង​ជំនាញ​​ ដែល​ក្រុម​ម៉ុង​សាយ​​នាំ​​មក​​ក្នុង​​ខ្លឹមសារ​​សម្តែង​ម៉ុង​សាយ​​។ ជា​ពិសេស​ ពេល​​អនុវត្ត​​​កាយ​វិការ​ដំណើរ​សិង្ហ ​នៅ​លើ​បង្គោល​ផ្កា​​ក្នុង​ខ្លឹមសារ​​សិង្ហ​​ដើរ​លើ​បង្គោល​ផ្កា​ដ៏​​សែន​ពិបាក ទាម​ទារ​មនុស្ស​ពីរ​នាក់​ ពេល​អនុវត្ត​សហការ​ស្ទាត់​ជំនាញ​​ ស៊ី​ចង្វាក់​ ​ថ្មី​ មាន​កម្រិត​ប្រាកដ​​ប្រជា​ខ្ពស់​។ បច្ចេកទេស​ពិសេស​នៃ​ក្រុម​ម៉ុងសាយ​មួយ​ចំនួន​ដែ​ល​សម្តែង​បង្ហាញ​ បានធ្វើ​ឲ្យ​ទស្សនិកជន​រំភើប​​ ហោ​កញ្ជ្រៀវ​ ទះដៃ​​សាទរ​​។​
 
ទស្សនិក​ជន​ ង្វៀន​វ៉ាន់​មិញ​ (Nguyen Van Minh) (​ខណ្ឌ​ធូ​ដឹក - Thu Duc​) និង​កូនស្រី​ បាន​អញ្ជើញទៅ​​ទស្សនា​​សម្តែង​ម៉ុងសាយ ​មាន​យោបល់​ថា​៖ “ក្រុម​មាន​សម្លៀក​​បំពាក់ស្អាតៗ បច្ចេកទេស​សម្តែង​ល្អ​ ចៃ​ដន្យ​ធ្វើ​ឲ្យ​កូនស្រី​ខ្ញុំ​មើល​មិនចេះ​ជិន​ណាយ​”។​
 
សម្លេង​​ស្គរ​​ម៉ុងសាយ​​លាន់​រំពង​ សប្បាយ​ ប៉ុន្តែ​បិរយាកាសអង់អាច​​​របស់​​ក្រុម​​ម៉ុង​សាយ​​ក៏មិនអន់​ដែរ រួម​ចំណែក​នាំមកនូវ​​បរិយាកាស​សប្បាយរីក​រាយ​ ​ពេល​និទាឃ​រដូវ​មក​ដល់​។​


 ក្រុម​ម៉ុងសាយ​ វិញ​ភូ​ដឿ​ (Vinh Phuc Duong) - ខេត្ត​ប៊ិញ​យឿង​ (Binh Duong) ដណ្តើម​បាន​ពាន​រង្វាន់​លេខ​មួយ​ ​ក្នុង​ខ្លឹមសារ​សិង្ហ​ដើរ​លើ​បង្គោល​ផ្កា​។ រូបថត៖ Alvin Tao

 ក្រុម​ម៉ុង​សាយ​​ហាវ​យុង​ដឿង​  (Hao Dung Duong) ខេត្ត​ដុង​ថាប (Dong Thap) ដណ្តើម​បាន​​​ពានរង្វាន់​
លេខ​ពីរ​​ក្នុង​ខ្លឹម​សារ​​ដើរ​​លើ​បង្គោល​​ផ្កា​។​ រូបថត៖ Alvin Tao


 ក្រុម​​ម៉ុង​​សាយ​​ហ្វា​យុងដឿង (Hao Dung Duong) - ដុ​ងថាប (Dong Thap) ដណ្តើម​​បានពាន​រង្វាន់
ក្នុង​​ខ្លឹម​សារ​​សិង្ហ​ឌៀប៊ូវ (Dia Buu)​។ រូបថត៖  Alvin Tao​

ពិសេស​ ក្រោយ​ការ​ប្រកួត​នីមួយៗ ក្រុម​ម៉ុង​សាយ​​ទាំងអស់ដែល​​​ដណ្តើម​បាន​ពាន​រង្វាន់ក្នុង​ពី​រ​ខ្លឹម​សារ​  នៅ​ទាំង​​សម្តែង​បម្រើ​​ទស្សនិកជន​​លេង​បុណ្យ​ចូល​ឆ្នាំ​ថ្មី ​នៅ​សួន​ឧទ្យាន​វប្បធម៌​​ដឹម​សែន (Dam Sen)​​។ ការ​​បង្កើត​ទីលាន​​​លេង​សម្រាប់​​ក្រុម​ម៉ុង​សាយ​ នៅ​តាម​មូលដ្ឋានជាច្រើន​ដែលអញ្ជើញ​​​មក​ចូល​រួម​ នេះជា​​​របៀ​ប​មួយ​​រក្សា​លក្ខណៈ​​​វប្បធម៌​​​​ប្រពៃណី​ និង​ឧទ្ទេសនាម​​​ផ្សាយ​ប្រភេទ​រូបភាព​​សិល្បៈ​​ប្រជាប្រិយ​​ម៉ុង​សាយ​​ ទៅ​ដល់​​ភ្ញៀវ​ទេសចរណ៍​​​និង​​មហាជន​ ទន្ទឹម​នោះបង្កើត​​បន្ថែម​បរិយាកាស​​សប្បាយ​រីករាយ ​ក្នុង​ឱកាសទទួល​​បុណ្យ​ចូលឆ្នាំ​ថ្មី​៕
 

 អត្ថបទនិង​រូបថត៖ សើ​ន​ងៀ​ - Alvin Tao

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

បន្ទាប់ពីរយៈពេល ២ថ្ងៃនៃការប្រកួតប្រណាំងដ៏តាន​តឹង ពានរង្វាន់ប្រណាំងម៉ូតូ​ទឹកពិភពលោក ឆ្នាំ២០២៤(UIM-ABP Aquabike World Championship)

Top