• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មុខរបរធ្វើថ្តោក នៅខេត្តធឿធៀនហ្វេ (Thua Thien Hue)

រលាយ​ក្នុង​​សូរសម្លេង​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​​ លើដំបូល​ក្បឿង​អ៊ៀន​ប៉ាន់ នោះគឺ​​សម្លេង​ដាប់​​និង​​សម្លេង​គោះ​​ថ្តោកលាន់​ឡើង​ ​រវាង​​ទី​ឋានសៀម​ស្ងាត់នៃ​ច្រក​តូច លើ​​ភ្នំតូច ​ស្ថិត​ក្នុងភូមិសាស្ត្រ​​ក្រុមទី ១១ តំបន់​​ ៦ សង្កាត់​​ធុយ​ស្វឹន (Thuy Xuan) ទីក្រុង​ហ្វេ (Hue)។ ​ដោយ​សូរ​សម្លេង​​ចម្លែកៗ​ ​នេះ​​បាន​​បង្កើត​ភូមិ​របរ​ពិសេសតែ​មួយ​គត់​​ នៅ​ខេត្ត​ធឿ​ធៀន​ហ្វេ (Thua Thien Hue) នេះ​គឺ​មុខរបរ​​ដាប់​ត្រដោក។

នៅ​រដូវ​ភ្លៀង ទីក្រុង​ហ្វេ (Hue) ពិត​ជា​អផ្សុក​ណាស់។ មេឃដី ផ្លូវថ្នល់ ដើម​ឈើ​ នៅ​គ្រប់​ទីកន្លែង​ក្របដណ្តប់​ពណ៌អាប់​អួរ ទទឹក។ ​​ដោយ​អាកាសធាតុ​បែបនេះ ខ្ញុំ​ខ្ជិល​ទៅ​ក្រៅ​ណាស់ ប៉ុន្តែ​គិត​គូរ​យ៉ាង​មេច ខ្ញុំ​បាន​ពាក់អាវ​ភ្លៀង ​ជិះ​ម៉ូតូ ឆ្លង​កាត់​​វិថី​ឌៀន​បៀន​ភូ (Dien Bien Phu) បត់​ស្តាំ​មកដល់​វិថី​ឡេ​ង​កាត (Le Ngo Cat) ​ឆ្ពោះ​ទៅកាន់វិមានតម្កល់​សព​ស្តេច​ទឹ​ឌឹក (Tu Duc)។ ទៅ​មកទៅ​វិញ​មួយ​ភ្លេត ​ឆ្លងកាត់​ប៉ុន្មានចំណោត ចំការដ៏​ធំ​ល្វឹង​ល្វើយ ប៉ុន្តែ​ខ្ញុំ​មិន​ឃើញ​​ស្រមោល​អ្នកណា ចុង​ក្រោយ​បង្អស់​ ខ្ញុំ​បាន​មកដល់​​ភូមិ​ប្រកបមុខរបរ​​ថ្តោក​ ស្ថិត​ក្នុង​សង្កាត់​ធុយ​ស្វឹន (Thuy Xuan)។
 
​តាំងពីដើមភូមិ​នេះស្ងាត់​សូន្យ ថែម​ទាំង​ក្នុងថ្ងៃ​ភ្លៀងកាន់​តែ​​ស្ងប់​ស្ងាត់ជាង ដូច្នេះផ្លូវ​ថ្នល់​គ្មាន​អ្នក​ណា​ទៅ​មកទៅ​វិញ។ ​ខ្ញុំ​មិន​ស្គាល់​ផ្លូវ​មក​ដល់ភូមិ​ប្រកបមុខ​របរ​នេះ ស្រាប់តែ​លឺ​សម្លេង​គោះ​​ថ្តោកខ្ទ័រ។ ខ្ញុំ​បាន​មើល​សម្លឹង​ជុំវិញ​ និង​រក​ឃើញ​​រោង​ជាងធ្វើ​ថ្តោកតូចមួយ​​ ស្ថិត​ក្នុង​ចំការ​ស្រស់​ស្អាត​ ប្រកបដោយ​លាក់​បាំង។ ខ្ញុំ​​ចត់​ម៉ូតូ​និងចូល​ក្នុង​ច្រកតូចនេះ ហើយ​បានជួប​ក្រុម​ជាង​ធ្វើ​​ថ្តោក​​បួន​ដល់​ប្រាំនាក់ ដែល​កំពុង​​ធ្វើ​ការ​ សួរ​ចាស់ៗ កំពុងអង្គុយធ្វើការ ខ្ញុំ​ទើប​ដឹង​​ថា រោង​ជាង​នេះ​គឺ​ផ្ទះ​លោក​ ផាម​ង៉ុក​យឺ (Pham Ngoc Du)  ​ដែល​ប្រកបមុខ​របរ​​ធ្វើ​ថ្តោក តាំង​ពី​បី​ជំនាន់​​ហើយ។


ឈើខ្មុរ ជាពិសេសគឹឈើខ្មុរដែលដាំនៅខេត្តធឿធៀនហ្វេ (Thua Thien Hue) គឺប្រភេទឈើល្អបំផុត
សំរាប់ការធ្វើថ្តោក។ រូបថត៖ ថាញហ័រ


 កកើតរូបរាងថ្តោកមានអង្កត់ជ្ចិតមួយម៉ែត្រជាបឋម លោក ផាមង៉ុកឌឺត (Pham Ngoc Duc)
(ចៅប្រុសរបស់លោក ផាមងុកយឺ (Pham Ngoc Du))  ប្រើប្រាស់ប្រភេទរណារអារដើមឈើ
របស់ជាងអាជីវកម្មអារដើមឈើ។ រូបថត៖ ថាញហ័រ


ពន្លាកជាឧបករណ៍សាមញ្ញ ប៉ុន្តែមិនខ្វះរបស់ជាងធ្វើថ្តោក។
រូបថត៖ ថាញហ័រ


ឈុតឧបករណ៍ដ៏មុតរបស់ជាងធ្វើថ្តោក។
រូបថត៖ ថាញហ័រ


ពន្លាកវែងមានរូបរាងដ៏ពិសេសនេះគឺឧបករណ៍មួយប្រភេទ សំដៅបង្កើតសូរសម្លេងអស្ចារ្យនៃថ្តោកនិមួយៗ។
រូបថត៖ ថាញហ័រ

មិនចង់រំខានដល់ការងារធ្វើថ្តោក ខ្ញុំបានជម្រាបសួរ និងទទួលការអនុញ្ញត្តិពីម្ចាស់ផ្ទះ  ដូច្នេះខ្ញុំបានសង្កេតមើល ស្វែងយល់ដោយខ្លួនឯង។ ខ្ញុំកាន់តែស្វែងយល់ ហើយបានដឹងអំពីបណ្តាភាពពិសេសនូវមុខរបរនេះ។

បងប្រុស ផាមង៉ុកភុក (Pham Ngoc Phuc)  ចៅប្រុសរបស់លោក ផាមង៉ុកយឺ (Pham Ngoc Du) បានឲ្យដឹងថា មុខរបរធ្វើថ្តោកនៅសង្កាត់ធុយស្វឹន (Thuy Xuan) បានបង្កើតឡើងពីយូរលង់មកនេះហើយ ដូច្នេះយើងមិនដឹងថាពីនៅពេលណាទេ។ បងប្រុសភុក (Phuc) បានឲ្យដឹងថា៖  មុខរបរធ្វើថ្តោកនេះបានប្រគល់បន្តពីជំនាន់លោកតាខ្ញុំ ដល់ឪពុកខ្ញុំ បន្ទាប់ពី ឪពុកខ្ញុំបានប្រគល់បន្តមុខរបរនេះដល់បងប្អូន ៣ នាក់យើងទៀត។ តាមការរៀបរាប់របស់បងប្រុសភុក (Phuc) មុខរបរនេះពិតជាចម្លែកៗណាស់ ពីព្រោះមុខរបរធ្វើថ្តោកបានប្រគល់បន្ត ក្នុងគ្រួសារនិងសាច់ញាតិ បើសិនជាប្រគល់បន្តដល់អ្នកក្រៅ ពួកគេក៏មិនចង់រៀនទេ។ ដូច្នេះ មានតែបងប្អូនចំនួន ៣ នាក់យើង និងសាច់ញាតិមួយចំនួននាក់ទៀត ដែលប្រកបមុខរបរនេះ តែប៉ុណ្ណោះ។

ពីយូរលង់មកនេះហើយ គ្មានអ្នកណាជាអ្នកមានដោយប្រកបមុខរបរធ្វើថ្តោកនេះ ប៉ុន្តែក៏គ្មានអ្នកណាប្រកបមុខរបរនេះជាអ្នកក្រដែរ។ ខេត្តធឿធៀនហ្វេ (Thua Thien Hue) មានវត្តជាច្រើនថែមទាំង គ្រួសារណារស់ក្នុងខេត្តនេះសឹងតែសក្ការៈបូជាព្រះពុទ្ធ ដូច្នេះមុខរបរធ្វើថ្តោកទទួលបានអនុគ្រោះពិសេស។ នាសព្វថ្ងៃនេះ ថ្តោកធ្វើពីសង្កាត់ធុយស្វឹន (Thuy Xuan) បានស្គាល់ វត្តជាច្រើននៅទូទាំងប្រទេស ស្ថិតនៅភាគខាងជើង និងភាគខាងត្បូងបាន  និងគេបានបញ្ជាទិញថ្តោក សូម្បីតែនាំចេញទៅកាន់ប្រទេសមួយចំនួន ដូចជា៖ ប្រទេសឡាវ ប្រទេសថៃ ប្រទេសកម្ពុជា ប្រទេសចិន ប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង ថែមទាំង អាណិកជនវៀតណាមរស់នៅសហភាពអឺរ៉ុបបានទិញ… ផងដែរ។

មុខរបរធ្វើថ្តោកគិតថាសាមញ្ញ ប៉ុន្តែបច្ចេកទេសពិតជាពិបាកណាស់ ពីព្រោះអ្នកជាងត្រូវមានភាពអាថ៌កំបាំងខាងវិជ្ជាជីវៈ។ តាំងពីការជ្រើសរើសឈើ ពីព្រោះក្នុងចំណោមឈើរាប់រយប្រភេទ ជាងពេញចិត្តបំផុតចំពោះឈើខ្នុរ។ ឈើប្រភេទនេះធ្វើថ្តោកនឹងបង្កើតសូរសម្លេងពិរោះដែលសបស្របនឹងទីស្ថានពិសិដ្ឋនៃវត្តអារាម និងសាសនាព្រះពុទ្ធ ផងដែរ។

ដើម្បីធ្វើថ្តោកមានរូបរាងស្អាត និងសូរសម្លេងពិរោះ ជាងត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន តាំងពីដំណាក់កាលជ្រើសរើសប្រភេទឈើ ដាប់ឈើជាបឋមនិងកកើតរូបរាង ឆ្លាក់និងលាបពណ៌…ប៉ុន្តែសំខាន់បំផុតគឺដំណាក់កាលដាប់ប្រអប់រេសូណង់ ដែលចាត់ទុកដូចជាភាពអាថ៌កំបាំងជាដោយឡែករបស់ជាងម្នាក់ៗ ឬគ្រួសារនិមួយៗ។

ដោយបច្ចេកទេសដាប់ប្រអប់រេសូណង់ពិបាក ដូច្នេះជាងមានភាពស្ទាត់ជំនាញក៏ជាតិចនាក់ណាស់ដែរ។ ហេតុនេះ នាបច្ចុប្បន្ននេះ រោងជាងជាច្រើនបានធ្វើថ្តោកដោយម៉ាស៊ីន CNC ទោះបីម៉ាស៊ីនអាចកកើតរូបរាងថ្តោកជាឆាប់រហ័សក៏ដោយ ប៉ុន្តែការដាប់ប្រអប់រេសូណង់ត្រូវពឹងពាក់លើជាងធ្វើថ្តោក ដូចជា៖ គ្រួសារលោក ផាម ង៉ុកយឺ (Pham Ngoc Du) ជាដើម ។ ថ្តោកស្អាតយ៉ាងណា ប៉ុន្តែសូរសម្លេងមិនពិរោះ យើងមិនប្រើប្រាស់បានទេ!


រូបរាងថ្តោកជាបឋមត្រូវដាប់ដោយដៃ ប៉ុន្តែទំហំនិងរូបរាងសុទ្ធតែព្រមៗ គ្នា និងមូលក្រឡង់។
រូបថត៖ ថាញហ័រ


រូបរាងថ្តោកជាបឋមត្រូវដាប់ដោយដៃ ប៉ុន្តែទំហំនិងរូបរាងសុទ្ធតែព្រមៗគ្នា និងមូលក្រឡង់។
រូបថត៖ ថាញហ័រ


ដោយថ្តោកមានទំហំខុសគ្នា ដូច្នេះក្បាច់រចនាលើថ្តោកដែលបានគូរដោយដៃ បន្ទាប់នោះជាងនឹងឆ្លាក់
តាមគំនូរ។ រូបថត៖ ថាញហ័រ


ដោយថ្តោកមានរាងមូល ដូច្នេះជាងឆ្លាក់ត្រូវបត់ជើងនិងអោបថ្តោក។
រូបថត៖ ថាញហ័រ


ទោះបី បងប្រុស ផាមង៉ុករ (Pham Ngoc Ro) នៅតែក្មេង ប៉ុន្តែគាត់មានភាពជំនាញស្ទាត់
ក្នុងការឆ្លាក់ក្បូរក្បាច់រចនា។ រូបថត៖ ថាញហ័រ


ថ្តោកដ៏ស្អាតមួយដែលពឹងផ្អែកទៅលើជាងឆ្លាក់។
រូបថត៖ ថាញហ័រ


បងប្រុស ផាមង៉ុកភុក (Pham Ngoc Phuc) (ចៅប្រុសរបស់លោក ផាមង៉ុកយឺ (Pham Ngoc Du)) រង្វាស់
ហើយគិតគូរយ៉ាងហ្មត់ចត់អំពីការអារប្រឡោះនៃប្រអប់រេសូណង់លើថ្តោកនិមួយៗ។
រូបថត៖ ថាញហ័រ


ប្រឡោះតូចឬធំក្នុងបច្ចេកទេសអារប្រអប់រេសូណង់ដែលសម្រេចចិត្តសូរសម្លេងរបស់ថ្តោក។
រូបថត៖ ថាញហ័រ


ក្នុងដំណើរការដាប់ប្រអប់រេសូណង់ ចង្កៀងតូចមួយបានបំភ្លឺដែលជួយជាងធ្វើថ្តោក ផាមង៉ុកថាញហាយ
(Pham Ngoc Thanh Hai) (ចៅប្រុសរបស់លោកផាមង៉ុកយឺ (Pham Ngoc Du)) មើលឃើញផ្នែកមួយចំនួន
នៅខាងក្នុងថ្តោកយ៉ាងងងឹត តាមរយៈប្រហោងតូច ដើម្បីមើលឃើញខាងក្នុងថ្តោក បងប្រុសហាយ
(Hai) បានដកពន្លាកចេញ។រូបថត៖ ថាញហ័រ


ចំពោះ សាសនាព្រះពុទ្ធ ជួងនិងថ្តោកគឺជាឧបករណ៍សំខាន់ៗ ក្នុងដំណើរការសូត្រធម៌។
រូបថត៖ ថាញហ័រ

ចង់​ភ្ញៀវ​មើល​ឃើញ​យ៉ាង​ច្បាស់​លាស់​​​ភាព​ស្មុគ​ស្មាញ​​នៃ​មុខ​របរ​ធ្វើ​ថ្តោក បងប្រុស​ ភុក (Phuc) បាន​នាំ​ខ្ញុំ​មកទស្សនា​ទីកន្លែង​សក្ការៈបូជា​ព្រះ​ពុទ្ធ​ និង​យក​ថ្តោក​​ដែល​ទើប​ធ្វើ​ជា​សម្រេច​និង​​ ​វាយសាក។ ​ហើយ​ថែម​ម្តង​ទៀត​ក្នុង​មួយ​ថ្ងៃ ខ្ញុំ​បាន​លឺ​សូរសម្លេង​ដ៏​អស្ចារ្យ​នេះ​ដែល​មក​ពី​ថ្តោក​ លាយ​នឹង​​​​សូរ​សម្លេង​ភ្លៀង​ធ្លាក់។ ​សូរ​សម្លេង​​ទាំង​ខាង​លើ​នេះ​ពិត​ជាអផ្សុក ប៉ុន្តែ​សុខ​សាន្ត ​​ ដែល​ដាស់​​តឿន​យើង​ថា ខេត្ត​ធឿ​ធៀន​ហ្វេ (Thua Thien Hue) ​​មាន​​ភូមិ​ប្រកបមុខ​របរ​​ស្ងៀម​ស្ងាត់​ ប៉ុន្តែ​ពោរពេញ​ទៅ​ដោយ​មនោសញ្ចេតនា​របស់​ទីក្រុង​​ហ្វេ​ (Hue) ជា​ទីស្រឡាញ់./.

 អត្ថបទនិងរូបថត៖ថាញហ័រ
 


សេរ៉ាមិចយ៉ាងកាវ (Giang Cao) - រឿងរ៉ាវច្នៃប្រតិដ្ឋនៅភូមិរបរអាយុកាលក្មេង

សេរ៉ាមិចយ៉ាងកាវ (Giang Cao) - រឿងរ៉ាវច្នៃប្រតិដ្ឋនៅភូមិរបរអាយុកាលក្មេង

គ្មានអាយុកាលជាងរាប់រយឆ្នាំដូចជា៖ ភូមិសេរ៉ាមិចបាតត្រាង (Bat Trang) តំណាលនោះ ភូមិសេរ៉ាមិចយ៉ាងកាវ (Giang Cao) (ភូមិយ៉ាងកាវ - Giang Cao ឃុំបាតត្រាង - Bat Trang ស្រុកយ៉ាឡឹម - Gia Lam ក្រុងហាណូយ) បែរជាមានកម្លាំងលូតលាស់នៃភូមិរបរមួយដែលមានអាយុ៦០ឆ្នាំ ទើបបានទទួលស្គាល់ជាភូមិរបរប្រពៃណីហាណូយ។ ថាមពល ច្នៃប្រតិដ្ឋ និងកម្លាំងលូតលាស់នៃភូមិរបរអាយុកាលក្មេង ជួយឱ្យភូមិរបរយ៉ាងកាវ (Giang Cao) មួយថ្ងៃកាន់តែ អះអាងបានទីជំហរនៅលើទីផ្សារក្នុងស្រុកនិងបរទេស។

Top