• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សក្តានុពលមូលដ្ឋាន

មុខរបរធ្វើកូនជ្រូកដីនៅឡាយធៀវ (Lai Thieu)

​ ​ក្នុងរយៈពេលជិតកន្លះ​​សតវត្សរ៍ហើយ តាំងពីថ្ងៃដំបូង​​បានបង្កើត​​​នៅខេត្តប៊ិញយឿង (​Binh Duong)  ភូមិប្រកបមុខរបរធ្វើកូនជ្រូកដីស្រុក​​ឡាយធៀវ (Lai Thieu)​ ​ ( ទីរួមខេត្ត​​ធួនអាន (Thuan An)​ )​ ជាទីកន្លែង​​​​ផលិត​​​​កូនជ្រួក​​ដីដ៏​​ស្អាតប្លែក​​ មានគ្រប់ពណ៌​​ នាសព្វថ្ងៃនេះ លិតផលកូនជ្រូក​​​ដី​​​ស្រុកឡាយធៀវ​ (Lai Thieu)បានយក​​​​ទៅលក់នៅបណ្តាខេត្តដូចជា៖ ​​​ខេត្តទៀនយ៉ាង (Tien Giang)  ខេត្តអានយ៉ាង (An Giang)  ហើយបណ្តា​​ខេត្តស្ថិត​​នៅខាងលិចនិងខាងកើតនៃភាគខាងត្បូង ថែមទាំងផលិតផលនេះក៏បាននាំចេញទៅកាន់បណ្តាទីផ្សារបរទេសដូចជា៖ ​ ​ប្រ​​ទេសឡាវប្រទេសកម្ពុជា​និង​ប្រទេស​ថៃ...​ទៀតផង

ស្ថិត​ក្នុង​តំ​បន់​ដែល​កំ​ពុង​មាន​ការ​ផ្លាស់​ប្តូ​រ​​​​ពី​មួយ​ថ្ងៃ​ទៅមួយ​ថៃ្ង​​ដោយ​សា​ដំ​ណើ​ការ​នគររូបនីយកម្ម ប៉ុន្តែ​មូល​ដ្ឋាន​​​​ផលិត​កូន​ជ្រូក​​​ដីនៅ​​​ស្រុក​​ឡាយ​ធៀវ (Lai Thieu) ​​​នៅ​តែ​​​​បំ​ពេញ​ការ​ងារ​​យ៉ាងអ៊ូរអរ​​ ដើម្បី​​ផលិត​ចេញ​បណ្តា​កូន​ជ្រូក​ដី​​ថ្មី​ៗ ​​​​​មាន​​ក្លិន​ក្រ​អូបពី​ថ្មាំ​លាប​ដែលជា​​និមិត្ត​រួប​​តំ​ណាង​អោយ​ការរីក​ច្រើន​របស់​មុខ​រ​បរ​នេះ។​

​ក្នុង​មូល​ដ្ឋាន​​ផលិត​កូន​ជ្រូក​ដីរបស់​គ្រួ​សា​​​លោក​យាយ​ តាំង​ធិ​តាម (Tang Thi Tam) មាន​បី​ជំ​នាន់​និង​ជាង​ ៤០​ ឆ្នាំ​ប្រ​កដ​មុខ​រប​នេះ​។​ ពលករ​ជិត​ដប់​នាក់​កំ​​ពុង​​លាបថ្នាំ​​លាបពណ៌លើ​កូន​ជ្រូក​ដី​ គូរ​​ក្បាច់រចនានិង​តុបតែងលើ​កូន​ជ្រូក​ដី​ ដើម្បី​​ប្រគល់​​​កូន​ជ្រូកដី​ដល់​ពាណិជ្ជករ​អោយ​ទាន់ពេល​វេលា​។​ លោក​យាយ​តាម (Tam)  ​បាន​អោយ​ដឹង​ថា៖ គ្រួ​សា​លោក​ស្រី​​​បាន​ផលិត​​កូន​ជ្រូក​​ដីនេះ ​​តាំង​ពី​​បណ្តា​ឆ្នាំ​៧០​នៃសតវត្សរ៍​មុន​។​ នៅ​ពេល​​នោះ​​ ​​គ្រួសារ​​លោក​ស្រីមាន​ឡ​​ដុត​កូន​ជ្រូក​ដី​នេះ​​ដែរ ពី​ដំណាក់កាលធ្វើ​ដី​ឥដ្ឋ​យក​ទៅ​សូន្យ ហើយចាក់ក្នុង​​ពុម្ត​​រហូត​ដល់​ដំណាក់​កាល​​បញ្ចូល​ក្នុង​ឡ​​ ​លាប​ថ្នាំលាប​​និង​តុប​តែង ​​ដើម្បី​ផលិត​​​ចេញ​​កូន​ជ្រូក​ដី​មួយក្បាល​​​ ប៉ុន្តែ​ឡ​ដុត​​​ប៉ះ​ពាល់​ដល់​បរិ​ស្ថាន​ ដូច្នេះ​បរិមាណ​ឡ​ដុត​បាន​កាត់​បន្ថ​យ​ជាបណ្តើរៗ​។ នា​សព្វ​ថ្ងៃ​នេះ​ បរិមាណ​​មូល​ដ្ឋាន​ផលិត​កូន​ជ្រូក​​​ដ​ទៃ​ទៀតដូចមូល​ដ្ឋាន​របស់​គ្រួសា​​លោក​យាយ​​តាម (Tam) មាន​ចំនួន ៣០ ទីកន្លែង ដែល​ផលិត​កូន​ជ្រូក​ដីពី​ដំណាក់កាល​កូនជ្រូក​ចេញ​ពី​ឡ​ដុត​រហូតដល់​ដំណាក់កាល​បាន​សម្រេច។


ផលិតផលកូនជ្រូកដីនៅពេលទើបចេញពីឡដុត

បណ្តាកូនជ្រូកដីស្អាតប្លែកៗមុនពេលបានគូរក្បាច់រចនា

ថ្នំាលាបនិងក្បាច់រចនាលើកូនជ្រូកដី

លាបថ្នាំលើកូនជ្រូកដី

... ថ្នំាលាបមានពណ៌ខុសៗគ្នា

ភូមិប្រកដមុខរបរផលិតកូនជ្រូកដីបានអភិរក្សនិងអភិវឌ្ឍន៍តាមពេលវេលានៅខេត្តប៊ិញយឿង
(Binh Duong)

កូន​ជ្រូក​ដី​ជា​ផលិត​ផល​​មាន​រូប​រាង​ដូច​សត្វ​ជ្រូកនិង​​មុខមាត់​​​បាន​គូរ​ស្រដៀង​​ទឹកមុខ​មនុស្ស​​។​កូន​ជ្រូក​ដី​​​សន្សំ​លុយកាក់​​​ ឬលុយ​រាយ​និង​គឺជា​ប្រ​ដាប់​សម្រាប់​កូន​​ក្មេង​​លេង​។​​​ អា​រម្ម​រណ៍​ដែល​ទទួល​អាំងបាវ​ក្នុង​ឱកាស​ចូលឆ្នាំ​ថ្មី​​​ ​ហើយ​​លុយរាយ​នោះ​បញ្ជូលក្នុង​កូន​ជ្រូក​ដី បន្ទាប់មក​​បោក​កូន​ជ្រូក​ដី​យក​​លុយ​ទៅ​​ទិញ​​ប្រ​ដាប់​លេងដែល​ជា​អនុស្សាវរីយ៍​ដ៏សម្បាយរីក​រាយ​​​របស់​ពូក​​ក្មេង​ៗ​។​​​​

បងស្រី ង្វៀនធិថាញធុយ (Nguyen Thi Thanh Thuy) កូនស្រីរបស់លោកស្រីតាម (Tam)បាននិយាយថា៖ ពេលនៅក្មេងៗ បងស្រីបានហិតក្លិនថ្មាំលាបនេះ និងបានគយគន់កូនជ្រូកដីលាបគ្រប់ពណ៌ដែលបានផលិតដោយគ្រួសាគាត់។ នៅពេលធំឡើងដឹងក្តី គាត់ត្រូវបានណែនាំអោយចេះររបៀធ្វើកូនជ្រូកដី របៀបលាបថ្មាំ និងរបៀបគូរក្បាច់រចនាលើកូនជ្រូកដី បងស្រីធុយ (Thuy)និងមិត្តភក្តិនៅក្នុងភូមិ បានប្រកបមុខរបរនេះដើម្បីរកស៊ីចញ្ចឹមជីវិត។ 

ដោយ​សា​​​​​ការ​ប្រ​កូត​ប្រ​ជែងកាន់​តែ​​កើន​​ឡើង​យ៉ាង​ខ្លាំង​ ​ហេតុ​នេះហើយ​ ​ភួមិ​ប្រ​កបមុខ​​របរ​​ផលិត​​​កូន​ជ្រួក​ដី​មាន​​​​ផលិត​ថែម​​ មាន់​ ទន្សាយ​ទៀត​ដើម្បីអតិ​ថិ​ជន​ជា​ក្មេង​ៗ​​មាន​​ការ​ជ្រើស​រើស​បន្ថែម​ទៀត​។​ បង​ស្រី​​​ធុយ​បាន​អោយ​ដឹង​ថា​ ​ដើម្បីផលិត​​អោយ​បាន​មាន​​​កូន​ជ្រូក​ដី​ស្អាត​ៗ​​អ្នក​ផ​លិត​ត្រូវ​មាន​ភាព​​ប៉ិន​ប្រ​សប់​ ​និង​បី​បាប់​រក្សា​​ដោយ​ហ្មត់​ចត់​សម្រាប់​​កូន​ជ្រូក​និ​មួយៗ​។​ នៅ​ដំ​ណាក់កាល​គូរ​គំ​នូរ​​ ​ត្រូវ​ការ​អ្នក​មាន​ថ្វី​ដៃ​​ល្អ​​ទើប​គូ​រ​បាន​​​​​ខ្សែ​​កោង​ ​គូរ​បាន​ស្មៅ បាន​ដើម​ឈើ​ ផ្កា ស្លឹក​ឈើ​មាន​ពណ៌​ស្អាតៗ​​លើ​កូន​ជ្រូក​ដី។​​ ដោយ​សា​​​ដំ​ណាក់​កាល​​​នេះ​ធ្វើ​ដោយ​ផ្ទាល់​ដៃ ហេតុ​នេះ​ហើយ​កូន​ជ្រូក​ដី​មាន​​​​មុខ​មាត់​ផ្សេង​ៗ​គ្នារ។​​​ កូន​ជ្រូកដី​​​មិន​​ទាន់បាន​​គូ​រ​មាន​តែ​ពណ៌​ខ្មៅ​ ក្រោ​យ​ពេលបាន​លាប​ថ្នាំ​និង​គូរ​ហើយ​​​ក្លាយ​ជា​ស្អាត​ៗ​ ​ជិត​ស្និត​នឹង​ពូក​ក្មេង​ៗ​ ។​មាន​កូន​ជ្រូក​មួយ​ចំ​នួន​ស្អាត​ៗ​​ដូច​រាជ​បុត្រ​ក្នុង​រឿង​ព្រេង​ទៀត​​ផង​។​


ផលិតផលកូនជ្រូកដីលាបពណ៌ខៀវ

ផលិតផលកូនជ្រូកដីពណ៌មាស ជាផលិតផលមានតំលៃថ្លៃជាងគេរបស់
ភូមិប្រកដមុខរបរផលិតកូនជ្រូកដីឡាយធៀវ (Lai Thieu)


ទឹកមុខសាតៗ គួរអោយស្រឡាញ់របស់កូនជ្រូកដីមួយនៅឡាយធៀវ (Lai Thieu)

ផលិតផលមាន់ដី

ផលិតផលទន្សាយដី

កូនជ្រូកដីពណ៌មាសមួយ ជាផលិតផលកំពុងទាក់ទាញភ្ញៀវនៅភូមិប្រកបមុខរបរឡាយធៀវ

កូនជ្រូកដីជាអំណោយពិសេសសម្រាប់កូនក្មេងៗ

តំ​លៃ​​​លក់​​រាយរបស់​កូន​ជ្រូក​ដី​នៅ​ផ្សារ​ប្រ​ហែល​ ៧.០០០ - ១០.០០០​ដុង​ ​​អាស្រ័យ​​លើ​​ទំ​ហំ​ ឬ​រូប​រាង​។​​តំ​លៃ​លក់​ដុំ​គឺ​៤០០០​ដុង​។​ ក្នុង​ចំ​ណោម​​កូន​ជ្រូកដី​​​គ្រប់​ប្រ​ភេទ​នេះ​ កូន​ជ្រូក​ដី​​មាន​ពណ៌​មាស​ជាផលិត​​​លក់​ដាច់​បំ​ផុត​​នៅ​​ផ្សា​។​ ​​ផលិត​ផល​​កូន​ជ្រូក​ដី​បាន​យក​ទៅ​លក់​នៅ​ ខេត្ត​ ​ទៀន​​យ៉ាង​ ខេត្ត​​អាន​យ៉ាង​និងបណ្តា​ខេត្ត​នៅ​ភូមិ​ភាគ​ខាង​លិច​ ភូមិ​ភាគ​ខាង​ឦ​សាន​​​។​ ជា​ពិសេស​ពេល​​​បើក​​បវសនកាល​ឆ្នំា​សិក្សា​ថ្មី​ (នៅ​ខែ​កញ្ញា​រៀង​រាល់​ឆ្នាំ)​ ឬ​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ ភូមិ​​ប្រ​កបមុខ​របរ​​ផលិត​កូន​ជ្រូក​ដី​​ឡាយ​ធៀវ​​​មាន​ឱកាស​លក់​ផលិត​ផល​បាន​ច្រើនជាងគេ​​​បំ​ផុត​ ដោយ​សា​ឪ​ពុក​ម្តាយ​ទិញ​កូន​ជ្រូក​​​​ធ្វើ​​ជា​អំ​ណោយ​​ជូន​អោយ​កូន​របស់​ខ្លួន​ ដើម្បី​ដាក់​លុយ​ដែល​បាន​គេ​អោយ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នំា​ថ្មី​ …/.

អត្ថបទ៖ ង្វៀន​វូ​ថាញ់​ដាត រូបថត៖ ង្វៀន​ឡឹន

 

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

កូន​ជ្រូកដី​​ក្រមិចក្រមើម​  មាន​គ្រប់ពណ៌​ ផ្សារភ្ជាប់នឹង​វ័យ​កុមារ​ នៅតែ​បាន​អភិរក្ស​ និង​អភិវឌ្ឍ​ជិត​ពាក់កណ្តាល​សតវត្សរ៍​ នៅ​ឡាយ​ធេវ​ (Lai Thieu) ខេត្តប៊ិញ​យឿង ​(Binh Duong)

Top