• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

មុខម្ហូបសាច់កូនគោចៀន ម៉ុកចូល (Moc Chau)

អ្នកទេសចរដែលមកដល់ទីរួមខេត្ត ម៉ុកចូល (Moc Chau) នៃខេត្ត​សើនឡា (Son La) យ៉ាងហោច​ណាស់​​ក៏ធ្លាប់បានពិសាមុខ​ម្ហូប​សាច់កូនគោចៀន​ដែរ។ មុខ​ម្ហូបនេះ​​បាន​​​ល្បី​​ល្បាញនៅ​ទូទាំង​ប្រទេស​វៀតណាម។

យោងទៅតាមប្រជាជននៅទីរួមខេត្ត ម៉ុកចូល (Moc Chau) ឲ្យដឹងថាតំបន់នេះមានអំណោយផលពីអាកាសធាតុសម្រាប់ចិញ្ចឹមគោយកទឹកដោះ។ នៅពេលកូនគោកើតមក ប្រសិនបើជាកូនគោញីត្រូវបានទុកចិញ្ចឹមយកទឹកដោះ រីឯកូនគោឈ្មោលវិញនឹងត្រូវយកទៅធ្វើជាម្ហូបកូនគោចៀនដ៏ឈ្ងុយឆ្ងាញ់។

របៀបធ្វើម្ហូបនេះក៏ងាយស្រួលដែរ។ សាច់កូនគោបានហាន់ជាចំណិតតូចៗ បន្ទាប់មកយកទៅប្រឡាក់ជាមួយគ្រឿងទេស ដូចជាស្លឹកក្រៃ ខ្ញី ម្ទេស ហើយយកទៅចៀន។ ចុងភៅបានដាក់ស្លឹកក្រៃ ខ្ញី ម្ទេស ចៀនមុន បន្ទាប់មកបញ្ចូលសាច់កូនគោចៀន។ សាច់កូនគោលឡើងពណ៌លឿង ស្បែកស្រួយដែលធ្វើភ្ញៀវចង់ពិសារភ្លាមៗ 

 


អាសយដ្ឋានលក់មុខម្ហូននេះនៅរដ្ឋធានីហាណូយ (Ha Noi)៖
ភោជនីយដ្ឋាន BO TO QUAN MOC
- D ១៧ ច្រក ៧៦ វិថី ង្វៀនផុងសាក់ (Nguyen Phong Sac)
ហាណូយ - ទូរស័ព្ទលេខ ០៩៤១៦៥៣៣៩៩
- គេហទំព័រ៖ www.botoquanmoc.com

សាច់កូនគោចៀនរួចហើយ យកសាច់កូនគោនេះចេញ ហើយដាក់ស្លឹកក្រូចឆ្មា ខ្ញី នឹងស្លឹកគ្រៃដែលបានចៀនរួចហើយនោះទៅលើ ហើយជ្រលក់ជាមួយទឹកស៊ីអ៊ីវលាយជាមួយខ្ញី និងគល់ស្លឹកគ្រៃចិញ្ច្រាំ។ សាច់កូនគោពិសារជាមួយបន្លែដែលរសជាតិឈ្ងុយឆ្ងាញ់ ជក់មាត់។

ជាធម្មតានៅពេលធ្វើដំណើរទៅកាន់ទីរួមខេត្តម៉ុកចូវ (Moc Chau )អ្នកទេសចរនឹងពិសារមុខម្ហូបនេះនៅវាលស្រែធំល្វឹងល្វើយដែលគ្របដណ្តប់ពណ៌បៃតងខ្ចីដ៏ស្រស់ស្អាត់ ខណៈពេលនៅតាមទីក្រុងធំ ៗ ដូចជា រដ្ឋធានីហាណូយ (Ha Noi) ទីក្រុង សៃហ្គន (Sai Gon) មុខម្ហូបកូនគោច្រៀនត្រូវបានគេចាត់ទុកថាជាមុខម្ហូបពិសេសរបស់តំបន់ខ្ពង់រៀប នៅចំកណ្តាលទីក្រុង./.

អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ ថាញយ៉ាង


Top